Home Blog Page 137

ក្រោយឆ្លើយតបដោយសម្តីអសុរោះ យឿន សូត្រអនុស្សាវរីយ៍ ចេញមុខសូមទោស…

0

តារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានចេញវីដេអូសូមទោសជាសាធារណៈក្រោយពីលោកបានឆ្លើយតបដោយសម្តីអសុរោះមកកាន់អ្នកលេងបណ្តាញសង្គមក្នុងនាមជាមនុស្សរបស់មហាជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRL0fuTZL2vgBwhvnArbMPi-Q1SHgLRtxr_EATWeo7KXPq2_1OC-DMHeDsk8rW6dl0NmEiyh1BHHJuW0B_Kpngw7u2F5NfJg-ANSSQsN6oBJ0DT6HcCz8gfEUf0Ph4Ngf0fy0kuVoTSsDj3ieMSHbFEDNYOAQNU_0EzYvo1pwNm1b6zW8n1ru0Ub604AqY/s2048/image_2025-12-30_14-52-28.png
កាលពីកន្លងមកនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ យឿន សូត្រអនុស្សាវរីយ៍ បានបង្ហោះសារក្នុងន័យត្អូញត្អែរពីផលលំបាកក្នុងនាមជាអ្នកចម្រៀងបន្ទាប់ពីរោងការត្រូវបានបិទ។ លោកបានបង្ហោះយ៉ាងដូច្នេះថា «តើអ្នកច្រៀងទៅជាណាបើគេបិទអស់ការច្រៀងអស់ហើយចប់ហើយខ្ញុំមនុស្សម្នាក់ៗមានបន្ទុករាងៗខ្លួន»។ សំណេរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់លោកដោយគណនីខ្លះក៏បានប្រើពាក្យមិនសមរម្យមកកាន់តារាចម្រៀងរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9lvvP3HcVAyP8_8vZ89SjrEq4Halhwlr_y5RHNMtr9EYCaeECH0cuocoDv4C80LXficxQ5khGIGmwRyid4Bv-NrohyphenhyphenOVZHAUzgtIM0ZmCZFZKXjUGm4yFmPqEZjGUkuL5OMvvHK73OcS4NW0tPgk0lrXhEcx-rMBKE5pV5n_AdorquRFj2ZX8bA6-ziH/s2048/image_2025-12-30_14-52-29.png

ឃើញមានការបញ្ចេញមតិរិះគន់មកកាន់ខ្លួនដោយសម្តីមិនសមរម្យតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានឆ្លើយតបទៅវិញដោយសម្តីអសុរោះមិនសមរម្យទៅវិញដោយមិនចុះញមឡើយ។ នេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់លោកមិនសំចៃម្តងទៀតពីព្រោះពួកគេយល់ថាការឆ្លើយតបបែបនេះពុំស័ក្តិសមក្នុងនាមលោកជាតារាចម្រៀងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJOdT1Q_38bRY-dteVdEF5pc5z2E6PW9wdndcLk_4cw_crtr-t2Mb_5YmjsZBRNW1jQ4E9961M5Xp_SUi9paTrES5qQKtYpqCGS5M82NgvBOn5rK1Cr5yxEJEdU_7lfdCCO0kMlbnO8wE3Nq_hLb32XGGwuV9hbioc93DcXk9glbDeg5uYMsIV0h0gwSC/s2048/image_2025-12-30_14-52-31.png

នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ម្ចាស់បទ «ស្រមោច» បានចេញវីដេអូសូមទោសមហាជនចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អសុរោះ របស់ខ្លួនទៅកាន់អ្នកលេងបណ្តាញសង្គម។ ក្នុងវីដេអូនេះ យឿន សូត្រអនុស្សាវរីយ៍ បានពន្យល់ថាការបង្ហោះរបស់ខ្លួនមិនមែនមានន័យថាលោកពិបាកតែម្នាក់ឯងនោះទេប៉ុន្តែក៏សម្តៅដល់សិល្បករដទៃទៀតដូចគ្នា ខណៈមានអ្នកអគតិមួយចំនួនជេរមកកាន់លោកហើយលោកទប់អារម្មណ៍មិនបានក៏ជេរតបតវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh64YGi52FCdBPVulSUH-wwI_SxDq1Ck884bYoUlx0h_CurNomvidlgvSno5dkcGHbJxZs-CLf7oE1iwvGqttg3Z4pz-_ch0B3mP8vZYZAEkH1yo7-6Fc_vJQv7Nrpc6THhkaih2thN3z3712kwdPNS0nLPXqLpa7-dKzlXAQGUq7fjpiwWcshNmFyPaCl/s2048/image_2025-12-30_14-52-33.png
យឿន សូត្រអនុស្សាវរីយ៍ បានបន្តដោយការសូមទោសមហាជនចំពោះពាក្យសម្តីមិនល្អរបស់ខ្លួននៅលើបណ្តាញសង្គម។ ការចេញមកសូមទោសនេះ យឿន សូត្រអនុស្សាវរីយ៍
បានបញ្ជាក់ថាលោកមិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនមានការយល់ច្រឡំ ខណៈលោកបានសន្យាថានឹងព្យាយាមផលិតចម្រៀងល្អៗជាការតបស្នងនឹងការគាំទ្ររបស់មហាជនដែលយល់ចិត្តលោក៕

Danielle ប្រឈមមុខនឹងការពិន័យពីបទរំលោភកិច្ចសន្យាលើសពី៨០លានដុល្លារ

0

តារាចម្រៀង Danielle វ័យ២០ឆ្នាំ អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភកិច្ចសន្យា បន្ទាប់ពីត្រូវបានប្តឹងដោយភ្នាក់ងាររបស់នាងគឺ ADOR ។ ADOR ដែលជាផ្នែកមួយ នៃ HYBE Group បានប្រកាសថាខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង សមាជិកក្រុម New Jeans គឺ Danielle នៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីការប្រកាសបញ្ចប់កិច្ចសន្យារបស់នាងនៅព្រឹកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsJ65A4t5ZuQhWeKzLcJLbOa-QQc4USuNffHmnthuNLWgXpodn7FWmk_A3OKvXa3dg0-lAeTmdCZ02UMrm4oXyyMP7VLMimdj74DXyELug45AwFCuR5Hzh0LMJs3pSghbKGzo-_YdueX9P3_WmXInaVFz4tig9h0vxJ79u549qnYSldRXKapGMODP15qP/s1200/image_2025-12-30_16-24-11.png

