Home Blog Page 136

ទីក្រុងជាច្រើនលើពិភពលោកត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំជាមួយវិធានការពង្រឹងសន្តិសុខ

0

សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីទីក្រុងជាច្រើនលើពិភពលោក ត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៦ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាមួយវិធានការពង្រឹងសន្តិសុខ ដើម្បីការពារហេតុការណ៍អាក្រ.ក់ដែលអាចកើតឡើងក្នុងពេលរៀបចំកម្មវិធី ។ ទន្ទឹមនឹងនេះ ក៏មានទីក្រុងមួយចំនួនទៀតលុបចោលកម្មវិធីឆ្លងឆ្នាំ ដើម្បីការពារហេតុការណ៍មិនល្អកើតមានឡើង និងទប់ស្កាត់ឥរិយាបថមិនសមរម្យរបស់អ្នកចូលរួម ។

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជាទីកន្លែងរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដែលកម្មវិធីសំខាន់របស់ទីក្រុងនេះ គឺការរាប់ថយក្រោយនៅតំបន់ Times Square រួមទាំងការបង្ហោះបាឡុងយក្សចុះពីលើសសរអគារ Times Square ។ នៅឆ្នាំ២០២៥ នឹងមានការបង្ហោះបាឡុងយក្ស ចំនួន២លើក គឺលើកទី១ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលើកទី២ នាវេលាម៉ោង០០និង០៤នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយបាឡុយយក្សនឹងប្រែជាពណ៌ទង់ជាតិអាមេរិក ដើម្បីបង្ហាញពីការប្រារព្ធខួប២៥០ឆ្នាំ នៃការបង្កើតសហរដ្ឋអាមេរិក ។

អាមេរិករំពឹងថា នឹងមានមនុស្សចូលរួមកម្មវិធីឆ្លងឆ្នាំនៅតំបន់ Times Square នៅយប់ថ្ងៃចុងឆ្នាំនេះរាប់លាននាក់ ។ សមត្ថកិច្ចទីក្រុងញូវយ៉កបានរៀបចំវិធានការសុវត្ថិភាពរួចរាល់ គឺបង្កើនចំនួនសមត្ថកិច្ចយាមកាមរាប់ពាន់នាក់ច្រើនជាងឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យហេតុការណ៍គួរឱ្យសង្ស័យ ព្រមទាំងត្រៀមកងកម្លាំងសង្គ្រោះបន្ទាន់, ភ្នាក់ងារកម្ចាត់គ្រាប់បែក, ភ្នាក់ងារឧទ្ធម្ភាគចក្រ និងដ្រូន ។ ការបង្កើនវិធានការសន្តិសុខដោយសារបារម្ភពីទីក្រុងញូវយ៉កអាចក្លាយជាគោលដៅការវាយប្រហារពេលឆ្លងឆ្នាំ ជាពិសេស ទប់ស្កាត់ជនល្មើសជិះរថយន្តបំបុកហ្វូងមនុស្ស ។

ចំណែកទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នឹងមានកម្មវិធីបាញ់កាំជ្រួចនៅលើស្ពាន Sydney Harbour និងតំបន់ផ្សេងៗ ។ រដ្ឋាភិបាលអូស្ត្រាលីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិមកចូលរួមទស្សនាកាំជ្រួចនៅទីក្រុងស៊ីដនី រហូតដល់១លាន ១សែននាក់ ។ តាំងពីព្រឹកថ្ងៃទី៣១ ខែធ្នូ ភ្ញៀវទេសចរជាច្រើនបានឈរតម្រង់ជួររង់ចាំកក់កន្លែងចូលរួមកម្មវិធីឆ្លងឆ្នាំ និងកក់កន្លែងកម្សាន្តផ្សេង ។

សមត្ថកិច្ចជាច្រើននឹងត្រូវដាក់ពង្រាយជុំវិញទីក្រុងស៊ីដនី និងមានសមត្ថកិច្ចចំនួន៣,០០០នាក់ ត្រូវបញ្ជូនទៅយាមកាមនៅកន្លែងឆ្លងឆ្នាំ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកចូលរួម ។ ការពង្រឹងសន្តិសុខ បន្ទាប់ពីអូស្ត្រាលីទើបតែកើតហេតុការណ៍បាញ់ប្រហារនៅឆ្នេរសមុទ្រ Bondi កាលពីថ្ងៃទី១៤ ខែធ្នូ បណ្តាលឱ្យមនុស្សស្លាប់១៥នាក់ ហើយអូស្ត្រាលីនឹងធ្វើពិធីកាន់ទុក្ខហេតុការណ៍ដ៏សោកសៅនេះ ដោយឱ្យមនុស្សម្នាឈរស្ងៀម ១នាទី ។

រីឯទីក្រុងជាច្រើនទៀតបានលុបចោលកម្មវិធីឆ្លងឆ្នាំ ដូចជា ៖ ទីក្រុងប៉ារីស ប្រទេសបារាំង បានលុបចោលការប្រគំតន្ត្រីឆ្នាំថ្មីនៅតាមផ្លូវ Champs Elysées ដោយសារបារម្ភពីហេតុការណ៍គ្រោះថ្នាក់មិនអាចដឹងមុន ។ ម្យ៉ាងទៀត ផ្លូវនេះមិនស័ក្តិសមសម្រាប់ការរៀបចំកម្មវិធីដែលមានមនុស្សណែនណាន់តាន់តាប់ទេ ប៉ុន្តែនៅតែមានការបាញ់កាំជ្រួចនៅវិមានជ័យជម្នះរបស់បារាំង ។

ដោយឡែក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានលុបចោលកម្មវិធីឆ្លងឆ្នាំនៅតំបន់ឈិប៊ូយ៉ា ដើម្បីទប់ស្កាត់ឥរិយាបថមិនសមរម្យរបស់អ្នកចូលរួម ដូចជា ៖ ការផឹកស្រាតាមផ្លូវ និងការពារមិនឱ្យកើតហេតុការណ៍មនុស្សចង្អៀតខ្លាំង ៕

ញាក់សាច់! តារាចម្រៀងតៃវ៉ាន់ Jolin Tsai សម្តែងលើរូបចម្លាក់សត្វពស់ដ៏ធំ

0

តារាចម្រៀងតៃវ៉ាន់ Jolin Tsai បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងច្រៀងលើរូបសំណាកសត្វពស់យក្សមួយកាលពីថ្ងៃទី៣០ ខែធ្នូ។ តារាចម្រៀងវ័យ៤៥ ឆ្នាំ រូបនេះកំពុងរៀបចំដំណើរទេសចរណ៍ « Pleasure» របស់ខ្លួនដែលជើងទីមួយបាននឹងកំពុងធ្វើឡើងនៅទីក្រុងតៃប៉ិ ជាមួយនឹងការប្រគំតន្ត្រីចំនួនបីចាប់ពីថ្ងៃទី ៣០ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikxQzZOpdEjiAXRMjYLuYz9gcsWblFbo51ZZZkS3jf0UE6qj1J8Ra7lPE0mny6G-Clf8cqjfeeB9G1l_J2Dvnk1GhFwNdIF7V2LvVCGdZK4Nsuw3qgw1YMNBFxl2jFXF3Z5tiUfu2YCXl9oSG4AGExYOlZiTBRwxIa4dC0vt72O-isLlrkrGV1eeYzV5PR/s1632/image_2025-12-31_16-20-02.png
យោងតាម Next Apple បានឱ្យដឹងថា Jolin Tsai បានវិនិយោគប្រាក់ចំនួន ៩០០លានដុល្លារតៃវ៉ាន់ក្នុងដំណើរទេសចរណ៍នេះ។ តារាចម្រៀងរូបនេះក៏បានបង្កើតរូបចម្លាក់ផ្សេងទៀតដូចជា រូបក្របី រូបជ្រូក និងរូបមេអំបៅផងដែរ។ ក្នុងចំណោមរូបចម្លាក់ទាំងនោះ រូបចម្លាក់ពស់យក្សដែលមានប្រវែង ៣០ ម៉ែត្របានបង្កើតឥទ្ធិពលមើលឃើញខ្លាំងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMKt8pcPNtbyeOwdoP0QGxd0WEwc0QPZRcTpL_lmSQ6GJ3gEjn_4VGvjPN3YlL7uJJ01jfc7yZfcXuMUqn5mUrGbwK9TCXCCDwBI8nJIABW-7-qwc_qZ92bqBjC_oLxdvqSuAksAVgKzDTP2V1XBXMZz3136TinwFlM312AzNviDR1gYAawaMrO-vvB41D/s1900/image_2025-12-31_16-20-03.png

