ប្រទេសជប៉ុន ៖ ដើមទំពាំងបាយជូរជប៉ុន «ពូជម៉ាស់ខាត់» បានចេញផ្លែពេញដើម និងមានរសជាតិផ្អែម ហើយវាបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់កសិករជប៉ុន ។ កសិករជប៉ុនបានចំណាយពេលរហូតដល់៣៣ឆ្នាំ ដើម្បីអភិវឌ្ឍន៍ពូជផ្លែទំពាំងបាយជូរប្រភេទនេះ ។ កសិករនិយាយ ផ្លែទំពាំងបាយជូរពណ៌បៃតងគួរឱ្យទទួលទាន ហើយវាជាពូជមួយក្នុងចំណោមពូជបានអភិវឌ្ឍន៍ឡើងដោយជប៉ុន ប៉ុន្តែប្រទេសចិន និងកូរ៉េខាងត្បូងបានយកពូជនេះទៅដាំដុះ ។S. Koreans' appetite for expensive, unconventional fruit like Shine Muscat  grapes prompts farmers to switch crops - EconoTimes

លោក យូគិ ណាកាមូរ៉ាក់ អាយុ៣៥ឆ្នាំ ជាម្ចាស់ចម្ការទំពាំងបាយជូរនៅតំបន់ណាកាណុ ប្រទេសជប៉ុន ប្រាប់ថា ផ្លែទំពាំងបាយជូរទាំងនេះដូចគ្នានឹងគូជីវិតរបស់លោកដែរ ។ លោកនឹងនាំចេញផ្លែទំពាំងបាយជូរទៅកាន់ប្រទេសថៃ និងហុងកុង ខណៈផ្លែឈើជប៉ុនទទួលបានការពេញនិយម ប៉ុន្តែពេលទំពាំងបាយជូរម៉ាស់ខាត់ជប៉ុនបានដាក់លក់ គេសង្កេតឃើញមានទំពាំងបាយជូរស្រដៀងគ្នានេះដែរ មកពីប្រទេសកូរ៉េខាងត្បូង និងចិន ដែលបានលក់ក្នុងតម្លៃថោកជាង ។

លោក យូគិ ណាកាមូរ៉ាក់ ម្ចាស់ចម្ការទំពាំងបាយជូរនិយាយថា ៖ «ទិន្នផលផលិតរបស់យើងបានកើនឡើងខ្ពស់ ហើយខ្ញុំបារម្ភពីការនាំចេញ ។ មិនថាយើងបានព្យាយាមយ៉ាងណា តែទិន្នផលរបស់យើងពិបាកលក់ បើមានទំពាំងបាយជូរពូជម៉ាស់ខាត់ចិនប្រជែងជាមួយយើង» ។Can we pick out the expensive Japanese grapes in a blind taste test? |  SoraNews24 -Japan News-

សារព័ត៌មាន AFP បានរាយការណ៍តាមប្រភពពីរដ្ឋាភិបាលជប៉ុនថា ប្រទេសចិន និងកូរ៉េខាងត្បូងបានយកគ្រាប់ពូជទំពាំងបាយជូរពីជប៉ុនទៅពង្រីកពូជនៅប្រទេសពួកគេ ទើបធ្វើឱ្យមានទំពាំងបាយជូរមានរូបរាង និងរសជាតិស្រដៀងគ្នាជាមួយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន ។ ហេតុនេះ ទំពាំងបាយជូរម៉ាស់ខាត់របស់ជប៉ុន, ចិន និងកូរ៉េខាងត្បូង បានប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ ។

ចំណែកម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា អតិថិជនតែងផ្តោតលើតម្លៃជានិច្ច ហើយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន មានតម្លៃថ្លៃជាងទំពាំងបាយជូរចិន រហូតដល់៣ដងឯណោះ ។ បើទោះជាវាមានរូបរាងស្រដៀងគ្នា តែរសជាតិមិនដូចគ្នាទេ ។ អ្នកស្រី Sau ម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា ៖ «អ្នកអាចប្រាប់ពីភាពខុសគ្នាបាន បើយកវាមកប្រៀបធៀបគ្នា ។ អ្នកខ្លះធ្លាប់ទទួលទានទំពាំងបាយជូរជប៉ុន ពួកគេនៅតែនិយមទំពាំងបាយជូរជប៉ុនដូចមុន ។ រីឯអ្នកផ្សេងទៀតបានទិញទំពាំងបាយជូរចិន ព្រោះមានតម្លៃថោកជាង» ។Sour grapes: Japan battles to protect premium fruits | The Straits Times

ទោះយ៉ាងណា ប្រទេសជប៉ុនមិនអាចហាមឃាត់ចិន និងកូរ៉េខាងត្បូង កុំឱ្យដាំដុះទំពាំងបាយជូរពូជម៉ាស់ខាត់បានទេ ព្រោះជប៉ុនបរាជ័យក្នុងការចុះឈ្មោះបញ្ជាក់កម្មសិទ្ធិពូជទំពាំងបាយជូរនៅក្រៅប្រទេសរយៈពេល៦ឆ្នាំ ។ រីឯក្រសួងកសិកម្មកូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់សារព័ត៌មាន AFP ថា កូរ៉េខាងត្បូងអាចដាំទំពាំងបាយជូរម៉ាស់ខាត់ និងលក់បានដោយគ្មានលក្ខខណ្ឌកំណត់ ។ ប៉ុន្តែប្រទេសចិនវិញមិនបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងករណីនេះ ។

ក្រសួងកសិកម្មជប៉ុនទទួលស្គាល់ថា ជប៉ុនបានបរាជ័យក្នុងការចុះកម្មសិទ្ធិផ្លែស្តប័ររី, ឈឺរី និងក្រូចពូជថ្មី ដែលមានដើមកំណើតនៅជប៉ុន ប៉ុន្តែគេប្រទះឃើញផ្លែឈើទាំងនេះមាននៅប្រទេសចិន កូរ៉េខាងត្បូង និងអូស្ត្រាលី ។ ជប៉ុនបានអភិវឌ្ឍន៍ពូជផ្លែឈើតាំងពីឆ្នាំ១៩២០ មក ហើយផ្លែឈើ១ប្រភេទដែលល្បីល្បាញនៅលើពិភពលោក គឺផ្លែប៉ោមហ្វូជិ ដែលគេបានដាក់ឈ្មោះតាមភ្នំភ្លើងហ្វូជិ របស់ជប៉ុន ។ ជប៉ុនបានចាប់ផ្តើមកំណត់គោលដៅអភិវឌ្ឍន៍ពូជផ្លែឈើក្នុងប្រទេសរបស់ខ្លួន តាំងពីអំឡុងសង្គ្រាមលោកលើកទី២ មកម៉្លេះ ។Sour grapes: Japan battles to protect premium fruits

អ្នកស្រាវជ្រាវក្នុងមណ្ឌលស្រាវជ្រាវជប៉ុនបានសាកល្បងដាំពូជផ្លែឈើថ្មីៗជាប្រចាំ ក៏ដូចជាត្រួតពិនិត្យរសជាតិរបស់វាយ៉ាងល្អិតល្អន់ ។ នៅឆ្នាំ២០២០ ប្រទេសជប៉ុនបានរឹតបន្តឹងការគ្រប់គ្រងមិនឱ្យយកគ្រាប់ពូជផ្លែឈើជប៉ុនទៅក្រៅប្រទេស រីឯអ្នកបំពាននឹងទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានយេន ៕ ប្រភព ៖ TNN World