Home Blog Page 1422

Apple គ្រោងនឹងបង្កើតចិញ្ចៀនឆ្លាតវៃពហុមុខងារ

0

បរទេស៖ Apple ទើបតែទទួលបានប៉ាតង់ថ្មីសម្រាប់ចិញ្ចៀនឆ្លាតវៃដែលមានមុខងារច្រើន ជំនួសឱ្យការវាស់ស្ទង់សុខភាព ហើយអាចធ្វើអន្តរកម្មជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗ ក៏ដូចជាអាចដំណើរការលើផ្នែករាងកាយទាំងអស់… ក្រៅពីម្រាមដៃ។

យោងតាមគេហទំព័រ Yahoo News ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា Apple មានកម្មសិទ្ធិប៉ាតង់ជាច្រើនទាក់ទងទៅនឹងចិញ្ចៀនឆ្លាតវៃ ដែលបង្ហាញថាបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតលើឧបករណ៍នេះយ៉ាងខ្លាំង។ ជាពិសេស ប៉ាតង់ចុងក្រោយបំផុតដែលចេញដោយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតផលនាពេលអនាគតរបស់ Apple ទាំងអស់មិនកំណត់ចំពោះរូបរាងចិញ្ចៀនតែមួយមុខនោះទេ មានន័យថាផលិតផលឆ្លាតវ័យរបស់ Apple ក្រៅពីផលិតចិញ្ចៀនក៏អាចផលិតជា ខ្សែដៃ ខ្សែក ឬខ្សែជើងជាដើម…។Apple is thinking about a smart ring for notifications and controlling  iPhones

ទោះជាយ៉ាងណាក៏ដោយ នៅពេលពិពណ៌នាអំពីផលិតផល Apple ភាគច្រើនប្រើរូបភាពនៃចិញ្ចៀន។ យោងតាមក្រុមហ៊ុន បានឱ្យដឹងថា ចិញ្ចៀនឆ្លាតវៃមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ជាងឧបករណ៍ដទៃ ដោយសារចិញ្ចៀនអាចពាក់បានពេញមួយថ្ងៃ ហើយតែងតែទាក់ទងដោយផ្ទាល់ជាមួយឧបករណ៍ផ្សេងទៀតដូចជាស្មាតហ្វូនបានយ៉ាងរហ័ស និងងាយស្រួល។ ដូច្នេះ Smart Ring របស់ Apple មានសមត្ថភាពគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាជាច្រើនដូចជា អាចជំនួសប័ណ្ណចូលប្រើអគារនៅពេលរួមបញ្ចូលអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួន អាចបង់ប្រាក់ ឬស្កេន NFC និងស្គាល់ប្រតិបត្តិការគ្រប់គ្រងកាយវិការកាន់តែត្រឹមត្រូវ។

ប៉ុន្តែចំពោះចំនុចខ្សោយរបស់ Smart Ring វិញគឺថាវាមិនមានអេក្រង់បង្ហាញ ខណៈពេលដែលសមត្ថភាពក្នុងការធ្វើអន្តរកម្មជាមួយឧបករណ៍ផ្សេងទៀតអាចនាំឱ្យមានហានិភ័យនៃសុវត្ថិភាពទិន្នន័យឯកជនមិនល្អ។ បន្ថែមពីលើអន្តរកម្ម Apple Ring ក៏អាចវាស់សុខភាពតាមរយៈឧបករណ៍ចាប់សញ្ញារួមបញ្ចូលគ្នាផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចមើលតែប៉ារ៉ាម៉ែត្រនេះនៅលើ iPhone ឬ iPad ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple តែងតែសង្កត់ធ្ងន់លើបញ្ហាសុវត្ថិភាពទិន្នន័យ ប៉ុន្តែជាមួយនឹង smart rings ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ឧបករណ៍នឹងអាស្រ័យលើបទប្បញ្ញត្តិ ក៏ដូចជាគោលនយោបាយនៅក្នុងតំបន់នៃការប្រើប្រាស់។Forget The Apple Watch – Here Comes The Apple Smart Ring – MyMac.com

គួរបញ្ជាក់ដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានប្រគល់ជូនអ្នកបង្កើតចំនួនបួននាក់ រួមទាំង Travis J McQueen ដែលជាអ្នកជំនាញដ៏ល្បីល្បាញលើឧបករណ៍ភ្ជាប់ជញ្ជាំង ដើម្បីត្រួតពិនិត្យឧបករណ៍ផ្សេងទៀត៕

