Home Blog Page 1386

ហ្វីលីពីន និងចិនបន្ទោសគ្នាទៅវិញទៅមករឿងនាវាបុកគ្នា

0

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថានការណ៍ក្នុងតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងនៅតែក្តៅគគុក នៅពេលនាវាហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិនបានបុកគ្នានៅក្បែរបរិវេណផ្កាថ្មក្នុងតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

ហេតុការណ៍នេះបានធ្វើឱ្យប្រទេសហ្វីលីពីន និងប្រទេសចិនបន្ទោសគ្នាទៅវិញទៅមក ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារភាគីទាំងពីរអះអាងពីភាពជាម្ចាស់កម្មសិទ្ធិក្នុងតំបន់ជម្លោះនេះ ។Philippines and China trade blame for collision in disputed waters - The  Japan Times

ប្រទេសហ្វីលីពីនបន្ទោសចិនថា ចិនបានបាញ់ទឹកខ្លាំងពេកទើបបណ្តាលឱ្យបុកនាវាដឹកស្បៀង និងនាវាឆ្មាំសមុទ្ររបស់ហ្វីលីពីន ហើយបណ្តាលឱ្យនាវាឆ្មាំសមុទ្រនេះខូចខាតយ៉ាងខ្លាំង ។ ចំណែកប្រទេសចិនវិញចោទប្រកាន់នាវាហ្វីលីពីនថា មានចេតនាបុកជាមួយនាវាចិន ហើយនាវាហ្វីលីពីនទាំង២គ្រឿងមិនចាប់អារម្មណ៍ពីការប្រកាសដាស់តឿនរបស់ចិនទេ ។ នាវាទាំងនេះបានចូលមកក្នុងដែនទឹកជិតបរិវេណផ្កាថ្ម «រ៉ឺនអាយ» នៅប្រជុំកោះណានសា ដោយមិនទទួលបានការអនុញ្ញាតឱ្យរដ្ឋាភិបាលចិន ។Philippines summons China ambassador after South China Sea confrontations | South  China Sea News | Al Jazeera

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសហ្វីលីពីនបានចោទប្រកាន់ចិនថា ចិនបានប្រព្រឹត្តខុសច្បាប់ និងបំពានហ្វីលីពី ដោយសារនាវាចិនបានបាញ់ទឹកខ្លាំងដាក់នាវានេសាទចំនួន៣គ្រឿងរបស់ហ្វីលីពីន ដើម្បីរារាំងមិនឱ្យនាវាទាំងនេះដឹកជញ្ជូនប្រេងឥន្ធនៈ និងស្បៀងអាហារទៅឱ្យនាវានេសាទក្នុងតំបន់សមុទ្រចិនខាងត្បូង ។ ហេតុការណ៍នេះកើតឡើងនៅក្បែរតំបន់សាន់ដនស្កាបូរ៉ូ ដែលជាតំបន់មានជម្លោះរវាងប្រទេសទាំងពីរ ។ រីឯប្រទេសចិនបញ្ជាក់ថា វាគឺជាវិធានការគ្រប់គ្រងលើនាវាទាំងអស់ ដែលបានឈ្លា.នពា.នមកលើដែនទឹករបស់ចិន ៕US calls on Beijing to stop 'dangerous' conduct in South China Sea ប្រភព ៖ TNN World

សន្តិសុខបានឃាត់ខ្លួនអ្នកគ្រូបង្រៀនមិនឱ្យចេញក្រៅសាលារៀនដោយសារតែរឿងនេះ

0

ប្រទេសចិន ៖ អ្នកគ្រូម្នាក់បានស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលខ្លួនត្រូវបានសន្តិសុខហាមចេញក្រៅសាលារៀន បន្ទាប់ពីអ្នកគ្រូបានបំពេញការងារចប់សព្វគ្រប់ ។ មិនតែប៉ុណ្ណោះ សន្តិសុខថែមទាំងបានប្រាប់ឱ្យអ្នកគ្រូទូរស័ព្ទទៅអាណាព្យាបាលមកទទួលយកទៅផ្ទះទៀតផង ។ ហេតុការណ៍នេះកើតឡើង ដោយសារអ្នកគ្រូមានមុខមាត់ក្មេងខ្លាំងដូចកូនសិស្ស ទើបបណ្តាលឱ្យសន្តិសុខសាលាយល់ច្រឡំបែបនេះ ។

សារព័ត៌មាន Toutiao Today រាយការណ៍ថា អ្នកគ្រូម្នាក់នៅខេត្ត Jiangsu ប្រទេសចិន បានត្រៀមខ្លួនចេញពីសាលារៀន ក្រោយពីគាត់បានបំពេញការងារចប់រហូតដល់ព្រលប់ ប៉ុន្តែដោយសារមុខមាត់របស់គាត់ក្មេងពេកធ្វើឱ្យសន្តិសុខយល់ខុសថា គាត់ជាកូនសិស្ស ហើយសន្តិសុខក៏បានប្រាប់មិនឱ្យគាត់ចេញក្រៅសាលារៀនទេ ។ លើសពីនេះ សន្តិសុខបានប្រាប់ឱ្យគាត់ទូរស័ព្ទហៅអាណាព្យាបាលមកទទួល ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន ។หน้าเด็กเป็นเหตุ ครูสาวเลิกงานดึก รปภ.ห้ามออกจากโรงเรียน  สั่งโทรเรียกผู้ปกครองมารับ