ADOR បានបញ្ជាក់ថា Danielle បាន «ប្រព្រឹត្តិការរំលោភលើកិច្ចសន្យាផ្តាច់មុខរបស់នាង ដូចជាការចុះហត្ថលេខាលើកិច្ចសន្យាដែលផ្ទុយនឹងកិច្ចព្រមព្រៀងផ្តាច់មុខបច្ចុប្បន្នរបស់នាង ការចូលរួមក្នុងសកម្មភាពកម្សាន្តឯករាជ្យ ឬការចូលរួមក្នុងអាកប្បកិរិយាដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងក្រុម NewJeans»។ ទាក់ទងនឹងមូលហេតុនៃការបញ្ចប់កិច្ចសន្យារបស់ Danielle ADOR បានពន្យល់ថា «ទោះបីជាមានការស្នើសុំឱ្យមានវិធានការកែតម្រូវក៏ដោយ ការកែតម្រូវមិនត្រូវបានធ្វើឡើងក្នុងរយៈពេលកំណត់នោះទេ ដូច្នេះយើងបានជូនដំណឹងដល់នាងអំពីការបញ្ចប់កិច្ចសន្យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nkdL0aE_QhYO7S06NcYDvlh231-5urlwRdTQH089xlcNWra6KKgjrey9Oesu5f23ogQy0YJfw9Grm3FqiFJkXNOdjkg9Q_eD_v356jt6OpUAYAFm0T84LiuJPdgZ9GzP9rzSKU-TaBUjyBlVGj_khFecCpexWJ3JLJEf0j2Cgx9t_q0e4EmMDbQiWGmV/s1024/image_2025-12-30_16-26-08%20(2).png
ក្រុមហ៊ុនបានបន្ថែមថា «យើងមិនអាចបង្ហាញពីចំនួនទឹកប្រាក់ពិតប្រាកដនៃសំណងសម្រាប់ការខូចខាតបានទេ ទោះជាយ៉ាងណាក៏ដោយ ការពិន័យចំពោះការរំលោភលើកិច្ចសន្យានឹងត្រូវបានគណនាតាមរូបមន្តដែលមានចែងក្នុងកិច្ចសន្យាផ្តាច់មុខ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការប៉ាន់ប្រមាណនៃការពិន័យចំពោះការរំលោភលើកិច្ចសន្យាដែល Danielle អាចត្រូវបង់គឺប្រហែល ៩០-១២៤ ពាន់លានវ៉ុន ប្រមាណជាង៦០លានដុល្លារទៅជាង៨៥លានដុល្លារអាម៉េរិក។
ពីមុន Min Hee Jin អតីតនាយកប្រតិបត្តិ ADOR បានលើកឡើងនៅក្នុងសារមួយទៅកាន់នាយកប្រតិបត្តិផ្ទៃក្នុងថា ប្រសិនបើសមាជិកទាំង៥នាក់នៃក្រុម NewJeans បានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយ ADOR ការពិន័យរបស់ក្រុមអាចមានប្រហែល ៤៥០-៦២០ ពាន់លានវ៉ុន។ ខ្លឹមសារនៃសារទាំងនេះត្រូវបានបង្ហាញពីមុនក្នុងអំឡុងពេលសវនាការលើញត្តិរបស់ Min Hee Jin ដើម្បីហាមឃាត់នាងពីការអនុវត្តសិទ្ធិបោះឆ្នោតរបស់នាងប្រឆាំងនឹង HYBE។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9YKkuZuTXyOlOVxcOldSoE5FGerbKZjSlReLXhiLMAwEiSeUS5SJaa6tLdpJuBKUOn3zsZc4Qdb_xr8ZlZNrwWbxZLCluOw4eekIe9730m_Jgm0lNM7C-wos0bnxNE0pIgENROVEATvJtYXn8Kc0nLxCG-k1NHt6hpnsL1BTIhmfVxHaFncKEsQ58pPQ/s640/image_2025-12-30_16-30-54%20(2).png

ជម្លោះរវាង NewJeans និង ADOR បានកើតចេញពីការបណ្តេញ Min Hee Jin ចេញពីតំណែងជានាយកប្រតិបត្តិ ADOR កាលពីឆ្នាំ២០២៤។ នេះបាននាំឱ្យសមាជិក NewJeans ទាំង៥នាក់បានធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីប្រកាសជាឯកតោភាគីអំពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ។ ទោះយ៉ាងណា ADOR បានឈ្នះបណ្តឹងដោយតុលាការបានសម្រេចគាំទ្រ ADOR ដោយបញ្ជាក់ថា កិច្ចសន្យាផ្តាច់មុខដែលបានចុះហត្ថលេខារវាង ADOR និង NewJeans នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ គឺមានសុពលភាពហើយបន្តរហូតដល់ឆ្នាំ២០២៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpeBB0Ojn4CddWB2JKPDN00wLA0QaD4K9KqNuXnGbYZsppibaCxWpkXVLm5W_juVdLNCWt7NCne5wMuyFpS_M7LAGWIAfZtOwH1Uk73KujaomtrvgVO3bVOINze7pQpFSNcOzrXvyhpycvCOF1jWujoVCK_LOtvlP5YP6EiOJhBr9gN2lhzgDHRwJ4Q2J-/s905/image_2025-12-30_16-30-54.png

បន្ទាប់ពីសេចក្តីសម្រេចនេះ Haerin និង Hyein បានត្រឡប់ទៅ ADOR វិញ។ ក្រោយមក Hanni, Danielle និង Minji ក៏បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការត្រឡប់ទៅក្រុមហ៊ុនវិញ ប៉ុន្តែ ADOR នៅតែមានការប្រុងប្រយ័ត្នខ្ពស់។ បន្ទាប់ពីការពិភាក្សាប្រហែលមួយខែកន្លះ ADOR បានប្រកាសពី ការវិលត្រឡប់ជាផ្លូវការ របស់ Hanni ខណៈដែល Danielle បានទទួលការជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាង។ ស្ថានភាពរបស់ Minji នៅតែមិនច្បាស់លាស់៕

Sabaidee Fest ប្រកាសផ្តាច់ទំនាក់ទំនងតារាចម្រៀងឡាវ Big Yai ដែលប្រើសម្តីស្អ.ប់ខ្ពើ.ម បញ្ឆេះកំហឹងមកកាន់កម្ពុជា

0

កម្មវិធី Sabaidee Fest ដែលតារាចម្រៀង វណ្ណដា និង វណ្ណថាន ធ្លាប់ចូលរួមសម្តែងនៅឯសហរដ្ឋអាម៉េរិកចំនួន២ដង បានចេញសេចក្តីថ្លែងការផ្លូវការមួយទាក់ទងនឹងតារាចម្រៀងឡាវ Big Yai ដែលធ្លាប់សម្តែងក្នុងព្រឹត្តិការណ៍របស់ខ្លួនហើយបានប្រើសម្តីរើសអើងជាតិសាសន៍និងបញ្ឆេះកំហឹងក្នុងអំឡុងពេលខ្មែរនិងថៃមានសង្គ្រាមជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvRR0C6zwEFByYCp5xQE_sXzT9pvpiq8f24-qyeU8CN6EtOGi4kAmidZxxZo2pcjaqEqpjrKVWxdJfs281soHc7wtBpdc5_ptlw4OX9wZmchZXa1la9Na3N48dl4fgQisaDyGmcGQu02CSdxGsOC38jkQX7neA6tTHILx3oHJu-7OTxrz9JcJ9sZcLnbl/s2048/image_2025-12-30_15-29-12.png
នៅព្រឹកថ្ងៃទី២៩ ផេកផ្លូវការរបស់ Sabaidee Fest បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹង Big Yai ដែលជាសិល្បករធ្លាប់សម្តែងក្នុងមហោស្រពតន្រ្តីរបស់ខ្លួនដោយបញ្ជាក់ថា Sabaidee Fest មិនអត់ឱនចំពោះការរើសអើងជាតិសាសន៍ ពាក្យសំដីស្អប់ខ្ពើម ឬការអំពាវនាវណាមួយឱ្យមានអំពើហិង្សា ជាពិសេសចំពោះសហគមន៍កម្ពុជា ឬសហគមន៍ណាមួយឡើយ។ យើងបដិសេធអាកប្បកិរិយានេះទាំងស្រុង ហើយលែងទាក់ទងនឹងតារាចម្រៀងឡាវរូបនេះទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0kgZraU6Ncoyc6rhyzUUbS73OMMtYEfSCV4yfHMOate80qTeuBRA0wGln2X8fhlk-RsEKfOWWYexUw5cDslLRWuQn9tRM06UR8d8qWLoIzELhatff0SOXn0weG7AO6o9K3XzhDW2c9DOXetHC7cMU7PV4hCwBT48ZbkrHqF8BTthhBAd8tbPSwzj7Sfk/s2048/image_2025-12-30_15-29-13%20(2).png