មនុស្សម្នាភ្ញាក់ផ្អើលនឹងដើមចេក១គុម្ពចេញស្ទងចម្លែក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយពីដើមចេក១គុម្ព ប៉ុន្តែដើមចេកនីមួយៗបានចេញផ្លែជាច្រើនស្ទង និងធ្វើឱ្យមនុស្សភាគច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មនុស្សមួយចំនួនប្រាប់ថា ពួកគេមិនធ្លាប់ឃើញដើមចេកណាចេញស្ទងច្រើនបែបនេះទេ ខណៈអ្នកខ្លះទៀតបានមកអុជធូបសុំលាបសំណាង និងសុំឱ្យសម្រេចបំណងប្រាថ្នាផ្សេងៗ ។

បើតាមព្រះចៅអធិការវត្តធម្មវ៉ារី មានសង្ឃដីកាថា ដើមចេកដែលចេញស្ទងច្រើន និងល្បីល្បាញនេះ បានដុះនៅតាមផ្លូវក្នុងឃុំខៅណយ ស្រុកប្រានបុរី ខេត្តប្រាជួប សិរ៉ីខាន់ ប្រទេសថៃ ។ វាបានដុះនៅក្រៅរបងផ្ទះមួយកន្លែង ប៉ុន្តែអ្វីដែលចម្លែកនោះ គឺដើមចេក១គុម្ព មានដើមចេកចំនួន៣ដើមបានចេញស្ទងច្រើន ក្នុងនោះដើម១ ចេញ២ស្ទង, ដើម១ទៀត ចេញ៣ស្ទង ហើយដើមនៅជិតគ្នានេះ ចេញរហូតដល់៥ស្ទង ។

តាមរយៈការត្រួតពិនិត្យឃើញថា ដើមចេកទាំងនេះបានដុះនៅក្រៅរបងផ្ទះរបស់អ្នកភូមិម្នាក់ ហើយវាជាប្រភេទចេកណាមវ៉ា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាបែកភ្នែកធំៗនោះ ដោយសារមានដើមចេកជាច្រើនដើមបានចេញស្ទងច្រើនជាងដើមចេកទូទៅ ។ តាមធម្មតា ដើមចេក១ដើមអាចចេញផ្លែតែ១ស្ទងប៉ុណ្ណោះ ប៉ុន្តែដើមចេកទាំងនេះបែរជាប្រជែងគ្នាចេញស្ទង ដើមខ្លះ២ស្ទង, ៣ស្ទង និង៥ស្ទង ។ អ្នកមកមើលដើមចេក និយាយដូចៗគ្នាថា វាពិតជាប្លែកខ្លាំងណាស់ ព្រោះពួកគេមិនធ្លាប់បានឃើញបែបនេះមុនមកទេ ។

ចំណែកអ្នករស់នៅក្បែរនេះប្រាប់ថា ខ្លួនបានឃើញចេក១គុម្ពនេះយូរមកហើយ ប៉ុន្តែមិនដឹងថា តើម្ចាស់ផ្ទះ ឬអ្នកផ្សេងទៀតបានយកវាមកដាំនៅក្រៅរបងផ្ទះ ឬយ៉ាងណា ។ នៅពេលចេញផ្លែ ស្រាប់តែធ្វើឱ្យខ្លួនចម្លែកចិត្តជាខ្លាំង ដោយសារវាចេញស្ទងច្រើនពេក ហើយវាចាប់ផ្តើមទុំបណ្តើរៗហើយ ។ រីឯមនុស្សខ្លះទៀតបានមកអុជធូបសូមឱ្យមានសំណាងល្អ ឬសុំលេខឆ្នោតយកទៅផ្សងសំណាង ជាដើម ៕

សំណាង អេលីណា រំលេចខ្លួនយ៉ាងស្រស់ស្អាតធ្វើជាគណៈកម្មការក្នុងកម្មវិធីបវរកញ្ញាមួយនៅប្រទេសម៉ាឡេស៊ី

0

ទើបតែតំណាងប្រទេសកម្ពុជាចូលប្រកួតក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុនដោយជាប់TOP16នៅក្នុងការប្រកួត សំណាង អេលីណា មានយីអ៊ុនកាន់តែខ្ពស់ព្រោះនាងត្រូវបានកម្មវិធី Miss CosmoWorld 2023 អញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រនៅឯប្រទេសម៉ាឡេស៊ី។ ការរំលេចខ្លួនធ្វើជាគណៈកម្មការដាក់ពិន្ទុនៅក្រៅប្រទេសនេះ សំណាង អេលីណា ពិតជាស្រស់ស្អាតខ្លាំងជាមួយរ៉ូបពណ៌សដ៏ទាក់ភ្នែកធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់។May be an image of 2 people and car

