ទើបតែតំណាងប្រទេសកម្ពុជាចូលប្រកួតក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុនដោយជាប់TOP16នៅក្នុងការប្រកួត សំណាង អេលីណា មានយីអ៊ុនកាន់តែខ្ពស់ព្រោះនាងត្រូវបានកម្មវិធី Miss CosmoWorld 2023 អញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រនៅឯប្រទេសម៉ាឡេស៊ី។ ការរំលេចខ្លួនធ្វើជាគណៈកម្មការដាក់ពិន្ទុនៅក្រៅប្រទេសនេះ សំណាង អេលីណា ពិតជាស្រស់ស្អាតខ្លាំងជាមួយរ៉ូបពណ៌សដ៏ទាក់ភ្នែកធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់។May be an image of 2 people and car

នៅរាត្រីថ្ងៃទី២៩ វិច្ឆិកា ២០២៣ ជារាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss CosmoWorld 2023 ខណៈបេក្ខភាពតំណាងប្រទេសកម្ពុជាគឺជាកញ្ញា រ៉េត ស្រីនាថ ដែលត្រូវជាប្អូនស្រីរបស់កញ្ញា រ៉េត សារីតា ។ ការប្រកួតនេះបវរកញ្ញាមកពីសហរដ្ឋអាម៉េរិកបានក្លាយជាម្ចាស់មកុដ លំដាប់រងទី១បានទៅលើបវរកញ្ញាមកពីហ្វីលីពីន និងលំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីអ៊ុយក្រែន ខណៈកម្ពុជាពុំបានចូលTOPឡើយ ស្របពេលកម្មវិធីនេះប្រកាសយកTOP5 តែម្តង។May be an image of 1 person

ការប្រកួតនេះផងដែរ កញ្ញា សំណាង អេលីណា ត្រូវបានផ្តល់កិត្តិយសជាពិសេសពីកម្មវិធីខាងលើដោយនាងធ្វើជាគណៈកម្មការដាក់ពិន្ទុមួយរូប។ ការចូលរួមលើវេទិកានេះ សំណាង អេលីណា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតប្រៀបដូចជាទេពអប្សរក្នុងរ៉ូបពណ៌សទៀតកាន់តែស្រស់ស្អាតទ្វេដង។ បវរកញ្ញា រូបនេះធ្វើឱ្យហ្វេនៗជាច្រើនកោតសរសើរថានាងមានយីអ៊ុនខ្ពស់ដែលបានក្លាយជាគណៈកម្មការនៅឯក្រៅប្រទេស ហើយក៏មិនភ្លេចពោលសរសើរពីភាពស្រស់ស្អាតគណៈកម្មការរូបនេះផងដែរ។ ទន្ទឹមនឹងនេះ សំណាង អេលីណា ក៏បានឡើងទទួលវត្តុអនុស្សវរីយដោយខាងពិធីករប្រកាសឈ្មោះនាងមកពីប្រទេសកម្ពុជាដូចគ្នា។May be an image of 1 person

សំណាង អេលីណា ជាបវរកញ្ញាមួយរូបត្រូវបានមហាជនពោលសរសើរថាមានអត្តចរិតល្អ បូករួមទាំងចំណេះដឹង ភាសា និងរូបសម្រស់បានទាំងព្រមហើយនាងក៏ជាម្ចាស់មកុដ Miss Universe Cambodia 2019 ផងដែរមុនទទួលតំណែងតំណាងប្រទេសប្រកួតកម្មវិធី Miss International 2023៕