ពេលឮដូច្នោះ អ្នកគ្រូបានព្យាយាមពន្យល់ឱ្យសន្តិសុខស្តាប់ថា ការពិត គាត់ជាគ្រូបង្រៀននៅសាលានេះ ហើយគាត់មិនមែនជាកូនសិស្សទេ ។ ប៉ុន្តែការពន្យល់ទាំងនេះមិនទទួលបានលទ្ធផលទេពីដំបូង ពីព្រោះសន្តិសុខនៅតែមិនជឿថា គាត់ជាគ្រូបង្រៀន ។

ក្រោយមកទៀត សន្តិសុខក៏ប្រាប់ឱ្យអ្នកគ្រូទៅរង់ចាំក្នុងថ្នាក់រៀនសិន និងបញ្ជូនរូបថតរបស់អ្នកគ្រូទៅសួរសន្តិសុខផ្សេងទៀតក្នុងសាលារៀន ។ ចុងក្រោយ សមាជិកនៅក្រុម Chat ក្នុងបណ្តាញសង្គមបានជួយដោះស្រាយស្ថានការណ៍នេះ និងបញ្ជាក់ថា គាត់ជាគ្រូបង្រៀនពិតមែន ទើបសន្តិសុខយល់ព្រមឱ្យគ្រូបង្រៀនម្នាក់នេះចេញពីសាលា និងធ្វើដំណើរទៅផ្ទះ ។

រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះអ្នកខ្លះនិយាយថា ៖ «សន្តិសុខរូបនេះពិតជាមានគុណសម្បត្តិក្នុងការងារមែន» ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ៖ «សន្តិសុខរូបនេះមានភាពទទួលខុសត្រូវខ្ពស់ គួរតែដំឡើងប្រាក់ខែឱ្យគាត់» ។

ក្រៅពីនេះ អ្នកខ្លះបានលើកឡើងពីអ្នកគ្រូថា ៖ «អ្នកគ្រូមើលទៅស្រស់ស្អាតណាស់ ហើយមុខមាត់របស់គាត់ដូចកូនសិស្សដែរ» ។ អ្នកខ្លះទៀតថា ៖ «នៅខាងក្រៅ នាងធ្វើជាខឹង តែការពិត នៅក្នុងខ្លួនមានក្តីសុខ» ។ អ្នកបញ្ចេញមតិចុងក្រោយនិយាយថា ៖ «មើលទៅគាត់ដូចកូនសិស្សខ្លាំងណាស់ មិនចម្លែកចិត្តទេ ដែលសន្តិសុខយល់ខុសបែបនេះ» ៕ นึกว่านักเรียน! ครูสาวหน้าเด็กถูก รปภ.ห้ามออกจากโรงเรียน สั่งโทร. เรียกผู้ปกครองมารับប្រភព ៖ mgronline

ឆ្លាតមែន! រដូវបុណ្យគ្រីសម៉ាករបស់អឺរ៉ុបសោះ ធ្វើឲ្យចិនកើបលុយបានរាប់រយលានដុល្លារ

0

រដូវបុណ្យគ្រីសម៉ាកខាងមុខនេះ ស្របពេលនឹងរដូវកាលឈប់សម្រាករបស់ប៉ែកអឺរ៉ុបបានធ្វើមានកំណើនការដើរទិញឥវ៉ាន់ដ៏មមាលញឹកពីប្រជាជនគ្រប់រូប ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏បានក្លាយជាឱកាសរបស់ប្រទេសចិនក្នុងការទទួលយកអត្ថប្រយោជន៍សម្រាប់ការនាំចេញទំនិញរបស់ខ្លួន បើទោះបីជាមានជម្លោះនយោបាយ និងពាណិជ្ជកម្មជាច្រើនឆ្នាំជាមួយប្រទេសនូវអឺរ៉ុបមួយចំនួនក្តី។Made-in-China still dominates US holiday sales, but do Americans even care?  | South China Morning Post

កំណើននៃការនាំចេញទំនិញក្នុងខែវិច្ឆិកាពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងគួរឲ្យកត់សម្គាល់ការពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាអ្នកលក់រាយរបស់ប្រជាជនចិនមួយចំនួនត្រូវបានគេរើសអើង និងពិបាកក្នុងការ «លក់ផលិតផលចិនក្រោមស្លាក Made in China» ទៅឱ្យអ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនៅរយៈពេលមុននេះក្តី។China's consumers spend US$21 billion during May Day holiday, but easy part  of economic recovery 'is done' | South China Morning Post

