Home ព័ត៌មានអន្តរជាតិ ហ្វីលីពីនទទួលសញ្ញាព្រ.មានពីរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ

ហ្វីលីពីនទទួលសញ្ញាព្រ.មានពីរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ

98
0

អាសន្នធំ! ហ្វីលីពីនទទួលបានការព្រ.មានពីរលកយក្សស៊ូណាមិជាបន្ទាន់ ក្រោយពីកម្លាំងរំញ័រក្រោមបាតសមុទ្រដ៏មហិមាបានវា.យប្រ.ហារកោះមីនដាណាវទាំងព្រលឹម បង្កជាទិដ្ឋភាពចលាចល និងការជម្លៀសខ្លួនយ៉ាងរន្ធ.ត់បំផុត ខណៈអគារពាណិជ្ជកម្ម និងផ្សារទំនើបជាច្រើនបានបាក់ស្រឡុះខ្ទេចក្លាយជាកម្ទេចថ្ម ចំពេលដែលទឹកសមុទ្របានដកថយឆ្ងាយពីច្រាំងយ៉ាងគំហុក ដែលជាសញ្ញាព្រមា.នដំបូងថារលកយក្សស៊ូណាមិអាចនឹងមកដល់ក្នុងពេលឆាប់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwsulqrKpJDkFYTU0FFKexFNXQKANPvuEURxhyphenhyphen6VIY77BAcdJvEci55BjTnAz3_-SfXTyit1SUKTBy3VrweHc_0EVruyRBi5RiQO5DMLcyeWYlom1KT2MDKoYS_Ub5FGGDTHT657XJqE0UCu6zDQo-QNuJKhVcZ61iEprF-xinbDLlYoO24HlWoJRl98/s1128/photo_2026-06-08_10-43-11.jpg
យោងតាមរបាយការណ៍ផ្លូវការពីវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) ចំណុចកណ្តាលនៃការរញ្ជួយដី (Epicenter) ស្ថិតនៅក្រោមបាតសមុទ្រក្បែរឆ្នេរក្រុង General Santos នៃខេត្ត Sarangani លើកោះមីនដាណាវ (Mindanao) ក្នុងជម្រៅចន្លោះពី ១០ ទៅ ៥៥ គីឡូម៉ែត្រ។ មជ្ឈមណ្ឌលព្រមានរលកធាតុស៊ូណាមិប៉ាស៊ីហ្វិក បានបញ្ចេញសញ្ញាព្រមានក្រហមភ្លាមៗ ដោយសាររលកស៊ូណាមិអាចមានកម្ពស់ខ្ពស់ចន្លោះពី ១ ទៅ ៣ ម៉ែត្រ ដែលអាចវាយប្រហារតំបន់ឆ្នេរផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9NH3ebpUEoEciX84I7hQtmp47VqAmchPKkWkwC2Exm8DmWi_e_lY2CvpXctlOnYSNOptkfkItvMA1_TOG_1MHohmRuT1d_aC-tUQET66ETKLOVcAX9Fab4GloO5GfF49mpNdw5uXxPSOfjt3gKH4yrdSIknHrcaPdNIg50u_zQ9QRqRuG6x9vjmLt8E/s960/photo_2026-06-08_10-43-09.jpg