នៅរាត្រីថ្ងៃទី២៩ វិច្ឆិកា ២០២៣ ជារាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss CosmoWorld 2023 ខណៈបេក្ខភាពតំណាងប្រទេសកម្ពុជាគឺជាកញ្ញា រ៉េត ស្រីនាថ ដែលត្រូវជាប្អូនស្រីរបស់កញ្ញា រ៉េត សារីតា ។ ការប្រកួតនេះបវរកញ្ញាមកពីសហរដ្ឋអាម៉េរិកបានក្លាយជាម្ចាស់មកុដ លំដាប់រងទី១បានទៅលើបវរកញ្ញាមកពីហ្វីលីពីន និងលំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីអ៊ុយក្រែន ខណៈកម្ពុជាពុំបានចូលTOPឡើយ ស្របពេលកម្មវិធីនេះប្រកាសយកTOP5 តែម្តង។May be an image of 1 person

ការប្រកួតនេះផងដែរ កញ្ញា សំណាង អេលីណា ត្រូវបានផ្តល់កិត្តិយសជាពិសេសពីកម្មវិធីខាងលើដោយនាងធ្វើជាគណៈកម្មការដាក់ពិន្ទុមួយរូប។ ការចូលរួមលើវេទិកានេះ សំណាង អេលីណា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតប្រៀបដូចជាទេពអប្សរក្នុងរ៉ូបពណ៌សទៀតកាន់តែស្រស់ស្អាតទ្វេដង។ បវរកញ្ញា រូបនេះធ្វើឱ្យហ្វេនៗជាច្រើនកោតសរសើរថានាងមានយីអ៊ុនខ្ពស់ដែលបានក្លាយជាគណៈកម្មការនៅឯក្រៅប្រទេស ហើយក៏មិនភ្លេចពោលសរសើរពីភាពស្រស់ស្អាតគណៈកម្មការរូបនេះផងដែរ។ ទន្ទឹមនឹងនេះ សំណាង អេលីណា ក៏បានឡើងទទួលវត្តុអនុស្សវរីយដោយខាងពិធីករប្រកាសឈ្មោះនាងមកពីប្រទេសកម្ពុជាដូចគ្នា។May be an image of 1 person

សំណាង អេលីណា ជាបវរកញ្ញាមួយរូបត្រូវបានមហាជនពោលសរសើរថាមានអត្តចរិតល្អ បូករួមទាំងចំណេះដឹង ភាសា និងរូបសម្រស់បានទាំងព្រមហើយនាងក៏ជាម្ចាស់មកុដ Miss Universe Cambodia 2019 ផងដែរមុនទទួលតំណែងតំណាងប្រទេសប្រកួតកម្មវិធី Miss International 2023៕

រដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះ ដោះស្រាយបណ្តឹងតវ៉ា នៅមុខភូមិគ្រឹះសម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត

0

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រុមការងារចម្រុះនេះ មានភារកិច្ចចាំបាច់ដូចខាងក្រោម៖

  • ទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍គោរពស្នើសុំគោលការណ៍ ដឹកនាំ ឬពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលមានមនុស្សច្រើននាក់ ក្នុងបំណងមកដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗ ជូនសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដោយព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីច្បាប់ និងឯកសារផ្សេងៗដែលពាក់ព័ន្ធ
  • ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា
  • អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារ៕

 

 

អណិតណាស់! អាយុ៦ឆ្នាំ ដើរលក់ម្ជូរតាមផ្លូវ ទាំងខ្លួនមានជំងឺទឹកនោមប្រៃ

0

នាថ្មីៗនេះ គេឃើញមានការចែករំលែតៗគ្នា នៅលើបណ្តាញសង្គម ទាក់ទងនឹងកុមារាម្នាកក់ មានអាយុត្រឹមតែ៦ឆ្នាំ តែបែរជាមានជំងឺទឹកនោមប្រៃជាប់ខ្លួន គួរឱ្យអណិត។

កុមារាម្នាក់នោះមានឈ្មោះថា កែវ​ សិរីយុទ្ធ​ ហៅអាចិន អាយុ៦ឆ្នាំ រស់នៅជាមួយម្ដាយឪពុក នៅបន្ទប់ជួលម្ដុំគួងហុងបឹងត្របែក ។May be an image of 1 person, baby, sushi, fruit and longan