ប៉ុន្តែបើក្រឡេកមកមើល ឥឡូវនេះដែលត្រូវនឹងវដូវឈប់សម្រាកវិញ គឺមនុស្សគ្រប់គ្នានៅទ្វីបអឺរ៉ុបបានសម្រុកទិញឥវ៉ាន់។ រីឯការចាប់ជិតចាប់ផ្តើមនៃរដូវបុណ្យគ្រីសម៉ាក ក៏បានធ្វើឲ្យមនុស្សភាគច្រើននិយមឲ្យកាដូគ្នាទៅវិញទៅមក គឺពិតជាបង្កើនទំនិញនៅលើទីផ្សារទ្វេគុណ។ ម៉្យាងវិញទៀត ការដែលទិញទំនិញ ពួកគេមិនបានចាប់អារម្មណ៍ថារបស់ទាំងនោះមកពីប្រទេសណាៗដូចពីមុនទេ អ្វីដែលគេផ្តោតសំខាន់នោះគឺអត្ថន័យនៃកាដូដែលពួកគេទទួលបានពីមនុស្សជាទីស្រលាញ់របស់ពួកគេ។ ទន្ទឹមនឹងនោះ នៅពេលដែលរើសរបស់សម្រាប់ធ្វើជាកាដូ គឺគេគ្រាន់តែមើលទៅលើរបស់ណាដែលសាកសម ស្រស់ស្អាត និងមានតម្លៃសមរម្យតែប៉ុណ្ណោះ។These Christmas Factories in China Churn Out Most of the World's Holiday  Decorations | The World of Chinese

មនុស្សម្នាក្នុងរដូវកាលនេះ ចាប់ផ្តើមទិញទំនិញដែលផលិតក្នុងគ្រប់កន្លែងយ៉ាងមមាលញឹក ហើយការដែលមិនចាប់អារម្មណ៍ថាប្រទេសណាផលិតបែបនេះហើយ ទើបជំរុញឱ្យមានស្ថិរភាពការនាំចេញទំនិញចិនទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាមានជម្លោះនយោបាយ និងពាណិជ្ជកម្មជាច្រើនឆ្នាំក៏ដោយ។ ទន្ទឹមនឹងនោះ ការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកមិនមានត្រឹមតែចិនទេ ក៏នៅប្រទេសម៉ិកស៊ិក និងវៀតណាមទៀត ដែលវាអាចពិបាកសម្រាប់អ្នកប្រើប្រាស់ដឹងថា ទំនិញណាមានប្រភពមកពីណាខ្លះ។

លើសពីនេះ ការដែលចិនជាអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មដ៏ធំនាចុងរដូវកាលនេះ ស្ថានភាពរបស់ប្រទេសចិនត្រូវបានគេព្យាករថានឹងកាន់តែរឹងមាំក្នុងឆ្នាំ២០២៤ផងដែរ៕

បានតែមួយថ្ងៃ! ក្រុមហ៊ុន Naga Corp រកឃើញអ្នកស្នងតំណែង ក្រោយលោក Chen Lip Keong បានបាត់បង់ជីវិត

0

ថ្មីៗនេះ មហាសេដ្ឋីកាស៊ីណូ លោក Chen Lip Keong ដែលជាស្ថាបនិក ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ NagaCorp Ltd បានទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ។

មហាសេដ្ឋីជនជាតិម៉ាឡេសុីរូបនេះ បានទទួលមរណភាព នៅសហរដ្ឋអាមេរិក ដោយមូលហេតុនៃការស្លាប់មិនត្រូវបានឱ្យដឹងនោះទេ ដោយគេដឹងត្រឹមថា១០ឆ្នាំចុងក្រោយនេះ លោក Chen Lip Keong មានជំងឺលើសឈាម និងមានបញ្ហាបេះដូងធ្ងន់ធ្ងរ។NagaCorp confirms death of its founder Chen Lip Keong | AGBក្រោយពីមរណភាពនេះសមាជិកក្រុមប្រឹក្សាភិបាល NagaCorp Ltd បានតែងតាំងលោក Chen Yiy Fon ជាកូនប្រុសមួយ ក្នុងចំណោមកូនប្រុងទាំងបីរបស់លោកChen Lip Keong ឱ្យឡើងកាន់តំណែង ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣តទៅ។

គួរបញ្ជាក់ផងដែរថា លោក Chen Lip Keong ឈរនៅលេខរៀងទី៥០ នៅក្នុងបញ្ជីឈ្មោះអ្នកមានរបស់ពិភពលោក ក្នុងឆ្នាំ២០២៣ និងជាអ្នកមានជាប់លេខ៧ ក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុប ២.៨ពាន់លានដុល្លារ៕NagaWorld Phnom Penh - Somuchpoker

 

ប្រភព៖ The Edge Malaysia

បុរសសង្ហាបំផុតរបស់អ៊ីតាលីបានបោះបង់អាជីពជាអ្នកសិល្បៈ ដើម្បីក្លាយខ្លួនជា…

0

ប្រទេសអ៊ីតាលី៖ បុរសសង្ហាបំផុតនៅអ៊ីតាលី បានសម្រេចចិត្តបោះបង់ការងារសិល្បៈ ហើយបន្តដើរលើវិថីសាសនាគ្រិស្ត ដើម្បីក្លាយជាបូជាចារ្យ។

យោងតាមគេហទំព័រអន្តរជាតិ New York Post បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Edoardo Santini អាយុ ២១ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាបុរសសង្ហាបំផុតនៅក្នុងប្រទេសអ៊ីតាលី ដែលរៀបចំដោយក្រុមម៉ូដ ABE ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន Santini គឺជាតារាបង្ហាញម៉ូដប្រុសដ៏សង្ហា និងទាក់ទាញម្នាក់ដែលមានរូបរាងល្អឥតខ្ចោះ។Italy's 'most attractive man' changes his career — to priest

