វៀតណាម៖ អ្នកទេសចរជាច្រើនមានការមិនពេញចិត្តនឹងអនាម័យបរិស្ថាននៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាម ដោយនិយាយថាកន្លែងនេះមានមនុស្សច្រើនពេក ដែលធ្វើឱ្យមានសំរាមកកកុញនៅលើទឹក។

យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ឈូងសមុទ្រ Ha Long គឺមានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថង់នីឡុង និងដបប្លាស្ទិករាប់មិនអស់អណ្តែតជុំវិញទឹក។ អ្នកទេសចរជាច្រើនបាននិយាយថា ទេសភាព និងប្រជាជនវៀតណាមទាំងអស់គឺអស្ចារ្យណាស់ ប៉ុន្តែការយល់ដឹងរបស់ពួកគេអំពីការការពារបរិស្ថានគឺអន់ណាស់។ អ្នកទេសចរក៏បាននិយាយទៀតថា ពួកគេពិតជាសោកស្ដាយណាស់ នៅពេលដែលពួកគេឃើញទិដ្ឋភាពនៃសំរាមនៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាមប្រែទៅជាបែបនេះ។Tourists ruin Ha Long Bay with litter - VnExpress International

លោក Hoang Phuc ម្ចាស់កប៉ាល់នៅឈូងសមុទ្រ Ha Long បាននិយាយថា សំរាមទាំងអស់នេះភាគច្រើនគឺចេញពីមាត់ទន្លេ Cua Van និង Bai Tu Long ត្រូវបានរុញចូលទៅក្នុងឈូងសមុទ្រ។ វត្ថុអណ្តែតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកក៏រសាត់ចូលតំបន់ស្នូលនៃឈូងសមុទ្រ Ha Long ដូច្នេះការដកសំរាមមិនអាចធានាបាន ១០០% នោះទេ។ លើសពីនេះ សំរាមពីតំបន់លំនៅដ្ឋានដែលត្រូវបោះចោលក្នុងសមុទ្រ ឬត្រូវខ្យល់បោកបក់ក៏ជាផ្នែកមួយនៃមូលហេតុដែរ។Ha Long Bay overloaded with rubbish លោក Hoang Phuc បានបន្តទៀតថា យើងតែងតែសម្អាតសំរាម ក៏ដូចជាកៀរគរបុគ្គលិកទៅប្រមូលសំរាមនៅកន្លែងទស្សនាកម្សាន្ត និងកន្លែងហែលទឹករបស់អ្នកទេសចរ ប៉ុន្តែវានៅតែមាន។ ម្ចាស់កប៉ាល់រូបនេះបានបន្ថែមថា យើងគួរតែច្នៃប្រឌិតបច្ចេកវិទ្យាប្រមូលសំរាម ជំនួសឱ្យវិធីសាស្ត្រដោយដៃបច្ចុប្បន្ន។

ហេតុនេះហើយ យោងតាមមន្ត្រីនៃគណៈគ្រប់គ្រងឈូងសមុទ្រ Ha Long បានឱ្យដឹងថា ការប្រមូលសំរាមនៅឈូងសមុទ្រ Ha Long បច្ចុប្បន្នត្រូវបានរៀបចំជាពីរតំបន់ រួមមានតំបន់ឆ្នេរដែលគ្រប់គ្រងដោយទីក្រុង Ha Long និងតំបន់ខាងក្រៅ។ ដូច្នេះបញ្ហាសំរាមកកកុញនៅឈូងសមុទ្រ Ha Long ត្រូវបានកាត់បន្ថយខ្លះហើយ ដោយសំរាមនៅក្នុងឆ្នេរសមុទ្រហាឡុងបច្ចុប្បន្ន “មិនស្ថិតក្នុងកម្រិតនៃការផ្ទុកសំរាមលើសទម្ងន់ដូចមុនទេ”។What about Ha Long Bay? Exploring the Beauty of HaLong Bayគួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ចំនួនភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៣ លាននាក់ ដោយពេញមួយឆ្នាំត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ២.៥ លានដង បើប្រៀបនឹងឆ្នាំ ២០១៥ (ប្រមាណ ២.៦ លានទស្សនា) និងឆ្ងាយជាងឆ្នាំ ២០១៩ (ជិត ៤.៥ លានអ្នកទស្សនា) ៕