Home Blog Page 135

ការលក់រថយន្តអគ្គិសនីចិន BYD ក្នុងឆ្នាំ២០២៥ អាចវ៉ាដាច់ការលក់របស់ក្រុមហ៊ុនអាមេរិក Tesla

0

ប្រទេសចិន ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ចិន BYD បានលក់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោកកាលពីឆ្នាំ២០២៥ និងអាចវ៉ាដាច់ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិករបស់លោក Elon Musk ដែលចំនួនការលក់ធ្លាក់ចុះដោយសារនាយកក្រុមហ៊ុនប្រឡូកក្នុងនយោបាយ ។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ BYD ប្រកាសថា ការលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២៥ បានកើនឡើងជិត២៨% ឬស្មើជាង២លាន ២សែន ៥ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-3vPb6X-re2b1H2G-DMYiJ1mL8XIt4ZtHWSETEBuubGK45hC2RthU_5gyqnFIqzXoBCIHIOpOKH558h0Jt8V6Vn5jZQ4qgUyaO2qhCmpdQb3Y5se1pwUYXbXauVGknCy_jQ4Xvk3zLzpubFEc9VzA_Ob-fVRo54ec25QRQ7yPxbka55Gp8cSGmzGQY0z/s1200/photo_2026-01-02_13-36-50.jpg

ចំណែកក្រុមហ៊ុន Tesla របស់លោក Elon Musk កំណត់ការបង្ហាញចំនួនលក់រថយន្តអគ្គិសនីសរុបនៅឆ្នាំ២០២៥ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ។ កាលពីចុងឆ្នាំ២០២៥ អ្នកវិភាគបានប៉ាន់ស្មានពីចំនួនលក់រថយន្តអគ្គិសនីរបស់ Tesla ថា អាចនឹងលក់រថយន្តបានប្រមាណតែ១លាន ៦សែន ៥ម៉ឺនគ្រឿងប៉ុណ្ណោះ តិចជាងការលក់រថយន្តអគ្គិសនីរបស់ BYD ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzKZr3AOTWSqXCSxKqwtKLk4-RiTsVunahZNdIfoZCjeyXRTpdjYRqWbdJqFT72dIQlp3s926ws3PGd3y9cEIHrvhrpp2hPpRqnncK3DjpG07seJz09YHQOAQ11JlStfA-aUGhSM8RLW4WRl46-_fvHyHRLLTPB6aYxtKWVzVm4fy4pUM1p_3LnhljCeB/s1200/photo_2026-01-02_13-36-50%20(2).jpg
Tesla គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកដែលធ្លាប់លក់រថយន្តបានច្រើនលំដាប់ទី១លើពិភពលោក បានជួបនឹងឧបសគ្គជាច្រើន ទាំងការបញ្ចេញមតិរបស់អតិថិជនពាក់ព័ន្ធនឹងម៉ាករថយន្តថ្មី, ការបារម្ភពីនិន្នាការនយោបាយរបស់លោក Elon Musk ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ BYD ជាក្រុមហ៊ុនចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDJrN4Ikl872lA12G-wbNV6Mnwkk6NuIFntLRTL4E2v5btkwhrw6fmks6Fo9caDzK4bUX77Hrr9DtCzVWkTHRvCH17851ll5hJlBWjlpmp2nPxmSa0nBEOaBSGv_8YCE4c5xnpSNJuO4eyC2W7pVGK3PdTYM9eOr4ClotPSFRn1z5C48F_pnuN-v1POXQ/s1200/photo_2026-01-02_13-36-48%20(2).jpg
កាលពីខែតុលា ឆ្នាំ២០២៥ Tesla បានបង្ហាញរថយន្ត២ប្រភេទមានតម្លៃសមរម្យដែលលក់ដាច់បំផុតនៅអាមេរិកដើម្បីជំរុញការលក់រថយន្តរបស់ខ្លួន ខណៈមុននេះ Tesla រងការរិះគន់ថា យឺតយ៉ាវក្នុងការបង្ហាញរថយន្តតម្លៃសមរម្យដើម្បីរក្សាភាពប្រកួតប្រជែង ។ ការលក់រថយន្ត Tesla បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥) បន្ទាប់ពីអតិថិជនកាន់តែច្រើនប្រឆាំងនឹងលោក Elon Musk មានតួនាទីសំខាន់ក្នុងរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ប៉ុន្តែក្រោយមក Elon Musk បានដើរចេញពីនយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-EZIBrSWlFP7kzN48LcP-2Y2mJO531jKO4pkJ7C7Bg7Q7w4IseZEJSBOTwa2r75qPqY3DPdb5kTj24x012LM72rNU8NPro_w9Ijtc2v3pJKBnRhLZ56sqKnErJQB47OjdGWwURYk_pLtpzYn5UM338mR6CCShHoxGtjSZIKWqZNS6pULDs-nJieYUG1sK/s1140/photo_2026-01-02_13-36-48.jpg
នេះជាជោគជ័យមួយបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ BYD ដែលត្រូវប្រកួតប្រជែងការលក់រថយន្តអគ្គិសនីក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន ព្រមទាំងបង្ហាញពីភាពរឹងមាំនៃម៉ាករថយន្ត និងយុទ្ធសាស្ត្រទីផ្សារឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ។ ភាពជោគជ័យរបស់ BYD ក៏បណ្តាលមកពីក្រុមហ៊ុនបានផលិតរថយន្តជាច្រើនម៉ាក តាំងពីរថយន្តអគ្គិសនីកម្រិតទាប មធ្យម រហូតដល់ទំនើបបំផុត រួមទាំងគ្រប់គ្រងការចំណាយមានប្រសិទ្ធភាព ដែលខុសគ្នាពី Tesla ផ្តោតតែលើការផ្សព្វផ្សាយថយន្តទំនើបក្នុងដំណាក់កាលដំបូង ៕

អ្នកកាសែតជើងចាស់ថៃម្នាក់ព្រមា.នថា ថៃនឹងចា.ញ់កម្ពុជាក្នុងភ្នែកអន្តរជាតិចំពោះការប្រើកម្លាំងទៅដណ្ដើមយកទឹកដី

0

លោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើម្នាក់របស់ថៃបានលើកឡើងពីការព្រមានរបស់លោកកន្លងមកថា ប្រទេសថៃអាចយកឈ្នះកម្ពុជាក្នុងផ្លូវសង្រ្គា.ម ប៉ុន្តែនឹងចា.ញ់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិថាជាជនអាក្រ.ក់ឈ្លានពានទឹកដីគេ បន្ទាប់ពីមានការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានធំៗជាបន្តបន្ទាប់ អំពីសកម្មភាពយកបន្លាលួសនិងទូរកង់តេនឺមកបាំងខណ្ឌលើទីតាំងដីដែលមានជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohD86odr0z5PrJMmjeEHewPD6h9zM9_cZTaQ_OBDgEiydB-E6Cs6nUey9A1y4-QoIMc1u2eGz3CEHIXti1fn4E6LbFXV-5C04kyuF3aMGqVnqh1fKY4MbG7yGGSW73pobnxHaK3bQyzhOpRPOCOfUFypPbJPyaklv4ZZTE42S5zlczZTK6lTrYVmfpaZU/s1280/photo_2025-12-31_09-18-23.jpg