ដោយគ្មានប្រាក់ព្យាបាលជំងឺ និងចង់ជួយសម្រាលបន្ទុកអ្នកម្តាយផង កុមារា កែវ​ សិរីយុទ្ធ​ បានចេញដើរលក់ម្ជូរនៅតាមផ្លូវ ជារៀលរាល់យប់ ដើម្បីបានប្រាក់បន្តិចបន្តួចជួយម្តាយ។

ហេតុដូច្នេះ ប្រសិនបើបងប្អូនបានឃើញប្អូនប្រុសម្នាក់នេះ ដើរលក់នៅតាមផ្លូវ សូមមេត្តាជួយទិញ ដើម្បីឱ្យគ្នាមានប្រាក់យកទៅជួយម្តាយ និងដើម្បីព្យាបាលជំងឹផងដែរ។May be an image of 1 person, child and Superman

សូមបញ្ជាក់ផងដែរថា កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម៕

រូបភាពរក្សាសិទ្ធដោយ៖ បង ម៉េង អ្នកសារព័ត៌មាន

កសិករកូរ៉េខាងត្បូងរាប់រយនាក់បានតវ៉ាប្រឆាំងនឹងច្បាប់ហាមឃាត់ការទទួលទានសាច់ឆ្កែ

0

កូរ៉េខាងត្បូង៖ កសិករកូរ៉េខាងត្បូងជាង ២០០ នាក់បានប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតីដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ហាមឃាត់ការទទួលទានសាច់ឆ្កែ។
យោងតាមប្រភពព័ត៌មាន Yahoo News ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា កសិកររាប់រយនាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងអាជ្ញាធរ អំពីការអនុម័តច្បាប់ហាមឃាត់ការទទួលទានសត្វឆ្កែ ដោយពួកគេបានប្រកាសថា អ្នកនយោបាយគ្មានសិទ្ធិបិទឧស្សាហកម្ម ឬសម្រេចចិត្តអ្វីដែលអ្នកដទៃអាចបរិភោគបានឡើយ។South Korean farmers rally near presidential office to protest proposed anti -dog meat legislation – KXAN Austin

លោក Ju Yeong-bong តំណាងកសិករដែលបង្កាត់ពូជ និងចិញ្ចឹមឆ្កែសម្រាប់សាច់ក្នុងប្រទេសកូរ៉េ បាននិយាយថា យើងមិនយល់ស្របនឹងទស្សនៈដែលថាការបរិភោគសាច់ឆ្កែគឺព្រៃផ្សៃនោះទេ ព្រោះប្រទេសទាំងអស់ដែលមានទំនៀមទម្លាប់ចិញ្ចឹមសត្វក្នុងពេលតែមួយបានបរិភោគសាច់ឆ្កែ ហើយសព្វថ្ងៃនេះប្រទេសជាច្រើននៅតែបរិភោគសាច់ឆ្កែ ”ដូច្នេះច្បាប់ហាមឃាត់ការបរិភោគសត្វឆ្កែ ប្រៀបដូចជាបិទសិទ្ធិឧស្សាហកម្មរបស់កសិករអញ្ចឹង”។

ក្នុងថ្ងៃដដែលនោះ កសិករជាង ២០០ នាក់បានប៉ះទង្គិចជាមួយប៉ូលីសដែលកម្លាំងមានទំហំធំជាង។ ប៉ូលីសបានបង្កើតរបាំងផ្លូវដើម្បីរារាំងពួកគេមិនឱ្យចូលទៅជិតការិយាល័យប្រធានាធិបតី ដោយកសិកររាប់សិបនាក់បានបើកទ្វាឡានភីកអាប់របស់ប៉ូលីសដែលដឹកសត្វឆ្កែជាច្រើនក្បាលនោះ ដើម្បីធ្វើការដោះលែងក្នុងតំបន់នេះ។ ទោះបីជាយ៉ាងណា ប៉ូលីសបានចុះត្រួតពិនិត្យ និងរារាំងកសិករមិនឱ្យធ្វើដូច្នេះទេ។South Korean farmers rally to protest proposed anti-dog meat legislation -  ABC News

គួររំលឹកដែរថា គណបក្សកាន់អំណាចរបស់ប្រធានាធិបតី Yoon Suk-yeol កាលពីដើមខែវិច្ឆិកាបានណែនាំសេចក្តីព្រាងច្បាប់ហាមឃាត់ការចិញ្ចឹម និងលក់សត្វឆ្កែសម្រាប់សាច់ ក៏ដូចជាបង្ខំឱ្យកសិករបិទភោជនីយដ្ឋានលក់សាច់ឆ្កែរយៈពេលបីឆ្នាំ។ ដូច្នេះ កសិករដែលបង្កាត់ពូជសត្វឆ្កែសម្រាប់សាច់នៅក្នុងប្រទេសកូរ៉េ នឹងបាត់បង់ជីវភាព ហើយក៏ត្រូវបានអាជ្ញាធរមិនអើពើក្នុងការពិភាក្សាលើសេចក្តីព្រាងច្បាប់ហាមឃាត់សាច់ឆ្កែផងដែរ។

