សកម្មភាពរបស់តារារ៉េប ម៉ាន់ វណ្ណដា និង រ៉េត ស៊ូហ្សាណា ម្នាក់ច្រៀង ម្នាក់លេងភ្លេង បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើន។ ចាប់តាំងពី ហ្សាណា ចូលក្នុងទ្រនំបារមីអ្នកទាំងពីរពុំទាន់មានឱកាសសហការជាមួយគ្នានៅឡើយទេ។
ទំនាក់ទំនងរវាងសិល្បករទាំង៥រូបរបស់ផលិតកម្មបារមីរួមមាន វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និង រ៉េត ស៊ូហ្សាណា ត្រូវបានទស្សនិកជនមើលឃើញថាមានភាពចុះសម្រុងរាប់គ្នាប្រកបដោយភាពរីករាយ។ ជាតារាចម្រៀងស្រីតែម្នាក់ក្នុងចំណោមសមាជិក ហ្សាណា តែងតែទទួលបានការមើលថែដូចជាព្រះនាងនៅក្នុងរឿងភាគ។ 
នាពេលថ្មីៗនេះតាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកគេបានឃើញ រ៉េត ស៊ូហ្សាណា និង វណ្ណដា បង្កបរិយាកាសសប្បាយរីករាយជាមួយគ្នាដោយហ្សាណា គឺជាអ្នកច្រៀង ចំណែកឯ វណ្ណដា គឺជាអ្នកលេងភ្លេងធ្វើឱ្យទិដ្ឋភាពនោះបង្កឱ្យមានការរំពឹងយ៉ាងច្រើនពីសំណាកហ្វេនៗ។ អ្នកគាំទ្រខ្លះក៏បានឱ្យរូបបេះដូងនិងរូបភាពបញ្ជាក់ពីក្តីស្រលាញ់ ចំណែកឯមតិខ្លះទៀតថា វណ្ណដា និងហ្សាណា សមគ្នា។.png)
កាលពីកន្លងមកនេះ វណ្ណដា និង រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងបទពីដើមជាមួយគ្នាប្រកបដោយភាពរីករាយផងដែរ។ ស្ថិតក្នុងទ្រនំជាមួយគ្នា ហ្សាណា មានភាពជិតស្និទ្ធ ជាមួយនឹង យូហៃ និង នរិទ្ធ ដោយធ្លាប់ចេញបទចម្រៀងជាមួយគ្នា ខណៈពេលនេះនាង និង វណ្ណដា ក៏ហាក់ចុះសម្រុងគ្នាខ្លាំងដែរ។ នេះក៏នាំឱ្យមានការរំពឹងទុកដែរថាអនាគត វណ្ណដា និង រ៉េត ស៊ូហ្សាណា អាចនឹងសហការជាមួយគ្នាមិនខាន៕










