«ម្តេចយកប្រពន្ធចោលអូន» របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អ៊ីវ៉ា ទទួលបានការគាំទ្រលើសលុបត្រឹមរយៈពេល២ខែបទចម្រៀងមនោសញ្ចេតនានេះមានការទស្សនារហូតដល់១០លានដង។ មិនត្រឹមតែទទួលបានការគាំទ្រពីមហាជនប៉ុណ្ណោះទេ បទនេះត្រូវបាន សំ លីដា តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ លើកយកមកបកស្រាយក្នុងកម្មវិធីប្រគំតន្រ្តីផងដែររហូតម្ចាស់ដើមពោលពាក្យនេះឡើងភ្លាម។
អ៊ីវ៉ា បានសម្តែងជាមួយគូស្នេហ៍របស់ខ្លួនក្នុងបទចម្រៀង ម្តេចយកប្រពន្ធចោលអូន ដែលជាបទមនោសញ្ចេតនាដ៏កំសត់កប់ក្នុងក្រអៅបេះដូងមនុស្សស្រីដែលត្រូវបានគូស្នេហ៍ទាត់ចោលទៅរៀបការជាមួយថ្មី បានក្លាយជាបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងរូបនេះក្នុងផលិតកម្មសាន់ដេ ខណៈមួយរយៈក្រោយនេះពុំមានបទចម្រៀងណាក្នុងទ្រនំសាន់ដេ ដែលផ្ទុះកក្រើកខ្លាំងដូចនេះឡើយ។
ជោគជ័យមិននឹកស្មានដល់នេះ ត្រឹមរយៈពេល២ខែប៉ុណ្ណោះបទចម្រៀងខាងលើនេះផ្ទុះការគាំទ្ររហូតដល់១០លានដងនៅលើបណ្តាញសង្គមដែលបានក្លាយជាបទចម្រៀងស្រីដែលប្រើពេលលឿនបំផុតក្នុងផលិតកម្ម។ មិនត្រឹមតែផ្ទុះការគាំទ្រពីមជ្ឈដ្ឋានមហាជនប៉ុណ្ណោះទេ ម្តេចយកប្រពន្ធចោលអូន ក៏ត្រូវបានយុវតី សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ និងជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសលើកយកមកបកស្រាយនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗនេះផងដែរ។
បន្ទាប់ពី សំ លីដា បង្ហើរសំឡេងដ៏ក្រអួនក្រអៅស្តាប់ហើយស្លុងអារម្មណ៍ជាមួយបទចម្រៀង ម្ចាស់ពានរូបនេះក៏ត្រូវបាន អ៊ីវ៉ា ម្ចាស់បទស៊ែរ ព្រមទាំងពោលពាក្យដាក់តារាវ័យក្មេងដែរថា «ស្រលាញ់សំឡេងកូននឹងតាំងពីពេលប្រលង ផ្អែមក្រអួនក្រអៅដាក់អាម្មណ៍ល្អណាស់»។.png)
សំ លីដា បានក្លាយជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២កាលពីរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានស្រុកកំណើតនៅខេត្តព្រៃវែងនិងមានអាយុ១៤ឆ្នាំ។ មុនក្លាយជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោកនេះ លីដា ជាម្ចាស់ជ័យលាភីលេខ២ ពីកម្មវិធីយុវជនឆ្នើម ។ កុមារីរូបនេះត្រូវបានទស្សនិកពោលសរសើរទឹកដមសំឡេងដ៏មុតស្រួចរបស់នាងយ៉ាងខ្លាំងស្តាប់ហើយកាលណាគឺចាក់ចំបេះដូងអ្នកស្តាប់តែម្តង៕.png)










