Home Blog Page 1385

ផ្លែទំពាំងបាយជូរជប៉ុនប្រឈមនឹងការប្រកួតប្រជែងខ្លាំងលើទីផ្សារ

0

ប្រទេសជប៉ុន ៖ ដើមទំពាំងបាយជូរជប៉ុន «ពូជម៉ាស់ខាត់» បានចេញផ្លែពេញដើម និងមានរសជាតិផ្អែម ហើយវាបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់កសិករជប៉ុន ។ កសិករជប៉ុនបានចំណាយពេលរហូតដល់៣៣ឆ្នាំ ដើម្បីអភិវឌ្ឍន៍ពូជផ្លែទំពាំងបាយជូរប្រភេទនេះ ។ កសិករនិយាយ ផ្លែទំពាំងបាយជូរពណ៌បៃតងគួរឱ្យទទួលទាន ហើយវាជាពូជមួយក្នុងចំណោមពូជបានអភិវឌ្ឍន៍ឡើងដោយជប៉ុន ប៉ុន្តែប្រទេសចិន និងកូរ៉េខាងត្បូងបានយកពូជនេះទៅដាំដុះ ។S. Koreans' appetite for expensive, unconventional fruit like Shine Muscat  grapes prompts farmers to switch crops - EconoTimes

លោក យូគិ ណាកាមូរ៉ាក់ អាយុ៣៥ឆ្នាំ ជាម្ចាស់ចម្ការទំពាំងបាយជូរនៅតំបន់ណាកាណុ ប្រទេសជប៉ុន ប្រាប់ថា ផ្លែទំពាំងបាយជូរទាំងនេះដូចគ្នានឹងគូជីវិតរបស់លោកដែរ ។ លោកនឹងនាំចេញផ្លែទំពាំងបាយជូរទៅកាន់ប្រទេសថៃ និងហុងកុង ខណៈផ្លែឈើជប៉ុនទទួលបានការពេញនិយម ប៉ុន្តែពេលទំពាំងបាយជូរម៉ាស់ខាត់ជប៉ុនបានដាក់លក់ គេសង្កេតឃើញមានទំពាំងបាយជូរស្រដៀងគ្នានេះដែរ មកពីប្រទេសកូរ៉េខាងត្បូង និងចិន ដែលបានលក់ក្នុងតម្លៃថោកជាង ។

លោក យូគិ ណាកាមូរ៉ាក់ ម្ចាស់ចម្ការទំពាំងបាយជូរនិយាយថា ៖ «ទិន្នផលផលិតរបស់យើងបានកើនឡើងខ្ពស់ ហើយខ្ញុំបារម្ភពីការនាំចេញ ។ មិនថាយើងបានព្យាយាមយ៉ាងណា តែទិន្នផលរបស់យើងពិបាកលក់ បើមានទំពាំងបាយជូរពូជម៉ាស់ខាត់ចិនប្រជែងជាមួយយើង» ។Can we pick out the expensive Japanese grapes in a blind taste test? |  SoraNews24 -Japan News-

សារព័ត៌មាន AFP បានរាយការណ៍តាមប្រភពពីរដ្ឋាភិបាលជប៉ុនថា ប្រទេសចិន និងកូរ៉េខាងត្បូងបានយកគ្រាប់ពូជទំពាំងបាយជូរពីជប៉ុនទៅពង្រីកពូជនៅប្រទេសពួកគេ ទើបធ្វើឱ្យមានទំពាំងបាយជូរមានរូបរាង និងរសជាតិស្រដៀងគ្នាជាមួយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន ។ ហេតុនេះ ទំពាំងបាយជូរម៉ាស់ខាត់របស់ជប៉ុន, ចិន និងកូរ៉េខាងត្បូង បានប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ ។

ចំណែកម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា អតិថិជនតែងផ្តោតលើតម្លៃជានិច្ច ហើយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន មានតម្លៃថ្លៃជាងទំពាំងបាយជូរចិន រហូតដល់៣ដងឯណោះ ។ បើទោះជាវាមានរូបរាងស្រដៀងគ្នា តែរសជាតិមិនដូចគ្នាទេ ។ អ្នកស្រី Sau ម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា ៖ «អ្នកអាចប្រាប់ពីភាពខុសគ្នាបាន បើយកវាមកប្រៀបធៀបគ្នា ។ អ្នកខ្លះធ្លាប់ទទួលទានទំពាំងបាយជូរជប៉ុន ពួកគេនៅតែនិយមទំពាំងបាយជូរជប៉ុនដូចមុន ។ រីឯអ្នកផ្សេងទៀតបានទិញទំពាំងបាយជូរចិន ព្រោះមានតម្លៃថោកជាង» ។Sour grapes: Japan battles to protect premium fruits | The Straits Times

ទោះយ៉ាងណា ប្រទេសជប៉ុនមិនអាចហាមឃាត់ចិន និងកូរ៉េខាងត្បូង កុំឱ្យដាំដុះទំពាំងបាយជូរពូជម៉ាស់ខាត់បានទេ ព្រោះជប៉ុនបរាជ័យក្នុងការចុះឈ្មោះបញ្ជាក់កម្មសិទ្ធិពូជទំពាំងបាយជូរនៅក្រៅប្រទេសរយៈពេល៦ឆ្នាំ ។ រីឯក្រសួងកសិកម្មកូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់សារព័ត៌មាន AFP ថា កូរ៉េខាងត្បូងអាចដាំទំពាំងបាយជូរម៉ាស់ខាត់ និងលក់បានដោយគ្មានលក្ខខណ្ឌកំណត់ ។ ប៉ុន្តែប្រទេសចិនវិញមិនបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងករណីនេះ ។