បន្ទាប់ពីកម្មវិធីរបស់ខ្លួន Jolin Tsai បានថ្លែងអំណរគុណដល់អ្នកសហការរបស់នាងដែលបានជួយនាងប្រែក្លាយចក្ខុវិស័យរបស់នាងទៅជាការពិត។ ការប្រគំតន្ត្រីលើកដំបូងបានទាក់ទាញអ្នកចូលរួមចំនួន ៤០.០០០ នាក់ ហើយក្នុងរយៈពេលបីយប់ មនុស្សសរុបចំនួន ១២០.០០០ នាក់បានទស្សនាការសម្តែងផ្ទាល់របស់ Jolin Tsai នៅឯពហុកីឡដ្ឋានក្នុងទីក្រុងតៃប៉ិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamK_sTpVR5ZzWstprsUM4_fkQsJXcLwk3Y_Q1IL1dqvQM7AqnKlPb5u3SAh96qPT9K4ySLR9fSdJ7Llz7NCf6hMptjzFvbyC1QxWTXzbUW0c7l388dRe3YIUaQLq_42if0zy6yVtvjject19WP9nsSMyIkL5xdXpu34fzTtl86BeXmVLOZKiHAEK7ORlA/s1900/image_2025-12-31_16-20-05.png

Jolin Tsai គឺជាតារាចម្រៀងដែលទទួលបានជោគជ័យបំផុតនៅតៃវ៉ាន់ ដោយស្ថិតក្នុងចំណោមតារាចម្រៀងដែលរកចំណូលបានខ្ពស់បំផុតនៅតៃវ៉ាន់អស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅពីសំឡេងច្រៀងដ៏ល្អឥតខ្ចោះរបស់នាង នាងក៏មានជំនាញរាំដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ជាពិសេសការរាំតាមបង្គោល។ នាងមានមូលដ្ឋានអ្នកគាំទ្រយ៉ាងច្រើន ដោយមានអ្នកតាមដានជាង ៤២ លាននាក់នៅលើ Weibo ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWqPU9ghJcQZyKOX5LlLquAcsGm3mRCI9alYDNDV-mj16KzbOgqjcdn_pH4w0Xh91hd0Tk9HOFAUiwPLBBVAaWiGiPO66j6atlqwX6EkM5MSaKPfEIMfCTpEDNBHuFuK75RZy7k5tDAVXFscHdr47cbBHrrHmzBf2obswHmpNtfCyInU2KzSyk52ZR9Wq/s2400/image_2025-12-31_16-20-00.png

ពីមុន Jolin ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ តារាចម្រៀង Jay Chou ប៉ុន្តែពួកគេបានបែកបាក់គ្នានៅឆ្នាំ ២០០៥។ Jolin Tsai ក៏មានទំនាក់ទំនងជាមួយតារាម៉ូដែល Kam Wing ផងដែរ។ ចាប់តាំងពីបែកបាក់ជាមួយមិត្តប្រុសរបស់ខ្លួននៅឆ្នាំ ២០១៦ មក Jolin Tsai មិនបានបង្ហាញជាសាធារណៈនូវទំនាក់ទំនងស្នេហាថ្មីណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZ-SkeJnZndLCcjPUj9r7Cm0vQ9B3ArJ0wQDh9AcF1-_nEGp0H35XG_fionsq9oh6wU7C7-SbrGqx1GLEJPCCw5wQt-vbNQI4re0FVpANGj6yPNUbeOlAuz1LXLuOFd6u5M35un8tE-R-rLu2XGwCo507q2N93x70EsAzZYTA1y6AAp-KcuuGLg3PCxJG/s1900/image_2025-12-31_16-20-06.png

លែងបារម្ភរឿងធ្មេញមិនគ្រប់! ជប៉ុនសាកល្បងថ្នាំបណ្ដុះធ្មេញឡើងវិញ ដោយធម្មជាតិ

0

បរទេស៖ វិស័យទន្តសាស្ត្រពិភពលោកកំពុងឈានចូលយុគសម័យថ្មី ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស នូវឱសថដំបូងបង្អស់របស់ពិភពលោក ដែលអាចជួយឱ្យមនុស្ស “ដុះធ្មេញឡើងវិញដោយធម្មជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivPAbaoqwInJuoSk8PPZ-3D2nHjJAHykMhe1WKmM16Z1SAVtOy7vfAi1CwARn1pA4Iyt0XKVxdzJPNi6hmDZioeZ9D_UF4OgfBzPtSA38wHvwrN5KAs_c5CPDPR3QSMIdaqMbETNRctnkdRjDb55v4LGUAbpXYa0kZpDl3dekPLYBFVH5_kVcB9dSjYcM/s1280/photo_2025-12-31_14-19-19%20(2).jpg

តាមធម្មតា មនុស្សយើងមានធ្មេញតែពីរឈុតប៉ុណ្ណោះ គឺធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែការស្រាវជ្រាវដឹកនាំដោយ លោកបណ្ឌិត Katsu Takahashi មកពីមន្ទីរពេទ្យ Kitano និងសាកលវិទ្យាល័យក្យូតូ បានរកឃើញថា មនុស្សយើងតាមពិតមាន “ពន្លកធ្មេញ” ឈុតទីបីបង្កប់នៅក្នុងអញ្ចាញធ្មេញ ប៉ុន្តែវាត្រូវបានរារាំងមិនឱ្យលូតលាស់ដោយសារប្រូតេអ៊ីនម្យ៉ាងឈ្មោះថា USAG-1។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_oNjwY0NEa4mDgYuNX3qu91czYZwEueP8sXwH1tWTp79XGsdofZ4DjS0JMQhoHlqXTdwBY3SVwm836AqayaGqPbUNLtLevih-NnK4EDu2PsnyPwgPwXnlUAdErJPJELcbkvAbzUVyv_7YhbUM6WYGzdDxN1uC5n2OGwHfAZgP7nCwVsHh6ZfWeXjryIyW/s1011/photo_2025-12-31_14-19-19.jpg
ប៉ុន្តែពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយថ្នាំថ្មីដែលមានឈ្មោះបច្ចេកទេសថា TRG-035 គឺជាប្រភេទអង់ទីករ (Monoclonal Antibody) មានតួនាទីទៅបិទសកម្មភាពរបស់ប្រូតេអ៊ីន USAG-1 នេះ ដើម្បីអនុញ្ញាតឱ្យពន្លកធ្មេញថ្មីដែលសម្រាកនៅស្ងៀម ចាប់ផ្តើមដុះលូតលាស់ចេញមកជាធ្មេញពិតៗ ដែលគហៅថា ធ្មេញឈុតទី៣ (Third dentition)។

កាលពីឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការសាកល្បងលើសត្វ (កណ្តុរ និងសត្វសំពោច) ក្រុមអ្នកស្រាវជ្រាវបានកំពុងបន្តឈានដល់ដំណាក់កាលសាកល្បងលើមនុស្សដែលផ្ដោតលើអ្នកជំងឺខ្វះធ្មេញពីកំណើត (Congenital Anodontia)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-qgFDl7d7Wbof19Sx_PGk0aFO2AYwb1p8Bo_HYC85a6ve9AnB3BhpCav_XecUp7GPGnh0PGcysf1OL1YCsLv1GgDxZ1wRkwg_RouS8gdUycaB67X7FhrDwY3vc-3dXOX-jal6ZkH-8SxnGdDN-7GNdsGniGQ_DrzH7n9VBHQOP72tNv-cEZ9diyC4gmIg/s1280/photo_2025-12-31_14-19-20%20(2).jpg

បើទោះបីជាវាជាថ្មាំដ៏អស្ចារ្យក្ដី ប៉ុន្តែវាមិនមែនជាថ្មាំធ្វើឲ្យធ្មេញដុះចេញមកដោយគ្មានសណ្ដាប់ធ្នាប់នោះទេ ហើយមិនមែនគ្រប់អ្នកប្រើប្រាស់សុទ្ធតែបានផលនោះដែរ ដែរវាត្រូវការពេលវេលា ទីតាំង និងបរិបទនៃការលូតលាស់បានត្រឹមត្រូវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHc7o9jULRxPqwH8EGb8q0dU9VJlYUXxVcSdP-qosTZsPdOG4aU-npuBCIsZiLINOau0lMX3zX4D7nXCchmyHErnvV3dLeCZ02D4IHX0t4l2UJ0I2A78WE-MSFL5HxaR08_yN2E8Le-VxkBTsRFeRZatJXVhYoycEZnOnSZxQ89PQxibQR8UtKB1wlrgZ/s1280/photo_2025-12-31_14-19-20.jpg

យ៉ាងណាមិញ ប្រសិនបើការសាកល្បងគ្រប់ដំណាក់កាលទទួលបានជោគជ័យ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ថ្នាំនេះនឹងមានលក់នៅលើទីផ្សារជាសាធារណៈនៅឆ្នាំ ២០៣០។ វានឹងក្លាយជាជម្រើសដ៏អស្ចារ្យសម្រាប់មនុស្សរាប់លាននាក់ដែលបាត់បង់ធ្មេញដោយសារគ្រោះថ្នាក់ ការពុកធ្មេញ ឬជំងឺអញ្ចាញធ្មេញ ដែលពីមុនមានជម្រើសត្រឹមតែការដាំបង្គោលធ្មេញ (Implant) តែប៉ុណ្ណោះ៕

ធនាគារមួយរងការរិះគ.ន់ខ្លាំង ក្រោយចប់សង្រ្គា.មមិនបានប៉ុន្មានផង តេទារប្រាក់ពីវីរកងទ័ពម្នាក់គំរា.មរឹបអូសទ្រព្យសម្បត្តិ

0

មហាជនសម្ដែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាធនាគារមួយបានគំរា.មរឹបផ្ទះសម្បែង ដីធ្លីរបស់ទាហានជួរមុខម្នាក់ដោយសារតែគាត់ខកខានបង់ប្រាក់រយៈពេល១ខែ នៅខណៈដែលគាត់ជាប់រវល់ច្បាំងជាមួយសត្រូវដើម្បីការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCeD7hclKsI7HV72hhLEm-8SSuzmoPAR2yqRcIlYXK9A8lUitQ5CW9N15Sfu5eXMAdTrgrV38jZg29jPYQRnIX5tMRvGzJsRSxk94TwjtTJ3BDG8beDbTWbMxLIBwhc9n6jFG10JIlqbuWtIF5YzHsFH6M444nq7SrnaTpsCFRBpeKWGi4iZ4zFbhmdXg/s1280/photo_2025-12-31_14-05-08.jpg
យោងតាមការបង្ហោះនៅគណនីហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វិរកងទ័ពជួរមុខឈ្មោះ ចែម បូនី បានរៀបរាប់ពីអារម្មណ៍ខកចិត្តរបស់លោកថា៖ សង្គ្រាមជាមួយចោ.រសៀ.ម ដើម្បីការពារទឹកដីអស់រយៈពេល២១ថ្ងៃ ទើបមានបទឈប់បា.ញ់ ស្ងប់ស្ងាត់បានតែពីរថ្ងៃ ស្រាប់តែ លោកបង ធនាគារប្រាសាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប តេមកគំរាមឲ្យខ្ញុំ ទៅបង់ប្រាក់ផង ពួកគាត់ចង់រឹបអូសយកដីយកផ្ទះខ្ញុំទៀត ហេតុអ្វីមិនយោគយល់ដល់ខ្ញុំជាកងទ័ពជួរមុខទិសបឹងត្រកួនខ្លះសោះអញ្ចឹង? ខ្ញុំមិនដែលជំពាក់ការប្រាក់ពួកគាត់សូម្បីតែមួយខែក៏គ្មានដែរ ទើបតែខែនេះខ្ញុំជាប់ដៃធ្វើសង្គ្រាម មិនទាំងបានសម្រាកគ្រប់គ្រាន់ផង តើមានពេលឯណាទៅបង់លុយការប្រាក់ឲ្យពួកគាត់ទៅ? ហេតុអ្វីមិនយោគយល់សោះ? សម្រាប់ខ្ញុំបានធ្វើលិខិតបញ្ជាក់ តាំងពីរថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែល សម្តេចប្រកាស់ទូទាំងប្រទេស ឲ្យមានការយោគយល់អធ្យាស្រ័យដល់ កងកម្លាំងជួរមុខ ដើម្បីសូមពន្យារពេល រហូតមកដល់ថ្ងៃផ្ទះសង្គ្រាមជាមួយ ចោរឈ្លានពានសៀមម្តងទៀតគឺចាប់ពីរថ្ងៃទី០៧. ១២. ២០២៥ ដល់ ថ្ងៃទី២៧.១២.២០២៥ ទើបមានបទឈប់បាញ់ ហេតុអ្វីមិនឃើញជួយ សម្រួលផង គិតតែពីទាលុយការប្រាក់ ខ្ញុំមិនដែលជំពាក់អស់លោកមួយណាទេ សូមពិនិត្យមើលការប្រាក់ខ្ញុំបង់អោយរាល់ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gxNNObz-MnJQLRcbsR969cmZSzGUcPlixCNmbA5GvdnfEJB2nR1O7OpcoIYulGtkYQqXW76Kry23gvvSHmWdRnglIhVllcSWJbB8ewxxknCdrErhyphenhyphen2MoMci_pKjyo3AlI18IdDKfnNeH0ZIxITxLbCRTd2Cy_0pSZ_exO1nO3NhjRyQc2gYRU-D6FNVN/s572/photo_2025-12-31_14-05-08%20(3).jpg