គួរបញ្ជាក់ដែរថា អ្នកបង្កាត់ពូជសត្វឆ្កែនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្នមានការខឹងសម្បារយ៉ាងខ្លាំងចំពោះច្បាប់ហាមប្រាមសាច់ឆ្កែក្នុងប្រទេស និងបានគំរាមដោះលែងសត្វឆ្កែចំនួនពីរលានក្បាលនៅជិតភ្នាក់ងាររដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងផែនការហាមឃាត់សាច់ឆ្កែចាប់ពីឆ្នាំ ២០២៧៕South Korean farmers rally near presidential office to protest proposed anti -dog meat legislation | CityNews Toronto

នាវាអគ្គិសនីអាចហោះបាននឹងដំណើរការនៅឆ្នាំ២០២៤

0

ប្រទេសស៊ុយអែត ៖ ប្រទេសស៊ុយអែតត្រៀមដាក់ឱ្យដំណើរការនាវាអគ្គិសនីអាចហោះបានជាលើកដំបូងនៅលើពិភពលោក ដោយនាវានេះនឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសាធារណៈនៅទីក្រុង Stockholm នៅឆ្នាំ២០២៤ ។ បើតាមអ្នកផលិតនាវាអគ្គិសនីឱ្យដឹងថា អ្នកដំណើរអាចកាត់បន្ថយពេលវេលាការធ្វើដំណើរពី៥៥នាទី មកនៅត្រឹមតែ២៥នាទីប៉ុណ្ណោះ ។

នាវាអគ្គិសនីមានឈ្មោះថា Candela P-12 បានទទួលការរចនាម៉ូដ និងផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសស៊ុយអែត ឈ្មោះ Candela Technology AB ។ នាវានេះមានប្រវែងសរុប១២ម៉ែត្រ និងអាចដំណើរការបានដោយសារថាមពលថ្មទំហំ២៥២គីឡូវ៉ាត់ម៉ោង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់៣០នាក់ ។Candela P-12 flying electric ferry flight tested, starts production

ក្រុមហ៊ុនផលិតនាវាលើកឡើងថា នាវានេះនឹងអាចហោះនៅលើផ្ទៃទឹកក្នុងល្បឿនពី៤៦គីឡូម៉ែត្រ ទៅ៥៦គីឡូម៉ែត្រក្នុង១ម៉ោង ។ រីឯការសាកថ្មនាវា១លើក អាចធ្វើដំណើរបានប្រមាណ៩២គីឡូម៉ែត្រ ។

Gustav Hasselskog ជានាយកគ្រប់គ្រងក្រុមហ៊ុននិយាយថា នាវាអាចហោះបានដោយសារបច្ចេកវិទ្យាមួយហៅថា Hydrofoils ។ បច្ចេកវិទ្យានេះអាចធ្វើឱ្យនាវាហោះនៅលើផ្ទៃទឹក និងជួយឱ្យនាវាអាចធ្វើដំណើរបានលឿន ។ លើសពីនេះ នាវាអគ្គិសនី Candela P-12 ប្រើប្រាស់ថាមពលតិចជាងនាវាទូទៅ ។Candela P-12 flying electric ferry flight tested, starts production

ក្រុមហ៊ុនផលិតនាវាបញ្ជាក់ថា នាវានេះបានបំពាក់ម៉ាស៊ីនចំនួន២គ្រឿង និងគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចទប់ស្កាត់ចលនានាវាបានរហូតដល់១០០លើកក្នុង១វិនាទី ។ ដូច្នេះ វាអាចជួយកាត់បន្ថយអាការៈពុលនាវារបស់អ្នកដំណើរបាន ។ នាវាអគ្គិសនីនឹងដំណើរការចាប់ពីឆ្នាំ២០២៤ តទៅ ហើយវានឹងធ្វើដំណើរពីជាយក្រុង Ekerer ទៅកាន់ទីក្រុង Stockholm ។ ជាធម្មតា គេបានចំណាយពេលធ្វើដំណើរចំនួន៥៥នាទី ប៉ុន្តែបើធ្វើដំណើរតាមនាវាអគ្គិសនី នឹងចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ។Candela P-12 - The Fastest Commuting Vessel