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Pravit បានបង្ហាញពីការកត់សម្គាល់របស់លោកថា ប្រទេសថៃនឹងត្រូវបានគេមើលឃើញថាជាអ្នកឈ្លានពាន ជាជនអាក្រក់ តាមរយៈសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ ពីទីភ្នាក់ងារព័ត៌មាន Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសឈានមុខគេមួយក្នុងចំណោមបណ្តាញទូរទស្សន៍ឈានមុខគេទាំងបីរបស់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3sfbFOa8ITmEKuD0CA8ZMuMonhDIzoJSiDMIMMQ40R_gzoHiwBRL5STwmCtuHhijYSnvqnrJqQmV-miPOG608Rj8wQqlOUdARDo2KlkAvfWY4PQdtmJfDC8uJSd8QKEpEjmlo6SpQNHhjDOsKPxGa8qAHQrQ7GGx-vxaP38_wFg1Jy-7MreXyJdcnnYx/s976/photo_2026-01-02_11-51-21.jpg

ក្នុងការរាយការណ៍ព័ត៌មាននោះ អ្នកយកព័ត៌មានរបស់ Al Jazeera បាននិយាយថា៖ ប្រទេសថៃបានប្រើកម្លាំងយោធាដើម្បី «ដណ្តើមយកទឹកដី» នៅកម្ពុជា ដោយមិនបានលើកឡើងពីទឹកដីដែលមានជម្លោះនោះទេ។ ការអះអាងនេះនឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ប្រទេសថៃសព្វថ្ងៃនេះស្រដៀងនឹងប្រទេសមួយនៅមជ្ឈិមបូព៌ាដែលតែងតែប្រយុទ្ធគ្នាដណ្តើមទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GWJ-kP1JhfD0ZfoKVbJvErdJnKFNBy7VfDHSldvDFxbBHQXhRSFRL9zkqqDKG_O9Tl-gp2e6ETylJCqo5HpSgPcKYTxPiGE9PfxHnWEvnVDsmZ6zBsBvZ26Teu9AfdRNuc73J6KJ0i3vvwwNBLfxXDE0F3kEKHvXON8acdJcfuw4EgvAruBwC3uEfJGn/s1280/photo_2026-01-02_11-51-21%20(2).jpg

បន្ថែមលើអ្វីដែលខ្លួនបានលើកឡើង លោក Pravit បានចោ.ទជាសំណួរថា ហេតុអ្វីបានជាអ្នកយកព័ត៌មានរាយការណ៍ពីរឿងនេះ? តើវាដោយសារតែក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏អន្តរជាតិបានឃើញសភាពការណ៍ជាក់ស្ដែងហើយអស់ជំនឿលើប្រទេសថៃ?
ប៉ុន្តែសព្វថ្ងៃនេះ សង្គមថៃមិនខ្វល់ទេ ពួកគេហាក់កំពុងជាប់គាំងនៅក្នុងអណ្ដូង ពោលគឺជាប់នៅក្នុងសង្គមរបស់មនុស្សញៀនសង្គ្រាម ខ្វះការយល់ដឹង និងមិនខ្វល់ពីរបៀបដែលសហគមន៍អន្តរជាតិគិត ឬមើលឃើញលើប្រទេសថៃឡើយ។ អតីតអ្នកកាសែតឆ្នើមរូបនេះបានសង្កត់ធ្ងន់ថា វាពិតជាមិនសមទាល់តែសោះ ចំពោះការយកកេរ្តិ៍ឈ្មោះប្រទេសមកបំផ្លាញបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYY1HXWqTy1xrKY05ftqWzb3pewqs_wwVXwx3JqvJJh8XB0VkCnPVQqS02VGnBoV4Zv2iIf3NrGEEG8c1SFY5EBjPntUwn1uk0Hp5xJNnXSt30u6LOBEqEUv6ZBTAEfS5uwyf5QcHxEAmkIweN1Dz17xlTewtEPEGZL9eZy24_vnp4XE6nTJFgfNyKO3bW/s1280/photo_2026-01-02_11-51-21%20(3).jpg

បន្ថែមលើនោះ បើតាមការកត់ចំណាំរបស់លោក Pravit ជនជាតិថៃមួយចំនួន ដែលនៅតែមានវិចារណញាណ អាចបែងចែករវាងអ្វីខុស អ្វីត្រូវ បានសម្ងំពួននៅស្ងៀមស្ងាត់និងធ្វើពុតជាមិនដឹងខ្លួន មិនព្រមហាមាត់និយាយអ្វីឡើយ ប៉ុន្តែពួកគេមិនដឹងទេថា ការធ្វើបែបនេះ គឺពួកគេកំពុងអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដួលរលំនៅចំពោះមុខហើយ ដូច្នេះអ្នកទាំងអស់គ្នាមិនគួរនៅស្ងៀមទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVM_7864jezR-utUrIs-n-LU07NkYBESIMesf9I8QlaeZkzcZ3TqaCNoj1ciVTHE3u0hBOmPZpaZMh4kGCkVkgzCl3yXnOLvpw8ne_Sb0O-wds4ST0LtNAuSR2pHW270_dOl3-KIiqKabfTh5NpOU7-fJpirXMfGhOhNkWQokiig32MaoQo5SBTRcQCjV-/s1280/photo_2026-01-02_11-51-22.jpg

ទាំងអស់នេះ គឺជាការលើកឡើងរបស់ លោក Pravit Rojanaphruk ដែលធ្វើឡើងក្នុងគោលបំណងដាស់សតិដល់រដ្ឋាភិបាល និងប្រជាជនជ្រុលនិយមរបស់ថៃឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ ដ្បិតឥឡូវនេះប្រទេសថៃទាំងមូលកំពុងតែត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សដែល«ស្រវឹងសង្រ្គាម» ធ្វើអ្វីៗតាមតែមហិច្ចតាលោ.ភលន់របស់ខ្លួន លែងដឹង លែងខ្វល់ពីកេរ្តិ៍ឈ្មោះប្រទេសនិងសន្តិភាពទៀតហើយ៕