Sabaidee Fest ក៏បានបង្ហាញទុក្ខកង្វល់របស់ខ្លួននៅពេលឃើញអំពើហិង្សាម្តងទៀតនៅព្រំដែនកម្ពុជា និងថៃ ហើយឥឡូវនេះបានពង្រីកហួសព្រំដែនចូលទៅក្នុងទីក្រុង និងខេត្តនានារបស់កម្ពុជា ដែលមានជនស៊ីវិលស្លូតត្រង់រស់នៅ។ ក្នុងសេចក្តីថ្លែងការណ៍របស់ Sabaidee Fest ក៏បង្ហាញពីប្រទេសកម្ពុជាស្លាក់ស្នាមរបួសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មនុស្សជិតពីរលាននាក់ត្រូវបានសម្លាប់។ គ្រួសារត្រូវបានបំបែក វប្បធម៌ ភាសា តន្ត្រី និងចំណេះដឹងស្ទើរតែត្រូវបានលុបចោល។ សំឡេងបន្លឺឡើងនៃរបួសនោះនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិត កូនៗរបស់ពួកគេ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ជុំវិញពិភពលោក។នោះហើយជាមូលហេតុដែលពេលនេះឈឺចាប់យ៉ាងខ្លាំងនៅពេលដែលអំពើហិង្សាកើតឡើងវិញ។ Sabaidee Fest បានលើកឡើងទៀតថា វាមិនត្រឹមតែជាសោកនាដកម្មនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ វាគឺជាការរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាបានតស៊ូយ៉ាងលំបាកដើម្បីរស់រានមានជីវិត និងឈានទៅមុខទៀត។ គ្មានសហគមន៍ណាដែលត្រូវបង្ខំឱ្យរស់ឡើងវិញនូវប្រវត្តិដ៏ខ្មៅងងឹតបំផុតរបស់ខ្លួនឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC3mXW8tyTJw8_Mh4SwE2hv3SiE2XEOF4hIBo_J7RsOwYKMFvLeTAxZE6bF0bU5i7G0XXzJpQS_QfNjiNajEap084Hd3rRZR2ezOTI0qYGZ56TY_meb8god0f9MzoWue43tCRXUUEPX_q4xVznOpVTowlYnsAJSAFTYrKi-mDIrNv-l_keTe2j_PK9JiT/s1620/image_2025-12-30_15-29-13.png

    Sabaidee Fest បានអះអាងថាមហោស្រពតន្រ្តីនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយសហគមន៍អាស៊ីអាគ្នេយ៍តាមរយៈវប្បធម៌ តន្ត្រី និងការរួបរួម វេទិការបស់ពួកគេនឹងមិនគាំទ្រ ឬដោះសារចំពោះសកម្មភាព ឬជំនឿដែលចាក់ឫសដោយការស្អប់ ឬអំពើហិង្សាឡើយ។ កម្មវិធីមានមូលដ្ឋានក្នុងការទទួលខុសត្រូវហើយនៅតែគាំទ្រសិល្បករដែលស្របតាមតម្លៃរបស់យើង និងបេសកកម្មរបស់យើងប៉ុណ្ណោះ។ អាកប្បកិរិយាណាមួយដែលផ្ទុយនឹងតម្លៃទាំងនោះនឹងមិនត្រូវបានអត់ឱនឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61xPNCS64XuvVQihSdl4WVOlZfMH1TgLo_i_FBAbdIW53UtZqn3PtE6QwLgBJ1ksIuiQyMlLR2J7G0KAvP4cOEtiS-jTEgsUqJlUgPhAx9x4jYDDqqzE_uE0J62J5wX8eoUIcDMWkjzVJrHW3UKx8F8vr3d5XOwfEJggRXzihR-GzfHIVCc-pDFw5PDf_/s1496/image_2025-12-30_15-29-11.png
    Sabaidee Fest បានស្នើសុំសិល្បករ អ្នកគាំទ្រ និងសហគមន៍កុំឆ្លើយតបដោយការសងសឹក ឬអំពើហិង្សាតាមអ៊ីនធឺណិត ឬដោយផ្ទាល់ការឈ្លោះគ្នាមិនមែនជាដំណោះស្រាយទេនិងបាន អធិស្ឋានសុំសន្តិភាពយូរអង្វែង និងអចិន្ត្រៃយ៍រវាងប្រទេសកម្ពុជានិងប្រទេសថៃ៕

ស្នាមញញឹមលាយឡំទឹកភ្នែក! បងប្អូនខ្មែរឈរត្រៀបត្រាចាំទទួលស្វាគមន៍វីរកងទ័ពទាំង១៨នាក់នៅច្រកព្រំដែន

0

ខេត្តប៉ៃលិន៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្លេងហ៊ោកញ្រ្ចៀវនិងការទះដៃអបអរសាទរបានបន្លឺឡើងយ៉ាងខ្លាំង ចេញពីប្រភពបងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលបានទៅប្រមូលផ្ដុំគ្នារង់ចាំដំណើរវិលត្រឡប់មកមាតុភូមិវិញរបស់វីរកងទ័ពទាំង១៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2bfXdt3tzSQZ6qyjH21sq5PFJcYZDA38oqGkPTFOHQNU2ng0-fBGJy0cRWtBsgz5E4-XwBCsXRpGma4Frs-XEluweNXRrBeIBM2-0U-gD36CABH4GsUd_7ySiJG49SC9hSE8UITCziMo0n8DX5r8AO7-_UjoKPBF5oYldu9H8Qiehowiq1Qm59J_0ne6v/s1280/photo_2025-12-31_11-05-24.jpg

បន្ទាប់ពីការទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេល ១៥៥ថ្ងៃ នៅទីបំផុតយោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiswydX0AQeuCculXReDPqfEFrnDNqwQ1nMf_CjVl-p52zIXK8TJspbT3JyMmX3QbFnLkw-go2dLve3QUT0pvcAM-YGbC9aWXx6IT4QTZeJploPNoJr76s1ligX-OYAr_jheEXvJv9vDTdeKG7GFiVqSlcszQCZxbCABVFyIa-aA1CeVNo2QWXaq5TQJqBN/s1280/photo_2025-12-31_11-05-25.jpg