ជាមួយនឹងការបង្ហោះដូចខាងលើនេះ មហាជនបានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងដែលខាងធនាគារ គ្មានការយោគយល់បែបនេះ ព្រោះបើទោះជាគាត់ខកខានមិនបានបង់ប្រាក់ពិតមែន ប៉ុន្តែគាត់គឺជាវីរជនជួរមុខដែលយកជីវិតទៅការពារទឹកដី ដូច្នេះក្នុងនាមជាស្ថាប័នឯកជនមួយដែលឈរជើងរកស៊ីនៅក្នុងប្រទេសកម្ពុជា ខាងធនាគារគួរតែពិចារណាផ្ដល់ការអនុគ្រោះទៅតាមលទ្ធភាពជាក់ស្ដែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhen4RAk7kV4y6vQ4VgLIKykgLQU5V3vpTVtreXf72U-H0DylPF9Yz6lmLgv59y11hG3lW4LxjnJcgi78bXia2C_ynZLS0-02t7APwH0lmXwwL4Bpipp_xdx_4PedRJSFF_rh1Vnp7S0yQod3OVZokhKlrUtycT4zdaZxAnsuTbig96IkUPRY7hLUfabFUe/s960/photo_2025-12-31_14-05-07.jpg

យ៉ាងណាមិញ បើតាមសមាគមន៍ធនាគារកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ករណីទាហានជួរមុខម្នាក់ឈ្មោះ ចែម បូនី ដែលអះអាងថា ខ្លួនត្រូវបានបុគ្គលិកធនាគារ គំរាមរឹបអូសទ្រព្យសម្បត្តិ ព្រោះតែខកខានបង់ប្រាក់ដូចខាងលើ គឺត្រូវបានដោះស្រាយរួចរាល់។ បើតាមសមាគម ការដោះស្រាយករណីរបស់យោធិនខាងលើនេះ គឺអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិកម្ពុជាកន្លងមក៕

រូបមួយសន្លឹកនេះអ្នកបង្កើតមាតិកា ជន រតនៈ ផ្តល់ខ្លឹមសារយ៉ាងជ្រាលជ្រៅ

0

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មហាគ្រួសារខ្មែរទទួលបានកាដូរដ៏ពិសេសបំផុតដែលវីរកងទ័ពទាំង១៨រូបបានវិលត្រឡប់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ។ រូបភាពមួយសន្លឹកដែលវីរកងទ័ពស្ថិតនៅក្នុងរថយន្តនិងពលរដ្ឋនៅខាងក្រៅដោយប៉ះដៃគ្នាខណ្ឌចែកដោយកញ្ចក់ជំរុញឱ្យអ្នកបង្កើតមាតិកា ជន រតនៈ ផ្តល់ខ្លឹមសារដ៏មានអត្ថន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6VKh4TbIZMtfoDU8lodxfPjmA53P2-aJ5Y5aO7M6wyHA6966SXICu5lceJA_GXNkNgK1hMJ4N0xU-npllcqJ__o7Ob9DuVZ19VZ0l-XVzKubdjZR-384vjy4a_84Tklcna_XO4zXp-08rkhjoNO0Uwqfb0CKtAd0u98VeJ79VCmnG5ispZo4qi8drG6f/s1440/image_2025-09-02_08-55-45%20(2).png
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ទោះបីជាមានរបាំងកញ្ចក់ដ៏ក្រាស់ឃ្មឹកខណ្ឌចែករូបកាយមិនឱ្យប៉ះគ្នាបានមែនពិត ប៉ុន្តែវាមិនអាចមករារាំងចរន្តនៃបេះដូង និងសាច់ឈាមដែលកំពុងតែស្រែកហៅរកគ្នាដោយក្ដីនឹករលឹកនោះឡើយ។ រូបភាពបាតដៃដែលផ្អឹបជាប់នឹងកញ្ចក់ពីខាងក្នុងនិងខាងក្រៅនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យដែលមិនត្រូវការសម្ដីវាចារូសរាយច្រើន តែវាបានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យនៃពាក្យថា «ឈាមស្រែករកឈាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlBNqniIZGnpG2Wq7xRi13vhVhn44GVLmc7DwIEcKSZ2dnV823s9XxFTKkLk6GrseLzIAjns25hs7onxTHtkGmVWLJeYELMI_Vteo4XTrrecEQhqdBmIqiEfdimFG1gERhUBXrSByhwZ5-UE_F0Mbx2GOOKmTVdlvfMrhRgWeHxSOpkFZbaNMhxLsp6bF/s1440/606342096_1324431116390502_8120204502659303426_n.jpg

អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថា «ក្នុងដង្ហើមដ៏អន្ទះសារនៃការវិលត្រឡប់របស់បងប្អូនទាហានទាំង ១៨ រូបនេះ គ្រប់ការប៉ះទង្គិចតាមរយៈកញ្ចក់រថយន្ត គឺជាការបញ្ជូនកម្ដៅចិត្តដ៏កក់ក្ដៅបំផុតដែលស៊ូទ្រាំរង់ចាំអស់កាលយ៉ាងយូរ។ ទឹកភ្នែកដែលហូរមកដោយមិនដឹងខ្លួន និងស្នាមញញឹមលាយឡំនឹងការអួលដើមកនេះ បានប្រាប់យើងថា គ្មានអ្វីមានតម្លៃជាងការបានវិលត្រឡប់មកជួបជុំសាច់ឈាមលើទឹកដីកំណើតវិញនោះទេ ព្រោះទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បេះដូងខ្មែរនៅតែផ្សារភ្ជាប់គ្នាជានិច្ច មិនថាមានអ្វីមកខណ្ឌចែកឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjET9UBbK8712gu6bEvbvlnHtNTRVyAy094Xgn6G1vbfwbaOs8evcOetFc775vtHmJ9Q-Eq0umAJLXIkdXaN-sTP9QL6LXQQF6FtGnhxxdNSmsdn3d5PseTWjS_vmPn-Q89wQ1xJGYFSDqJNstTCnHckbVC9Krpi0XfHMioQr4zTUTLtY8We22t3usWQf-t/s1280/photo_2025-12-31_11-05-24%20(2).jpg

គួរបញ្ជាក់ផងដែរថា បន្ទាប់រង់ចាំអស់រយៈពេល១៥៥ថ្ងៃវីរកងទ័ពកម្ពុជាទាំង ១៨នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥នេះ៕

ជំនឿយប់ឆ្លងឆ្នាំ! ញ៉ាំផ្លែទំពាំងបាយជូរ ១២គ្រាប់នៅក្រោមតុនាម៉ោង ១២:០០ អាចនាំមកនូវលាភសំណាងពេញមួយឆ្នាំ