ក្រសួងកសិកម្មជប៉ុនទទួលស្គាល់ថា ជប៉ុនបានបរាជ័យក្នុងការចុះកម្មសិទ្ធិផ្លែស្តប័ររី, ឈឺរី និងក្រូចពូជថ្មី ដែលមានដើមកំណើតនៅជប៉ុន ប៉ុន្តែគេប្រទះឃើញផ្លែឈើទាំងនេះមាននៅប្រទេសចិន កូរ៉េខាងត្បូង និងអូស្ត្រាលី ។ ជប៉ុនបានអភិវឌ្ឍន៍ពូជផ្លែឈើតាំងពីឆ្នាំ១៩២០ មក ហើយផ្លែឈើ១ប្រភេទដែលល្បីល្បាញនៅលើពិភពលោក គឺផ្លែប៉ោមហ្វូជិ ដែលគេបានដាក់ឈ្មោះតាមភ្នំភ្លើងហ្វូជិ របស់ជប៉ុន ។ ជប៉ុនបានចាប់ផ្តើមកំណត់គោលដៅអភិវឌ្ឍន៍ពូជផ្លែឈើក្នុងប្រទេសរបស់ខ្លួន តាំងពីអំឡុងសង្គ្រាមលោកលើកទី២ មកម៉្លេះ ។Sour grapes: Japan battles to protect premium fruits

អ្នកស្រាវជ្រាវក្នុងមណ្ឌលស្រាវជ្រាវជប៉ុនបានសាកល្បងដាំពូជផ្លែឈើថ្មីៗជាប្រចាំ ក៏ដូចជាត្រួតពិនិត្យរសជាតិរបស់វាយ៉ាងល្អិតល្អន់ ។ នៅឆ្នាំ២០២០ ប្រទេសជប៉ុនបានរឹតបន្តឹងការគ្រប់គ្រងមិនឱ្យយកគ្រាប់ពូជផ្លែឈើជប៉ុនទៅក្រៅប្រទេស រីឯអ្នកបំពាននឹងទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានយេន ៕ ប្រភព ៖ TNN World

ត្រឹមរយៈពេលបីថ្ងៃសោះ! ភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិនបន្ធូរបន្ថយទិដ្ឋាការ

0

ប្រទេសចិន៖ ប្រទេសចិនបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាបានកើនឡើង ៣៩% ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែធ្នូ នៅពេលដែលប្រទេសនេះបានអនុវត្តគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការថ្មី។
យោងតាមប្រភពព័តមាន WION បានឱ្យដឹងថា គោលនយោបាយលើកលែងទិដ្ឋាការបានធ្វើឱ្យអ្វីៗកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសចិន។ អ្នកនាំពាក្យលោក Uong Van Ban បាននិយាយថា “នៅពេលអនាគត ក្រសួងការបរទេសនឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការធ្វើដំណើរឆ្លងដែន”។China says it will resume visa-free policies to spur inbound travel |  Reuters

ដូច្នេះ ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែនេះ ភ្ញៀវអន្តរជាតិចំនួន ១៨,០០០ នាក់បានចូលទស្សនាប្រទេសចិន ដែល ៧,០០០ នៃអ្នកទេសចរទាំងនោះមកពីប្រទេសថ្មីដែលគ្មានទិដ្ឋាការ។ លោក Zhu Tian សាស្ត្រាចារ្យនៅសាលាធុរកិច្ចអន្តរជាតិ China Europe International ក្នុងទីក្រុងសៀងហៃ បាននិយាយថា គោលនយោបាយថ្មី “នឹងនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលយូរ”។ ម្ចាស់អាជីវកម្មចិនបានសម្តែងសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ហើយសង្ឃឹមថា “នឹងមានគោលនយោបាយស្រដៀងគ្នាបន្ថែមទៀតនាពេលអនាគត” ។China's visa-free initiative sparks surge in tourism: Report - Business &  Economy News

លោក James Liang សហស្ថាបនិកនៃសេវាកម្មទេសចរណ៍អនឡាញដ៏ធំបំផុតរបស់ប្រទេសចិន Ctrip បាននិយាយថា ការលើកលែងទិដ្ឋាការនឹងមានឥទ្ធិពលក្នុងការលើកកម្ពស់ការនាំចេញសេវាកម្ម ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចចិនកាន់តែរីកចម្រើន។Is China Worth Visiting in 2023? Reasons to visit China – Claire's Footstepsប្រទេសចិនបានចេញគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១២ ខែសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៥ នៅអឺរ៉ុបរួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ និងប្រទេសអាស៊ីអាគ្នេយ៍គឺម៉ាឡេស៊ី។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ជនបរទេសបានធ្វើដំណើរចំនួន ៨.៤ លានទៅកាន់ប្រទេសចិនដែលចំនួននេះត្រូវបានចាត់ទុកថា “ទាបពេក” បើប្រៀបធៀបការធ្វើដំណើរចំនួន ៤៨.៨ លានដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ដូច្នេះ បន្ថែមពីលើការលើកលែងទិដ្ឋាការ ថ្មីៗនេះ ប្រទេសចិនក៏បានកាត់បន្ថយថ្លៃទិដ្ឋាការទេសចរណ៍ចំនួន ២៥% សម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនទៀត រួមទាំងវៀតណាម ថៃ ជប៉ុន និងហ្វីលីពីន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផងដែរ៕China's Tourist Spots Are Full, but Wallets Are Still Light - WSJ

គ្រោះថ្នាក់មួយចំនួនដែលកើតឡើងចំពោះរាងកាយមនុស្សពេលស្ថិតក្នុងលំហ

0

តើអ្នកដឹងទេថា ប្រសិនបើអ្នកស្ថិតក្នុងលំហតើរាងកាយរបស់អ្នកទៅជាយ៉ាងណា? នៅពេលដែលមនុស្សស្ថិតក្នុងលំហរាងកាយរបស់មនុស្សនឹងជួបប្រទះនឹងការផ្លាស់ប្តូរមួយចំនួនដូចជា ការបាត់បង់ក្រចក ហើមមុខ ពុកឆ្អឹង និងខ្សោយសាច់ដុំជាដើម ដោយសារតែភាពខុសគ្នារវាងបរិយាកាសផែនដី និងអវកាស។ ដូច្នេះហើយ ខាងក្រោមនេះគឺជាគ្រោះថ្នាក់មួយចំនួនដែលអវកាសយានិកបានជួបប្រទះ៖

