Home ព័ត៌មានអន្តរជាតិ ចិនព្រមានសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុ.ធឱ្យតៃវ៉ាន់ជាបន្ទាន់

ចិនព្រមានសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុ.ធឱ្យតៃវ៉ាន់ជាបន្ទាន់

12
0

រដ្ឋាភិបាលចិនបានចាត់ទុកអាមេរិកលក់អាវុ.ធឱ្យតៃវ៉ាន់ជាបន្តបន្ទាប់ គឺជាការគំរា.មកំហែងអធិបតេយ្យរបស់ខ្លួន និងជំរុញដល់ឯករាជ្យតៃវ៉ាន់ ខណៈចិនប្រកាសថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិនបានព្រមានអាមេរិកឱ្យបញ្ឈប់ការលក់អាវុ.ធឱ្យតៃវ៉ាន់ជាបន្ទាន់ និងស្នើឱ្យអាមេរិកគាំទ្រការបង្រួបបង្រួមតៃវ៉ាន់ជាមួយចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF1r9lC9Udt6qxqhdMfQJYMudH0FPAZLlnwUfmyAbCxtgOq1x2OJ7Q9UNCrdTiSux-f5pLOdj4kafeEdt8_x2ECC6qrqvzVvsjtwMz6qiyiBwnxAJ7wOjDT0vXS8OvagW-qt0zMlYcwOJHMNWdjDXhQpa9F7cgLFF8QLYtX1HC_Pi34Yb_D1geCiM4Smtq/s781/photo_2026-02-12_14-09-34.jpg
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន អ្នកស្រី Zhu Fenglian កាលពីថ្ងៃទី១១ ខែកុម្ភៈ បានលើកឡើងពីអាមេរិកលក់អាវុធឱ្យតៃវ៉ាន់ថា អាមេរិកគួរតែគាំទ្រគោលការណ៍ប្រទេសចិនតែមួយ ដោយអនុវត្តតាមសេចក្តីថ្លែងការណ៍រវាងអាមេរិក-ចិន ចំនួន៣ច្បាប់ ព្រមទាំងបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscrMm7bVVaX4_IKxcV00sZ2oG4E9G_s70iFEWvtFcvoSpIPRkvqJvSsEbS2OJKvzpjMU_aExyfJSTbuDVl0s4aINBmcZy3EK_k8hHiokGZ9KJxiaWHSRD-lUeRPsF2pXbVfj9Cyx3OI_UsvYzhPaCIO37bbrBQ0V-sy1GWmPMY3YbqMLj57FOYrTtCwLG/s1280/photo_2026-02-12_15-13-57.jpg

អ្នកស្រី Zhu បន្តថា ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន មន្ត្រីគណបក្សប្រជាធិបតេយ្យនាំមុខ (DPP) របស់តៃវ៉ាន់រីករាយក្នុងការទិញអាវុធពីអាមេរិក និងស្នើឱ្យអាមេរិកជួយការពារតៃវ៉ាន់ពីការវាយប្រហាររបស់ចិន ។ អាមេរិកលក់អាវុធឱ្យតៃវ៉ាន់បែបនេះ កាន់តែធ្វើឱ្យតៃវ៉ាន់ធ្លាក់ទៅក្នុងគ្រោះថ្នាក់ខ្លាំងឡើង និងនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ពលរដ្ឋតៃវ៉ាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGoD3gmzDh888GO8URQNPn-wmBw7fwRs2XH1891To0VgC4pqpffgYnhOrUXhG3o7Lu70vNChChuMG3x72j0bNONMeLUyT5XwM6XkmPQ4xTmcZDGOiuM8dBuoMoHDElcP5J4zn8jgwgdfuMCXIZCQhAs7DnAxrWijP2w0oqYy90vB7HljAGJH8mrIOpfgpe/s1280/photo_2026-02-12_15-13-56.jpg
ចំណែកថវិកាក្រសួងការពារជាតិតៃវ៉ាន់ចង់បង្កើនកិច្ចសហការជាមួយអាមេរិកតាមរយៈការទិញអាវុធនោះ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិនថា បញ្ហារបស់តៃវ៉ាន់ គឺជាបញ្ហារបស់ចិន ហើយចិននឹងមិនព្រមឱ្យមានការជ្រៀតជ្រែតពីប្រទេសផ្សេងដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5y4fEn5PgSOKxxZTZbXIzXpo0d0BYkr5MOWRFMYVOFJjgL20KapKxVc_3EnwLQOtOEbRwMXTeurcpBOC9Oo9e-etqoLxPfpYGnOGN0igYRyVO1EnaX-JJnhCiRR_noeatwqjSP9N1wQdd1D9mJDX-rk3smoI3K_51JIkgBlIdR9bXJjezs0na-U7U0W3G/s1280/photo_2026-02-12_15-12-50.jpg

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិនដាស់តឿនឱ្យអាមេរិកប្រុងប្រយ័ត្នបំផុតចំពោះបញ្ហាតៃវ៉ាន់ ដោយបញ្ឈប់ការគាំទ្រតៃវ៉ាន់ឱ្យទាមទារឯករាជ្យពីចិន ព្រមទាំងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនផងដែរ ។ រីឯគណបក្សប្រជាធិបតេយ្យនាំមុខ (DPP) របស់តៃវ៉ាន់ ដែលព្យាយាមសហការជាមួយកងទ័ពអាមេរិកដើម្បីផ្តាច់ខ្លួនពីចិននោះ នឹងបរាជ័យមិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1e-_ADKEArFHr4xO0rxjv_n0eYamTQiOIFvn4HQPSRdKjrqT7dGg2lORyJG3l0Z25U1oi5KChV3K_potROfqRhKXvXRk2G4gMrjgGlKlTm79RpydR1c5nCfcZs6Z84dzdf7aCP2tY11-8Sptfxb2TUlEjpnVReCZkF1oRydY-omJo4ewJxRQ4Su67o249/s1280/photo_2026-02-12_15-12-49.jpg
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដោយសន្តិវិធី ប៉ុន្តែបានព្រមាន ប្រសិនបើរដ្ឋាភិបាលក្រុងតៃប៉ិហ៊ានប្រកាសឯករាជ្យជាផ្លូវការពេលណា ចិននឹងប្រើប្រាស់កម្លាំងទ័ពពេលនោះ ។ មន្ត្រីរដ្ឋាភិបាលចិនចាត់ទុកអាមេរិកលក់អាវុធឱ្យតៃវ៉ាន់ គឺជាការបំផ្លាញទំនាក់ទំនងនៅច្រកសមុទ្រតៃវ៉ាន់ និងជំរុញឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8-cisjH9sZyrVButyOGfxmQjpfOoWD9yQhZ_5epddclx6ihLN0dXmJZsIp0oN-RCco2Bcidi-DZcq_MzIU1hq_THRthTKzJZnZU92UmuRy0CHK6Fdn8yU-j-GTSau4mRut6MhwARZeMen9INfWKl0DwaFHhNjJUSw1kosgJ3Y4WpfK9MI-DlZbK6QD1Xb/s1110/photo_2026-02-12_15-12-49%20(2).jpg

កាលពីដើមខែកុម្ភៈ ប្រធានាធិបតីចិន លោក Xi Jinping បានដាស់តឿនប្រធានាធិបតីអាមេរិក លោក Donald Trump ពីការលក់អាវុធឱ្យតៃវ៉ាន់ បន្ទាប់ពីអាមេរិកប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ សម្រាប់ឱ្យតៃវ៉ាន់ការពារខ្លួនពីការវាយប្រហាររបស់ចិន ៕