0

អាចសាកល្បងនៅយប់នេះបាន ថាមិនត្រូវអាចទទួលបានផលពិតៗ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិន្នាការសប្បាយៗមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជឿថា «ការពួនញ៉ាំផ្លែទំពាំងបាយជូរចំនួន១២គ្រាប់នៅខាងក្រោមតុ នៅចន្លោះម៉ោង ១២:០០នាទីនៅយប់ឆ្លងឆ្នាំ» នឹងជួយនាំមកនូវលាភសំណាងដល់យើងរយៈពេលពេញមួយឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8_OCbPpsN_tvobLDd0XPi7m7ZtbgzCuDKkT91ANFqn4sdF-h73N7PzxZJxs1pbO99OYmVfK8juGkduKQvux0jvIHr2H-2ahof0QPeVOWlfxYnomDs7qFpOgd6wSd7JtbSBNp8uRU4uVk59lWqxHhm-zxgtQIzLlBMyubGu7Eeym7BB1s1qlYn_5bOlgN8/s720/photo_2025-12-31_15-01-31%20(2).jpg
តើវាជាការពិតឬមួយយ៉ាងណា? វាមានអត្ថន័យដូចម្ដេច? ហើយតើវប្បធម៌នេះមានប្រភពមកពីណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The India Time កាលពីពេលថ្មីៗនេះ ប្រពៃណីឆ្នាំថ្មីក្នុងការញ៉ាំទំពាំងបាយជូរចំនួន ១២គ្រាប់នៅក្រោមតុក្នុងអំឡុងពេលឆ្លងនេះ មានដើមកំណើតដំបូងនៅចុងទសវត្សរ៍ឆ្នាំ 1800 ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលទំពាំងបាយជូរមួយគ្រាប់តំណាងឲ្យ១ខែនៅក្នុងឆ្នាំថ្មី។ ប្រពៃណីនេះបានណែនាំថា ការញ៉ាំទំពាំងបាយជូរមួយផ្លែៗ នៅពេលលឺសំឡេងនាឡិការោទ៍ម្ដងនៅម៉ោង ១២យប់ នឹងនាំមកនូវសុភមង្គល និងសំណាងល្អពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlt6wxCZ_tsWHV_gIhaHqlnzqIy5_fljcKzj9nI9fjYtE2y2UOavFsNu7nf1hkNJGx4aZrGalFmqxNhUNIImSB09TJaJc7V_-UWTo4zV7c7ogO7SVeQErEIJafQcvDnAGkGjKsT3U1xDEjxaa5pxl87vYJ9Zm6nPtjzTvLSXuSXiDUAjeXVzeZrmc_X_E4/s1000/photo_2025-12-31_15-01-31.jpg

ក្រោយមកនៅពេលមានការផ្លាស់ប្តូរនាសម័យទំនើប ការអនុវត្តវិធីសាស្រ្តនេះត្រូវបានគេធ្វើបន្ថែមនៅខាងក្រោមតុ ដែលជាការបន្ថែមថ្មីរបស់មនុស្សនៅលើប្រព័ន្ធអ៊ិនធើណេតតាមរបៀបលេងសើច ប៉ុន្តែជារឿយៗត្រូវគេជឿថា ការលាក់ខ្លួននៅពីក្រោមតុនៅពេលញ៉ាំទំពាំងបាយជូរ នឹងបង្កើនលទ្ធភាពក្នុងការសម្រេចបំណងប្រាថ្នា ជាពិសេសសម្រាប់ស្នេហា ការស្វែងរកដៃគូ ឬការពង្រឹងទំនាក់ទំនង និងមុខរបរការងារ ឲ្យទទួលបានភាពល្អប្រសើសម្រាប់ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsxB8x00xarccs5vlhU9GtXfQRZsnohsfASABXvhMPYoNx02D4kHKy5W95FFTk7LjMFsowYixmLFvC96ANYBandzW8MFfV-Gtdlifv5j5Pj_xKy73lUNjwLk3t6A7wMmfUd2ar8-W8iroTcc_E6pTJwfpsYoR3T6Ms0cHEmKaa9mH1MpYMMorKcYUliL1F/s1280/photo_2025-12-31_15-01-32%20(2).jpg

ខណៈពេលដែលមិនមានភស្តុតាងបែបវិទ្យាសាស្ត្រមកបញ្ជាក់ថា ទំពាំងបាយជូរអាចផ្លាស់ប្តូរវាសនារបស់មនុស្សណាម្នាក់បាន ប៉ុន្តែមនុស្សជាច្រើនបានអះអាងថា ពួកគេពិតទទួលបានរឿងល្អៗនៅក្នុងជីវិតសម្រាប់ឆ្នាំថ្មីពិតប្រាកដមែនបន្ទាប់ពីអនុវត្តតាមវិធីសាស្រ្តនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiySl44pNoHb2mPN2SalG5mCUH-vtaw33v5Ph-K2dkAaw5yjxf4pRhLYYtOHL1pbYERvfDUPFazS9hFUY9plvlgC9VlBhI9J42Xr7NLBzAVnx3cSjOFZHFeDku6RoiJDbuq95HANjz_KBNLz8vydQN7_2khBV685ck8Qo4sD0OqFGcRDXC-59oyO8XF5wML/s1200/photo_2025-12-31_15-01-32.jpg

មិនថាត្រូវវាជារឿងដែលត្រូវបានគេយកចិត្តទុកដាក់ ឬធ្វើសម្រាប់តែការសើចនោះទេ ការញ៉ាំទំពាំងបាយជូរ ១២ ផ្លែនៅក្រោមតុនៅម៉ោង១២យប់ បានក្លាយជានិមិត្តរូបនៃការស្វាគមន៍ឆ្នាំថ្មីដ៏សប្បាយរីករាយមួយជាមួយនឹងថាមពលវិជ្ជមាន និងស្នាមញញឹម។ បន្ថែមលើនេះ ការអនុវត្តវិធីសាស្រ្តនេះនឹងមិនផ្ដល់ផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីមកដល់យើងនោះទេ ដូច្នេះខ្លាចអីបើគ្រាន់តែសាកល្បងធ្វើវាលេងៗ ថាមិនត្រូវអាចនាំមកនូវផលពិតៗដល់យើងក៏ថាបាន៕

ឱ្យសមមុខ! កូនស្រីអ្នកនយោបាយថៃប្តឹ.ងតារាសម្ដែង Dome ក្រោមច្បាប់ឧក្រិ.ដ្ឋកម្មផ្លូវភេ.ទថ្មី

0

បាបកម្មមិនចាំជាតិក្រោយ! តារាចម្រៀងនិងសម្តែងថៃ Dome Pakorn Lam កំពុងប្រឈមនឹងពាក្យបណ្តឹងពីកូនស្រីអ្នកនយោបាយក្រោយពីប្រើសម្តីលេបខាយបៀតបៀនផ្លូវភេទ។ ក្រោយពីប្រកែកតវ៉ាថាខ្លួនមិនបានបង្កកំហុស Dome ស្រាប់តែចេញមុខសូមទោសដោយយកលេសថាស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixdpmd9nydQZH-P7k5uaGkgu52v4r_A8Xs1JtFeZEIsPhq3h6knV0Gc21szcOMBun8eSVQRdM8SVlPSSji9h0ik4cutIjaA-H5gw8QtZiXZWOmko6w75_Ipq7zZc8yexXv7k2XyDuVNp5vvZ0o87JXQ6FxCZglgj5aLT5N9xVnbfhGS-zXpmyawEfQIfR3/s1440/SnapInsta_to_607748377_18554602696024105_2551585844463157197_n.jpg