១.បាត់បង់ក្រចក៖ យោងតាមស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងយានអវកាសជាច្រើនទៀតបានឱ្យដឹងថា នៅពេលដែលអវកាសយានិកដើរលើលំហ អាវអវកាសរបស់ពួកគេក៏ត្រូវបានដាក់សម្ពាធផងដែរ ដើម្បីធានាថាពួកគេមានសុវត្ថិភាព និងមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អវកាសយានិកតែងតែជួបប្រទះនឹងការរងរបួសជាច្រើន រួមទាំង onycholysis ដែលជាលក្ខខណ្ឌមួយធ្វើឱ្យបន្ទះក្រចកខាងលើបំបែកចេញពីផ្ទៃក្រចក។ យោងតាម NASA ការរងរបួសដៃគឺជារឿងធម្មតាណាស់ក្នុងចំណោមការហ្វឹកហាត់អវកាសយានិកសម្រាប់សកម្មភាពអវកាស។Hollywood's Misconceptions About Female Astronauts and Space | Time

២.បាតុភូតនៃការមើលឃើញពន្លឺ៖ ក្នុងអំឡុងពេលកម្មវិធី Apollo អវកាសយានិកជាច្រើនបានរាយការណ៍ថាពួកគេបានឃើញពន្លឺដ៏អាថ៌កំបាំងមួយនៅក្នុងលំហ។ យោងតាមការស្រាវជ្រាវ បានឱ្យដឹងថា ពន្លឺភ្លឹបភ្លែតៗភាគច្រើនជាពណ៌ស និងរាងវែង ដែលជារឿយៗអមដោយអារម្មណ៍នៃចលនា។ ពន្លឺភ្លឹបភ្លែតៗនេះ ត្រូវបានគេជឿថា ជាលទ្ធផលនៃកាំរស្មីលោហធាតុ ឆ្លងកាត់គ្រាប់ភ្នែក របស់អវកាសយានិក ទោះបីជាក្រុមអ្នកស្រាវជ្រាវ មិនទាន់ដឹងពីយន្តការច្បាស់លាស់ក៏ដោយ។ ពន្លឺខ្លះអាចបណ្តាលមកពីអន្តរកម្មអ៊ីយ៉ូដដោយផ្ទាល់នៃកាំរស្មីលោហធាតុជាមួយរីទីណា។How an Astronaut Sleeps in Space | Discover Magazine

៣.មុខហើម៖ ខណៈពេលដែលនៅលើផែនដី ទំនាញបណ្តាលឱ្យសារធាតុរាវភាគច្រើនរបស់រាងកាយត្រូវបានចែកចាយនៅក្រោមបេះដូង។ ផ្ទុយទៅវិញ បរិយាកាសទំនាញតិចក្នុងលំហ អនុញ្ញាតឱ្យសារធាតុរាវក្នុងខ្លួនបំបែកខ្លួនកាន់តែស្មើគ្នា។ ដូច្នេះនៅពេលដែលអវកាសយានិកហោះហើរទៅកាន់ទីអវកាសជាលើកដំបូង ពួកគេនឹងមានអារម្មណ៍ដូចជាត្រជាក់ ហើយមុខរបស់ពួកគេនឹងហើម ប៉ុន្តែនេះមានរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ។Jewish astronaut in space gives Israelis advice on isolation | The Times of  Israel

៤.ខ្សោយសាច់ដុំ៖ យោងតាមអវកាសយានិក Scott Kelly បាននិយាយថា ដោយសារតែនៅលើលំហយើងមិនបានដើរជាញឹកញាប់ ដូច្នេះបាតជើងរបស់យើងនឹងប្រែជាទន់ដូចជើងទារកទើបនឹងកើត។ រីឯផ្នែកខាងលើនៃជើងរបស់យើងវិញគឺគ្រើមដូចស្បែកក្រពើ ព្រោះយើងប្រើមនុស្សយន្តដើម្បីដើរជុំវិញស្ថានីយអវកាសដោយប្រើគ្រាប់រំកិលតែប៉ុណ្ណោះ។US To Train And Fly Indian Astronauts To International Space Station in 2024

៥.ពុកឆ្អឹង៖ ការរស់នៅលើស្ថានីយ៍ ISS រយៈពេលយូរអាចបណ្តាលឱ្យរាងកាយបាត់បង់ម៉ាសសាច់ដុំ និងជាលិកាឆ្អឹង ដោយសារតែសាច់ដុំគ្រោងឆ្អឹងមិនត្រូវការទ្រទ្រង់ទម្ងន់នៅក្នុងបរិយាកាសមីក្រូទំនាញ។ ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាសមត្ថភាពដើរនៅពេលត្រឡប់មកផែនដីវិញ អវកាសយានិកត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដូចជាការប្រើម៉ាស៊ីនហាត់ប្រាណជាដើម។ បន្ទាប់ពីត្រលប់មកផែនដីវិញ ពួកគេត្រូវទៅហាត់ប្រាណមួយសន្ទុះ ដើម្បីទទួលបានម៉ាសសាច់ដុំដែលបាត់បង់របស់ពួកគេឡើងវិញ៕

ជប៉ុនហាមពលរដ្ឋធ្វើកម្មវិធីឆ្លងឆ្នាំនៅតំបន់ទេសចរណ៍មួយ

0

ប្រទេសជប៉ុន ៖ យោងតាមសារព័ត៌មានបរទេសបានចេញផ្សាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ថា អាជ្ញាធរប្រចាំតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ បានចេញបម្រាមហាមពលរដ្ឋរៀបចំកម្មវិធីឆ្លងឆ្នាំ «Countdown» និងផឹកគ្រឿងស្រវឹងក្នុងតំបន់នេះ ។ អាជ្ញាធរបានប្រកាសបម្រាមនេះដោយសារបារម្ភថា នឹងមានមនុស្សមកចូលរួមក្នុងពិធីនេះច្រើនពេក រហូតដល់កើតគ្រោះថ្នាក់ ។8 best nighttime things to do in Shibuya: bars, clubs and shops