ជាមួយនឹងការមកដល់របស់វីរយុទ្ធជនទាំង១៨រូបនេះ ប្រជាពលរដ្ឋខ្មែរមិនថាអ្នកដែលបានទៅទទួលដោយផ្ទាល់ ឬបានឃើញរូបភាព និងវីដេអូតាមរយៈបណ្ដាញសង្គមនោះទេ សុទ្ធតែមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែកគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihxYPCIZsQLK1EbVkdJetYYwVX99hxX7epuqw3u6GOWAi8AAk2RmU6bQt1DuJNY_LuZwdh-3ViZ0QP5mKLqphV8hL8eqjGL3srE9rFvns1E2QsBniMxmhyVG2mvmLUGTDQFIFWTkyHVahGhyDPyrw4nrfOH8g-EmmJgR8GSp5UoImEgN9DL3HAQlsj7icl/s1280/photo_2025-12-31_11-05-24%20(2).jpg

សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8z3TWPiAefkI2evNu89uNDriCeDU4GY4NuAu-z6-ltkGxwq2hDGHLcu85T9BzAH12g5b9CSywMqYhdWhqaXpS-7gXrnvN6MpigfEzty_IKTUKVtnXFPEtuBoUuHIHHUWhEsX6DYfrkp7Y7iWc1PqzS4kc1AyJZIT9YIk6F3rPmtvJbIehSEGV-1oADDQQ/s1280/photo_2025-12-31_11-05-22.jpg

ទន្ទឹមនឹងការវិលមកវិញនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKlUQVXOyUgdK67H2_PQP81d7jCof6fPOYSOKIGTR6F_iEj_STJzaWNNmMt4w6qzvZHoPNHYTiELpZSKbfBtzKnCUfh1_iVRnabQxhnst_0UF8hzpcF8aQ8xCY-MhAY-ILcI8rXE29yiVSyfZGzaLLUkfkZh2qIcNWzuTINg9VyV1-r8S8vAXW5kFpWyRG/s1280/photo_2025-12-31_11-05-23.jpg

ស្តាប់ហើយហួសចិត្ត! ពេលបានស្តាប់ពលរដ្ឋខេត្តត្រាតមួយចំនួនផ្តល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានថៃ

0

ប្រទេសថៃ ៖ គំនិតជាតិនិយមជ្រុលចង់បានទឹកដីប្រទេសជិតខាងឥតខ្មាស់បានជំរុញឱ្យពលរដ្ឋថៃមួយចំនួនធំញុះញង់កងទ័ពបើកការវាយប្រ.ហារកម្ពុជាម្តងហើយម្តងទៀតដើម្បីវាតទីទឹកដីតាមហិច្ឆតារបស់ខ្លួន ។ កងទ័ពថៃបានធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាចំនួន២លើកតាមការញុះញង់ពីពលរដ្ឋ និងមានការគាំទ្រពីនាយករដ្ឋមន្ត្រីចាំផ្ទះដោយសារចង់ស្តារប្រជាប្រិយភាពឡើងវិញ ដែលសង្គ្រា.មទាំង២លើកនេះបង្កផលវិបាកយ៉ាងច្រើនរាប់មិនអស់សម្រាប់ពលរដ្ឋកម្ពុជា ។

ទោះជាកម្ពុជា-ថៃមានបទឈប់បា.ញ់ចំនួន២លើក បន្ទាប់ពីមានការសម្របសម្រួលពីម៉ាឡេស៊ី អាមេរិក និងចិន ប៉ុន្តែពលរដ្ឋថៃនៅតែមិនស្កប់ស្កល់ បន្តញុះញង់ឱ្យកងទ័ពវាយប្រហារជាលើកទី៣ រហូតដល់រាជធានីភ្នំពេញ ។ ពលរដ្ឋខេត្តត្រាតជា​ច្រើន​នាក់បាននិយាយដូចៗគ្នាមកកាន់សារព័ត៌មាន Amarin News ថា សុខចិត្តជម្លៀសចេញពីផ្ទះសម្បែងទៅស្នាក់នៅជំរំភៀសសឹកជាថ្មី ដើម្បីបើកផ្លូវឱ្យកងទ័ពថៃវាយប្រហារកម្ពុជា និងញុះញង់ឱ្យកងទ័ពវាយប្រហារលើកចុងក្រោយនេះរហូតដល់រាជធានីភ្នំពេញ ។ ពួកគេលើកទឹកចិត្ត និងគាំទ្រឱ្យកងទ័ពថៃឈ្លានពានកម្ពុជាបន្តទៀតរហូតយល់ថា តដៃលែងកើត ។

ពលរដ្ឋថៃខេត្តត្រាតប្រាប់ថា ខ្លួនសុខចិត្តជម្លៀសចេញពីផ្ទះសម្បែងម្តងទៀត និងជំរុញឱ្យកងទ័ពថៃបើកការបាញ់ប្រហារកម្ពុជាជាថ្មី ហើយថា ខ្លួនសប្បាយចិត្តពេលឃើញកងទ័ពថៃបើកឆាកសង្គ្រាមឈ្លានពាន ។

ដូចគ្នានេះ ពលរដ្ឋខេត្តត្រាតម្នាក់បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ និងរស់នៅលើទឹកដីថៃ ដោយជំរុញឱ្យកងទ័ពថៃកុំបញ្ឈប់សង្គ្រាមឈ្លានពាន កុំដកថយ ត្រូវតែបន្តវាយប្រហារកម្ពុជា ដើម្បីដណ្តើមកាន់កាប់ទឹកដីកម្ពុជាទាំងអស់ ។

ចំណែកពលរដ្ឋខេត្តត្រាតខ្លះទៀតជំរុញឱ្យកងទ័ពវាយប្រហារជាលើកទី៣ ឱ្យធ្ងន់ធ្ងរបំផុតរហូតដល់កម្ពុជាយល់ព្រមចុះចាញ់ និងវាយប្រហាររហូតដល់រាជធានីភ្នំពេញតែម្តង ។ ក្រៅពីនេះ ពលរដ្ឋរូបនេះក៏បានជូនពរកងទ័ពថៃនៅសមរភូមិមុខមានកម្លាំងកំហែងធ្វើសកម្មភាពឈ្លានពានទន្ទ្រានទឹកដីកម្ពុជា ។

ពលរដ្ឋថៃទាំងនេះបានជំរុញឱ្យធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ដោយសារការជម្លៀសពីផ្ទះសម្បែងកន្លងមក ពួកគេមិនជួបទុក្ខលំបាកដោយសារសង្គ្រាមទេ ពួកគេមានអាហារហូបចុកគ្រប់គ្រាន់ ហើយរដ្ឋាភិបាលរបស់លោក Anutin Charnvirakul ថែមទាំងផ្តល់ប្រាក់សំណងការខូចខាតផ្ទះសម្បែងឱ្យទៀតផង ។ ដូច្នេះហើយ ទើបពួកគេញុះញង់ឱ្យកងទ័ពវាយប្រហារជាថ្មី ដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាដែលជាមនុស្សដូចគ្នាឡើយ ។