តារាសម្តែង និងជាតារាចម្រៀងថៃ Pakorn Lam កំពុងប្រឈមមុខនឹងការប្តឹងផ្តល់បន្ទាប់ពីមានការអត្ថាធិប្បាយបៀតបៀនផ្លូវភេទក្រោមរូបភាពកូនស្រីរបស់អ្នកនយោបាយថៃឈានមុខគេ ដែលធ្វើឱ្យករណីនេះក្លាយជាចំណាត់ការផ្លូវច្បាប់ដំបូងដែលធ្វើឡើងក្រោមច្បាប់ឧក្រិដ្ឋកម្មផ្លូវភេទថ្មីរបស់ប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះថា Jinny ជាកូនស្រីរបស់អ្នកនយោបាយស្រីលេចធ្លោ Sudarat Keyuraphan ។ Jinny ថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការដើម្បីគាំទ្រម្តាយរបស់នាងនិងគណបក្ស Thai Sang Thai នៅមុនការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅខែកុម្ភៈឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08VIuyhYvBPDORgqlD4mc_LbYGf8a_ZK7bJefkIRnR36WLF7ws_5GiwQ3Lzx5YRwUl0a9yWVm5v7EwJDIxKAfXvuV8DC5LvOZG71PM4Qoyb-jsMk5D_ZrMbqa0vhlLeiKxHcJWqs_DGCi5KhXd8oRIh2Pks9Ux72GSYR3iiUBLvgWA18iExgS6MsDtLlM/s1080/SnapInsta_to_607610704_18554130712024105_5269868143610515548_n.jpg
ទោះបីជា Jinny មិនមែនជាបេក្ខជនបោះឆ្នោតខ្លួនឯងក៏ដោយ ក៏នាងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ទាំងការរំពឹងទុកអំពីអាជីពនយោបាយនាពេលអនាគតរបស់នាង និងលើរូបរាង និងវត្តមានសាធារណៈរបស់នាង។ភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមម្នាក់បានចែករំលែករូបភាពរបស់ Jinny នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនដោយសរសើររូបរាងរបស់នាង។ ក្នុងចំណោមអ្នកបញ្ចេញមតិយ៉ាងច្រើនគឺមានតារាថៃ Dome បានសរសេរលេបខាយ។ ការអត្ថាធិប្បាយនេះបានធ្វើឱ្យមានប្រតិកម្មតបតាមអ៊ីនធឺណិតយ៉ាងឆាប់រហ័ស ដោយអ្នកប្រើប្រាស់ជាច្រើនបានចោទប្រកាន់តារាល្បីរូបនេះពីការបៀតបៀនផ្លូវភេទ និងរិះគន់បុគ្គលនេះពីបទយកគំរូមិនល្អជាបុគ្គលសាធារណៈ។ក្រោយមក Dome បានលុបការអត្ថាធិប្បាយ និងចេញការសូមទោសជាសាធារណៈ។ ដំបូងឡើយ លោកបានបដិសេធចំពោះការបង្ហោះមតិដោយខ្លួនឯង ដោយអះអាងថា គណនី Facebook ផ្លូវការរបស់លោក ត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងចំនួន៧។ លោកថា លោកនឹងស៊ើបអង្កេតអ្នកណាជាអ្នកទទួលខុសត្រូវ និងចាត់វិធានការលើពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAjRmcZ5qrvHgrNXbtyhO7Zp5Q8n7KsNykUAou0i0hkfic2Sivz3dyI-OQf3IkCXD-CEz5Pah4HAcVBRXxS7pdGSLp5Da6jiNhEh-3Jqx0R_HGiomMStXy_6HCghuK9s1tyk9qaiBNss-XaWRE899Dv81H9iXz1ZUGChCm8mXWX1t_TBiW2LnqTQNGWQv/s2048/image_2025-12-31_09-42-17%20(2).png

ទោះបីជាមានការពន្យល់បែបនេះក្តី ក៏តំណាងគណបក្ស Thai Sang Thai បានប្រកាសថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Dome ជុំវិញការអត្ថាធិប្បាយដោយមិនគិតពីការបដិសេធរបស់ខ្លួន។ក្រោយមកតារាសម្ដែងរូបនេះបានចេញសេចក្តីថ្លែងការណ៍ជាវីដេអូដែលលោកបានទទួលខុសត្រូវ។ បន្ទាប់ពីបាននិយាយជាមួយអ្នកគ្រប់គ្រងទាំង៧នាក់ Dome បាននិយាយថា «ខ្លួនលោកគឺជាអ្នកខម្មិនដោយខ្លួនឯង»។ តារាថៃរូបនេះបានអះអាងថា សកម្មភាពរបស់ខ្លួនគឺជាការមិនប្រុងប្រយ័ត្ន និងឥទ្ធិពលនៃការសេពគ្រឿងស្រវឹង ដោយពន្យល់ថា លោកបានផឹកជាមួយមិត្តភ័ក្តិនៅថ្ងៃដែលមានការខម្មិន ។ Dome បន្ថែមថា ខ្លួនតែងតែបញ្ចេញមតិលើរូបថតដែល Dew ចែករំលែក ហើយនិយាយថាលោកមិនស្គាល់ Jinny ហើយក៏មិនតាមដានរឿងនយោបាយថៃយ៉ាងជិតស្និទ្ធដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbxI6GL9k_1OPZc-3h_90ykcuWvtp5VnJLpXnamV39PvDxvnTxY0aHKZjlVV9e0yJrVaUfMzPMR6_Xau3iQClBHMhAGWDeWFsir7x4l78OCYC3u-rpZAZMFz96_bKptDZ_Dlc1NO-RzbV86nASN-oPWS2-vm7-zlaLrsUY3rixO4SgrSqW_RfI7VQRCHss/s1280/image_2025-12-31_09-42-18.png

Dome បាននិយាយយកខ្លួនឯងល្អថាខ្លួនជាមនុស្សគោរពស្ត្រីដោយបានសូមទោស Jinny និងម្តាយរបស់នាងចំពោះឧបទ្ទវហេតុនេះ។ ទាំង Jinny និង ម្តាយជាអ្នកនយោបាយក្រោយមកបានបង្ហោះសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមថ្កោលទោសទង្វើរបស់ Dome និងបញ្ជាក់ថាពួកគេនឹងបន្តចាត់ការតាមផ្លូវច្បាប់។ច្បាប់បៀតបៀនផ្លូវភេទរបស់ប្រទេសថៃបានចូលជាធរមាននៅថ្ងៃទី ៣០ ខែធ្នូ។ ក្រោមច្បាប់ថ្មី ការបៀតបៀនផ្លូវភេទមិនតម្រូវឱ្យមានការប៉ះពាល់ផ្លូវកាយទេ។ ការនិយាយពាក្យសំដី កាយវិការ ការមើលងាយ និងការអត្ថាធិប្បាយផ្លូវភេទដែលធ្វើឡើងតាមអ៊ីនធឺណិតឥឡូវនេះត្រូវបានចាត់ថ្នាក់ថាជាបទល្មើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJTNpMXbJ1NcL-5HMDlB2PMJLeGMEBy8VcVWdpviMg-pfZW3S1ivwG9cp-wbSaHe20TKOTYrHSTR560LCaDcgMSXxMX0mTnxiKbz8xXbxw2zwIn6b86wGmjEHsfqvkVDOS77VBZJz6VKCgJZrEuJa_wAhYXPm6g13c-rXBMKqbQy_4En9KkWF2gvZ4HUVZ/s1280/image_2025-12-31_09-42-19.png
ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពក៏បង្កើនការពិន័យផងដែរ ដោយជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត ឬទាំងពីរ។នៅពេលដែលច្បាប់ចូលជាធរមាន Dome ក្លាយជាមនុស្សដំបូងគេដែលប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្រោមបទប្បញ្ញត្តិថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpHfwenD2aubl7e4nKcB66Ba4doZraXsQq9Jz9fW-8_vE_-VENBe8wZZEfIX7Gjpxt7qC986yjxNXTGIbKVcwfid6fNzCcIov_oAEhkBPC6xLpCSy6EcPgNPakuW-kg6WQ-h39D4NJQvHZ8xEQkkLfpMw5Yfbe0yeJxcCs9A778tFSwNLXujVaKbNQUGx2/s1325/SnapInsta_to_606434519_18554304889024105_6346600195497660347_n.jpg

