ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរប្រចាំក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានប្រមូលកម្លាំងចុះត្រួតពិនិត្យក្រុមអ្នកប្រកបអាជីវកម្មនៅតាមឆ្នេរសមុទ្រមួយចំនួន និងនៅតំបន់ក្បែរគ្នា ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ និងកំណត់មិនឱ្យពួកគេយកប្រាក់ថ្លៃសេវាកម្មពីភ្ញៀវទេសចរក្នុងតម្លៃខ្ពស់ពេក ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ

ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីអាជ្ញាធរបានទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរថា មានក្រុមអ្នកប្រកបអាជីវកម្មមួយចំនួនបានតម្រៀបកៅអីអង្គុយលើសពីចំនួនដែលអាជ្ញាធរក្រុងប៉ាតាយ៉ាកំណត់ ហើយធ្វើឱ្យភ្ញៀវទេសចរមិនអាចប្រើប្រាស់ទីកន្លែងសាធារណៈបានទេ ។ លើសពីនេះ នៅថ្ងៃបុណ្យទានផ្សេងៗ អ្នកប្រកបអាជីវកម្មបានយកថ្លៃសេវាខ្ពស់ជាងថ្ងៃធម្មតាទៀតផង ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการតាមរយៈការចុះត្រួតពិនិត្យនៅតាមតំបន់ឆ្នេរសមុទ្រឃើញថា អ្នកប្រកបអាជីវកម្មខ្លះបានយកកៅអីមកដាក់ជាជួរនៅតាមឆ្នេរខ្សាច់ និងមានចំនួនលើសពីការកំណត់របស់អាជ្ញាធរ ។ រីឯភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរនេះ ពួកគេចង់យកក្រណាត់ ឬកន្ទេលមកក្រាលអង្គុយលេង គឺពិបាករកកន្លែងទំនេរណាស់ ។ ហេតុនេះ ភ្ញៀវទេសចរបានប្តឹង និងសំណូមពរឱ្យអាជ្ញាធរដាស់តឿនក្រុមអ្នកលក់ដូរទាំងនេះឱ្យគោរពតាមការព្រមព្រៀងគ្នាជាមួយអាជ្ញាធរ ។เมืองพัทยา จัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ

អាជ្ញាធរលើកឡើងថា ក្រុងប៉ាតាយ៉ាបានបន្ថែមម៉ោងផ្តល់សេវាកម្ម ឬបន្ថែមម៉ោងលក់ដូរដល់ពួកគេរួចហើយ ។ ដូច្នេះ ពួកគេត្រូវតែផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ ។ អាជ្ញាធរបន្តថា អ្នកប្រកបអាជីវកម្មខ្លះបានយកថ្លៃសេវាពីអតិថិជនលើសពីចំនួនដែលក្រុងប៉ាតាយ៉ាកំណត់ ដូចជា តម្លៃជួលកៅអីអង្គុយស្មើនឹង៥០បាត ប៉ុន្តែពួកគេបានដំឡើងថ្លៃរហូតដល់១០០បាត ។เมืองพัทยาจัดระเบียบร่มเตียงชายหาด สั่งลงดาบคิดค่าบริการเกินราคา พักกิจการ  15 วัน - ทั่วไทยนิวส์

ចំណែកអ្នកប្រកបអាជីវកម្មផ្សេងទៀត បើអតិថិជនបង់ប្រាក់ថ្លៃកៅអីត្រឹមតែ៥០បាត ពួកគេនឹងកាត់បន្ថយពេលវេលាឱ្យខ្លីជាងមុន ហើយបើអតិថិជនចង់អង្គុយនៅលើកៅអីបន្ត ត្រូវតែបង់ប្រាក់ឱ្យពួកគេបន្ថែម ។ ហេតុនេះ វាជាទង្វើមួយខុសពីគោលការណ៍កំណត់របស់ក្រុងប៉ាតាយ៉ា ។

ចុងក្រោយ អាជ្ញាធរថៃបញ្ជាក់ថា ប្រសិនបើភ្ញៀវទេសចរប្រទះឃើញការយកថ្លៃសេវាកម្មខ្ពស់បែបនេះ អាចថតរូបភាពទុកធ្វើជាភស្តុតាងដើម្បីប្តឹងមកកាន់អាជ្ញាធរក្រុងប៉ាតាយ៉ា ហើយអាជ្ញាធរនឹងបញ្ជាឱ្យបិទការរកស៊ីរយៈពេល១៥ថ្ងៃ ៕