ជាងនេះទៅទៀត យុវជនម្នាក់នេះមានអ្នក Follow ច្រើនជាង ២៤,០០០នាក់ នៅលើ Instagram។ ប៉ុន្តែថ្មីៗនេះ Santini បានអាប់ដេតព័ត៌មានផ្ទាល់ខ្លួនតាម IG ដោយនិយាយថា “គាត់គឺជាគ្រិស្តបរិស័ទ ហើយចង់ក្លាយជាបូជាចារ្យ ដើម្បីដើរតាមឆន្ទៈរបស់ព្រះ”។ ដូច្នេះគាត់នឹងសម្រេចចិត្តបោះបង់ចោលទាំងអស់នៅការដើរម៉ូដ សម្ដែង និងរាំ ហើយនឹងរស់នៅខុសពីគេដោយដើរតាមគន្លងរបស់ព្រះ។Edoardo Santini priest | Italy's 'most handsome' man quits modelling to  become a priest | Viral News - News9live

បុរសសង្ហាវ័យ ២១ ឆ្នាំរូបនេះបាននិយាយដូច្នេះថា “គាត់មានឱកាសជួបមនុស្សអស្ចារ្យមួយចំនួន ហើយពួកគេបានធ្វើឱ្យគាត់ដឹងពីចម្លើយចំពោះសំណួរដែលគាត់បានសួរខ្លួនឯងតាំងពីកុមារភាព” គាត់មាននិស្ស័យជាមួយព្រះ ហើយគាត់នឹងបង្កើតជីវិតថ្មីឡើងវិញក្នុងបរិបទផ្សេងជាមួយនឹងព្រះ។Edoardo Santini, dal più bello d'Italia al seminario | Video

កន្លងមក Edoardo Santini ធ្លាប់រស់នៅជាមួយបូជាចារ្យពីរនាក់ ហើយគាត់បានចាត់ទុកពេលវេលានេះជាបទពិសោធន៍ដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបោះបង់អាជីពក្នុងវិស័យសិល្បៈនេះ ធ្វើឱ្យឪពុកម្តាយ ក៏ដូចជាអ្នកគាំទ្រជានារីៗមានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែចំពោះ Santini ផ្ទាល់វិញគឺសប្បាយចិត្តនឹងផ្លូវដែលគាត់បានជ្រើសរើស៕

ស្ត្រីវៀតណាមប្រតិកម្មអ្នករត់ម៉ូតូឌុបថៃគំរា.មទារប្រាក់បន្ថែម

0

ប្រទេសថៃ ៖ សារព័ត៌មានថៃឈ្មោះ Mono News បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ថា ស្ត្រីវៀតណាមម្នាក់បានបង្ហោះសារនៅក្នុងហ្វេសប៊ុក និងប្រតិកម្មជាមួយអ្នករត់ម៉ូតូឌុបនៅប្រទេសថៃ ដោយសារតែទាមទារប្រាក់ពីនាងលើសមុនទ្វេដង ។ ស្ត្រីវៀតណាមរូបនេះបញ្ជាក់ថា តម្លៃដែលនាងបានព្រមព្រៀងគ្នាជាមួយម៉ូតូឌុប គឺតម្លៃ២៥០បាត ប៉ុន្តែម៉ូតូឌុបបានដំឡើងថ្លៃរហូតដល់៥០០បាត ដោយសារតែនាំនាងជិះផ្លូវផ្សេង ។สาวเวียดนามขอบคุณตร.ไทย หลังถูก'วินจยย.'ข่มขู่ได้รับการดูแลเป็นอย่างดี |  เดลินิวส์

សារព័ត៌មានថៃបន្តថា ភ្ញៀវទេសចរវៀតណាម២នាក់បានមកមើលការប្រគំតន្ត្រីនៅប្រទេសថៃ បន្ទាប់មក ពួកគេបានហៅម៉ូតូឌុបឱ្យជូនពួកគេទៅសណ្ឋាគារនៅតំបន់ប្រាទូណាម និងយល់ព្រមតម្លៃគ្នារួចហើយ ។ ប៉ុន្តែចុងក្រោយ អ្នកបើកម៉ូតូឌុបនេះបើកទៅផ្លូវផ្សេង និងគំរាមទារប្រាក់បន្ថែមទៀត ដែលលើសពីតម្លៃព្រមព្រៀងគ្នា ។ ចុងក្រោយ ភ្ញៀវទេសចរវៀតណាមទាំង២នាក់ ក៏សម្រេចចិត្តលោតចុះពីលើម៉ូតូភ្លាមៗ និងសុំឱ្យសន្តិសុខមន្ទីរពេទ្យជួយពួកគេ ។2 นทท.แฉวินจยย.ไทย เรียกไปส่งโรงแรมแต่ขับพา