Shibuya គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយក្នុងអំឡុងពេលមានពិធីបុណ្យផ្សេងៗ តែងមានមនុស្សម្នាជាច្រើននាក់មកប្រមូលផ្តុំគ្នានៅទីនេះ ប៉ុន្តែមួយរយៈចុងក្រោយ អាជ្ញាធរចាប់ផ្តើមបារម្ភពីសុវត្ថិភាព ដោយសារមានមនុស្សមកប្រមូលផ្តុំគ្នាច្រើនដើម្បីចូលរួមកម្មវិធីឆ្លងឆ្នាំ ទើបអាជ្ញាធរចេញបម្រាមហាមពលររដ្ឋ រួមទាំងភ្ញៀវទេសចរមកឆ្លងឆ្នាំនៅទីនេះ ។ អាជ្ញាធរជប៉ុនប្រកាសថា ហាមពលរដ្ឋទាំងអស់មកប្រមូលផ្តុំគ្នាដើម្បីឆ្លងឆ្នាំ «Countdown» នៅតំបន់ Shibuya ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើង ។Tokyo at Night: From Beautiful Night Views to Phenomenal Nightlife | The  Official Tokyo Travel Guide, GO TOKYO

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរប្រចាំតំបន់ Shibuya បានហាមពលរដ្ឋទាំងអស់ផឹកគ្រឿងស្រវឹង គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។ លើសពីនេះ អាជ្ញាធរនឹងសុំការសហការពីហាងលក់ទំនិញនានានៅតំបន់ Shibuya ផងដែរ ដើម្បីកុំឱ្យពួកគេលក់គ្រឿងស្រវឹងក្នុងពេលអាជ្ញាធរកំណត់ ព្រមទាំងបង្កើនកម្លាំងប៉ូលិសគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ។New Year's Eve in Tokyo: 15 Things to Do Around Town

នៅឆ្នាំ២០២៣ អាជ្ញាធរប្រចាំតំបន់ Shibuya ក៏បានសម្រេចចិត្តលុបចោលកម្មវិធីឆ្លងឆ្នាំ ខណៈកន្លងមក គេបានរៀបចំកម្មវិធីនេះនៅខាងមុខស្ថានីយរថភ្លើង ។ អាជ្ញាធរអះអាងថា យើងត្រូវការពារសុវត្ថិភាពទូទៅ ហើយបើមានពលរដ្ឋមកប្រមូលផ្តុំគ្នាឆ្លងឆ្នាំនៅទីនេះ យើងគ្មានកម្លាំងប៉ូលិសគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពពួកគេទេ ។

អាជ្ញាធរបញ្ជាក់ថា បើអ្នកណាចង់ទៅតំបន់ Shibuya ដើម្បីថតរូបភាពស្អាតៗនៅផ្លូវបំបែកជា៥ នៅថ្ងៃចុងក្រោយបង្អស់នៃឆ្នាំ២០២៣ ត្រូវប្រញាប់ប្រញាល់បន្តិច ។ អាជ្ញាធរបានស្នើឱ្យហាងលក់ទំនិញនៅផ្លូវបំបែកជា៥ បិទភ្លើងទាំងអស់ ដើម្បីការពារកុំឱ្យពលរដ្ឋមកប្រមូលផ្តុំគ្នានៅតំបន់នេះក្នុងអំឡុងពេលរាប់ថយក្រោយ (Countdown) ៕ The 2023/2024 New Year's countdown at Shibuya Crossing is cancelledប្រភព ៖ Bangkok biznews

ផ្លូវល្បឿនលឿនថ្មីមានប្រវែងមិនដល់២០គីឡូម៉ែត្រ នឹងលេចរូបរាងនៅក្រុងតាខ្មៅ

0

ស្របពេលដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយនោះ ថ្មីៗនេះរដ្ឋក៏នឹងគ្រោងសាងសង់ផ្លូវល្បឿនមួយខ្សែ ចូលទៅកាន់អាកាសយានដ្ឋាននេះតែម្តង។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋាន។

ចំពោះពេលវេលា នឹងថ្លៃចំណាយវិញ មិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយនោះទេ ដោយដឹងត្រឹមថាខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមានស្រាប់នៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់តម្លៃប្រមាណ៣៥លានដុល្លារ។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលចំណាយទឹកប្រាក់១,៥ ពាន់លានដុល្លារអាមេរិក ក្នុងការសាងស់នោះ នឹងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥៕អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង៤០% ចំណាយទឹកប្រាក់  ៦១៧លានដុល្លារ

មេអំបៅរាប់លានក្បាលហើរជាង៣ពាន់គីឡូម៉ែត្រមកម៉ិកស៊ិក

0

ប្រទេសម៉ិកស៊ិក ៖ នៅដើមខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា មានមេអំបៅរាប់លានក្បាលបានមកទំនៅតាមដើមឈើនានាក្នុងដែនជម្រកសត្វព្រៃនៅប្រទេសម៉ិកស៊ិក ដោយសារពួកវាគេចពីអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក ។ ហេតុនេះ ប្រទេសម៉ិកស៊ិកបានក្លាយទៅជាជម្រកដ៏កក់ក្តៅរបស់មេអំបៅទាំងនេះ ។Get Lost

ចំនួនមេអំបៅរាប់លានក្បាលបានធ្វើឱ្យភ្ញៀវទេសចរផ្សេងៗ ដែលមកកម្សាន្តនៅទីក្រុង Cerro Prieto ស្ថិតក្នុងរដ្ឋ Michoacan (ភាគកណ្តាលប្រទេសម៉ិកស៊ិក) សប្បាយរីករាយយ៉ាងខ្លាំង ដោយសារវាជាទិដ្ឋភាពមួយប្លែកភ្នែក និងស្រស់ស្អាតតាមបែបធម្មជាតិ ។ គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ហ្វូងមេអំបៅនឹងផ្លាស់ប្តូរជម្រករបស់ពួកវា ដោយធ្វើដំណើរក្នុងចម្ងាយផ្លូវរហូតដល់ជាង៣.០០០គីឡូម៉ែត្រពីភាគខាងកើតសហរដ្ឋអាមេរិក និងកាណាដា មករស់នៅតាមព្រៃជាច្រើនកន្លែងនៅភាគកណ្តាល និងខាងលិចប្រទេសម៉ិកស៊ិក ដើម្បីគេចពីអាកាសធាតុត្រជាក់ខ្លាំង ។See the Monarch Butterfly Migration Path in Photos