តារាចម្រៀង ឱក សុគន្ធកញ្ញា សរសើរទឹកចិត្តក្រុមចម្រៀង K-Pop Nchive

0

តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តក្រុមចម្រៀង K-Pop Nchive ដែលមិនរំសាយកម្មវិធីប្រគំតន្រ្តីរបស់ខ្លួនក្នុងពេលដែលប្រទេសកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសថៃ។ មិនត្រឹមតែមិនរំសាយប៉ុណ្ណោះទេប៉ុន្តែក្រុមចម្រៀងនេះថែមទាំងបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងសុខសុវត្ថិភាពកម្ពុជាទៀតផងដែលកត្តានេះហើយធ្វើឱ្យជនជាតិសៀមមួយចំនួនសម្តែងការខឹងសម្បារចំពោះ Nchive។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hQKjc0_XIHtsP4L-g7CsJwdiN4PX5UGXamPxDM0fNRJPrVLaHCDhNQ0d-nKJWXGebeHK4JfDEuZujZyAem1wTDERYc2Guwb5ug5YRBZabJeqp5GGkLpiiZJchoWZVoT8yenjXCZIVk7hqAOjf-hnLd3PCJ6oxOFDQaRcSy0zycG7Oso9PwFcdgy5oRNi/s1920/image_2026-01-02_10-24-43%20(2).png

តាមរយៈវីដេអូមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសើរទឹកចិត្តក្រុម Nchive ដែលស្ថានភាពនេះប្រសិនជាពួកគាត់ចង់លុបចោលកម្មវិធីក៏បានប៉ុន្តែ Nchive មិនលុបចោលនោះទេនៅតែផ្តល់ការចូលរួម។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការសប្បាយចិត្តរីករាយនិងផ្តល់ភាពកក់ក្តៅទៅកាន់ Nchive ផងដែរ។ ពាក្យសម្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀងនេះសប្បាយចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03iLeiT3AqGz0Tol5iukFGgek1Fl_0GT0SZrLZ-3b1dH3VJbJa2Zc8U-rB-nbcxZMLGs-Pfe2ZeqwF4Jr0L8tPnA71YXB9pR9XxE4YHfLUrjQ444ty2ZKshsGjoU-c8bwGvCFsu3hcniCKxc2Tv-M3eI087TsKlEJ7-G-mW807OShwX32Rq54hCpBayx3/s1201/image_2026-01-02_10-24-44.png

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមចម្រៀង K-Pop Nchive បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបើទោះបីជាពួកគេមកចំពេលប្រទេសខ្មែរ-ថៃមានការប៉ះទង្គិចគ្នាក្តីប៉ុន្តែពួកគេសម្រេចចិត្តមិនបោះបង់មិនមានការពន្យារពេលឬលុបចោលឡើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាបពេញបេះដូងនោះ Nchive បានបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយដល់ពលរដ្ឋកូរ៉េនិងពិភពលោកពីសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvR2FxFBcUOAn__4E2K7_y4N5wbf0nLV4dpHzSJ2bSKk1UASqNFQoQxD5kl8vP-sQIhHU0kC9ebb8UB8ndG1nos3wSc0G0YOiTtREcvTD5c-bKEkRL1C0GtrYt-Oya7NQ5bHhCM7YQ0k_pfPrGhOtvVfksFJjAHFUCInjCTxbioLea_hXmPR3QcGSbwYG/s2048/image_2026-01-02_10-09-39.png
ការប្តេជ្ញាចិត្តរបស់ក្រុមចម្រៀង Nchive បែបនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនឡាំបាចំពោះក្រុមចម្រៀងដែលមានសមាជិកចំនួន៦រូបនេះដោយប្រកាសពហិការមិនគាំទ្រ។ ទោះយ៉ាងណា អ្នកគាំទ្រកម្ពុជាបានបង្ហាញគោលជំហរយ៉ាងរឹងមាំការពារក្រុម Nchive ពីអ្នកលេងបណ្តាញសង្គមផ្ទះលេខពីរ៕

តារាសម្តែង Zhang Linghe និង Zhang Ruonan ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង

0

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ Zhang Linghe បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីថ្ងៃចូលឆ្នាំសកលរបស់ទូរទស្សន៍ Hunan Television សម្រាប់ឆ្នាំ ២០២៦។ តារាប្រុសរូបនេះបានឡើងច្រៀងចម្រៀងចំនួនពីរបទ និងបានសម្តែងជាមួយនឹងតារាស្រី Zhang Ruonan ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEuiBnKfDeaBMFuA4V7GcVQ0omSvQzKPwASquLZqZX1v2rzymRMQhhyphenhyphenzEXYDOLoSrURhbaLZkwwlzphuAQP2Ysym2QP0LbAt9KEPdAGvrlwESVjeaOP9cUi6EDYKZFo6KJwrlwGL7D3INIAGNslRcbC-s1P1Gb_XpufUnyk2SX7tScTwHz82Kr0qFDHIzA/s1280/image_2026-01-02_10-53-18%20(2).png

តួឯកប្រុស Zhang Linghe បានបង្ហាញខ្លួនក្នុងឈុតពណ៌សដ៏ឆើតឆាយ ដែលត្រូវបានគេប្រដូចទៅនឹងព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ ខណៈពេលតារាប្រុសរូបនេះនិង Zhang Ruonan បានដាក់មនោសញ្ចេតនាទៅក្នុងបទភ្លេង និងទំនុកច្រៀង ដោយម្នាក់ៗកាន់ដៃគ្នា និងសម្លឹងមើលគ្នាដោយរៀបរាប់រឿងរ៉ាវរៀងៗខ្លួន។ ការសម្តែងរបស់ Zhang Linghe និង Zhang Ruonan ដែលជាសិល្បករលេចធ្លោពីររូបនៅក្នុងឧស្សាហកម្មកម្សាន្តចិន បានទាក់ទាញអ្នកចូលមើលជាង ៦០ លានដង ដែលបានក្លាយជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់នៃការប្រគំតន្ត្រីនៅថ្ងៃចូលឆ្នាំសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEK5nHdiIIeF5qYVTy_hNd-LkpBzd4b7A5-6MAkOVC4T4zWACrNds7z-D8oCFSopdlmkATruDcgjd-x5yQIfrUV1xH-Rifi3JuX1QFhjPpdUyl7_iZ0bcmxp_Wsylt8JJsybm750OTcln-kqgUjqMlGtgS_eZB0WlIBdAPKipkwhuooC6fdO3n-yD5i70/s2048/image_2026-01-02_10-53-20%20(3).png

Zhang Linghe បានបន្តភ្លឺចែងចាំងនៅក្នុងការសម្តែងលើកទីពីររបស់ខ្លួន។ ដើម្បីស្របនឹង បទចម្រៀងតារាសម្តែងរូបនេះបានស្លៀកអាវធំវែង ហើយដើរឆ្លងកាត់ឆាកដោយមានទំនុកចិត្តដូចជាតារាម៉ូដែលអាជីព។
ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់លោកទទួលបានការសរសើរយ៉ាងទូលំទូលាយពីទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0AlrYR8LNSXkrEz5U9fPdOW14Qox9dF4p2lwZ_1f545pC4SYz_b0MasDYMFl7fBnRK3oqXd7d7grOZu-2W2XEEBFFVSGaZVO_PyDNrwWDAnknvb_INdj-2JKn6a3MgX5qPRnHB9-OMnL-VLNu6uL1H8fUphcc2n22OkbIFBhN3wwz6olQwKZpy8UmuQT/s2311/image_2026-01-02_10-53-18.png