ហេតុអ្វីពលរដ្ឋថៃស្រឡាញ់សង្គ្រាមបែបនេះ ឬចង់ឃើញពលរដ្ឋប្រទេសជិតខាងរងទុក្ខព្រាត់ប្រាស់សាច់ញាតិ បាត់បង់ផ្ទះសម្បែង និងភៀសខ្លួន ។ ពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា មិនដែលសុំឱ្យកងទ័ព និងរដ្ឋាភិបាលបញ្ឈប់សង្គ្រាមម្តងណាទេ មានតែជំរុញបន្ថែម ដែលនេះមកពីការអប់រំប្រវត្តិសាស្ត្រខុសនៅប្រទេសថៃធ្វើឱ្យពលរដ្ឋមានគំនិតចង់បានទឹកដីកម្ពុជាមិនស្កប់ស្កល់ ហើយគំនិតរបស់ពួកគេខុសគ្នាដាច់ពីពលរដ្ឋកម្ពុជាដែលអំពាវនាវសុំសុខសន្តិភាព និងរស់នៅដោយស្ងប់ស្ងាត់ ។

គួរបញ្ជាក់ថា កងទ័ព និងមេដឹកនាំថៃហ៊ានតែជាមួយកម្ពុជាតែមួយគត់ មិនហ៊ានក្អកជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ីទេ ដែលប្រទេសទាំងពីរនេះក៏មានបញ្ហាព្រំដែនជាមួយថៃដែរ ។ ម្យ៉ាងទៀត ពលរដ្ឋថៃអះអាងថា ថៃមានយន្តហោះចម្បាំង និងសព្វាវុធជាច្រើនប្រភេទសម្រាប់វាយប្រហារកម្ពុជា ព្រមទាំងមានការគាំទ្រពីស្តេចថៃ ក៏ដូចជាសាច់ញាតិស្តេចជួយផ្តល់ប្រាក់ឧបត្ថម្ភឱ្យកងទ័ពនៅសមរភូមិជាបន្តបន្ទាប់ ជាពិសេស ផ្តល់ប្រាក់ឱ្យកងទ័ពជីកលេណដ្ឋាននៅព្រំដែន ៕

ការពន្យាពេលដោះលែងទាហានខ្មែរទាំង១៨នាក់ម្ដងហើយម្ដងទៀត នឹងធ្វើឲ្យថៃកាន់តែបាត់បង់តម្លៃ

0

សូម្បីតែថៃដូចគ្នាក៏យល់ថាមិនទង្វើរបស់រដ្ឋាភិបាលថៃនៅពេលនេះគឺជារឿងដែលគួរឲ្យអាម៉ាសផងដែរ ព្រោះនៅខណៈដែលបានចូលរួមកិច្ចប្រជុំ GBC ភាគីទាំងពីរបានឯកភាពគ្នាហើយថា នឹងមានការដោះលែងយោធិនកម្ពុជា 18នាក់ ក្រោយបទឈប់បា.ញ់ 72ម៉ោង ប៉ុន្តែមកទល់នឹងពេលនេះភាគីថៃនៅតែលេបសម្ដី ដោយលើកយកមូលហេតុបែបនេះបែបនោះដើម្បីជាលេសបន្តពន្យាពេលការដោះលែងនោះម្ដងហើយម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

ការណ៍នេះបានជំរុញឲ្យលោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើមម្នាក់របស់ប្រទេសថៃបានបង្ហោះសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ វាដល់ពេលត្រូវដោះលែងទាហានកម្ពុជាទាំង 18នាក់ហើយ។ កុំពន្យារពេលទៀតអី វានឹងបំផ្លាញភាពជឿជាក់ និងទំនុកចិត្តរបស់ប្រទេសដទៃមកលើ ប្រទេសថៃ!

បន្ថែមលើនោះ លោក Pravit ក៏បាននិយាយទៀតថា វាមិនសមទាល់តែសោះ ដែលនៅបន្តឃុំខ្លួនទាហានកម្ពុជា ដោយលើកឡើងពីហេតុផលប្រទះឃើញដ្រូនហោះចូលទឹកដីថៃ ពីព្រោះអន្តរជាតិអាចចាត់ទុកប្រទេសថៃថាបំពានពាក្យសន្យារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohD86odr0z5PrJMmjeEHewPD6h9zM9_cZTaQ_OBDgEiydB-E6Cs6nUey9A1y4-QoIMc1u2eGz3CEHIXti1fn4E6LbFXV-5C04kyuF3aMGqVnqh1fKY4MbG7yGGSW73pobnxHaK3bQyzhOpRPOCOfUFypPbJPyaklv4ZZTE42S5zlczZTK6lTrYVmfpaZU/s1280/photo_2025-12-31_09-18-23.jpg

ក្នុងនេះលោក Pravit ចង់បង្ហាញការយល់ឃើញរបស់លោកថា កាលដែលរដ្ឋាភិបាលថៃនៅបន្តពន្យាពេលការដោះលែងទាហានខ្មែរទាំងដែលពួកគេត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់បែបនេះ នឹងទាញថៃឲ្យធ្លាក់ចុះនូវតម្លៃ និងការជឿទុកចិត្ត ពីសំណាក់ប្រទេសដទៃមើលមកកាន់ខ្លួន។

មិនត្រឹមតែបានទាមទារឲ្យមានការដោះលែងទាហានខ្មែរទាំង 18នាក់ជាបន្ទាន់នោះទេ កន្លងមកគេតែងសង្កេតឃើញថា លោក Pravit គឺជាជនជាតិថៃមួយរូបដែលមានការគិតនៅកណ្ដាល មានហេតុផលត្រឹមត្រូវក្នុងការលើកឡើងពីជម្លោះរវាងប្រទេសថៃជាមួយកម្ពុជា និងតែងតែដាស់តឿនដល់រដ្ឋាភិបាល និងក្រុមជ្រុលនិយមរបស់ថៃ ឲ្យផ្លាស់ប្ដូរផ្នត់គំនិតគាំទ្រយោធាធ្វើសង្រ្គា.មជាមួយប្រទេសជិតខាងចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLge35ORiaFGmvqOBhTuEdbdSHqW6A1dLzZ7bumJIp_v3u8FYLNbDAPfYaspGMOksFZHKSuVCNM_t_fBf1PYFU-RwhUWql9SQqckIIs5qUvw_RGeLYvCq8GdBjeDL64rKAICYCX2WdsTQHZcGu7Fw3d2uA2zTd_Khmgo-JxSbDUotPCgsX00XEpsNL6EIa/s1280/photo_2025-12-31_09-18-24.jpg

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អតីតអ្នកកាសែតឆ្នើមរូបនេះបាននិយាយដោយត្រង់ថា យោធាថៃកំពុងតែ«ស្រវឹងសង្រ្គាម»ធ្វើអ្វីលែងដឹងខុសត្រូវ និងលែងខ្វល់ពីការមើលឃើញរបស់អន្តរជាតិមកលើខ្លួនហើយ។ លោកបានផ្ដាំទៅក្រុមជ្រុលនិយមថៃ ឲ្យបើកភ្នែកមើលការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិផង ថាពួកគេបានកត់សម្គាល់ពីចរិតព្រៃផ្សៃរបស់យោធាថៃធ្វើលើកម្ពុជាយ៉ាងម៉េចខ្លះ? ជាពិសេសកាលដែលទៅបំផ្លាញរូបសំណាកព្រះវិស្ណុទាំងដែលទីតាំងនោះស្ថិតនៅក្នុងដីកម្ពុជា បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសខ្លាំងបំផុត។