ទោះយ៉ាងណា ការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយលើកនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់មេអំបៅតូចៗ ។ រីឯអ្នកវិទ្យាសាស្ត្រយល់ឃើញថា ចំនួនមេអំបៅបានធ្លាក់ចុះជាបន្តបន្ទាប់ បើគិតចាប់តាំងពីដើមឆ្នាំ១៩៩០ មក ដោយសារការបម្រែបម្រួលអាកាសធាតុ និងការពង្រីកទីក្រុងកាន់តែច្រើន ។ បើតាមរបាយការណ៍របស់ភ្នាក់ងារអន្តរជាតិផ្នែកអភិរក្សធម្មជាតិបង្ហាញថា ចំនួនមេអំបៅទាំងនេះងាយរងគ្រោះថ្នាក់ និងជិតផុតពូជពីផែនដីហើយ ៕Butterfly Travel | Mexico Ecotourism | Natural Habitat Adventures ប្រភព ៖ TNN World

ហាត់ត្រឹម៣ម៉ោង ល្អហួស ធ្វើបានយ៉ាងល្អដូចអ្នកអាជីពក្នុងការរាំរបាំបួងសួង

0

ពិតជាល្អដូចជាឈ្មោះពិតមែន មិនត្រឹមតែមានរូបឆោមស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ យុវតី ល្អហួស ម្ចាស់ជ័យលាភីបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ត្រូវបានមហាជនកោតសរសើរជាថ្មីបន្ទាប់ពីរាំរបាំបួងសួងថ្វាយដល់សត្វនាគនៅក្នុងកម្មវិធីមួយដោយចំណាយពេលហ្វឹកហាត់តែ៣ម៉ោងប៉ុណ្ណោះតែអាចរាំបានយ៉ាងល្អដូចអ្នកជំនាញអាជីព។May be an image of 1 person

កម្មពិធីបុណ្យកតញ្ញូ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ធ្នូ នេះមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនរូបគ្រប់កាលជំនាន់ សម្តែងបង្ហាញថ្វាយគ្រប់ទម្រង់ ភ្លេង តន្ត្រី ចាប៉ី បាសាក់ យីកេ ខោល សៀក របាំបុរាណ របាំប្រពៃណី សិល្បៈ វប្បធម៌ ក្បាច់គុន ជាច្រើនទៀតទ្រង់គ្រឿងបែបបុរាណដោយសម្តែងជូនមិនគិតថ្លៃដែលឆ្លុះភាពកតញ្ញូពីដួងចិត្តពិតរបស់អ្នកសិល្បៈ។ មួយក្នុងចំណោមតារាល្បីៗជាច្រើនរូបដែលចូលរួម ល្អហួស ក៏លេចមុខនៅក្នុងកម្មវិធីនេះដូចគ្នា។May be an image of 1 person and text that says 'COMERCI アート アート COMERCI アート COMERCI アート COMERCI アート COMERCI アート COMERCI アート COMERCI アート アート COMERCI COMERCI アート COMERCI アート COMERCI アート MERCI アート COM. アート COMERCI COMERCI アート COMERCI アート COMERCI アート FRCI アート アート COMERCI COMERCI COMERCI アート COMERCI アート アート アート COMERCI COMERCI COMERCI アート COMERCI アート CI アート COMERCI アート COMERCI COMERCI アート COMERCI アート CI アート COMERCI アート COMER COMERCI アート COMERCI アート アート COMERCI アート COM COMERCI アート COMERCI アート COMERCI OMERCI'

តាមការបញ្ជាក់របស់យុវតី ជូរី ល្អហួស បានសម្តែងជាតួអង្គ ក្សត្រីនាគី១អង្គ ក្នុងចំណោមក្សត្រីនាគីទាំងប្រាំបីទិស ព្រមទាំងបានរាំរបាំបួងសួងថ្វាយទៅដល់ស្តេចនាគ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះ ល្អហួស ប្រើពេលតិចប៉ុណ្ណោះក្នុងការហាត់រៀនរបាំខ្មែរនេះ។May be an image of 1 person

ល្អហួស បានសរសេរថា «ហាត់ត្រឹមតែរយះពេលខ្លី ៣ម៉ោង របាំបួងសួង អរគុណអ្នកគ្រូ Tes Sokhon សំរាប់ការបង្ហាត់បង្រៀនកូន»។ ទន្ទឹមនឹងពាក្យពេចន៍នេះ ល្អហួស ក៏បានបង្ហោះពីរបាំបួងសួងបង្ហាញជូនទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គមផងដែរ។

ក្រោយពីបញ្ជាក់ថាខ្លួនហាត់ត្រឹមរយៈពេល៣ម៉ោង អ្នកគាំទ្រជាច្រើនបានពោលសរសើរ ល្អហួស ដោយបង្ហាញការស្រលាញ់ទៅដល់ក្មេងស្រីរូបនេះជាសិល្បការិនីវ័យក្មេងពោរពេញដោយទេពកោសល្យមិនថាសម័យឬបុរាណ ល្អហួស តែងតែធ្វើឱ្យគ្រប់គ្នាកោតសរសើរពីសមត្ថភាពរបស់នាងដូចជាឈ្មោះគឺ ល្អទាំងព្រមតែម្តង៕

 

យុទ្ធសាស្ត្ររបស់ YG ចំពោះ BABYMONSTER ដំណាក់កាលដំបូងមិនបង្ហាញមុខតាមទូរទស្សន៍អាចជោគជ័យដែរឬទេ?