Gustav Hasselskog នាយកគ្រប់គ្រងក្រុមហ៊ុនប្រាប់ថា ៖ «បច្ចុប្បន្ន មានការកកស្ទះចរាចរណ៍នៅតាមបណ្តាទីក្រុងជាច្រើន ខណៈការធ្វើដំណើរតាមផ្លូវទឹក គឺជាវិធីធ្វើដំណើរតាំងពីសម័យបុរាណមកម៉្លេះ ប៉ុន្តែការធ្វើដំណើរតាមផ្លូវទឹកមានចំនួនតិចតួចនៅឡើយ ។ នាវា Candela P-12 នឹងជួយឱ្យអ្នកដំណើរទាំងអស់អាចធ្វើដំណើរពីទីក្រុងមួយទៅកាន់ទីក្រុងមួយទៀតយ៉ាងឆាប់រហ័ស» ៕Boat firm Candela secures major funding for C-12 'flying ferry' | Move  Electric

គ្មានអ្វីទៀងទាត់! ស្នេហា១១ឆ្នាំរបស់តារាហ្វីលីពីន១គូឈានដល់ផ្លូវបំបែកធ្វើឱ្យអ្នកគាំទ្រសោកស្តាយសឹងតែគ្រប់គ្នា

0

នៅថ្ងៃទី៣០ ខែវិច្ឆិកា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram ថាជីវិតគូរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់នាងត្រូវបញ្ចប់ ដោយអ្នកទាំងពីរបានបែកគ្នាមួយរយៈហើយទីបំផុតពួកគេមិនអាចវិលទៅរកសភាពដើមបាន។ ការបែកគ្នានេះដែរតារាសម្តែងល្បីឈ្មោះរូបនេះសង្ឃឹមថាអ្នកគាំទ្រទទួលយកការបែកបាក់របស់ពួកគេខណៈអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈហ្វីលីពីនច្រើនរូបសុទ្ធតែបង្ហាញការសោកស្តាយចំពោះចំណងស្នេហ៍នេះដែលឈានដល់ថ្ងៃប្រេះឆា។Daniel Padilla, Kathryn Bernardo embroiled in split rumor

តាមខ្លឹមសារដែល Kathryn បង្ហោះមានអត្ថន័យថា « Daniel អ្នកបានផ្តល់ឱ្យខ្ញុំ ១១ ឆ្នាំដ៏ស្រស់ស្អាត។ សេចក្តីស្រឡាញ់របស់ខ្ញុំនឹងតែងតែត្រូវបានគេស្រឡាញ់។ ខ្ញុំនឹងដឹងគុណជានិច្ច» ។ ចំណែកឯ Daniel បានឆ្លើយតបនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោកជាមួយនឹងរូបថតរបស់អ្នកទាំងពីរដោយបានអរគុណដល់ Kathryn ដែលបានចំណាយពេលវេលាស្រលាញ់គ្នាជាមួយលោកដោយរំលឹកថា ទោះលំបាកយ៉ាងណាក៏ពួកគេទាំងពីរគួរតែព្យាយាមទន្ទឹងរង់ចាំថ្ងៃអនាគតជានិច្ច។Kathryn Bernardo confirms breakup with Daniel Padilla | PEP.ph

ការប្រកាសបែកគ្នានេះដែរ មិត្តក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រទាំងក្នុងនិងក្រៅជាច្រើនមានការសោកស្តាយចំពោះរឿងស្នេហារបស់តារាសម្តែងទាំងពីររូបនេះ មិនគួរឈានដល់ចំណុចនេះព្រោះស្នេហារបស់ពួកគេតែងតែទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជុំវិញខ្លួន។

តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនហើយអ្នកគាំទ្រកម្ពុជាភាគច្រើនស្គាល់នាងតាមរយៈរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស។May be an image of 2 people
Daniel Padilla មានអាយុ២៨ ឆ្នាំគឺជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងហើយលោកគឺជាស្នេហាដំបូងរបស់ Kathryn ដោយអ្នកទាំងពីរបានស្រលាញ់គ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ Growing Up ឆ្នាំ២០១១-២០១២ និងបានបន្តសហការគ្នាសម្តែងក្នុងរឿងជាច្រើនទៀត។ ក្នុងឆ្នាំ២០១៦ អ្នកទាំងពីរបានទទួលពានរង្វាន់ Blue Star ក្នុងប្រភេទតារាបរទេសដែលមានប្រជាប្រិយបំផុតផ្នែកតារាសម្តែង៕May be an image of 2 peopleMay be an image of 2 people, eyeglasses and text