ទាំងនេះ គឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃ ដែលបានធ្វើរៀបរាប់ចំៗមិនខ្លាចមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវ និងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃឡើយនៅក្នុងសង្គមថៃបច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZiZThyawSJfRhOJERXjaZcP08wixEHkk2L-bBmSYzJeqqEfWKH7PZE6pE211Dv5xeR8_qehhHEktYLqzplBXQUf3AnQ4N50UoIFbgYXJvHRlrVFoQ768teZxf0liaiCE_PgwbZt2DHaRjnnp0HrSa8IqpSyxEJZNYxGyg6luihbxwY2xtO0VMNeAodju/s1280/photo_2025-12-31_09-18-23%20(2).jpg

លោក Trump ព្រមានបើកការវាយប្រ.ហារអ៊ីរ៉ង់ ប្រសិនបើមិនបញ្ឈប់គម្រោងនុយក្លេអ៊ែរ

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានបើកការវាយប្រ.ហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ម្តងទៀត ប្រសិនបើអ៊ីរ៉ង់នៅតែបន្តគម្រោងនុយក្លេអ៊ែរ និងសាងសង់ឃ្លាំងអាវុ.ធមីស៊ីលឆ្លងទ្វីប ដោយប្រធានាធិបតីអាមេរិកអំពាវនាវឱ្យអ៊ីរ៉ង់យល់ព្រមចរចាគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgtnloyclWS_r9xxenp-hv9MiQHiqv9K8NBnmI6lBeUx8ZHKVLYCxUAH_QJ6t_8VjIjEmI8oODe9FH8rtboZ7t0B5Wc72nX-0G5O3X5KNAcAZEglPKfLnVPPIbi86x0jNSpX9-u308mCEcNPE_p20rC5YWmYQkoaKw4d4zzUsoL7uer9cZyRudD4tttH4C/s762/image_2025-12-31_09-12-50.png
ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយពីលោកប្រធានាធិបតី Trump ព្រមានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៩ ខែធ្នូ មុនពេលលោកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរីសតផ្ទាល់ខ្លួន «Mar-a-Lago» ក្នុងរដ្ឋផ្លរីដា ។ ក្នុងជំនួបនេះ លោក Trump សង្ឃឹមថា ការវាយប្រហារអ៊ីរ៉ង់នឹងមិនកើតឡើងទេ ប៉ុន្តែលោកអនុញ្ញាតឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPt5ZeSxaHxwxRFUFm1ta3bXG38grB0NqlbIeVO5iUhofiKIwLVuoJW3WGU3B9JIbbqITTVRiLBhsYoBVpPAsi4GccLOCRM6vXbtjvXGpSnJhnseLMrDIM5Q4BLpXEhIh3knzE0tT2Ht1DdgraG7p8jKd9imF6HnMjGq7DdmzZFwzYNLDiE0BerFQ7oPt7/s770/image_2025-12-31_09-12-51.png
ចំណែកបណ្តាញព័ត៌មានទូរទស្សន៍ និងវិទ្យុ NBC របស់អាមេរិករាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែលរបស់លោក Netanyahu ព្រួយបារម្ភពីការផលិតមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងការរៀបចំទីតាំងផលិតសារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់ពីទីតាំងនេះត្រូវបានអាមេរិកវាយប្រហារកាលពីពាក់កណ្តាលឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaw2iccE6fSDMSVe-xCmV2mqzocy7A-Epl4JUq9q8TCHknvfTalutZbk27_un4ayTocnNoARR2AYirWII7sREC8rH6SkJvuPnj5bFY8cBS6MkJWrmu2Htr1Fnwtt1ZOY4vKoiTKBuPQwhwubcviU_mbCOZB5z61p1PmpSzwJSkn3AV5hyphenhyphensn2M-8g11g2a/s1920/image_2025-12-31_09-12-51%20(2).png

ការធ្វើដំណើរមកអាមេរិកដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Trump លើកចុងក្រោយរបស់លោក Netanyahu គឺក្នុងអំឡុងពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយមេដឹកនាំប្រទេសទាំង២រូបបានពិភាក្សាពីការជំរុញបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី២ ផងដែរ ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី១ បានចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHi26AavynSVaEKj73Yeg27qaOOIjZV8tIciyargizLtuC9k45T_kfsEbkGo2YPL2vBSt4BTbiuoXVH_vFy_uYGFMJxgN9dIOaWbdNgLQBiEoqsqXwe5h42QZj2rzP7uTBWMapK-Ca6OCT-mvIS7FAB6txcAdMFqOHsfmG_ei0DK01cZIUMLTccg21cDBh/s2048/image_2025-12-31_09-12-52.png

បទឈប់បាញ់លើកទី២ រួមបញ្ចូលទាំងការដកអាវុធរបស់ក្រុមហាម៉ាស់ និងការដកថយកម្លាំងទ័ពអ៊ីស្រាអែលចេញពីតំបន់កាហ្សាដែលប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះអ៊ីស្រាអែលបានកំណត់លក្ខខណ្ឌក្នុងការអនវុត្តបទឈប់បាញ់លើកទី២ លុះត្រាតែអ៊ីស្រាអែលទទួលបានសាកសពចំណាប់ខ្មាំងចុងក្រោយរបស់ខ្លួនពីក្រុមហាម៉ាស់ជាមុនសិន ។ ទោះយ៉ាងណា លោកប្រធានាធិបតី Trump រំពឹងថា នឹងជំរុញឱ្យមានបទឈប់បាញ់លើកទី២ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់យ៉ាងឆាប់រហ័ស ៕

Anutin សន្យាសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រសិនបើជាប់ឆ្នោតជានាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បានសន្យាជាមួយពលរដ្ឋរបស់ខ្លួននឹងសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រសិនបើគណបក្សភូមិចៃថៃរបស់លោកឈ្នះឆ្នោតនាពេលខាងមុខ ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ការសាងសង់របងនេះ គឺជាគោលនយោបាយសន្តិសុខជាតិរបស់គណបក្សភូមិចៃថៃ ដើម្បីផ្តល់សុវត្ថិភាពដល់កងទ័ព និងពលរដ្ឋ ។

ពេលចូលរួមកម្មវិធីបុណ្យស.ពកងទ័ពនៅវត្តមួយក្នុងខេត្តអំណាចចារឺន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin បាននិយាយមកកាន់សារព័ត៌មានថា កម្ពុជា និងថៃ បានព្រមព្រៀងអនុវត្តបទឈប់បា.ញ់ ដែលស្ថានការណ៍បច្ចុប្បន្ន គ្មានអ្វីខុសប្លែកទេ ប៉ុន្តែអាចមានបញ្ហាតូចតាចខ្លះៗដែលមិនមែនជាការគំរា.មកំហែងដល់សន្តិសុខប្រទេស ។ លោកថា បើគណបក្សភូមិចៃថៃជាប់ឆ្នោតនៅឆ្នាំ២០២៦ លោកបន្តតំណែងជានាយករដ្ឋមន្ត្រី នឹងសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនឱ្យប្រទេសជិតខាងវាយលុក ឬគំរា.មឡើយ ។