ស្ត្រីជនជាតិវៀតណាមបានសរសេរសារនៅក្នុងហ្វេសប៊ុក ដើម្បីចែករំលែកបទពិសោធន៍ជិះម៉ូតូឌុបរបស់នាងនៅប្រទេសថៃ នៅពេលនាងហៅម៉ូតូឌុបជិះពីខាងមុខទីលានរ៉ាជឆាមាំងក្លា កីឡឋាន ទៅកាន់សណ្ឋាគារក្នុងតំបន់ប្រាទូណាម ក្រោយពីនាងមើលការប្រគំតន្ត្រីចប់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ នាងប្រាប់ថា នាង និងមិត្តរបស់នាងម្នាក់ទៀតបានយល់ព្រមជាមួយម៉ូតូឌុបថា ពួកគេនឹងជិះក្នុងតម្លៃ២៥០បាត ប៉ុន្តែពេលកំពុងធ្វើដំណើរ ស្រាប់តែម៉ូតូឌុបបានបត់ទៅផ្លូវផ្សេង ហើយគំរាមឱ្យពួកនាងបង់ប្រាក់បន្ថែមទៀត គឺឱ្យពួកនាងបង់ប្រាក់រហូតដល់៥០០បាតឯណោះ ។สาวเวียดนามขอบคุณตร.ไทย หลังถูก'วินจยย.'ข่มขู่ได้รับการดูแลเป็นอย่างดี |  เดลินิวส์

ស្ត្រីវៀតណាមរូបនេះប្រាប់ថា នាងភ័យខ្លាចខ្លាំងណាស់ ក៏សម្រេចចិត្តលោតចុះពីលើម៉ូតូ និងរត់ទៅសុំឱ្យសន្តិសុខយាមមន្ទីរពេទ្យនៅក្បែរនោះជួយ ។ ប៉ុន្តែម៉ូតូឌុបនេះនៅតែបើកដេញតាមមកគំរាមនាងទៀត ហើយថែមទាំងថតរូបនាង និងមិត្តភក្តិទៀតផង ។ នាងប្រាប់ថា នាងបានសុំឱ្យសន្តិសុខជួយទូរស័ព្ទប្តឹងប៉ូលិស ហើយក្រោយមក ម៉ូតូឌុបនេះក៏យល់ព្រមចាកចេញទៅ ។งามไส้อีก! สาวเวียดนาม ขยี้การท่องเที่ยวไทย โพสต์แฉพฤติกรรมวินจยย. |  เดลินิวส์

ក្រោយកើតហេតុ ប៉ូលិសថៃបានចុះទៅកាន់កន្លែងកើតហេតុដើម្បីប្រមូលភស្តុតាង និងត្រៀមហៅអ្នកបើកម៉ូតូឌុបដែលត្រូវបានស្ត្រីវៀតណាមប្តឹង មកធ្វើការស៊ើបអង្កេត ពីព្រោះបារម្ភថា នឹងប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ប្រទេសថៃ ៕ ប្រភព ៖ Mono News

ប្រទេសកូរ៉េនឹងផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ ៣ ប្រទេសនេះ

0

បរទេស៖ ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់ប្រទេសមួយចំនួនដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ី រួមទាំងវៀតណាមផងដែរ ដើម្បីសម្រេចបាននូវគោលដៅស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២០ លាននាក់នៅឆ្នាំ ២០២៤។

យោងតាមនាយករដ្ឋមន្ត្រី Han Duck-soo នៃប្រទេសកូរ៉េដែលបានលើកឡើងកាលពីថ្ងៃទី១០ ខែធ្នូថា លោកនឹងកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាង ២០ លាននាក់ និងសម្រេចបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២៤,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។CNN Exclusive: South Korea doesn't need nuclear weapons to face the North,  says prime minister | CNN

អាស្រ័យហេតុនេះ រដ្ឋាភិបាលកូរ៉េនឹងពង្រីកបញ្ជីប្រទេសដែលមានទិដ្ឋាការឥតគិតថ្លៃសម្រាប់ក្រុម និងផ្លាស់ប្តូរគោលនយោបាយមួយចំនួនលើការបង្វិលសងប្រាក់ពន្ធនៅទីតាំងទិញទំនិញសម្រាប់ភ្ញៀវអន្តរជាតិ។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វៀតណាម ហ្វីលីពីន ក៏ដូចជាឥណ្ឌូនេស៊ី នឹងមានសិទ្ធិទទួលបានទិដ្ឋាការដោយឥតគិតថ្លៃ ខណៈដែលពីមុនកូរ៉េអនុវត្តគោលនយោបាយនេះចំពោះចិនតែប៉ុណ្ណោះ។Travelling to South Korea? What Seems Underwhelming is Misunderstood

លើសពីនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវទេសចរ រដ្ឋាភិបាលកូរ៉េនឹងបង្កើតកម្មវិធីមួយដើម្បីគាំទ្រការកក់ទុកលើការដឹកជញ្ជូនសាធារណៈសម្រាប់ភ្ញៀវអន្តរជាតិណាដែលមិនសូវចេះភាសាអង់គ្លេស។ បច្ចេកវិជ្ជា Artificial Intelligence (AI) ក្នុងការបកប្រែក៏នឹងជួយភ្ញៀវទេសចរមកពីជុំវិញពិភពលោកធ្វើដំណើរក្នុងប្រទេសកូរ៉េកាន់តែងាយស្រួលផងដែរ។South Korea travel guide - Times Travel

