មកដឹងពីរឿងរ៉ាវនិងកន្លែងអច្ឆរិយទាំង៧របស់ប្រទេសចិន
ប្រទេសចិនគឺជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌និងវប្បធម៌ដ៏ចំណាស់ និងជាប្រទេសពោរពេញទៅដោយទេសភាពស្អាតៗ និងជាសម្បត្តិដ៏អស្ចារ្យនៅលើពិភពលោក។ ដូច្នេះហើយខាងក្រោមនេះគឺជារឿងរ៉ាវក៏ដូចជាកន្លែងអច្ឆរិយទាំង៧របស់ប្រទេសចិនសម្រាប់ភ្ញៀវទេសចរណ៍ចិនគួរតែដឹង៖
១ ខ្លាឃ្មុំផេនដានៅទីក្រុង Chengdu៖ ខ្លាឃ្មុំផេនដាគឺជាសត្វថ្នាក់ជាតិម៉្យាងរបស់ប្រទេសចិន ហើយលក្ខណៈប្លែកជាងគេនៃសត្វនេះគឺវាមិនរស់នៅលាក់ខ្លួនទេ។ អាហារដ៏ពេញនិយមរបស់ខ្លាឃ្មុំផេនដាគឺ ឬស្សី ហើយពួកវាចំណាយពេលពី១០ទៅ១៦ម៉ោងនៅក្នុងការបរិភោគ។ ចំពោះកន្លែងដ៏ល្អបំផុតក្នុងការទៅមើលខ្លាឃ្មុំប្រភេទនេះគឺនៅមជ្ឃមណ្ឌលបង្កាត់ពូជខ្លាឃ្មុំផេនដានៃទីក្រុង Chengduប្រទេសចិន។
២ រូបសំណាក់ក្រុមអ្នកចម្បាំងនៃខេត្តស៊ីអាន៖ រូបសំណាក់អ្នកចម្បាំងដែលគេហៅថា Terracotta Warriors មានទីតាំងស្ថិតនៅក្នុងខេត្តស៊ីអានប្រទេសចិន។ តាមការប៉ាន់ស្មានទៅដីឥដ្ឋដែលធ្វើរូបសំណាក់នោះគឺត្រូវប្រើរយៈពេលយ៉ាងយូរ៣០ឆ្នាំដើម្បីសូនរូបនោះឡើងមក ហើយពួកគេត្រូវបានកប់ជាមួយនឹងស្តេច Qin Shi Huang អំឡុងឆ្នាំ២១០ដល់២០៩មុនគស ដោយមានជំនឿថាការធ្វើបែបនោះពួកគេនឹងតាមទៅការពារព្រះអង្គនៅពេលដែលទ្រង់ចាប់ជាតិជាថ្មី។ រូបសំណាក់នោះត្រូវបានលាក់ទុកយ៉ាងកំបាំងអស់រយៈពេលជាច្រើនសតវត្ស ទើបតែឆ្នាំ១៩៧៤គឺត្រូវបានរកឃើញដោយក្រុមកសិករប្រចាំតំបន់។ វាគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត ហើយអ្នកដែលបានទៅលេងនៅខេត្តស៊ីអានគឺមិនដែលរំលងទៅទស្សនារូបសំណាក់អ្នកចម្បាំងបុរាណនេះទេ។
៣ មហាកំផែងចិន៖ មហាកំផែងដែលត្រូវបានគេចាត់ទុកថាជាស្ថាបតិយ្យកម្មអច្ឆរិយៈវែងជាងគេបង្អស់ ដែលមានបណ្តាញជញ្ជាំងបន្តបណ្តាក់គ្នារហូតដល់ទៅ២០ ០០០គីឡូម៉ែត្រ។ មហាកំផែងនេះត្រូវបានស្ថាបនាឡើងនៅក្នុងរចកាលព្រះចៅអធិរាជឈីនដែលមានអាយុកាលជាង២០០០ឆ្នាំមកហើយ និងស្ថាបនាឡើងនៅក្នុងគោលបំណងការពារក៏ដូចជាបង្រួបបង្រួមអាចក្រចិននាសម័យនោះ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នកដែលសាងសង់មហាកំផែងនេះគឺបានយកម្សៅអង្ករដំណើបលាយជាមួយនឹងទឹកថ្នាំលាបម្យ៉ាងដើម្បីធ្វើជាស្អិតប្រៀបដូចជាស៊ីម៉ង់បច្ចុប្បន្នអ៊ីចឹង។ វាក៏ជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដោយបានចុះបញ្ចីនៅក្នុងអង្គការយូនីស្កូនិងជាសំណង់អច្ឆរិយៈទី៧របស់ពិភពលោកផងដែរ។:max_bytes(150000):strip_icc()/GettyImages-654013042-28f42fc82c544a9fb0f74458b85de713.jpg)