លោក Anutin បន្តថា នឹងធ្វើរបងព្រំដែនតាមតំបន់ដែលកងទ័ពថៃត្រៀម ហើយកងទ័ពថៃក៏បានបែងចែកថវិកាសម្រាប់សាងសង់របងព្រំដែនរួចរាល់ដែរ ។ ប្រសិនបើតំបន់ណាខ្វះខាតថវិកាសម្រាប់សាងសង់របង កងទ័ពនឹងមកស្នើសុំថវិកាពីរដ្ឋាភិបាលបន្ថែម ពីព្រោះការធ្វើរបង គឺដើម្បីសន្តិសុខប្រទេសថៃ យើងគួរតែធ្វើនៅតំបន់ណាចាំបាច់ ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល គឺជាអំណោយឆ្នាំថ្មីសម្រាប់ពលរដ្ឋ ប៉ុន្តែបើថៃយល់ថា មានការល្មើសអធិបតេយ្យពីប្រទេសជិតខាង គឺកងទ័ពជើងគោក ជើងទឹក និងអាកាស នឹងសហការគ្នាធ្វើប្រតិបត្តិការការពារអធិបតេយ្យ ។

របងព្រំដែន គឺជាប្រធានបទដ៏សំខាន់នៅមុនការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសថៃ ហើយលោក Anutin ថា របងនឹងការពារការល្មើសអធិបតេយ្យ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះ គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី តាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងឈ្លានពានទឹកដីកម្ពុជា ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានគាំទ្ររដ្ឋាភិបាលរបស់ខ្លួនសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោមហេតុផលទប់ស្កាត់បទល្មើសអធិបតេយ្យ និងការលួចឆ្លងដែនខុសច្បាប់ ។ ការសាងសង់របងត្រូវបានលើកយកមកជជែកពិភាក្សា និងចម្រូងចម្រាស់យ៉ាងខ្លាំងនៅប្រទេសថៃ និងជាការធ្វើតាមបញ្ជារបស់ម្ចាស់ក្សត្រី Chulabhorn Walailak គឺជាប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃ ដោយសារម្ចាស់ក្សត្រីបារម្ភពីសន្តិសុខនាពេលបច្ចុប្បន្ន ជាពិសេស នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ៕

តើពិភពលោកនឹងទៅជាយ៉ាងណា បើប្រទេសជាច្រើនចាប់ផ្ដើមប្រកាសសង្រ្គា.មដាក់គ្នាទៅមកបែបនេះ?

0

តើសង្រ្គា.មលោកលើកទី៣អាចនឹងកើតមានក្នុងពេលឆាប់ៗនេះដែរឬទេ? ព្រោះនៅខណៈនេះ ប្រទេសតូចធំជាច្រើនមិនថានៅប៉ែកមជ្ឈិមប្រទេស លោកខាងលិច រួមទាំងទ្វីបអាស៊ីផងដែរនោះ បានចាប់ផ្ដើមបង្ហាញសញ្ញាតានតឹង និងខ្លះបានប្រកាសសង្រ្គា.មដាក់គ្នាទៅវិញទៅមក ដែលធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE6IfJWO_eyF0CfbittG7QlAtKXULs_Dif3eSBglqEnXphkEltZvM00iZNoBmqD7TUWYYOLnlf_U9BNB-Z89_a4CpYTPeHFU9AhNY8KC53uvqpvmucbs-D7e8vJ9SK6RH-l9NQZYWzMkz-8NCwe4oUXB4_1uKyfo6AvlIwsAq0Q8BdCZclL7EbTAz1NpdI/s480/photo_2025-12-30_15-01-12%20(3).jpg
យោងតាមការចុះផ្សាយរបស់កាសែត Reuters នៅថ្ងៃទី៣០ ខែធ្នូនេះ ប្រទេសចិនបានចាប់ផ្ដើមដាក់ពង្រាយនាវាពិឃា.តរាប់រយគ្រឿង ដែលមានផ្ទុកសុទ្ធតែយន្តហោះចម្បាំងទំនើបៗ ទៅឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោមរូបភាពសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយមានការបាញ់កាំភ្លើង និងគ្រាប់មីសុីលពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGmzROAHknp0GQp7uT1eSkpfmT2BV53EDGz50BPWC1N_OT2Ui26hyphenhyphenOPd8vUUEUOlrlz0aLUJXGuXspmsSlqh72zsechQclqqKcNjrLSmMOJk0ymLhD5njW2m_qfpPxdxtwgdpWiFNXLYyn2SIznvHbngkcmD9oH0uoTbpF_lNENom_zeNg9SHM87unaOn/s804/photo_2025-12-30_15-01-11%20(2).jpg

ការបើកប្រតិបត្តិការយោធាដូចខាងលើនេះ ធ្វើឡើងក្រោយពេលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើង ជាពិសេសវាក៏មានជាប់ពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សន្តិសុខនៅតំបន់កោះ Yonaguni របស់ជប៉ុនផងដែរ ដែលស្ថិតនៅមិនឆ្ងាយជាង១០០គមពីតៃវ៉ាន់នោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHP235wIKsPFQb629RjwUTk-bWzBJRc92ESnVEXtZsMY4VTwNqHu0FFEdQXrO93I5llGg3VGLbtLt9cPNxUCTdSgeVuV5D2z9zph0FhYX2C5GAkWsfV6GOZJn8Cz5KhF3N_EIJIbKc3c96kKvcbNbc9HrzwTy471A1bjee-Y1Vnhw5w7bjPIPIAGAE-9It/s1125/photo_2025-12-30_15-01-11.jpg
មិនតែប៉ុណ្ណោះ ចិនបានព្រមានធ្ងន់ៗថា ចំពោះបញ្ហានេះ ហាមប្រទេសដទៃដែលមិនពាក់ព័ន្ធលូកដៃចូលឲ្យសោះ បើមិនចង់នាំទុក្ខដាក់ខ្លួន ដែលន័យនេះសម្តៅដល់ជប៉ុន និងអាមេរិក។ ស្របពេលប្រឈមមុខនឹងការគម្រាមកំហែងដ៏ក្តៅគគុកនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានបញ្ជូនកងទ័ព និងសព្វាវុធធន់ធ្ងន់ទៅដែនសមុទ្រជម្លោះដើម្បីត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ក្នុងករណីវាយប្រហារណាមួយកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHBJyRnRRUF241qOozQrMLHbxG_UDVifO7I_vPwej3yDuR6eZq2qZVxrBVHSVX2cK4EkiYKRZ_8NMZJM2dj7EVRwCbnJOiP5ovoEC9JYgCl8k_2LvJBjf6o6GFsVaHSDaEMoYUO4z1U3Xm9GDmhx-2vRqxB052gl3KOm_EozZOlUZZrKqdIq5WSkKSlYj/s1280/photo_2025-12-30_15-01-12.jpg
ដោយឡែកងាកទៅកាន់លោកខាងលិច កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសថា អាមេរិក ទើបតែវា.យប្រហារលើទីតាំងមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡា ដោយលោកបានចោ.ទថា តំបន់ទាំងនោះជាកន្លែងដែលគ្រឿងញៀនជាច្រើនត្រូវបានផ្ទុក និងត្រៀមខ្លួនលក់ចែកចាយទៅកាន់តំបន់ផ្សេងៗ។

