ចាប់តាំងពីការបង្ហាញខ្លួនជាផ្លូវការរបស់ BABYMONSTER សាធារណជនមិនអាចឃើញសមកម្មភាពរបស់ពួកគេនៅលើឆាក Show Music ដែលសំដៅលើការផ្សាយតន្ត្រីតាមទូរទស្សន៍ឡើយ។ ផ្ទុយទៅវិញ សិស្សប្អូន BLACKPINK កំពុងបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ដោយជ្រើសរើសយកយុទ្ធសាស្រ្ត «unact» (មិនទល់មុខ)។

Spotify និង YouTube ដែលជាវេទិកាតន្ត្រីពេញនិយមបំផុតរបស់ពិភពលោកគឺជាឧទាហរណ៍សំខាន់ៗ ក្នុងរយៈពេលនៃការបង្ហាញខ្លួនដំបូងរបស់ BABYMONSTER ក្នុងបទចម្រៀង ‘Batter Up’ បានកើនលើស ១០លានស្ទ្រីម បង្កើតកំណត់ត្រាថ្មីសម្រាប់ ‘ការទម្លាយលឿននៃតួលេខនេះសម្រាប់បទចម្រៀងដំបូងរបស់ក្រុមនារី K-pop ។Is this their official debut?" K-netizens question YG Entertainment's  efforts to promote their new girl group BABYMONSTER | allkpop

ការសម្តែងរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយ YouTube ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ វីដេអូចម្រៀងសម្រាប់បទ ‘Batter Up’ ទទួលបានការចូលមើលចំនួន ២២.៥៩ លានដងនៅថ្ងៃនៃការចេញផ្សាយរបស់វា ដែលបានក្លាយជាវីដេអូចម្រៀងដំបូងរបស់ K-pop ដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោង។ គិតត្រឹមរសៀល ថ្ងៃទី១០ ធ្នូ បទនេះមានអ្នកទស្សនាលើសពី ៨៦.៧៧ លាន views ដែលខិតជិតដល់ចំណុចសំខាន់ចំនួន១០០ លាន views ក្នុងរយៈពេល១៥ថ្ងៃនៃការចាប់ផ្តើមដំបូង។

ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់របស់ BABYMONSTER ក៏ត្រូវបានបញ្ជាក់នៅលើ Billboard ដែលត្រូវបានគេចាត់ទុកថាជាសូចនាករនិន្នាការតន្ត្រីសកល។ បទចម្រៀងដំបូងរបស់ពួកគេបានចូលក្នុងតារាង Billboard Global Chart (មិនរាប់បញ្ចូលសហរដ្ឋអាម៉េរិក) នៅលេខ ៤៩ហើយក៏បានចេញបទដំបូងដោយជោគជ័យដោយចំណាត់ថ្នាក់ទី ៥ នៅលើតារាងលក់បទចម្រៀងឌីជីថលពិភពលោក។Review] BABYMONSTER debut with an all-too-familiar sound on “BATTER UP” –  Asian Junkie

យុទ្ធសាស្រ្តដ៏អស្ចារ្យរបស់ BABYMONSTER ដែលបង្កើតឡើងតែលើមូលដ្ឋានមិនទល់មុខជាមួយទស្សនិកជនត្រូវបានចាត់ទុកថាជា ‘ជ័យជំនះនៃយុទ្ធសាស្រ្តទីផ្សាររបស់ YG’ ដែលនៅតែមានប្រសិទ្ធភាព។បើតាមប្រភពពីខាងក្នុង YG ក្រុម BABYMONSTER នឹងបង្ហាញខ្លួននៅកម្មវិធី Show Music គ្រាន់តែមិនទាន់មាននៅឡើយទេនៅពេលនេះ។

វីដេអូចម្រៀងរបស់ BABY MONSTER ត្រូវបានបង្ហាញនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ម៉ោងនៅប្រទេសកូរ៉េ ជាមួយសមាជិក៦នាក់គឺ Haram, Rora, Pharita Chiquita , Ruka និង Asa ខណៈអវត្តមានសមាជិក Ahyeon ដោយសារតែមានបញ្ហាសុខភាព។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្មYG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី ក្រុម BLACKPINK ៕BABYMONSTER on X: "#BABYMONSTER 'BATTER UP' D-1 BABYMONSTER Debut Digital  Single [BATTER UP] ✓2023.11.27 0AM (KST) Pre-Save/Pre-Add Now.  ➡️https://t.co/MljtQI6ks3 #베이비몬스터 #DigitalSingle #BATTER_UP #D_1  #20231127_0AM #YG https://t.co/gGKfMKZgFb ...