៤ ទីលានធានអានមិនជាកន្លែងបញ្ចុះសពរបស់លោកម៉ៅសេទុង៖ ទីលានធាអានមិនគឺជាទីធ្លាដ៏ធំបំផុតមួយនៅលើពិភពលោកដែលអាចទុកថាជាវិមានសម្រាប់តម្កល់វិរបុរសស្នេហាជាតិ និងជាសារមន្ទីរនៃប្រទេសចិនផងដែរ។ ទីលានធានអានមិនត្រូវបានបង្កើតឡើងដោយលោកម៉ៅសេទុងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ផងដែរ។
៥ ព្រះរាជវាំង Forbidden ៖ Forbidden City គឺជាវិមានរបស់ព្រះចៅអធិរាជ្យចិនក្នុងអំឡុងរាជវង្សមីងអស់រយៈពេល៥០០ឆ្នាំមកហើយ។ វាក៏បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូផងដែរព្រោះវាជាបណ្តុំដោយសំណង់អគារបុរាណចិនជាច្រើនផងដែរ។ វាត្រូវបានរចនាឡើងនូវក្នុងគោលបំណងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាក៏ដូចជាគោលការណ៍សាសនារបស់រាជវង្សមីង និងតំណាងឲ្យភាពរុងរឿងរីកចម្រើននៃអំណាចព្រះចៅអធិរាជសម័យនោះ។
៦ ទន្លេ Yangtze ជាទន្លេវែងជាងគេនៅអាស៊ី៖ ទន្លេយ៉ាងសេ ដែលជាភាសាចិនមានឈ្មោះថា Chang Jiang គឺជាទន្លេវែងជាងគេលំដាប់លេខ៣លើពិភពលោក។ ហើយអ្វីដែលពិសេសនោះគឺជិះទូកតាមដងទន្លេមើលឃើញនូវជ្រលងភ្នំ៣ដ៏អស្ចារ្យ។
៧ ទីក្រុងសៀងហៃ៖ សៀងហៃគឺជាទីក្រុងដ៏អស្ចារ្យនិងគួរឲ្យរំភើបបំផុតនៅក្នុងការធ្វើដំណើរកម្សាន្ត។ប្រជាជននៅតំបន់សៀងហៃគឺប្រើប្រាស់នៅគ្រៀមភាសាដែលអ្នកនិយាយភាសាចិនមកពីប្រទេសផ្សេងៗមិនអាចយល់ពីភាសាពួកគេបានទេ។ សម្រាប់អ្នកទេសចរណ៍អ្នកលេងនៅខេត្តនេះវិញគឺអាចមើលឃើញទីក្រុងចាស់សៀងហៃ ជាមួយនឹងសួន Yu Garden ដ៏ស្រស់ស្អាត ផ្លូវXintiandiដ៏មមាញឹក សារមន្ទីរ Shikumen Open House និងជាពិសេសគឺ Oriental Pearl Tower សំណង់ដ៏ខ្ពស់បំផុតរបស់ចិនផងដែរ៕












នៅលើហ្វេកប៊ុកផ្លូវការរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានរៀបរាប់ថា៖”#សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។#ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។#អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ”។

កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច។
ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ។
សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅទីនោះ គួរតែសាកសួរពីសហគមន៍ដែលមាននៅទីនោះ ដើម្បីឱ្យពួកគាត់ជូនមកគេងសម្រាកបោះតង់ ឬស្ទួចត្រីនៅលើកោះមួយនេះ៕


ក្រសួងបានឱ្យដឹងទៀតថា ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជារួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។




ប្រភព ៖ TNN World






ការចុះណែនាំនេះក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្ដៅ។




