ប្រទេសចិន៖ ប្រទេសចិនបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាបានកើនឡើង ៣៩% ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែធ្នូ នៅពេលដែលប្រទេសនេះបានអនុវត្តគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការថ្មី។
យោងតាមប្រភពព័តមាន WION បានឱ្យដឹងថា គោលនយោបាយលើកលែងទិដ្ឋាការបានធ្វើឱ្យអ្វីៗកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសចិន។ អ្នកនាំពាក្យលោក Uong Van Ban បាននិយាយថា “នៅពេលអនាគត ក្រសួងការបរទេសនឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការធ្វើដំណើរឆ្លងដែន”។China says it will resume visa-free policies to spur inbound travel |  Reuters

ដូច្នេះ ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែនេះ ភ្ញៀវអន្តរជាតិចំនួន ១៨,០០០ នាក់បានចូលទស្សនាប្រទេសចិន ដែល ៧,០០០ នៃអ្នកទេសចរទាំងនោះមកពីប្រទេសថ្មីដែលគ្មានទិដ្ឋាការ។ លោក Zhu Tian សាស្ត្រាចារ្យនៅសាលាធុរកិច្ចអន្តរជាតិ China Europe International ក្នុងទីក្រុងសៀងហៃ បាននិយាយថា គោលនយោបាយថ្មី “នឹងនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលយូរ”។ ម្ចាស់អាជីវកម្មចិនបានសម្តែងសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ហើយសង្ឃឹមថា “នឹងមានគោលនយោបាយស្រដៀងគ្នាបន្ថែមទៀតនាពេលអនាគត” ។China's visa-free initiative sparks surge in tourism: Report - Business &  Economy News

លោក James Liang សហស្ថាបនិកនៃសេវាកម្មទេសចរណ៍អនឡាញដ៏ធំបំផុតរបស់ប្រទេសចិន Ctrip បាននិយាយថា ការលើកលែងទិដ្ឋាការនឹងមានឥទ្ធិពលក្នុងការលើកកម្ពស់ការនាំចេញសេវាកម្ម ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចចិនកាន់តែរីកចម្រើន។Is China Worth Visiting in 2023? Reasons to visit China – Claire's Footstepsប្រទេសចិនបានចេញគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១២ ខែសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៥ នៅអឺរ៉ុបរួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ និងប្រទេសអាស៊ីអាគ្នេយ៍គឺម៉ាឡេស៊ី។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ជនបរទេសបានធ្វើដំណើរចំនួន ៨.៤ លានទៅកាន់ប្រទេសចិនដែលចំនួននេះត្រូវបានចាត់ទុកថា “ទាបពេក” បើប្រៀបធៀបការធ្វើដំណើរចំនួន ៤៨.៨ លានដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ដូច្នេះ បន្ថែមពីលើការលើកលែងទិដ្ឋាការ ថ្មីៗនេះ ប្រទេសចិនក៏បានកាត់បន្ថយថ្លៃទិដ្ឋាការទេសចរណ៍ចំនួន ២៥% សម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនទៀត រួមទាំងវៀតណាម ថៃ ជប៉ុន និងហ្វីលីពីន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផងដែរ៕China's Tourist Spots Are Full, but Wallets Are Still Light - WSJ