ភ្ញៀវទេសចរនៅប៉ាតាយ៉ាទទូចស្នើសុំឱ្យអាជ្ញាធរជួយពិនិត្យមើលតម្លៃសេវាកម្មខ្ពស់ខ្លាំង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរប្រចាំក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានប្រមូលកម្លាំងចុះត្រួតពិនិត្យក្រុមអ្នកប្រកបអាជីវកម្មនៅតាមឆ្នេរសមុទ្រមួយចំនួន និងនៅតំបន់ក្បែរគ្នា ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ និងកំណត់មិនឱ្យពួកគេយកប្រាក់ថ្លៃសេវាកម្មពីភ្ញៀវទេសចរក្នុងតម្លៃខ្ពស់ពេក ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ

ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីអាជ្ញាធរបានទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរថា មានក្រុមអ្នកប្រកបអាជីវកម្មមួយចំនួនបានតម្រៀបកៅអីអង្គុយលើសពីចំនួនដែលអាជ្ញាធរក្រុងប៉ាតាយ៉ាកំណត់ ហើយធ្វើឱ្យភ្ញៀវទេសចរមិនអាចប្រើប្រាស់ទីកន្លែងសាធារណៈបានទេ ។ លើសពីនេះ នៅថ្ងៃបុណ្យទានផ្សេងៗ អ្នកប្រកបអាជីវកម្មបានយកថ្លៃសេវាខ្ពស់ជាងថ្ងៃធម្មតាទៀតផង ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการតាមរយៈការចុះត្រួតពិនិត្យនៅតាមតំបន់ឆ្នេរសមុទ្រឃើញថា អ្នកប្រកបអាជីវកម្មខ្លះបានយកកៅអីមកដាក់ជាជួរនៅតាមឆ្នេរខ្សាច់ និងមានចំនួនលើសពីការកំណត់របស់អាជ្ញាធរ ។ រីឯភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរនេះ ពួកគេចង់យកក្រណាត់ ឬកន្ទេលមកក្រាលអង្គុយលេង គឺពិបាករកកន្លែងទំនេរណាស់ ។ ហេតុនេះ ភ្ញៀវទេសចរបានប្តឹង និងសំណូមពរឱ្យអាជ្ញាធរដាស់តឿនក្រុមអ្នកលក់ដូរទាំងនេះឱ្យគោរពតាមការព្រមព្រៀងគ្នាជាមួយអាជ្ញាធរ ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ

អាជ្ញាធរលើកឡើងថា ក្រុងប៉ាតាយ៉ាបានបន្ថែមម៉ោងផ្តល់សេវាកម្ម ឬបន្ថែមម៉ោងលក់ដូរដល់ពួកគេរួចហើយ ។ ដូច្នេះ ពួកគេត្រូវតែផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ ។ អាជ្ញាធរបន្តថា អ្នកប្រកបអាជីវកម្មខ្លះបានយកថ្លៃសេវាពីអតិថិជនលើសពីចំនួនដែលក្រុងប៉ាតាយ៉ាកំណត់ ដូចជា តម្លៃជួលកៅអីអង្គុយស្មើនឹង៥០បាត ប៉ុន្តែពួកគេបានដំឡើងថ្លៃរហូតដល់១០០បាត ។เมืองพัทยาจัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ  15 วัน - ทั่วไทยนิวส์

ចំណែកអ្នកប្រកបអាជីវកម្មផ្សេងទៀត បើអតិថិជនបង់ប្រាក់ថ្លៃកៅអីត្រឹមតែ៥០បាត ពួកគេនឹងកាត់បន្ថយពេលវេលាឱ្យខ្លីជាងមុន ហើយបើអតិថិជនចង់អង្គុយនៅលើកៅអីបន្ត ត្រូវតែបង់ប្រាក់ឱ្យពួកគេបន្ថែម ។ ហេតុនេះ វាជាទង្វើមួយខុសពីគោលការណ៍កំណត់របស់ក្រុងប៉ាតាយ៉ា ។

ចុងក្រោយ អាជ្ញាធរថៃបញ្ជាក់ថា ប្រសិនបើភ្ញៀវទេសចរប្រទះឃើញការយកថ្លៃសេវាកម្មខ្ពស់បែបនេះ អាចថតរូបភាពទុកធ្វើជាភស្តុតាងដើម្បីប្តឹងមកកាន់អាជ្ញាធរក្រុងប៉ាតាយ៉ា ហើយអាជ្ញាធរនឹងបញ្ជាឱ្យបិទការរកស៊ីរយៈពេល១៥ថ្ងៃ ៕

