នាថ្មីៗនេះ គេឃើញមានការចែករំលែតៗគ្នា នៅលើបណ្តាញសង្គម ទាក់ទងនឹងកុមារាម្នាកក់ មានអាយុត្រឹមតែ៦ឆ្នាំ តែបែរជាមានជំងឺទឹកនោមប្រៃជាប់ខ្លួន គួរឱ្យអណិត។
កុមារាម្នាក់នោះមានឈ្មោះថា កែវ សិរីយុទ្ធ ហៅអាចិន អាយុ៦ឆ្នាំ រស់នៅជាមួយម្ដាយឪពុក នៅបន្ទប់ជួលម្ដុំគួងហុងបឹងត្របែក ។
ដោយគ្មានប្រាក់ព្យាបាលជំងឺ និងចង់ជួយសម្រាលបន្ទុកអ្នកម្តាយផង កុមារា កែវ សិរីយុទ្ធ បានចេញដើរលក់ម្ជូរនៅតាមផ្លូវ ជារៀលរាល់យប់ ដើម្បីបានប្រាក់បន្តិចបន្តួចជួយម្តាយ។
ហេតុដូច្នេះ ប្រសិនបើបងប្អូនបានឃើញប្អូនប្រុសម្នាក់នេះ ដើរលក់នៅតាមផ្លូវ សូមមេត្តាជួយទិញ ដើម្បីឱ្យគ្នាមានប្រាក់យកទៅជួយម្តាយ និងដើម្បីព្យាបាលជំងឹផងដែរ។
សូមបញ្ជាក់ផងដែរថា កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម៕
រូបភាពរក្សាសិទ្ធដោយ៖ បង ម៉េង អ្នកសារព័ត៌មាន