Zhang Linghe កើតនៅឆ្នាំ ១៩៩៧ គឺជាតារាសម្តែងវ័យក្មេងដ៏ជោគជ័យម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ លោកត្រូវបានគេស្គាល់ដោយសាររូបរាងសង្ហា និងកម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍របស់លោក៕

ថៃប្លែកទៀតហើយ! ចង់បានលាភជ័យឆ្នាំថ្មី នាំគ្នាចូលដេកក្នុងមឈូ.សដាក់សាកស.ព

0

ប្រទេសថៃ ៖ ពលរដ្ឋថៃមានជំនឿមួយប្លែកបំផុត គឺចូលដេកក្នុងមឈូ.សសម្រាប់ដាក់សាកស.ព ដើម្បីបណ្តេញគ្រោះចង្រៃ នាំមកនូវសិរីសួស្តី សំណាងល្អ ជាពិសេស ការដេកក្នុងមឈូ.សក្នុងថ្ងៃចូលឆ្នាំសកល ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋខេត្តណុនថាក់បុរី បានដង្ហែគ្នាចូលដេកក្នុងមឈូ.សនៅវត្តមួយដើម្បីឱ្យជ្រះចង្រៃ ដែលអ្នកចូលរួមពិធីប្រាប់ថា ការធ្វើបែបនេះមានអារម្មណ៍ថា ស្លា.ប់ហើយកើតឡើងវិញក្លាយជាមនុស្សថ្មី បញ្ចៀសភាពស៊យ និងហេតុការណ៍អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFda3aVHETUzELPhNxwezK83R9ywujgK0WEnIaB0fRtu4Sqd2QqyqpuNjC_0cjSn8SdjQIHTFD_j2oFkll9vmekjsAM2E4FryeN-O9xeda8pbRRdLJi0C98Q9eDpGU88tTkkuHbwfKpisQ70wVsDlIp6sReIfccN61fpAszZOu_2sqUTJbPrBp3Ve-ps1/s1200/photo_2026-01-02_11-39-21.jpg

នៅថ្ងៃចូលឆ្នាំសកលនេះ ពលរដ្ឋថៃរាប់ពាន់នាក់ទាំងមនុស្សចាស់ទាំងក្មេងបានធ្វើដំណើរមកកាន់វត្តតាខៀន ខេត្តណុនថាក់បុរី ដើម្បីចូលរួមពិធីដេកក្នុងមឈូស ដែលពិធីនេះរៀបចំដោយព្រះសង្ឃក្នុងគោលបំណងបណ្តេញសំណាងអាក្រក់នៅឆ្នាំថ្មី ។ លើសពីនេះ អ្នកចូលរួនមានជំនឿថា ការដេកក្នុងមឈូសអាចបណ្តេញបណ្តាសា, មានអាយុវែង ហើយជីវិតនឹងជួបតែភាពរុងរឿងពេញមួយឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIl1-AcdVffyry9JHjT2WrXwKLApmHJAvPQdm42ky83lBoas08p3R2O3RGSQdS6rk8-_ptzFYoz7z9GOZNyCN9gWDUxG2WWrB4dw8rlzQtkCq08UY4UemftK5vUfUE3pG4N0OfyZ4eE8hmP8JLajTY6d_dHWY8uX-FMY_U7Q1Q7jTQaK0oLW3C6TQUVla/s1200/photo_2026-01-02_11-39-25.jpg
បរិយាកាសនៅព្រឹកថ្ងៃទី១ ខែមករា នៅវត្តតាខៀន ក្នុងឃុំបាងឃូវៀង ស្រុកបាងក្រួយ ខេត្តណុនថាក់បុរី មានសភាពអ៊ូអរដោយមានមនុស្សម្នារាប់ពាន់នាក់មកពីគ្រប់ទិសទីរង់ចាំចូលរួមពិធីដេកក្នុងមឈូសឱ្យជ្រះចង្រៃ នាំមកនូវលាភសំណាងតាមជំនឿបុរាណ ។ ការដេកក្នុងមឈូស គឺធ្វើពុធជាស្លាប់ដើម្បីឱ្យឆ្លងផុតហេតុការណ៍អាក្រក់ និងបាបកម្មនៅឆ្នាំចាស់ជាមួយរាងកាយបន្លំធ្វើស្លាប់ និងរស់ឡើងវិញពោរពេញដោយភាពស្រស់ថ្លា លាភសំណាងហូរចូល សុខភាពរឹងមាំ ក្នុងឋានៈជាមនុស្សថ្មី ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMkIWBkAm-h4fwcaG3Xr9I-XysIXAdNbiAwRUBeuR9yFQtkMaM4bFoUVc6gMRNB-Yas8bbbTgNp1ZIqZvwxryPBI4k64q1bnDZwREh-wGI4nTIvVlThe-4ScfC8mO1aFaadMvGYHHEUF1law3mULXjPV3KE1OfmaCkhnzdEibvinrfdX87jJt-NFlp3E4/s1200/photo_2026-01-02_11-39-17%20(2).jpg

    ចំណែកការរៀបចំពិធី គឺវត្តតាខៀន បានត្រៀមមឈូសសម្រាប់ពលរដ្ឋមកចូលរួម ដោយមានព្រះសង្ឃសូត្រធម៌ឱ្យអ្នកចូលរួមដេកក្នុងមឈូសជាការរំដោះគ្រោះចង្រៃ បណ្តេញរឿងអពមង្គល ។ បន្ទាប់មក ព្រះសង្ឃក៏សូត្រធម៌ហៅព្រលឹង និងឱ្យពរជ័យ គឺដូចគ្នានឹងមនុស្សទាំងនេះរស់ឡើងវិញមានជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMhdhBSCzmFJkMra-vyr42a4PhvvZxS5-wO3S3Au6ovAlkCSPSXIWO3Ci6nY0o2uU1CnHKT7ioQmYLC5j9FKri6-9_eC4NbW6OOyDeQHjqHqXwTSjiFe7OHqAlmaUwqdzHqLGQ8ypQgmm6Wtj0rMUtKvgXZTkv7RA_4rIDVPXdAS8sRIVzPuR-780EO9JC/s1200/photo_2026-01-02_11-39-17.jpg

    គួរបញ្ជាក់ថា មិនមែនមានតែពលរដ្ឋខេត្តណុនថាក់បុរីទេដែលមានជំនឿបែបនេះ ពលរដ្ឋនៅទីក្រុងបាងកក ក៏មានជំនឿដូចគ្នាដែរ ដូចជា កាលពីឆ្នាំ២០២១ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ពលរដ្ឋនៅជាយក្រុងបាងកក បានកាន់បាច់ផ្កាហើយដេកក្នុងមឈូសនៅវត្តមួយកន្លែង ដោយមានកម្រាលពណ៌សគ្របពីលើពេលព្រះសង្ឃសូត្រធម៌ ដើម្បីមានសំណាងល្អ ឬផ្តល់មកនូវការចាប់ផ្តើមជីវិតថ្មី ។ អ្នកចូលរួមត្រូវធ្វើតាមការណែនាំរបស់ព្រះសង្ឃ ដោយដាក់ក្បាលទៅទិសខាងលិចដូចសាកសពត្រូវបញ្ចុះ និងដាក់ក្បាលទៅទិសខាងកើតតំណាងឱ្យកើតជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjncVb6nOyWNaiIC6D-WCyjMx-BEukvM1hEBDDRe1HnHxchi49leohocmYBa6wVkpFQMOjVgVTlCdva_44dFfTLISbgp87m2h1tyTSahp-jbo3Kn_SXruRmkG_Pfz76fy1HhNGpJ5qTeE3Wp4FPHnGNDk0XDzAvmfpIhQD_BLzk6K95zN8EhVRMR-wByLM8/s1200/photo_2026-01-02_11-39-18.jpg