0

ចាប់តាំងពីការបង្ហាញខ្លួនជាផ្លូវការរបស់ BABYMONSTER សាធារណជនមិនអាចឃើញសមកម្មភាពរបស់ពួកគេនៅលើឆាក Show Music ដែលសំដៅលើការផ្សាយតន្ត្រីតាមទូរទស្សន៍ឡើយ។ ផ្ទុយទៅវិញ សិស្សប្អូន BLACKPINK កំពុងបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ដោយជ្រើសរើសយកយុទ្ធសាស្រ្ត «unact» (មិនទល់មុខ)។

Spotify និង YouTube ដែលជាវេទិកាតន្ត្រីពេញនិយមបំផុតរបស់ពិភពលោកគឺជាឧទាហរណ៍សំខាន់ៗ ក្នុងរយៈពេលនៃការបង្ហាញខ្លួនដំបូងរបស់ BABYMONSTER ក្នុងបទចម្រៀង ‘Batter Up’ បានកើនលើស ១០លានស្ទ្រីម បង្កើតកំណត់ត្រាថ្មីសម្រាប់ ‘ការទម្លាយលឿននៃតួលេខនេះសម្រាប់បទចម្រៀងដំបូងរបស់ក្រុមនារី K-pop ។Is this their official debut?" K-netizens question YG Entertainment's  efforts to promote their new girl group BABYMONSTER | allkpop

ការសម្តែងរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយ YouTube ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ វីដេអូចម្រៀងសម្រាប់បទ ‘Batter Up’ ទទួលបានការចូលមើលចំនួន ២២.៥៩ លានដងនៅថ្ងៃនៃការចេញផ្សាយរបស់វា ដែលបានក្លាយជាវីដេអូចម្រៀងដំបូងរបស់ K-pop ដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោង។ គិតត្រឹមរសៀល ថ្ងៃទី១០ ធ្នូ បទនេះមានអ្នកទស្សនាលើសពី ៨៦.៧៧ លាន views ដែលខិតជិតដល់ចំណុចសំខាន់ចំនួន១០០ លាន views ក្នុងរយៈពេល១៥ថ្ងៃនៃការចាប់ផ្តើមដំបូង។

ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់របស់ BABYMONSTER ក៏ត្រូវបានបញ្ជាក់នៅលើ Billboard ដែលត្រូវបានគេចាត់ទុកថាជាសូចនាករនិន្នាការតន្ត្រីសកល។ បទចម្រៀងដំបូងរបស់ពួកគេបានចូលក្នុងតារាង Billboard Global Chart (មិនរាប់បញ្ចូលសហរដ្ឋអាម៉េរិក) នៅលេខ ៤៩ហើយក៏បានចេញបទដំបូងដោយជោគជ័យដោយចំណាត់ថ្នាក់ទី ៥ នៅលើតារាងលក់បទចម្រៀងឌីជីថលពិភពលោក។Review] BABYMONSTER debut with an all-too-familiar sound on “BATTER UP” –  Asian Junkie

យុទ្ធសាស្រ្តដ៏អស្ចារ្យរបស់ BABYMONSTER ដែលបង្កើតឡើងតែលើមូលដ្ឋានមិនទល់មុខជាមួយទស្សនិកជនត្រូវបានចាត់ទុកថាជា ‘ជ័យជំនះនៃយុទ្ធសាស្រ្តទីផ្សាររបស់ YG’ ដែលនៅតែមានប្រសិទ្ធភាព។បើតាមប្រភពពីខាងក្នុង YG ក្រុម BABYMONSTER នឹងបង្ហាញខ្លួននៅកម្មវិធី Show Music គ្រាន់តែមិនទាន់មាននៅឡើយទេនៅពេលនេះ។

វីដេអូចម្រៀងរបស់ BABY MONSTER ត្រូវបានបង្ហាញនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ម៉ោងនៅប្រទេសកូរ៉េ ជាមួយសមាជិក៦នាក់គឺ Haram, Rora, Pharita Chiquita , Ruka និង Asa ខណៈអវត្តមានសមាជិក Ahyeon ដោយសារតែមានបញ្ហាសុខភាព។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្មYG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី ក្រុម BLACKPINK ៕BABYMONSTER on X: "#BABYMONSTER 'BATTER UP' D-1 BABYMONSTER Debut Digital  Single [BATTER UP] ✓2023.11.27 0AM (KST) Pre-Save/Pre-Add Now.  ➡️https://t.co/MljtQI6ks3 #베이비몬스터 #DigitalSingle #BATTER_UP #D_1  #20231127_0AM #YG https://t.co/gGKfMKZgFb ...

អ៊ីវ៉ា សរសើរ សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ពេញៗមាត់

0

«ម្តេចយកប្រពន្ធចោលអូន» របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អ៊ីវ៉ា ទទួលបានការគាំទ្រលើសលុបត្រឹមរយៈពេល២ខែបទចម្រៀងមនោសញ្ចេតនានេះមានការទស្សនារហូតដល់១០លានដង។ មិនត្រឹមតែទទួលបានការគាំទ្រពីមហាជនប៉ុណ្ណោះទេ បទនេះត្រូវបាន សំ លីដា តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ លើកយកមកបកស្រាយក្នុងកម្មវិធីប្រគំតន្រ្តីផងដែររហូតម្ចាស់ដើមពោលពាក្យនេះឡើងភ្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdBL-AZJ93YM_-sUkVeaikKcliXamoUXEXzcouuUBcT8JIVfZWyCtXZsIHTWMnTxK3pf5lFD98kOhNstKxNLR-oUBCmWkacOcY3ECPzK9ZIClBLfB5mOLM8t-pUanarcLzAv-UUWzrgx9q8dRnDNGMvEYJB7HCHNWTwxkD-b2WSiQF5j7llVasermrV_Y/s1440/image_2023-12-11_14-26-55.png