ទោះជាយ៉ាងណាក៏ដោយ យោងតាមនាយករដ្ឋមន្ត្រី Han Duck-soo បាននិយាយថា ចំនួនអ្នកទេសចរបរទេសចូលមកប្រទេសកូរ៉េបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពី Covid-19 ។ ដូច្នេះហើយ រដ្ឋាភិបាលនៃប្រទេសនេះមានគោលបំណងស្តារ និងកែលម្អប្រតិបត្តិការនៃឧស្សាហកម្មទេសចរណ៍ ដោយជំរុញឱ្យភ្ញៀវទេសចរមកញឹកញាប់ និងបន្តការស្នាក់នៅរបស់ពួកគេ៕

នារីចល័តចរ ស្នើសុំបញ្ឈប់ពាក្យលេងសើច «ក្រទេ តែ…» ដោយលើកឡើងថាជាការបែងចែកវណ្ណៈ

0

ពាក្យក្រទេតែចូលចិត្តធ្វើនេះធ្វើនោះ..បានក្លាយជាពាក្យពេញនិយមលើបណ្តាញសង្គមនាពេលចុងក្រោយនេះដោយអ្នកលេងបណ្តាញសង្គមប្រើក្នុងន័យលេងសើច។ ទោះយ៉ាងណា ពាក្យលេងសើចនេះដែរកញ្ញា ឃន លាងអេង ហៅ នារីចល័តចរ បានស្នើឱ្យបញ្ឈប់លេងសើចពាក្យទាំងនេះព្រោះវាអាចធ្វើឱ្យអ្នកមួយចំនួនប៉ះពាល់អារម្មណ៍ស្តាប់ទៅធម្មតា តែប៉ះដួងចិត្តមិនធម្មតាដែលជាការបែងចែកវណ្ណៈក្នុងសង្គមទៅលើអ្នកមានជីវភាពខ្វះខាត។May be an image of 1 person, Havasu Falls and text

កញ្ញា ឃន លាងអេង ហៅនារីចល័តចរ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈសកម្មភាពរបស់នាងក្នុងដំណើរផ្សេងព្រេងជាច្រើនកន្លែងនៅក្នុងប្រទេសជាពិសេសបេសសកម្មក្នុងការឡើងខ្នងផ្សារជាច្រើនដង ខណៈមកទល់ពេលនេះនារីចល័តបានឡើងខ្នងផ្សារជាង១០ដងមកហើយ មានទាំងឡើងជាក្រុម និងឡើងទៅលើភ្នំម្នាក់ឯងក៏មាន។ សកម្មភាពនៃការធ្វើដំណើរផ្សេងព្រេងនានា នារីចល័តចរ តែងតែទទួលបានការចាប់អារម្មណ៍រហូតមានអ្នកគាំទ្ររាប់ម៉ឺននាក់លើបណ្តាញសង្គម។May be an image of 1 person and text

យ៉ាងណាមិញ នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានភាពពេញនិយមយ៉ាងខ្លាំងទៅលើពាក្យថា «ក្រទេ តែ..» ធ្វើនេះធ្វើនោះជាច្រើនរហូត នារីចល័តចរ បានចេញស្នើឱ្យបញ្ឈប់ប្រើពាក្យនេះទោះបីជាពាក្យលេងសើចក្តីប៉ុន្តែអាចប៉ះពាល់ផ្លូវចិត្តអ្នកមួយចំនួនហើយក៏ជាពាក្យបែងចែកវណ្ណៈក្នុងសង្គម។

នាថ្ងៃទី១០ ធ្នូ កញ្ញា ឃន លាងអេង បានសរសេរថា «បញ្ឈប់ការប្រើពាក្យបែបលេងសើចក្នុងបណ្តាញសង្គម “ក្រទេ តែ…” ខ្ញុំដឹងថាវាជាការលេងសើច តែពាក្យទាំងនេះមិនគួរត្រូវយកមកលេងសើចទេ! តើអ្នកមានដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ប៉ះពាល់អារម្មណ៍ជាមួយពាក្យមួយនេះ? ឧទាហរណ៍៖ មើលទៅក្រទេ តែចង់រៀនចប់ដូចគេ!May be an image of 1 person and lakeមើលទៅក្រទេ តែចង់រៀនពេទ្យដូចគេ! មើលទៅក្រទេ តែចង់រស់នៅមានក្តីសុខ!
មើលទៅក្រទេ តែចង់មានពេលវេលាលំហែដូចគេ!និងមានច្រើនទៀត…
ពាក្យនេះស្តាប់ទៅធម្មតា តែប៉ះដួងចិត្តមិនធម្មតា ព្រោះវាជាការបែងចែកវណ្ណៈសម្រាប់មនុស្សជាច្រើនដែលមានកម្រិតជីវភាពមិនល្អ ធ្វើឱ្យពួកគាត់មានអារម្មណ៍ថា ខ្លួនឯងមិនអាចធ្វើបានដូចអ្នកមាន ឬអ្នកផ្សេងទៀត»។