    តាមការលើកឡើងរបស់អ្នកចូលរួម ការដែលបានដេកក្នុងមឈូសដូចសាកសព គឺជួយឱ្យមានអារម្មណ៍ស្រស់ថ្លា ឈប់ភ័យខ្លាចនឹងហេតុការណ៍អាក្រក់ផ្សេងៗ ពីព្រោះពេលធ្វើបែបនេះ ប្រៀបបាននឹងការស្លាប់ ហើយពេលក្រោកឡើងមានអារម្មណ៍រស់ឡើងវិញ ក្លាយជាមនុស្សម្នាក់ថ្មី ។ ម្យ៉ាងទៀត បើមានអារម្មណ៍តានតឹង ឬគិតថា ជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក៏អាចដេកក្នុងមឈូសបានដែរ ដើម្បីឱ្យអារម្មណ៍ធូរស្បើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfVYUaivnWKbUNddbXV3qcsEUN2nFQGqqwugQp18FJOiUD4JidAtiXQ8m-MRPQImIL3f8fjIxixbAVF5lUYMpgQftAez9VMiOawTYz_mK30gXrmmFYHNh7f6MpZQMU6M0CJs3JeP4Rbns0PfwdakYKJ58eHwBI4MOW3qnvCMn3EYWrevED1CiRg04mxgQn/s1200/photo_2026-01-02_11-39-19.jpg

មហាជនសង្ស័យទំនាក់ទំនងស្នេហា វណ្ណដា និង ឡូរីន មានភាពរង្គោះរង្គើ

0

គូស្នេហ៍ជាច្រើនបានចំណាយពេលវេលាឆ្លងឆ្នាំជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែមនិងសុភមង្គលប៉ុន្តែងាកមកខាងគូស្នេហ៍របស់តារារ៉េប វណ្ណដា និង ឡូរីន វិញនៅឆ្ងាយពីគ្នាមួយចំហៀងមេឃម្នាក់។ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺពួកគេបានបញ្ចេញសារខុសប្រក្រតីសដែលនាំឱ្យមានការសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរមានភាពរង្គោះរង្គើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKPDcg_egkV0eZsolb1elYOmNwfDXthpCMtyGQCTqwxmgqp8MQ6JDFPeQga9qt08ytoaULyw39Yr8j1jeZmt_dhSQli1z3R2BHpJXfYck7ixoRW0kIR8uB-AGCPEMxhWZb5-ysAGWJgHqdAmWobqQ2V1iD0AIk2Rwh7M0FvBdXI6zosUu95tV6OBTBzEV/s1137/photo_2026-01-02_11-45-31%20(2).jpg
វណ្ណដា នរិទ្ធ រ៉េត ស៊ូហ្សាណា និងអ្នកជិតស្និទ្ធជាច្រើនទៀតបានបង្ហាញរូបភាពជួបជុំគ្នាក្នុងឱកាសចូលឆ្នាំសាកល។ ចំណែកឯ ឡូរីន វិញគឺបានបង្ហាញថានាងបានចេញទៅក្រៅប្រទេសតាំងពីមុនថ្ងៃឆ្លងឆ្នាំសូម្បីតែថ្ងៃភ្ជាប់ពាក្យតារាចម្រៀង វណ្ណថាន ឡូរីន ក៏មិនបានចូលរួមផងដែរ។ លើសពីនេះទៀត វណ្ណដា និង ឡូរីន គឺបានបញ្ចេញសាររៀងៗខ្លួនហាក់ដូចជាអ្នកទាំងពីរមានបញ្ហានឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLNuBEtCMydr0dOFDlDIkD9LqGUyQoyoFTsbRcEBFfdk-t2v46QiDbb6v2zXTbCLumDUMl60WKVHx8mZU2i059k2b5bzLmpuiUToRXI3yHMvrqsJ1ZvzQ9t4foklkunn5VMP-j9MVu5eOggyfpllSXFkObR4nDI0giOeruhiFRhuq90V8tAnPCzzhHhL5x/s626/photo_2026-01-02_11-45-31%20(3).jpg
តារារ៉េប វណ្ណដា បានបង្ហោះនៅលើ Story របស់ខ្លួនថា « អ្នកគឺជាចំណែកមួយដែលខ្ញុំចូលចិត្តបំផុតសម្រាប់ឆ្នាំនេះ ទោះបីជាយើងមិនបាននៅជាមួយគ្នាក៏ដោយ។ ដំណើររឿងពួកយើងសម្រាកត្រឹមនេះមិនទាន់បញ្ចប់តែក៏ពេញលេញ។ ចាប់ផ្តើមថ្មីដោយល្អៗ!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiqyl-FzPLe-hsp3kalK7bO3lXk51ve2TW0-CiExRY4-eTb8lO0DJ9cPQc6IAO8Yxw7lD47tAnxNiYlCYdfTNqSpzhCUuIw4Kg5kei9mnjNOcMhLD9cRo8bWAu7MNsiLlssRf_x4s-ZidFbYO3M1Y5rQ28OFe2LMfwpCGQh56fhewt1YPPxg2mqY7IJG_U/s1059/photo_2026-01-02_11-45-31.jpg

ចំណែកឯ ឡូរីន វិញបានបង្ហោះរូបយន្តហោះក្រដាសដោយសរសេរថា «ឆ្ងាយពីផ្ទះ តែខ្ញុំ មិនកុហកទេថាបេះដូងខ្ញុំឥលូវនេះរៀងធ្ងន់ណាស់។ ដំណើរកម្សាន្តនេះនៅម្នាក់ឯងហើយវាឈឺចាប់ដែលពួកយើងមិនអាចនៅជាមួយគ្នាបាន»។ ឡូរីន ក៏បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំបានចាកចេញពីផ្ទះរបស់យើង ការគិតដែលនៅឆ្ងាយពីគ្នាប្រហែលជាធ្វើឱ្យវាកាន់តែងាយស្រួល។ប៉ុន្តែគ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំនៅតែនឹកអ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBu4O3kNOK6g9isWURd4etw1jFHACudKZ2gRFW72J79WFBioFa2l6AMtkStOBDUHHArGJTeRFuhoJmdfNCmjW2hrQTdk7RiEeNo68xgp0_UHjJJiLg_iTIM6ExXFSK-yRx17-KOfxqfDaWVE-ESFVsFzUw8CjGfrErEv3tqerGhjqe-bCVNmtWr6ujx5AM/s1284/image_2025-02-15_09-18-55.png