អ៊ីវ៉ា បានសម្តែងជាមួយគូស្នេហ៍របស់ខ្លួនក្នុងបទចម្រៀង ម្តេចយកប្រពន្ធចោលអូន ដែលជាបទមនោសញ្ចេតនាដ៏កំសត់កប់ក្នុងក្រអៅបេះដូងមនុស្សស្រីដែលត្រូវបានគូស្នេហ៍ទាត់ចោលទៅរៀបការជាមួយថ្មី បានក្លាយជាបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងរូបនេះក្នុងផលិតកម្មសាន់ដេ ខណៈមួយរយៈក្រោយនេះពុំមានបទចម្រៀងណាក្នុងទ្រនំសាន់ដេ ដែលផ្ទុះកក្រើកខ្លាំងដូចនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcOc1uATLm4F7_-Tkda0NtUTQjExyc5Z5EX0-ZsV6BZ3JuCobBwhyphenhyphen0D5Xj1HA1I2QP_ItxZK4Y1caqi6GDbwiW5ic4Zs-OAHW6_F-AwzHfoSxpXQzgsIna04voxR6xQrKxMU8iqrWCVRPTr0bSZZdPC6R44P2XGuAV7ikAJhIfsG2QXlrrnbn0sCzjp4/s2048/image_2023-12-11_14-26-59.png

ជោគជ័យមិននឹកស្មានដល់នេះ ត្រឹមរយៈពេល២ខែប៉ុណ្ណោះបទចម្រៀងខាងលើនេះផ្ទុះការគាំទ្ររហូតដល់១០លានដងនៅលើបណ្តាញសង្គមដែលបានក្លាយជាបទចម្រៀងស្រីដែលប្រើពេលលឿនបំផុតក្នុងផលិតកម្ម។ មិនត្រឹមតែផ្ទុះការគាំទ្រពីមជ្ឈដ្ឋានមហាជនប៉ុណ្ណោះទេ ម្តេចយកប្រពន្ធចោលអូន ក៏ត្រូវបានយុវតី សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ និងជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសលើកយកមកបកស្រាយនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗនេះផងដែរ។
បន្ទាប់ពី សំ លីដា បង្ហើរសំឡេងដ៏ក្រអួនក្រអៅស្តាប់ហើយស្លុងអារម្មណ៍ជាមួយបទចម្រៀង ម្ចាស់ពានរូបនេះក៏ត្រូវបាន អ៊ីវ៉ា ម្ចាស់បទស៊ែរ ព្រមទាំងពោលពាក្យដាក់តារាវ័យក្មេងដែរថា «ស្រលាញ់សំឡេងកូននឹងតាំងពីពេលប្រលង ផ្អែមក្រអួនក្រអៅដាក់អាម្មណ៍ល្អណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjepQsBrtV2RXlPsZpNA2l2gF58d3P8PK4C3JfgPQMkiLsogQThD2XncZN0v3NbHDuwXIpgDhKSxhyphenhyphenqufLBR3_Pk90GyDRUyTk5_Esd70NBYmc9Ny3OKfTt9uYb0CFzzyzAzRN-dBk8uLqEwOsMr6rto_ZBGFFUY24Dra2xrG038DyoIkAwtuNH1aAmQ5s/s1440/image_2023-12-11_14-26-56%20(2).png

សំ លីដា បានក្លាយជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២កាលពីរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានស្រុកកំណើតនៅខេត្តព្រៃវែងនិងមានអាយុ១៤ឆ្នាំ។ មុនក្លាយជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោកនេះ លីដា ជាម្ចាស់ជ័យលាភីលេខ២ ពីកម្មវិធីយុវជនឆ្នើម ។ កុមារីរូបនេះត្រូវបានទស្សនិកពោលសរសើរទឹកដមសំឡេងដ៏មុតស្រួចរបស់នាងយ៉ាងខ្លាំងស្តាប់ហើយកាលណាគឺចាក់ចំបេះដូងអ្នកស្តាប់តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDuL4DsZE5Fe8134-_q240Akd67uH4JE3oOmqZ4VmbVKopKULGP6f-GZk2U2uQRM2F4jbhjKkC6hW2xYvP9k5qQjN6u2gfJH_n1zRcbkkzMHeWq_bdVgDJMVLTG_tD10uzZe3bz_N2f04d4-NC30M_2aIjvuZP93WiLk3YC4L_ZQmxXZ3Mu4zpPsC3cw/s2048/image_2023-12-11_14-26-59%20(2).png

លោក លាវ វេងហួរ បង្កភាពភា្ញក់ផ្អើលខ្លាំងនៅលើឆាកអន្តរជាតិ ខណៈឆ្លៀតបង្ហាញពីភាពអស្ចារ្យរបស់ វណ្ណដា ទៀត

0

លោក លាវ វេងហួរ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International ដែលថៃធ្វើជាម្ចាស់ផ្ទះ ខណៈមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់លោកបានសាងសមិទ្ធផលឈ្នះពានរង្វាន់ Best Swimsuit ។ លើសពីនេះនៅក្នុងបទសម្ភាសជាមួយពិធីករ វេងហួរ បានលើកឈ្មោះ វណ្ណដា និងលោកគ្រូ គង់ ណៃ ដោយបង្ហាញពីបទ Time To Rise ទៅកាន់ទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsxhVmII4kqDnuUsX9iVVwJgEa6PILAemcoB1rgpNUbLg6T3HatY_hZav6tjNOdotygR2BlyzACUkuj46tfhO31IjPDlutdSffnbXTyW9OMH0aag1Imfr0xV-qbZpbrRdjOGTw1zhZ_nNXKx1okG6a5YgoigOHBsjlDcSK7Y-jSsv-kdXqHwXJhYQJ4/s1800/image_2023-12-11_11-53-29.png