នារីចល័តចរ បន្ថែមទៀតថា «យើងជាមនុស្សដូចគ្នា មិនថាក្រឬមាន យើងសុទ្ធតែអាចធ្វើបានដូចគ្នា ឱ្យតែយើងតាំងចិត្ត មានភាពអត់ធ្មត់ ខិតខំព្យាយាម និងដើរតាមក្តីស្រមៃ គឺពួកយើងនឹងអាចធ្វើបានដូចគ្នា! សរុបមកវិញ សូមអ្នកទាំងអស់គ្នាចូលរួមប្រើប្រាស់បណ្តាញសង្គមមួយនេះដោយភាពវិជ្ជមាន និងជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ។ សូមអរគុណ!!!»។

ការស្នើឱ្យបញ្ឈប់ពាក្យលេងសើច «ក្រទេ តែ..» អ្នកលេងបណ្តាញសង្គមជាច្រើនក៏បង្ហាញការគាំទ្រនូវគំនិតរបស់ នារីចល័តចរ ដែលបានលើកឡើងខាងលើនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv2ZQQ9HpauMDUKzSNr2JbNyuFUnh5fKMFXrfvedq7LkeCoxUZ3CBGBsZ-Y3MI_9c7tpK5WM-A9MO2T1kL3dtQUaqIeXleJY61NTvGkesYq4Je1y93cxxF8sDOGPAm9m39NbiSPcFszi1PNT9-FgXQTTevfsc_Zn0-gTqk2r0VXLJB0s-xGzUnAjwXGTk/s746/Screenshot%202023-12-11%20111843.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTuUefl5ouzOQb-7A_-r3jOoyWaTr4M0q4I6ALf7vKfymIXEJtd4Yxv5alqPBzGjTVbWGMLsPRiSRaOyWpuwe3gGCDJgRncbJIq4JIwcPChNSzYJ3-ce-1mDUJkk5Dl8pwh1_b1yxJ_r0lDPbrFZFoxEfGas34Y72TeAoXlOFXJYFwJo6qipT4Th_y67Y/s747/Screenshot%202023-12-11%20111904.png

ត្រីរាប់ម៉ឺនក្បាលងា.ប់គរលើគ្នានៅតាមឆ្នេរសមុទ្រប្រទេសជប៉ុន

0

ប្រទេសជប៉ុន ៖ គេបានប្រទះឃើញត្រីរាប់ម៉ឺនក្បាលត្រូវបានទឹករលកនាំមកប្រមូលផ្តុំនៅបរិវេណឆ្នេរសមុទ្រក្នុងទីក្រុងហាកូដាតេត ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ក្នុងចម្ងាយប្រមាណ១គីឡូម៉ែត្រ ។ អាជ្ញាធរជប៉ុនឱ្យដឹងថា វាអាចបណ្តាលមកពីត្រីធំៗដេញស៊ី ហើយអាជ្ញាធរបានប្រាប់ទៅពលរដ្ឋថា កុំយកត្រីទាំងនេះទៅធ្វើម្ហូបដាច់ខាត ។Thousands of dead fish mysteriously wash up on beach in Japan | World News  | Sky News

បើតាមវីដេអូថតដោយដ្រូនបង្ហាញថា មានត្រីងា.ប់យ៉ាងច្រើនមហាសាល និងអណ្តែតនៅតាមបណ្តោយឆ្នេរសមុទ្រ ។ រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយពីត្រីងា.ប់នៅឆ្នេរសមុទ្រ និងបញ្ជាក់ថា អាជ្ញាធរហាមមិនឱ្យពលរដ្ឋយកត្រីទាំងនេះទៅបរិភោគទេ ។ អាជ្ញាធរប្រចាំទីក្រុងហាកូដាតេត បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីការប្រទះឃើញត្រីងា.ប់ដ៏ច្រើនមហាសាលនេះ ប៉ុន្តែពួកគេពុំជ្រាបពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យត្រីងា.ប់ទេ ។Thousands of tons of dead fish wash ashore in Japan - three months after  the nation released treated Fukushima radioactive water into the sea |  Daily Mail Online

លោក ហ្វូជីអូកា អ្នកស្រាវជ្រាវមកពីស្ថាប័ននេសាទប្រចាំទីក្រុងហាកូដាតេត លើកឡើងថា ត្រីទាំងនេះអាចអស់កម្លាំងខ្លាំង ដោយសារការរត់គេចពីត្រីធំៗដេញស៊ី និងការខ្វះខាតអុកស៊ីសែន នៅពេលពួកវាកំពុងហែលទឹកប្រជ្រៀតគ្នា ។ ហេតុការណ៍នេះកើតឡើងស្របគ្នាជាមួយការធ្វើដំណើររបស់ត្រីសាឌីនទៅកាន់ភាគខាងត្បូង និងអាចធ្វើឱ្យត្រីធ្វើដំណើរទៅតំបន់ទឹកត្រជាក់ភ្លាមៗ ។ អ្នកស្រាវជ្រាវរូបនេះប្រាប់ថា លោកធ្លាប់បានឮហេតុការណ៍ដូចគ្នានេះពីមុន តែក្នុងជីវិតជាក់ស្តែង លោកពុំធ្លាប់ឃើញទេ ។Japan: Thousands of Dead Fish Wash Up on Beach in Island Country's Northern  Region (Watch Video) | ???? LatestLY