កាលពីខែតុលា កន្លងមកនេះ Dome Pakorn Lam ត្រូវបានទស្សនិកជនកម្ពុជាជាច្រើនចាត់ទុកថាតារាប្រុសរូបនេះជាមនុស្សរមិលគុណមកកើបលុយក្នុងប្រទេសកម្ពុជាជាច្រើនដងប៉ុន្តែប្រើសម្តីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ លើសពីនេះទៅទៀត ប៉ូគឹមថេង សុតធីតា បានបកស្បែកមុខ Dome ថានៅពេលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាតារាប្រុសរូបនេះបានប្រើក្រសែភ្នែកទាក់ទាញនាងផងដែរ។ បាបកម្មមិនចាំជាតិក្រោយមនុស្សដែលរមិលគុណពេលនេះកំពុងរងផលកម្មរបស់ខ្លួនហើយ៕

ចិននឹងអនុវត្តច្បាប់ថ្មីគ្រប់គ្រង AI ដើម្បីការពារកុ.មារ និងយុវជនពីគ្រោះថ្នា.ក់ដោយសារការណែនាំមិនត្រឹមត្រូវ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានកំណត់ឱ្យអនុវត្តច្បាប់ថ្មីគ្រប់គ្រងបច្ចេកវិទ្យា AI ដើម្បីការពារកុ.មារ និងយុវជនពីគ្រោះថ្នា.ក់ដោយសារការណែនាំមិនត្រឹមត្រូវរបស់បច្ចេកវិទ្យា ដែលច្បាប់ថ្មីតឹងរ៉ឺងជាងមុនសម្រាប់ការពារអ្នកប្រើប្រាស់មិនឱ្យជឿតាមការណែនាំរបស់ Chatbot ឈានទៅធ្វើបា.បខ្លួនឯង ឬប្រព្រឹត្តអំពើហិង្សា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រៅពីនេះ ច្បាប់ថ្មីកំណត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានាត្រួតពិនិត្យឱ្យប្រាកដចិត្តថា បច្ចេកវិទ្យា AI របស់ខ្លួនមិនណែនាំឱ្យអ្នកប្រើប្រាស់លេងល្បែង ។ ការអនុវត្តច្បាប់ថ្មី គឺក្រោយពីមានការបង្ហាញ Chatbot ជាច្រើនទាំងនៅចិន និងទូទាំងពិភពលោក ព្រមទាំងអនុវត្តជាមួយផលិតផល និងសេវាកម្មបច្ចេកវិទ្យា AI ទាំងអស់នៅចិន ។ នេះជាការគ្រប់គ្រងបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ។

នាយកដ្ឋានគ្រប់គ្រងអ៊ីនធើរណេតចិន (CAC) បានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថ្មីកាលពីចុងសប្តាហ៍ទី៤ ខែធ្នូ ដោយរួមបញ្ចូលទាំងវិធានការការពារកុមារ ព្រមទាំងកំណត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតមុខងារ (Function) ផ្ទាល់ខ្លួន, កំណត់រយៈពេលប្រើប្រាស់ និងត្រូវទទួលការយល់ព្រមពីអាណាព្យាបាលជាមុន ទើបកុមារ និងយុវជនមានសិទ្ធិប្រើប្រាស់ ។ ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវមានបុគ្គលិកជាមនុស្សគ្រប់គ្រងការសន្ទនារវាងបច្ចេកវិទ្យា និងអ្នកប្រើប្រាស់ បើការសន្ទនាពាក់ព័ន្ធនឹងការធ្វើអត្តឃាត ឬណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបាបខ្លួន គឺបុគ្គលិកត្រូវជូនដំណឹងទៅអាណាព្យាបាលជាបន្ទាន់ ។

ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវត្រួតពិនិត្យថា បច្ចេកវិទ្យារបស់ខ្លួនមិនបង្ហាញខ្លឹមសារគ្រោះថ្នាក់ដល់សន្តិសុខជាតិ, ខ្លឹមសារប៉ះពាល់កិត្តិយស និងផលប្រយោជន៍ជាតិ ឬមិនបំផ្លាញសាមគ្គីភាព ។ ប៉ុន្តែនាយកដ្ឋានគ្រប់គ្រងអ៊ីនធើរណេតគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្នែកផ្សេងៗ រួមមាន ៖ ផ្សព្វផ្សាយវប្បធម៌ក្នុងស្រុក និងបច្ចេកវិទ្យាថែទាំផ្លូវចិត្តមនុស្សចាស់ លុះត្រាតែបច្ចេកវិទ្យានេះមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត ។

គួរបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំនេះ ប្រទេសនានាចាប់ផ្តើមត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីផលប៉ះពាល់របស់បច្ចេកវិទ្យា AI ចំពោះអ្នកប្រើប្រាស់ ពីព្រោះការសន្ទនាជាមួយមនុស្សពាក់ព័ន្ធនឹងការធ្វើបាបខ្លួនឯង គឺពិបាកដោះស្រាយបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ។

កាលពីខែសីហា ឆ្នាំ២០២៥ គ្រួសារមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បន្ទាប់ពីកូនប្រុសអាយុ១៦ឆ្នាំបាត់បង់ជីវិត ។ គ្រួសារនេះចោទប្រកាន់ថា ChatGPT ណែនាំឱ្យកូនប្រុសធ្វើអត្តឃាតខ្លួនឯង ហើយនេះជាការប្តឹងផ្តល់លើកដំបូងដែលចោទប្រកាន់ AI ពាក់ព័ន្ធនឹងការធ្វើឱ្យអ្នកដទៃស្លាប់ ៕

មិនមែនមួយថ្ងៃឬមួយឆាវតែ ទេព បូព្រឹក្ស នឹងការពារវប្បធម៌ខ្មែរពេញមួយជីវិត

0

ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រីម្នាក់ដែលតែងតែលាយបញ្ជូលគ្នាតាមបែបសហសម័យតាំងពីស្ថិតក្រោមផលិតកម្មរស្មីហង្សមាស។ ទោះជាយ៉ាងណាកាលពីមុន ទេព បូព្រឹក្ស តែងតែរងនូវពាក្យស្តីបន្ទោសរិះគន់ថានាងបំផ្លាញវប្បធម៌ខ្មែរ ប៉ុន្តែក្រោមមកមនុស្សមួយចំនួនបានផ្លាស់ប្តូរគំនិតរបស់ខ្លួនវិញហើយយល់ឃើញថា ទេព បូព្រឹក្ស មានគំនិតច្នៃប្រឌិតពីព្រោះបានលាយបុរាណជាមួយនឹងសម័យផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈតន្រ្តីរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYky2TCReR6t2zZLPt94Qs9kiwtbTuUb73rp6Zl1CivHWv2_rC-9XAynPIyXMRAehCgstk2BdPub1vacMLMbgiAaHJzXteM7WIRTE8Zr_aWGkGwEuGLYHZJnVWP592wkl_HTjLTRNb8YwM2pDuFsD4Wf7-VNmwwKznQPBclEkYcloEREyvLrJwFup_ZuSn/s2048/image_2025-12-31_09-46-44.png
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែឃើញពីទំហំចិត្តរបស់ ទេព បូព្រឹក្ស និង ជី ដេវីត គឺនៅពេលថៃឈ្លានពានកម្ពុជាអ្នកទាំងពីរបានប្រថុយប្រថាននឹងគ្រោះថ្នាក់ជួយស្បៀងដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកហើយជាតារាជួរមុខដែលតែងតែគិតគូរនិយាយរឿងប្រទេសជាតិ។ លើសពីនេះទៅទៀត ទេព បូព្រឹក្ស នឹងរៀបចំកម្មវិធីមួយដែលផ្សាភ្ជាប់នឹងវប្បធម៌ខ្មែរលើកតម្កើនឱ្យកាន់តែរឹងមាំដើម្បីបង្ការពីចោរលួចវប្បធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJrnJ18zpXCs0-EtzZG2v8TapplS9jW5SXHyAQHheB5-JlaOk-EJSTZt0kmbyZEgUk7f6B5tHwU21LmO2YzaMKDWHXLnW4WXGiUJ-Mnjdfq_vensAOmlgMxwmliYvAuroyv5pfFym3MB6k3MsDZ6uSHDVlMUYsHQO-lLT3CIGugXOyTgHRXxIBNj1yT-Ow/s2048/image_2025-12-31_09-46-41.png

