Home ព័ត៌មានអន្តរជាតិ ចិនព្យាយាមស្ដារទំនាក់ទំនងរវាងកម្ពុជា-ថៃ តាមរយៈកិច្ចសន្ទនាត្រីភាគីនៅទីក្រុងប៉េកាំង

ចិនព្យាយាមស្ដារទំនាក់ទំនងរវាងកម្ពុជា-ថៃ តាមរយៈកិច្ចសន្ទនាត្រីភាគីនៅទីក្រុងប៉េកាំង

14
0

ទីក្រុងប៉េកាំង ៖ កិច្ចសន្ទនាក្រៅផ្លូវការមួយរវាងចិន កម្ពុជា និងថៃ ត្រូវបានរៀបចំឡើងនៅទីក្រុងប៉េកាំងដើម្បីពង្រឹងបទឈប់បា.ញ់ និងស្តារទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងសម្របសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការនឹងគ្នាឡើងវិញ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយ វិទ្យុមិត្តភាពកម្ពុជាចិន ( CCFR )។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbYFBJbHMKozzybSaTDpkDltmvFX1po5NMF5Y9GwVAizedTt9EEwknoDJvV0OhZElRuXReCm8Bxgvq7Hokn1oZsmFqh7_vRwEOqDgGwNlS5YQ_1Iv8D72MBuFNm-4E9HErucz-CQKDzFW0nQdCyu4rcAqsyHe_fbrXu_1cWP5vWH9q5SPsBP4YaODXMQu/s1280/photo_2026-02-12_10-14-12.jpg

តាមប្រភពខាងលើ ថ្ងៃទី១០ ខែកុម្ភៈ កិច្ចសន្ទនាក្រៅផ្លូវការចិន-កម្ពុជា-ថៃបានបើកធ្វើនៅក្រុងប៉េកាំង។ អ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ និងវិស័យយោធា ដែលមកពីប្រទេសចិន កម្ពុជា និងថៃបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម Fuxian ក៏ដូចជាជំរុញសន្តិភាពនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidmtUVy7aI-ZFVxdYxGqUHCghB2bYx-c7KIPjuRT93C6VQDtcw_-AyIvc2CmU0dc39qRXvtgU_vX23nA4ih5X4FxfVx4NVREQhrsRc8zEnPKiRn_JHrdmG3R5DEF9XbCNgXDuu7ZTo7tJB1WnGqV_W2CVoGgH4hG6KRRMRek_GSKbUM0NOoI22GyfCxwbg/s1024/photo_2026-02-12_10-14-12%20(3).jpg
ភ្ញៀវកិត្តិយសបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាថា តើត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាគំនិតឯកភាពរួមឱ្យទៅជាកិច្ចសហប្រតិបត្តិជាក់ស្តែង។ ជាមួយគ្នានេះដែរ ក៏បានលើកសំណើមានលក្ខណៈស្ថាបនាជាច្រើនបានសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3ELW2LhWHvBxYmHHUqRkOkJCvFeMXpUPqYO34o5-D4JFIV1vAaltehrMUtqUc8LktOIo7QcnoKYwhnCkyx_c2ek6fQFN24TPnNt3weSMg5aC8Al5zaOOrBo-5V8s-H0s9vMhWRkE33kYiMe_WL7a7XUDqJI3NiSCuj86KB5hUNNZrI_t4zEIKQtKHrHj/s1133/photo_2026-02-12_10-14-12%20(2).jpg

តាមរយៈការបញ្ចេញមតិរបស់ភ្ញៀវកិត្តិយស គេអាចកត់សម្គាល់ថា ភាគីទាំងពីរកម្ពុជា-ថៃមានឆន្ទៈ និងគំនិតឯកភាពរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ជាពិសេសគឺចិនបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយការប៉ះទង្គិច៕