ការបញ្ចេញសារខុសប្រក្រតីរបស់ វណ្ណដា និង ឡូរីន បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរទំនងមានភាពរង្គោះរង្គើទើបថ្ងៃឆ្លងឆ្នាំមិនបាននៅជាមួយគ្នាហើយថែមទាំងបង្ហាញអារម្មណ៍សោកសៅទៀត។ កាលពីថ្ងៃទី១៨ ខែធ្នូ វណ្ណដា និង ឡូរីន គឺនៅភាពចុះសម្រុះជាមួយគ្នានៅឡើយដោយអ្នកទាំងពីរបានចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCtqA5HCAbyR51cTP8e3vPOk6onA_Lq6jgDJZNgs41lnv6Jydtl7SkLnM9cUa6e5Y7KsYX8ouBirk9Gid8_EIGMqFo_deBEINhj1Pw6mhaizUbsgxZmDfsmD2YReg-ghkgBlJWoSLDYPNKt8RRDjPCnBUuMKenFMcHpbPAw9iVwviKc4dkS4WeafocBohV/s1280/image_2025-10-09_08-33-20.png
អ្នកមួយចំនួនក៏សង្ស័យថាគូស្នេហ៍មួយគូនេះទំនងជាបែកគ្នាហើយ ចំណែកឯមតិខ្លះទៀតប៉ាន់ស្មានថាអាចប្រហែលជាអ្នកទាំងពីរឈ្លោះអន់ចិត្តខឹងគ្នាដូចជាគូស្នេហ៍ឯទៀតប៉ុណ្ណោះ។ ទោះយ៉ាងណា ការពិតយ៉ាងណាមានតែពេលវេលានិងសាម៉ីខ្លួនប៉ុណ្ណោះដែលអាចបញ្ជាក់ការពិតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgas_V1sHF3DL0lXRm618YvhX9iGjpoWaH8TbyV-lY3aO7GQMXBjTE7ZWeraJqycdWMJzJXV6VjVly0rXDQOmYfgePN-HGHRlcZ0t4XU84EqBusNFltZhAmQ_EnaqhJocuQnKGMx3Rlb3zWGnEqHzm5_5kmN_wnjozaVOOVtklmCQCyCa7k3R5pmINEBQsG/s1284/image_2024-08-05_12-15-50.png

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕

ធនាគារជាតិ ផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខក្នុងការពន្យាពេលទូទាត់សំណងឥណទាន

0

យោងតាមសេចក្ដីជូនដំណឹងស្ដីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ នៃកម្ពុជា បានសម្រេចផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខលើសជនភៀសសឹក ក្នុងការដាក់សំណើរសុំពន្យាពេលការទូទាត់សងឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi60YgPUwzvJffh2L-4HT07B6pdhrxGnYrHk3KCIzEDEdgBoHHwvdII4TrZFZMQ0MYdmqJm9IQ3WlqQEYEprY9yjigredHG8eJsDt8sq3ABQ1D1B5EXEzoANZgyQNNpY7mzWSs6dj7N08GWAlm0bE9dOJc3M3X3dXxWHpm244WBuhB9bqQBzhuY3ocVayCT/s1024/image_2026-01-02_10-16-56.png

ការណ៍នេះធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិននិងជាជនភៀសសឹក មានការកើនឡើង កាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoy_hSY19SjrQJN1Vxnfmf8WUWFs860IPvcpD4TnKU24_nPClqyCAOzrnmbyHY_j0rhjxU-VNWEHZyCh_vGGuS-lmDOywjqEYxmHCIqS5Z6elHnrivzUyXfiVxNPjitxzdOKV90pw7GFLyzUdJD-oWrjOGiRPiwZRQS8dUyCHBIbkuFPVHFoYMlpjjULcG/s1024/image-2266.png

អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹក ទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខ ជាមុនសិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0TXYmqn1W_1Ifq-pzArUtv71P4Urh0bONaKh8GVprKx1keNcSJgqmex4N55d4mcOl-tNyEuoz0MQ0K46yxGh9KRG3p-BayOkjSAB1m5ZSybEvIfbN5pD8Xpln4I9MxZrBxFMqa6YwnkXD-z61R_f0Zy3HH-tRM_LBRI02_k0h9VFSax6rru7AgOm5i2v9/s1280/photo_2026-01-02_09-40-01.jpg

ទន្ទឹមនឹងនេះផងដែរ សម្រាប់យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិណែនាំឲ្យបងប្អូនទាក់ទងទៅកាន់លេខទូរសព្ទហតឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

បុគ្គលមានឋានៈខ្ពស់មួយរូបរបស់ឥណ្ឌា មានគម្រោងសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅកម្ពុជា

0

លោក Kiran Kumar Reddy Churukanti ប្រធានសមាគមធុរកិច្ច កម្ពុជា- ឥណ្ឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបំផុសគំនិត ដល់ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា គួរពិចារណាបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅលើទឹកដីកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ បន្ទាប់កងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុមួយអង្គ នៅតំបន់អានសេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7Sp1XA6I6jQmY-Abru8X-LUgKVMrUS0RUppQIviiVDp_kj4qNx-9S4RPH9K6X3fPcpNYiqlkqW6IMhwH4OEemWNhRLnJfIJmxItCinc_xk4I0-5TDZkdW6sjZeop4BuoYDGRhPn3n6572A6-5EVdacg29G2oYY4DfhBGM0eGJQ6k8khmFVDVBbMS10zJ/s1280/photo_2026-01-02_08-50-40%20(3).jpg
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក Kiran Kumar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ចំពោះការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់អង្គរវត្ត ដែលជានិមិត្តរូបនៃអរិយធម៌ខ្មែរ ដែលពិភពលោកកោតសរសើរ។ នេះជាការលើកទឹកចិត្តដែលបានឃើញភ្ញៀវទេសចរឥណ្ឌាជាច្រើន មកដោយការគោរព និងការលះបង់ជាពិសេសទៅកាន់អង្គរវត្តក្នុងខេត្តសៀមរាប ដោយសារតែវត្តមានរបស់ព្រះវិស្ណុ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជាអស់ជាច្រើនសតវត្សមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuoKqG1PcNAiNg8j1oxQI6DwLHKxS6290zPIpBc5axqqSDWfs_YnGHZ-W9482YfmDBbtNJkRvHs-xXTtap8DCvzineS8SyLk91rfEnDzuGa-mNyz3-H50IpTfARQdT4soaRbvSXLABeWwi0h32fJdK84db0jlZutz0Tn9VvrtN-xII-QioSmDBAFf1tTHB/s1280/photo_2026-01-02_08-50-41.jpg