ភ្ញៀវទេសចរត្អូញត្អែរថាឈូងសមុទ្រហាឡុងរបស់វៀតណាមមានសំរាមច្រើនកកកុញ

0

វៀតណាម៖ អ្នកទេសចរជាច្រើនមានការមិនពេញចិត្តនឹងអនាម័យបរិស្ថាននៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាម ដោយនិយាយថាកន្លែងនេះមានមនុស្សច្រើនពេក ដែលធ្វើឱ្យមានសំរាមកកកុញនៅលើទឹក។

យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ឈូងសមុទ្រ Ha Long គឺមានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថង់នីឡុង និងដបប្លាស្ទិករាប់មិនអស់អណ្តែតជុំវិញទឹក។ អ្នកទេសចរជាច្រើនបាននិយាយថា ទេសភាព និងប្រជាជនវៀតណាមទាំងអស់គឺអស្ចារ្យណាស់ ប៉ុន្តែការយល់ដឹងរបស់ពួកគេអំពីការការពារបរិស្ថានគឺអន់ណាស់។ អ្នកទេសចរក៏បាននិយាយទៀតថា ពួកគេពិតជាសោកស្ដាយណាស់ នៅពេលដែលពួកគេឃើញទិដ្ឋភាពនៃសំរាមនៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាមប្រែទៅជាបែបនេះ។Tourists ruin Ha Long Bay with litter - VnExpress International

លោក Hoang Phuc ម្ចាស់កប៉ាល់នៅឈូងសមុទ្រ Ha Long បាននិយាយថា សំរាមទាំងអស់នេះភាគច្រើនគឺចេញពីមាត់ទន្លេ Cua Van និង Bai Tu Long ត្រូវបានរុញចូលទៅក្នុងឈូងសមុទ្រ។ វត្ថុអណ្តែតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកក៏រសាត់ចូលតំបន់ស្នូលនៃឈូងសមុទ្រ Ha Long ដូច្នេះការដកសំរាមមិនអាចធានាបាន ១០០% នោះទេ។ លើសពីនេះ សំរាមពីតំបន់លំនៅដ្ឋានដែលត្រូវបោះចោលក្នុងសមុទ្រ ឬត្រូវខ្យល់បោកបក់ក៏ជាផ្នែកមួយនៃមូលហេតុដែរ។Ha Long Bay overloaded with rubbish លោក Hoang Phuc បានបន្តទៀតថា យើងតែងតែសម្អាតសំរាម ក៏ដូចជាកៀរគរបុគ្គលិកទៅប្រមូលសំរាមនៅកន្លែងទស្សនាកម្សាន្ត និងកន្លែងហែលទឹករបស់អ្នកទេសចរ ប៉ុន្តែវានៅតែមាន។ ម្ចាស់កប៉ាល់រូបនេះបានបន្ថែមថា យើងគួរតែច្នៃប្រឌិតបច្ចេកវិទ្យាប្រមូលសំរាម ជំនួសឱ្យវិធីសាស្ត្រដោយដៃបច្ចុប្បន្ន។

ហេតុនេះហើយ យោងតាមមន្ត្រីនៃគណៈគ្រប់គ្រងឈូងសមុទ្រ Ha Long បានឱ្យដឹងថា ការប្រមូលសំរាមនៅឈូងសមុទ្រ Ha Long បច្ចុប្បន្នត្រូវបានរៀបចំជាពីរតំបន់ រួមមានតំបន់ឆ្នេរដែលគ្រប់គ្រងដោយទីក្រុង Ha Long និងតំបន់ខាងក្រៅ។ ដូច្នេះបញ្ហាសំរាមកកកុញនៅឈូងសមុទ្រ Ha Long ត្រូវបានកាត់បន្ថយខ្លះហើយ ដោយសំរាមនៅក្នុងឆ្នេរសមុទ្រហាឡុងបច្ចុប្បន្ន “មិនស្ថិតក្នុងកម្រិតនៃការផ្ទុកសំរាមលើសទម្ងន់ដូចមុនទេ”។What about Ha Long Bay? Exploring the Beauty of HaLong Bayគួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ចំនួនភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៣ លាននាក់ ដោយពេញមួយឆ្នាំត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ២.៥ លានដង បើប្រៀបនឹងឆ្នាំ ២០១៥ (ប្រមាណ ២.៦ លានទស្សនា) និងឆ្ងាយជាងឆ្នាំ ២០១៩ (ជិត ៤.៥ លានអ្នកទស្សនា) ៕