តាមការកត់សម្គាល់ សហរដ្ឋអាមេរិកមិនត្រឹមតែបានវាយប្រហារលើវេណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតវត្តមានយោធារបស់ខ្លួនជាង ១៥,០០០ នាក់ និងនាវាចម្បាំងជាច្រើនគ្រឿងកំពុងត្រៀមប្រយុទ្ធនៅក្នុងតំបន់ Caribbeanផងដែរ។ ប្រតិបត្តិការនេះធ្វើក្រោយការប្រកាសរបស់លោកត្រាំកាលពីខែតុលា ដែលបញ្ជាឱ្យបិទផ្លូវទាំងស្រុង នៃនាវាដឹកប្រេងទាំងអស់របស់ប្រទេសវេណេស៊ុយអេឡាដែលចេញចូលសហរដ្ឋអាមេរិក និងមានការទាមទារឲ្យលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី វេណេស៊ុយអេឡា ចុះចេញពីតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZ3JA3OZQkz8MTLDxoDcy35L7_NFlteB6YCq8_m7J5KRZQXQp4Me4zjBKFySqKoVojI0w8odB0i33tUrPDTlgwQDpn50D_KgdapXD_9ecHvFsX8T-fMLfP_aNY4bw_a8Zu18exmohWvZqOiE1PALdB3WMhO6hv_IwNTGThBWxVljNi6kRaIe-jgv1r7uN/s1280/photo_2025-12-30_15-01-12%20(2).jpg

ក្រៅពីនេះនៅមានប្រទេសជាច្រើនផ្សេងទៀតដែលស្ថិតនៅប្លុកក្បែរៗគ្នា ក៏បានសម្ញែងអំណាចនិងគំរាមកំហែងវា.យប្រហារគ្នាផងដែរ ក្នុងនោះមានដូចជា រុស្ស៊ី, អ៊ុយក្រែន, អ៊ីរ៉ង់, អ៊ីស្រាអ៊ែល, ប៉ាឡេស្ទីន, ស៊ីរី និងប្រទេសមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ថាសង្រ្គា.មលោកថ្មីអាចនឹងកើតមានក្នុងពេលឆាប់ៗ ចំពេលដែលសន្តិភាពនៅតាមតំបន់កាន់តែមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕

យ៉ារ៉ូ ថាអ្នកសិល្បៈនិងអ្នកបង្កើតមាតិកាហាក់ដូចជាប៉ះពាល់ចំណូលខ្លាំងជាងគេ

0

ក្នុងពេលដែលថៃឈ្លានពានកម្ពុជាជាថ្មីម្តងទៀតបណ្តាអ្នកសិល្បៈ អ្នកបង្កើតមាតិកា បានផ្អាកសកម្មភាពការងាររបស់ខ្លួន។ នេះបានធ្វើឱ្យអ្នកសិល្បៈមួយចំនួនបង្ហាញពីផលប៉ះពាល់បាត់បង់ប្រាក់ចំណូល។ ក្នុងនោះពិធីករ វី យ៉ារ៉ូ ក៏បានបង្ហាញផលលំបាកដូចគ្នាខណៈលោកបានលើកឡើងថាអ្នកសិល្បៈអ្នកបង្កើតមាតិកាហាក់រងផលប៉ះពាល់ច្រើនជាងគេពីព្រោះការងារ៨០ភាគរយត្រូវបានផ្អាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPSVr4XFPlqyuWRuuhmV2uvYkzTlnPN4v7gmPcj4_jmHinLVi3rF9RI9m7JqfMemiYGWfGGUdTXtsHZiv-WVADtlDpxPQd_WtjGXC2shi11gFCg_hZBLJ4OLFRbzlI6gAHHTk3eeseQmWG9YhwqSB_3kf1qrcVx180iwzVzuzx58Bi8zhUJMrcxGsAsTWj/s2048/image_2025-12-19_14-10-40.png
នៅថ្ងៃទី៣០ ខែធ្នូ ពិធីករ យ៉ារ៉ូ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «អ្នកបង្កើតមាតិការ អ្នកសិល្បៈ បងប្អូនចង់ឱ្យចេញមុខជួយជាងគេ បន្ទាប់មក មកមើលចំណូលហាក់បីដូចជាងប៉ះពាល់ខ្លាំងជាងគេ ព្រោះភាគច្រើនការងារធ្វើបែបកម្សាន្តគេផ្អាកអស់ហើយបងអើយ»។ លោក បន្តទៀតថា ការងារសឹងតែ៨០%ត្រូវបានផ្អាកហើយកក៏មិនហ៊ាននិយាយអ្វីច្រើនដែរព្រោះដឹងថាប៉ះពាល់ទាំងអស់គ្នាហើយទំនួលខុសត្រូវក៏ច្រើននៅតែបន្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJByzu18cy9FR_Ojn-UiOh2ufJ_ybyD10fUYn1pBPrelvLTztPQGyHfiwz3unZtOqN4XxEvyGiIh7JTsSg8vZ5UAugtKdbrxCKK_TkKvBtVQeHbcRCl1dnXfnSjgY-4l-ArJ07h5UiaJ8MTIhFdSnvLll_DOFWUgzOB4a-yJGlqGVV8oSpALRc5Ts6Nt2/s2048/image_2025-12-19_14-10-41.png
វី យ៉ារ៉ូ ថា «បងប្អូនជួយគិតផងគួរធ្វើបែបណា ? មានអ្វីដែលយើងអាចយោគយល់គ្នាបានទេ? ដោយក្តីគោរពស្រលាញ់»។ នេះមិនមែនជាលើកទី១នោះទេដែល យ៉ារ៉ូ ស្នើឱ្យមានការយោគយល់គ្នាក្នុងកាលៈទេសៈនេះខណៈកាលពីមុនលោកក៏បង្ហាញពីគោលបំណងវិលមកបង្ហោះសកម្មភាពការងារវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0C095UpJ58T0hKu8kM2F7Kx2sY0YxTpkbdXP3ZY3GQ4h0pH5U5LZqQUD5gLsraAHcbtxYDXlL47q6EslVgrVNsKcaCAQZHz6NHVcWPjgBy23t1up2Kl7RmRZQpqxw_vHLcyYx_1drPIHpXhb3R-OCBufhw1xvlFBGjN2VdaEWDJkMW05ORYsfTkY6_8Nl/s2048/image_2025-12-19_14-10-43.png

កាលពីថ្ងៃទី១៧ ខែធ្នូ ពិធីករ វី យ៉ារ៉ូ បានសុំទស្សនិកជនក្នុងការបង្ហោះវីដេអូប្រូម៉ូតផលិតផលពីព្រោះលុះត្រាណាបានបង្ហោះទើបខាងក្រុមហ៊ុនអាចបាញ់ paymentឱ្យដូចគ្នា ខណៈការងារកម្សាន្តគេផ្អាកច្រើន។ លោកថា ផ្អាកការងារច្រើនពេក មិនបានត្រៀមទុកមុន ហើយទំនួលខុសត្រូវនៅតែមានច្រើនដដែល។ ពិធីកររូបនេះក៏បានបង្ហាញទៀតថាលោកមិនមែនបើកប្រាក់ខែទេគឺគិតតាមថ្ងៃទើបធ្វើឱ្យបាត់បង់ចំណូលទៅតាមនោះ៕