ទោះយ៉ាងណា ត្រីងា.ប់នៅតាមឆ្នេរសមុទ្រអាចធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រយ៉ាងខ្លាំង ។ អាជ្ញាធរជប៉ុនបានចុះមកត្រួតពិនិត្យនៅតំបន់ឆ្នេរសមុទ្រ និងព្យាយាមយកត្រីទាំងនេះទៅពិសោធន៍រកមូលហេតុពិតប្រាកដ ខណៈពលរដ្ឋក្នុងតំបន់បានប្រមូលត្រីងា.ប់យកទៅលក់ ឬធ្វើម្ហូប បើទោះជាអាជ្ញាធរហាមឃាត់ក្តី ៕ ប្រភព ៖ TNN World

ចិនមានមហិច្ឆតាក្នុងការដឹកនាំ 6G ឆ្ពោះទៅលើទីផ្សារពិភពលោក

0

បរទេស៖ ប្រទេសចិនមានមហិច្ឆតាក្នុងការដឹកនាំ 6G ឆ្ពោះទៅលើទីផ្សារពិភពលោក ដោយកំណត់គោលដៅដើម្បីធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះនៅឆ្នាំ ២០៣០។

យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូថា អាជីវកម្ម សាលារៀន និងអង្គការវិទ្យាសាស្ត្រជាច្រើននៅក្នុងប្រទេសចិន បានសម្រេចនូវរបកគំហើញនៅក្នុងបច្ចេកវិទ្យា 6G ដូចជាការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មបណ្តាញថ្មី និង AI ។ ដូច្នេះ មហិច្ឆតារបស់ចិនមិនមែនដោយគ្មានមូលដ្ឋានទេ នៅថ្ងៃទី ២២ ខែមេសា វិទ្យាស្ថានទី ២៥ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានធ្វើតេស្តដោយជោគជ័យនូវល្បឿនបញ្ជូនឥតខ្សែ 100 Gigabits ក្នុងមួយវិនាទី ដែលខ្ពស់ជាងល្បឿនបណ្តាញមធ្យម 5G 100 ដង (មួយ Gb/s)។ នេះត្រូវបានចាត់ទុកថាជា របកគំហើញដ៏សំខាន់ របស់ប្រទេសចិន ក្នុងការស្រាវជ្រាវ 6G ។Internet in China, twenty years later | CNN

6G គឺជាជំហានបន្ទាប់ឆ្ពោះទៅមុខពី 5G ហើយត្រូវបានគេរំពឹងថានឹងឈានដល់ល្បឿនមួយ terabit ក្នុងមួយវិនាទី។ នោះមានន័យថាជាមធ្យមរៀងរាល់វិនាទី អ្នកប្រើប្រាស់អាចទាញយកមាតិកា Netflix បាន ១៤២ ម៉ោងជាមួយនឹងគុណភាពបង្ហាញខ្ពស់បំផុត បើប្រៀបធៀបទៅនឹង 5G ល្បឿនទ្រឹស្តីនៃបណ្តាញ 6G គឺលឿនជាង ១០០ ដង។

យោងតាមលោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានអះអាងថា ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងល្បឿននៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ 6G ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែមីនានៅទីក្រុងណានជីងដែលបានឈានដល់ការឯកភាពគ្នាលើការដាក់ពង្រាយសេវាបណ្តាញទូរស័ព្ទចល័ត 6G នៅឆ្នាំ ២០៣០ ។China names commander-in-chief of C919 project as new MIIT head - CGTN

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៦ ខែធ្នូ នៅលើទូរទស្សន៍ជាតិចិន ( CCTV ) លោក Wang Zhiqin នាយករងនៃបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន ដែលជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយ 6G ជាតិបាននិយាយថា “សម្រាប់អ្នកប្រើប្រាស់ទូទៅ 6G គឺលឿនជាង 5G ទៅទៀត ប៉ុន្តែនៅពេលដែលធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យានេះនឹងផ្លាស់ប្តូរទាំងស្រុងនូវវិធីទំនាក់ទំនងរបស់មនុស្ស ដោយបើកគំរូអាជីវកម្មថ្មីទាំងស្រុង”។

ហេតុនេះហើយ វិស័យចំនួនបីដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែល 6G លេចឡើងគឺ៖ ការតភ្ជាប់ការយល់ឃើញរបស់មនុស្ស និង AI; ការតភ្ជាប់បន្តពីផែនដីទៅលំហអាកាស; និងការតភ្ជាប់រូបវន្តឌីជីថល ដោយនាំយកអ្វីដែលមាននៅក្នុងពិភពរូបវន្តទៅកាន់ពិភពឌីជីថល ដើម្បីបង្កើតពិភពលោកស្របគ្នា។ លោក Wang Zhiqin ក៏បានសង្កត់ធ្ងន់ទៀតថា បណ្តាញ 6G នាពេលអនាគតនឹងមិនត្រឹមតែមានល្បឿនលឿន និងមានស្ថេរភាពជាង 5G ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាកម្លាំងជំរុញសម្រាប់ទិន្នន័យធំ AI, Cloud, Blockchain និងវិស័យផ្សេងទៀតដើម្បីអភិវឌ្ឍរួមគ្នាផងដែរ៕China to Block Overseas VPN Services From End of March — Radio Free Asia