លោកបន្តថា “សព្វថ្ងៃនេះ កម្ពុជាកំពុងរីកចម្រើន ទេសចរណ៍កំពុងរីកចម្រើន ចំណងវប្បធម៌កំពុងពង្រឹងហើយជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជាកំពុងនាំប្រទេសជាតិរបស់យើងឱ្យកាន់តែជិតស្និទ្ធ។ ថ្ងៃនេះគឺជាថ្ងៃវិគន្ធឯកដែលជាថ្ងៃដ៏វិសេសវិសាលបំផុតរបស់ព្រះវិស្ណុដែលតំណាងឱ្យតុល្យភាព ការការពារ និងភាពសុខដុមរមនា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLn8Hb6vZZ__keVGoMDz3qKf-fy__QxRE5ng0r3rzSnuAsg7YHGgeKV8txXh2GnN5yJD8TkiBY4kUkqb0LA5UvF_31mvdSd-R_fngiuM99g1hPYh0kPCD3Ng7JO6lmQxcTVWdD6IgnOFG3n3dgMQjdOC75YPOZ870FD7NCbXXku4FfwU2gP6B-jPI_q57/s1200/photo_2026-01-02_08-50-40%20(2).jpg

លោកបន្ថែមថា “នៅថ្ងៃពិសេសនេះខ្ញុំចង់សួរប្រជាជនឥណ្ឌា និងកម្ពុជាថា៖តើយើងគួរពិចារណាមូលនិធិឥណ្ឌា-កម្ពុជាដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅក្នុងប្រទេសកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ និងឯកភាពទេ? ដោយមានការណែនាំពីអ្នកប្រាជ្ញ អ្នកបញ្ញវន្ត និងទីប្រឹក្សាជាន់ខ្ពស់នៅកម្ពុជា តើយើងគួរទទួលយកភារកិច្ចនេះ ដើម្បីនាំមកនូវមោទនភាពសម្រាប់មនុស្សជំនាន់ក្រោយដែរឬទេ?”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYngEfBdFoYWdl-xd2A1i01KkamjJ2mNAvmCIkENcyVi7A4TeL2O1oNH24W1_2v2mBNDKnpkRkEls5wuZS2FiYsXytOCl4qVLmlUcFdSzuKXYc0GeiMdrnhA3oOW00k5zzu6ZA3KBCUz_RBFlNmeR_1LkQP8d9hBwQoPEP2S2vW-2tI1xQDbC0KBdpG2iy/s1183/photo_2026-01-02_08-50-40.jpg

នៅក្នុងវីដេអូឃ្លីបនោះលោក Kiran Kumar Reddy Churukanti ក៏បានជូនពរសូមឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានបញ្ជាក់ថា “មតិរបស់អ្នកមានសារៈសំខាន់ ព្រោះនេះគឺជាបេតិកភណ្ឌ និងជាសំឡេងរបស់យើង។ តើយើងទាំងអស់គ្នាគួរចូលរួមគ្នាដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជាដែរឬទេ?” ដែលក្នុងន័យនេះ លោកចង់ឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

ថៃថាការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញជាជ័យជម្នះរួមគ្នា មិនមែនចុះចាញ់ការទូត

0

មជ្ឈមណ្ឌលរាយការណ៍ព័ត៌មានព្រំដែនកម្ពុជា-ថៃបានលើកឡើងពីការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាការចុះចាញ់ការទូត ឬរងសម្ពាធពីប្រទេសណាទេ ប៉ុន្តែជាជ័យជម្នះរួមគ្នារវាងកម្ពុជា-ថៃ ដើម្បីកាត់បន្ថយភាពតានតឹង និងមិនមែនជាលក្ខខណ្ឌពិសេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។

មជ្ឈមណ្ឌលនេះបញ្ជាក់ថា ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបនេះ អនុវត្តតាមក្របខ័ណ្ឌដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងយន្តការផ្លូវការ និងប្រកាន់នូវគោលការណ៍មនុស្សធម៌ជាសកល ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ។ ការដោះលែងវីរកងទ័ពកម្ពុជា គឺមិនធ្វើតាមទាមទាររបស់ប្រទេសណាមួយ ប៉ុន្តែជាការអនុវត្តតាមការសន្យាដើម្បីកាត់បន្ថយភាពតានតឹង និងបញ្ឈប់ការប្រឈមមុខ ។

ភាគីថៃចាត់ទុកការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាជ័យជម្នះរួមគ្នារវាងកម្ពុជា-ថៃ មិនមែនជាការឈ្នះ-ចាញ់ផ្នែកការទូត ។ ថៃស្នើឱ្យភាគីទាំងអស់កាត់បន្ថយជម្លោះ បង្កើតបរិយាកាសអំណោយផលដល់សន្តិភាព និងសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។ រីឯការសង្ស័យថា ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាការដោះដូរ ឬមានលក្ខខណ្ឌអាថ៌កំបាំងនោះ មជ្ឈមណ្ឌលរាយការណ៍ព័ត៌មានព្រំដែនកម្ពុជា-ថៃសូមបញ្ជាក់ថា ការដោះលែងស្របតាមការព្រមព្រៀងកាត់បន្ថយភាពតានតឹង គ្មានលក្ខខណ្ឌពិសេស ប៉ុន្តែជាការផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងទំនុកចិត្តទៅវិញទៅមក ។

ក្នុងអំឡុងពេលឃុំខ្លួនវីរកងទ័ពកម្ពុជាទាំងអស់ ថៃបានអនុវត្តតាមគោលការណ៍មនុស្សធម៌ វិធានការសកល សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសុវត្ថិភាពវីរកងទ័ពកម្ពុជា ហើយការឃុំខ្លួនរយៈពេលយូរ ដោយសារថៃមិនអាចដោះលែងក្នុងអំឡុងពេលស្ថានការណ៍មិនទាន់ស្ងប់ ។ ថៃនៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូតតាមរយៈយន្តការព្រមព្រៀងគ្នា និងផ្តល់សុវត្ថិភាព ដោយផ្តោតសំខាន់បំផុតលើការការពារពលរដ្ឋតាមបណ្តោយព្រំដែន ។

គួរបញ្ជាក់ថា ថៃបានដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្ទាប់ពីថៃគ្រប់គ្រងអស់រយៈពេល១៥៥ថ្ងៃ ។ វីរកងទ័ពកម្ពុជា ចំនួន២០រូប ត្រូវបានកងទ័ពថៃចាប់ខ្លួន និងគ្រប់គ្រងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បា.ញ់ចូលជាធរមាន បន្ទាប់មក ថៃក៏ប្រគល់វីរកងទ័ព ចំនួន២រូប ឱ្យកម្ពុជាវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។

តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរកងទ័ពកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូបឆាប់រហ័សបំផុត និងសុវត្ថិភាព ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែង និងបញ្ជូនវីរកងទ័ពកម្ពុជាត្រឡប់មកប្រទេសកំណើតនាពេលនេះថា ជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា-ថៃ ។

បើតាមឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការដោះលែងវីរកងទ័ពកម្ពុជាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ក្នុងនោះមានទាំងការបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញនាពេលឆាប់ៗ ៕

ប្រពន្ធធ្វើម្ហូបឆ្ងាញ់ៗពេក Huang Zitao ឡើងគីឡូស្រឺតៗ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិននៅក្នុងកម្មវិធីមួយតារាចម្រៀង និងតារាសម្តែង Huang Zitao បានបង្ហាញថាទម្ងន់បច្ចុប្បន្នរបស់លោកគឺ៩០គីឡូក្រាម។ ទម្ងន់នេះបានធ្វើឱ្យតារាសម្តែង Dylan Wang លាន់មាត់ថា «តើអាពាហ៍ពិពាហ៍ពិតជាធ្វើឱ្យមនុស្សឡើងទម្ងន់ដោយសារសុភមង្គលមែនទេ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGOcwZS8XGKie0xB7t9H7GPvVElWImomXnv99iLauqhdHjUtD1pISY_fFPBBr_m8Src-P7fyfBKM93vnTway9KrXn6XN6I2cFAJFHmsHYK5mE-CfDcvIIebLCuGgPZ6DyTOumOMsf4ZIFOdHZxMQVbTEtaYv_ttFuhnzbk7yXSEsTHUTXG630i4djRech/s1024/image_2025-12-31_16-04-41.png

ក្រោយមកអំឡុងពេលផ្សាយផ្ទាល់មួយ Huang Zitao បានចែករំលែកដោយស្មោះត្រង់អំពីមូលហេតុនៃការឡើងទម្ងន់របស់ខ្លួនថា «ការធ្វើម្ហូបរបស់ប្រពន្ធខ្ញុំឆ្ងាញ់ណាស់។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំឡើងទម្ងន់»។ ក្នុងអំឡុងពេលដែលលោកជាសមាជិកក្រុមចម្រៀង EXO Huang Zitao មានទម្ងន់ ៦២ គីឡូក្រាម មានចង្កេះ ៦៦សង់ទីម៉ែត្រ និងត្រូវបានគេស្គាល់ដោយសាររាងកាយស្លីមរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ រូបរាងរបស់លោកបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីរៀបការមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyPQzf7vc5i6p7J_bymtFjMTB_ifCYhN0Kkwjzw0-hfz1YrygDyb4xNvSMcPEh-pEw-b3XiWy1Y_YeKrECzftZHR2rF2L-8RiWwKCl4AhTSFQmvuUrBh9nRpHRTRNc7cbCvhrKfmaBb9U6V-RpLfhyphenhyphenR4hl3c12t37rzmVU59NXvFZt7o6NOt5UY0pNy9in/s700/image_2025-12-31_16-04-41%20(3).png
សាធារណជនចិនកំពុងជជែកវែកញែកយ៉ាងក្តៅគគុកអំពីការផ្លាស់ប្តូររបស់លោក Huang Zitao ដោយបង្ហាញថាវាឆ្លុះបញ្ចាំងពីទស្សនៈខុសគ្នាលើសុភមង្គល អាពាហ៍ពិពាហ៍ សុខភាព និងការរក្សារូបភាពរបស់សិល្បករនាពេលបច្ចុប្បន្ន។ ការរក្សារាងឱ្យល្អឥតខ្ចោះគឺមានសារៈសំខាន់សម្រាប់សិល្បករ ហើយមនុស្សជាច្រើនត្រូវបានរិះគន់នៅពេលដែលពួកគេឡើងទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ Huang Zitao ក្នុងឡើងទម្ងន់ដើម្បីសុភមង្គលភាគច្រើនទទួលបានមតិប្រតិកម្មវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v61XSwbetUVmxeLJtyyPuC61hCE83hzD5u0DCvzsiCgl32C4QdtE1TknNySgquTDHHzZoOdmk_wtn3-Om68zdyLnW6YHM6aAxxPkh7cSHF0sEZC8hddMO67pjYcRRm_TR_KYq30ZiarOCjE7g98i3dfzM2wWUsGuseEmWhIndNTytOMQLzv8Kjgw8Yx/s700/image_2025-12-31_16-04-41%20(2).png
Huang Zitao ក៏បានចែករំលែកដោយស្មោះត្រង់ផងដែរថា «សុខភាពគឺជារឿងសំខាន់បំផុត។ កុំវិនិច្ឆ័យការខិតខំប្រឹងប្រែងរបស់ខ្ញុំដោយទម្ងន់របស់ខ្ញុំ»។ គេដឹងថា Huang Zitao បានចូលរួមក្រុមហាត់ប្រាណជាមួយសិល្បករជាច្រើនដូចជា Huang Xiaoming និង Dylan Wang ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiChPrM4uUOxZr6A5bGsWQN3XOE0DYTGCu6QDqCDC3QT94HYFmgzJ3ulKR-4W9X5wPvnpC9AIr5tfuLD2vyxeH7WbYjkqr0_3vyoTQr0XS6qkMIM31Xfbc4eJUg1nf9KhTxpRLa0lYxGbnqukfpVdoquyZVjZrtqihPYewOkp5tVySo_w3SmF_bHiujGf-/s1100/image_2025-12-31_16-04-40.png

ទោះបីជាទម្ងន់របស់តារាប្រុសរូបឡើងដល់ ៩០ គីឡូក្រាមក៏ដោយ ភាគរយជាតិខ្លាញ់ក្នុងខ្លួនរបស់លោកនៅតែមានប្រហែល ១២-១៣.៤% ដែលទាបជាងមធ្យមភាគ។ ការផ្លាស់ប្តូររូបភាពរបស់ Huang Zitao ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងការរំពឹងទុករបស់សាធារណជនចំពោះសិល្បករស្តែងពី «ចរិតពិត» ហើយត្រូវបានគេពេញចិត្តជាងរូបភាពដ៏ល្អឥតខ្ចោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIb7Stg6CuW6pLI-LTIFz81NT8YEAse11-EeNhWpsc-qUaBIkrpFQX9UDSm13cbRYRzhEw4vHs0kg6_LcXCEja-Fs9BFezXf6Je8EzCLNuOQLjWH5F4PuUsKEUaUiZWDIQTvI4LPYJmvptzowD-3qfW2ClIZzjmbtDT9Xmrh3zorHWiQwxwyB80f9rSuY/s1350/image_2025-12-31_16-04-39.png

នៅខែតុលា ឆ្នាំ២០២៥ Huang Zitao និង Xu Yiyang បានប្រារព្ធពិធីមង្គលការរបស់ពួកគេ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ពិធីមង្គលការរបស់គូស្នេហ៍នេះគឺជាពិធីដ៏អស្ចារ្យមួយ ដែលរួមមានទាំងពិធីជប់លៀងក្រៅផ្ទះ និងពិធីជប់លៀងធំមួយ។ ទីកន្លែងរៀបការដូចរឿងនិទាននេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងនៅលើបណ្តាញសង្គម៕