Home ចំណេះដឹងទូទៅ លាភសំណាងហូរចូលមកឯកឯង ដោយគ្រាន់តែស្លៀកពាក់តាមពណ៌ទាំង៣នេះក្នុងថ្ងៃចូលឆ្នាំចិន

លាភសំណាងហូរចូលមកឯកឯង ដោយគ្រាន់តែស្លៀកពាក់តាមពណ៌ទាំង៣នេះក្នុងថ្ងៃចូលឆ្នាំចិន

27
0

ចង់បានលាភសំណាងពីថ្ងៃចូលឆ្នាំថ្មីមានអីពិបាក? ព្រោះបើតាមការណែនាំរបស់អ្នកជំនាញខាងហុងស៊ុយ គ្រាន់តែជ្រើសរើសសម្លៀកបំពាក់ដោយប្រើពណ៌ណាមួយក្នុងចំណោមពណ៌ទាំង ៣ នេះនៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន នឹងនាំមកនូវសេចក្ដីសុខសប្បាយ ជោគជ័យ និងមាសប្រាក់ហូរចូលដូចទឹកជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ej0O8Vkj60-AEFq5WsERkwRAmXy0Dpxkc7-h3O_kPyTfMQ0agvrZxDNOPagyI-d_TT5MVz3PhuSg8uad7mU-NAZNs1keQyhhWE62GU-feSe1sRqifNGOKeSPJoq1I4M-9pZ2d2BMaJXW7dTHz2-4meCYkZIQcb-IlMAkpOeuwjLDSLpgspqqZNgOvTMv/s1024/photo_2026-02-10_15-41-51.jpg

ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែខិតជិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ អ្នកគ្រូ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពនៅកម្ពុជា បានចែករំលែកអំពីពណ៌សំណាងទាំងបីរួមមាន ក្រហម, ទឹកក្រូច, ពណ៌ស ឬពណ៌ប្រាក់ ដែលគួរយកទៅប្រើសម្រាប់ការស្លៀកពាក់ដើម្បីទទួលបានលាភសក្ការៈនៅក្នុងឆ្នាំ២០២៦នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaaWeXFBKAoI7pCif1DCAHq-j2G3KpM_cbuW5MUVH_POvaFmoRwVmjxKT6p1tMJVNNvFeRYmsR2Ul1FRm1s5PMqgJg0PK1E5Uvb_gip9rron9sB5UlDly-4Km8jQW0vhSQ0xuh_9QpTjiDvMIjKG8Ak2j-Qcq7gfAlPbGLcxMYarW_yD1uE5JJ9SYBYY7-/s1280/photo_2026-02-10_15-41-51%20(2).jpg

តាមការរៀបរាប់របស់អ្នកគ្រូ ពណ៌នីមួយៗសុទ្ធតែមានអត្ថន័យតំណាងឲ្យរឿងល្អៗខុសៗគ្នាដូចជា៖
– ពណ៌ក្រហម ៖ តំណាងឱ្យភាពរុងរឿង សេចក្តីសុខ
– ពណ៌លឿង ឬពណ៌ទឹកក្រូច ៖ តំណាងឱ្យការអភិវឌ្ឍ សប្បាយចិត្ត និងល្អរឿងការងារ
– ពណ៌ស ឬពណ៌ប្រាក់ ៖ នឹងនាំមកនូវចំហាយល្អសម្រាប់រឿងលុយកាក់ និងលាភសំណាង
ដូច្នេះបងប្អូនអាចជ្រើសរើសសម្លៀកបំពាក់តាមពណ៌ណាមួយដែលស្របតាមអ្វីដែលបងប្អូនត្រូវការ ឬស្លៀកពាក់ពណ៌ទាំង ៣ ឆ្លាស់គ្នាក៏បានដើម្បីហេងៗគ្រប់ភារកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDVvuEh300kv1lVpTZIvb9l7yTw6UQa-tqeKDwc0JpOPtiQgYIoU4-frb34u3_RbGhvxzgRen3KgcyG6G-Xa_RwImlxUB9Ng8kGYQT2w47h_JnNJz0QhAP5yCNdlnVI34BVmWkzFE9Vgi4oBPyQ4n4jXNEAFmfWaQdKYOAegIev0Z_mhd4JgI0r6KK3om/s1168/photo_2026-02-10_15-41-52.jpg

បន្ថែមពីលើនោះអ្នកគ្រូ ណាលី ក៏បានបញ្ជាក់ផងដែរថា ការជ្រើសរើសពណ៌សម្លៀកបំពាក់ និងរបស់ប្រើប្រាស់នៅថ្ងៃចូលឆ្នាំចិន មិនមែនត្រឹមតែស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញលាភសំណាង និងថាមពលល្អៗចូលមកជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANr5isexKhL6Ky5DAS_mXK7-cmdoS6fvyhaMJqbSMucaq3bBLEQyBvy7KYdhOyq0jw1jzBGKDlETN3gy4cAbxTatoItJcvOQnZL6PUBlv9B6m5Sfi1KpAKTSmGhjB5mHxdj94wZfSuN9unBR3AXIYFwZHXSLXCE_qlKj8mwa65_RYIgFtKrdnRGPhp0GZ/s1168/photo_2026-02-10_15-41-51%20(3).jpg

អាស្រ័យហេតុនេះបងប្អូនអាចសាកល្បងអនុវត្តតាមការណែនាំខាងលើនេះបាននៅថ្ងៃពិធីបុណ្យចូលឆ្នាំចិនខាងមុខ ព្រោះក្រៅពីអាចនាំលាភនាំជ័យ វាក៏ផ្ដល់នូវភាពស្រស់ស្អាតមួយបែបដែរ៕