នៅល្ងាចថ្ងៃទី៣០ ខែធ្នូ តារាចម្រៀង ទេព បូព្រឹក្ស បានគ្រងឈុតទម្រង់១០០ឆ្នាំដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ខ្ញុំការពារអ្នកមិនមែនមួយថ្ងៃមួយឆាវទេតែមួយជីវិត..
« វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន » នាងខ្ញុំ ទេព បូព្រឹក្ស នឹងធ្វើនៅកម្មវិធីមួយដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌នៅក្នុងពេលខាងមុខនេះ សូមបងប្អូនជនរួមជាតិចូលរួមទាំងអស់គ្នាដើម្បីជាចលនាលើកតំកើនអត្តសញ្ញានវប្បធម៌ជាតិរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីបង្ការគំនិតលួចទាំងប្រាសាទនឹងវប្បធម៌ជាតិយើង ពីចោរឈ្លានពាន។ នេះជាកម្មវិធីមួយដែលបងប្អូនធ្លាប់បានចូលរួមពីមុនមកដោយស្គាល់ថា ការសម្ពោធផ្ទាំងទស្សនីយភាព ទេវរាជ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguXIUYX7ym-IgVTDEwo5oYP0NNG-k7gg0qR9L5wPa8y9WZ0Y6S_HQbGev0SZO4SOLJuchs2S176tpV5PrFnFHzFLX1yTrXyBvsNeBovGvhugkk_M-RyxlCAQJVp4VBpOcocGvpKFSenkSP6S3zWJSEl0zw8x8xlqsSTZ4n-WqredjZv6VgyG7u4O1Lsbas/s2048/image_2025-12-31_09-46-42.png

ការប្រកាសរបស់តារាចម្រៀង ទេព បូព្រឹក្ស នឹងរៀបចំកម្មវិធីផ្សារភ្ជាប់នឹងវប្បធម៌ខ្មែររួមទាំងការពារពេញមួយជីវិតនេះបានធ្វើឱ្យទស្សនិកជនជាច្រើនបង្ហាញការគាំទ្រពេញទំហឹងនិងមានក្តីស្រលាញ់កាន់តែខ្លាំងចំពោះតារាចម្រៀងរូបនេះ៕

Jungkook និង V ឈរលើកំពូលតារាងស្វែងរកតារាចម្រៀង K-pop នៅសហរដ្ឋអាម៉េរិក

0

តាមយោងប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាបញ្ជីឈ្មោះតារា K-pop បុរសចំនួន ៥០នាក់ដែលមានការស្វែងរកច្រើនបំផុតនៅលើ YouTube នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២៥ រួមមាន Jungkook និង V មកពីក្រុម BTS ។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីកម្រិតនៃការចាប់អារម្មណ៍ និងឥទ្ធិពលរបស់សិល្បករ K-pop ក្នុងចំណោមទស្សនិកជនអាម៉េរិកដែលជាទីផ្សារតន្ត្រីដ៏សំខាន់បំផុតមួយរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzyGFwx78LPJH7UDUm-od0wcL9C69Zp7IPb4qIqD6Z5gI4KFPPgQGHfQ3DOqqkanyp1kcsDEdkIblQkP7bjXC9oZWGj4Sub8d-UWzS29c3FylMXsWr_tEqlTT3emCgL1w6fPznzWeH98VKO7A4Ms56pJTggPJEzwmAmaCgcWfdwsHxTGTTOyaeHYdsjnc/s1440/image_2025-12-30_11-36-24%20(2).png

យោងតាមទិន្នន័យដែលបានចែករំលែក Jungkook បានឈរនៅលំដាប់កំពូល ដែលបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់តារាចម្រៀងរូបនេះ ទោះបីជាសកម្មភាពបុគ្គល និងក្រុមមានភាពមិនមានច្រើនក៏ដោយ។ បន្ទាប់ពី Jungkook គឺ V និង J-Hope ដោយទទួលបានតំណែងកំពូលទាំងបីនៅក្នុង Top 3។ នេះបង្ហាញថាឥទ្ធិពលបុគ្គលរបស់សមាជិក BTS នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកនៅតែខ្លាំង ទោះបីជាក្រុមនេះកំពុងសម្រាកមិនទាន់បញ្ចេញសកម្មភាពក្រុមក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9PNbqlRxMO4xEHY4QM8XobD2nQ1k1Cc1ZaB5u6-Dbj0cgKhnXxNuDg-WZjvNpVBmEelo5KgoUX8uDISr-1unUvXxBE3ijkNya93oydqSTWtCxmUmoG_PAX1xVrxorkrr6wOK_kW6q_QKrF4FtrCzWyqjDflLBK1Monhw9tumQUsuqyftjcL2fNfzyyw1a/s1336/image_2025-12-30_11-36-26.png

គួរកត់សម្គាល់ថាក្រៅពីសមាជិក BTS ដែលឈរចំណាត់ថ្នាក់កំពូកក្នុងនោះមានសមាជិកមកក្រុមផ្សេងទៀតដូចជាសមាជិក Stray Kids រួមទាំងសមាជិកក្រុម Big Bang នៅតែបន្តបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ខ្លួន ដោយ G-Dragon ជាប់ចំណាត់ថ្នាក់លេខ ៧ Taeyang ជាប់ចំណាត់ថ្នាក់លេខ ២២និង Daesung ជាប់ចំណាត់ថ្នាក់លេខ ៣១។ ទោះបីជាលែងសម្តែងជាក្រុមជាប្រចាំក៏ដោយ សមាជិក Big Bang នៅតែរក្សាបាននូវភាពទាក់ទាញយ៉ាងសំខាន់នៅទូទាំងវេទិកាអនឡាញ។ក្រៅពីសមាជិកក្រុមខាងលើសមាជិក ENHYPEN ក៏បានលេចមុខក្នុងបញ្ជីកំពូលទាំង ៥០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQj5V2RKj7pt5hhmkZq_MtZ3HJWUaA4M5skHiufzSgtiEvJtyXhBtSm0iaCn1Liag9B_hnRwdAo_XQ7xq-C8nrr8bVFwXHFcT68w2OcLvMjZtmNuBQkVYZ5uVBp9QCH7gCqUx4A855CSoymrFSGZciEAMww-UDbAIQ8eqAY6U1R_MozsP8XfJugZ1Osrc5/s669/image_2025-12-30_11-36-23.png

បញ្ជីនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់តារា K-pop នៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកមើល YouTube ផងដែរ ដែលឥទ្ធិពលរបស់បុគ្គលម្នាក់ៗកំពុងដើរតួនាទីយ៉ាងសំខាន់រួមជាមួយនឹងសកម្មភាពក្រុម។ ជាមួយនឹងសន្ទុះបច្ចុប្បន្នរបស់ខ្លួន K-pop ត្រូវបានគេព្យាករណ៍ថានឹងបន្តប្រជាប្រិយភាពរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