ដ្បិតថាទើបទទួលជ័យលាភីក្នុងស្រុកមិនបានយូរហើយត្រូវមានបេសកម្មតំណាងប្រទេសចូលរួមប្រកួតឆាកអន្តរជាតិក្តីប៉ុន្តែលោក លាវ វេងហួរ មកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិកពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេនូវសមត្ថភាពរូបរាងសង្ហារបស់លោកប្រកួតជាមួយបេក្ខភាពដទៃទៀតរហូតសាងលទ្ធផលល្អបាន១ទៅហើយមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9F6i54gdVDP6wwgBfXE1bx36Q-rh3gzAdg61uIw0BJTizEfIMrUTucD9G4yS-Jd63iH7QrDCkjTMJ8D07lCvhFfmKZ1dufhK3PEa_oPaIYnarqGR-EhLuz3C4mrnmDOf3B8o97y65Qm9ObkhUS6sIQtHEJpqnBEup0l0Gkm3Pdig03-5pqRDHL2dzHc/s2048/image_2023-12-11_11-53-30%20(2).png

នៅក្នុងការប្រកួត Mister Friendship International លោក លាវ វេងហួរ បានឈ្មោះពានរង្វាន់ Best Swimsuit ជាមួយប្រាក់រង្វាន់២០,០០០បាត ក្រោមការចូលរួមអបអរសាទរពីអ្នកគាំទ្រកម្ពុជានិងបណ្តាបេក្ខភាពប្រទេសផ្សេងផងដែរ។ ជាអ្នកឈ្នះ Best Swimsuit ប្រចាំឆ្នាំ២០២៣ ក្នុងការប្រកួតនេះ វេងហួរ បានផ្តល់បទសម្ភាសជាមួយពិធីករដោយក្តីរំភើបចិត្តចំពោះជ័យជម្នះនេះ។ ក្នុងបទសម្ភាសនេះដែរ ពិធីករក្នុងកម្មវិធីបានសួរសំណួរនានា ក្នុងនោះក៏បានសួរម្ចាស់ជ័យលាភីឈ្នះ Best Swimsuit ថាប្រសិនជាមានជីវិតរស់នៅ១០០ឆ្នាំហើយគ្រប់ពេលអ្នកត្រូវស្តាប់តែស្តាប់បទចម្រៀងមួយបទទេតើ វេងហួរ នឹងស្តាប់បទអ្វី?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Gb6eEEoxRbulcn4B6WlFFRHsO5rDA-IP1RLSmutynaqkjLHfFsRrQmVzDiRyeciCe-q7Z9pmjEVEZt2H0sfZVEEhymvF0DJayEFJCYgXkBdQyDVVMu7adOP_auMlglY-J9cm3XB8sEU4IH7779NaH_Rv4bNPTZma_V45IXbu52pWxphMuuilvyXodwM/s1943/image_2023-12-11_11-53-31.png

ឆ្លើយដោយមិនស្ទាក់ស្ទើរបេក្ខភាពរូបនេះបាននិយាយថាគឺជាបទចម្រៀងរបស់ វណ្ណដាដែលជាតារាដ៏ល្បីប្រចាំប្រទេសកម្ពុជាទៅលើបទចម្រៀងមានចំណងជើងថា Time to rise ដែលមានព្រឹទ្ធាចារ្យ គង់ ណៃ ចូលរួមក្នុងបទចម្រៀងមួយនេះ។ គ្រាន់តែបង្ហើបថាជាតារាចម្រៀង វណ្ណដា និងបទ Time to rise ពិធីករក៏បង្ហាញថារូបគេបានស្គាល់តារាចម្រៀងរ៉េប វណ្ណដា និងបទចម្រៀងនេះផងដែរ។May be an image of 1 person and text

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក លាវ វេងហួរ ក្នុងកម្មវិធី Mister Friendship International 2023 លោកបាននាំយកឈុតតំណាងជាតិមានឈ្មោះថា ស្តេចនាគ ទៅប្រកួត ដែលបញ្ជាក់ពីអាណាចក្រខ្មែរ គឺមានដើមកំណើតពីស្ដេចនាគតំណាងឱ្យព្រះមហាក្សត្រខ្មែរដែលមានភាពអង់អាចក្លាហាន។ នាគ គឺជាស្ដេចដែលមានអំណាច អាចរស់នៅក្នុងទឹក និងលើគោក តំណាងឱ្យធាតុទឹកសំបូររុងរឿង និងភាពត្រជាក់ត្រជុំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ធ្នូ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5NmaqsgcYSUohFGtoBdm0JEaIMlul_V1y3XhETEel2Yk_riolmsZoF9Hh7kiw8SV1TFh2XbsCEG_MLUNjm3YZLdtjbyfzlZ5wgSGlV-pwJnDZ86tsTSXh3ILhAansCZq4ucir0zfQSbMm8SM6xBCjaXVaInjZbBPlGNQ41K9DTNwCzrtsedMshJFVcyo/s1756/image_2023-12-11_11-53-32.png

លោក លាវ វេងហួរ បានជាប់ជាម្ចាស់ជ័យលាភីក្នុងស្រុកកាលពីថ្ងៃទី២ ធ្នូ និងបានចេញទៅប្រកួតនៅប្រទេសថៃកាលពីថ្ងៃទី៥ ធ្នូ ។ លោកជាម្ចាស់ជ័យលាភីមកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅ សហរដ្ឋអាម៉េរិកហើយសព្វថ្ងៃមានអាជីពជាម៉ូដែល ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍បុរសឯករូបនេះក៏ជាអ្នកប្រដាល់និងជាគ្រូបង្ហាត់ប្រដាល់សកល ខណៈអ្នកគាំទ្ររំពឹងថាលោកនឹងទទួលជ័យជម្នះក្នុងការប្រកួតនៅប្រទេសថៃនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfkczhnjjMNgrlGI4PkxXN_KEh5QDjiK65bOmdzlKwVbIc-yjNEcSv-4i4VMRhH-nZmbdDExaeD_LlymhXLnkI4TCglbnOxUhCPqZSoORAFJ_1HTgVbbiy6HBNWhtEh6n98qWmSK4pcsNpIa-wRCM3UlSwHorbthxxK5tKYm7afnLWmsUSVWo0TrwGko/s2048/image_2023-12-11_11-53-35.png