គិតត្រឹមពេលនេះ របាយការណ៍បឋមបានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ៥ នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។ ទីក្រុង General Santos ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកែច្នៃត្រីទូណាដ៏ធំ រងការប៉ះទង្គិចខ្លាំងជាងគេ ដោយមានអគារពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនបានបាក់ស្រឡុះខ្ទេចជាកម្ទេចថ្ម។ ជាមួយគ្នានេះ សាលារៀន និងស្ពានមួយចំនួននៅក្នុងខេត្ត Sarangani បានរងការប្រេះស្រាំ និងបាក់ស្រុត ខណៈបណ្តាញអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដែលកំពុងរំខានដល់កិច្ចប្រឹងប្រែងរបស់ក្រុមសង្គ្រោះបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicE6NbA8neQTPTHjG6w7Kn6n3b6rxDgcDm45kTl-dgwBGI1QYWs2RkUywMXjT9Da8tNanvXZOPQNLWTKmsgxMRPUqcaAsZYyEu29Jev9GmAGjGA3ut6TovfcepQVLMM3JMkB7STLgasl5obfeVkLUeI8W-qSpu3HOfUHZRVmnyf4AIhndqbK6mYneejPk/s554/photo_2026-06-08_10-43-10%20(2).jpg
បន្ទាប់ពីការរញ្ជួយដី ទឹកសមុទ្របានស្រកចុះយ៉ាងគំហុកជាបណ្តោះអាសន្ន មុនពេលរលកស៊ូណាមិកម្ពស់ ១ ម៉ែត្រ ត្រូវបានកត់ត្រា និងវាយប្រហារមកលើតំបន់ឆ្នេរក្បែរនោះ។ អាជ្ញាធរបានព្រមានថា ហានិភ័យនៃរលកយក្សស៊ូណាមិ និងការប្រែប្រួលកម្ពស់ទឹកសមុទ្រខុសប្រក្រតី អាចនឹងបន្តកើតមានឡើងក្នុងរយៈពេលជាច្រើនម៉ោងបន្តទៀត។ ស្របពេលជាមួយគ្នានេះ វិទ្យាស្ថានភូគព្ភសាស្ត្រអាមេរិក (USGS) បានបញ្ជាក់ថា រលកញ័រ (Aftershocks) ក្នុងកម្រិតធ្ងន់ៗរហូតដល់ ៦,៥ រ៉ិចទ័រ បានបន្តកើតមានជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX-RpB5jwR5JSTT_xhrEcgLr1HPwWgacWfjqUbZIwMoHDEgxHgFZ7leXgFgeXPmgEebJqUD-O7CRG-l6lIWFUpNdWiK6FlISCPJyOPR-neYTK-y3aLSKTQcXzTE5Q-bVBC4cWLy47dKPMaGBced8BgYs6uG76w9-7EFYJgOl3lZ_Ps_8e6pd2zgB9d2RE/s1280/photo_2026-06-08_10-43-10.jpg

ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនេះ ក៏បានជះឥទ្ធិពលដល់បណ្ដាប្រទេសជិតខាងផងដែរ ដោយអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានបញ្ជាឱ្យជម្លៀសប្រជាជននៅតំបន់ភាគខាងជើង ដូចជា ខេត្ត North Sulawesi ដោយសារបារម្ភពីរលកកម្ពស់ ១ ម៉ែត្រ ខណៈនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី ក៏បានប្រកាសព្រមានពីលទ្ធភាពនៃការកើតមានរលកស៊ូណាមិកម្ពស់ ០,៤ ម៉ែត្រ នៅតាមតំបន់ឆ្នេរនៃរដ្ឋសាបា (Sabah) ផងដែរ។ គិតត្រឹមពេលនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាឱ្យកងកម្លាំងសង្គ្រោះបន្ទាន់ដុតដៃដុតជើងជួយប្រជាពលរដ្ឋ និងបង្គាប់ឱ្យពលរដ្ឋដាច់ខាតមិនត្រូវត្រឡប់ទៅផ្ទះសម្បែង ឬចូលទៅក្បែរតំបន់ឆ្នេរឡើយ រហូតទាល់តែមានការប្រកាសលុបចោលសញ្ញាព្រមានជាផ្លូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqPFcKg7hgLk5Szgy_Kae3nqy_r7YfIRuwbM8hw0SNHpWjHCDaDZwaYyk6hEUB_hK2hbpDSM_OSmINTVXH9gf1n04sbtnmq18bmln66-J_YG5u4P-9tNwhSu3bqtaQTNtNqPG9Q51Kq9N66kVKgD-Q6j1V0EX5_tUTmRLq64QTF5cA8bz3bNHbZK0kxI/s619/photo_2026-06-08_10-43-11%20(2).jpg