Home Blog Page 1354

ទេព បូព្រឹក្ស សម្រេចក្តីស្រមៃតាំងពីតូចឡើងឆាកច្រៀងរួមគ្នាជាមួយ យក់ ថិតរដ្ឋា

0

តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានសម្រេចក្តីស្រមៃរបស់ខ្លួនមានឱកាសច្រៀងរួមគ្នាជាមួយតារាចម្រៀង យក់ ថិតរដ្ឋា ជារៀមច្បងក្នុងអាជីពសិល្បៈហើយក៏ជាអាយដលរបស់នាងតាំងពីខ្លួននៅតូចមកម្ល៉េះ។ ទទួលបានក្តីស្រលាញ់និងការឱ្យតម្លៃពីសិល្បករជំនាន់ក្រោយដូចនេះអ្នកនាង យក់ ថិតរដ្ឋា បានពោលពាក្យនេះទៅកាន់ ទេព បូព្រឹក្ស និង ជី ដេវីត។

ការប្រគំតន្រ្តីរបស់ ទេព បូព្រឹក្ស ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា តារាចម្រៀងរូបនេះបានប្រាប់អ្នកគាំទ្រថា កាលពីខ្លួននៅក្មេងពេលតារាចម្រៀង យក់ ថិតរដ្ឋា ទៅទីណាគឺនាងតាមទៅទីនោះនិងឱ្យម្តាយជូនទៅមើលរហូត ហើយតែងតែមានក្តីស្រមៃ ទោះបីជារាល់ថ្ងៃបាក់ទឹកចិត្តឬគិតថាកន្លែងខ្លះមិនអាចទៅរួចគឺនាងមិនដែលបោះបង់ក្តីស្រមៃនោះចោលទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTu1C5-SU9AKQXXk_fCCOTsnqlSP0T1w70Z5F242CfaNtQJsPwtEDSsCaiR-RJj47AIztQ5rnMbUreKDBCSUTGsJkolNda_h69ZMS3ZA3o_JosS2DWoin87853aS-YSSZLFCRiAhiNy55AAaMumpEvmrf29MDP6lyBtLJYDZiGh6nLtXnNWN28V1fWO4U/s2048/402920134_3691642497739662_8783589834582248820_n.jpg

ទេព បូព្រឹក្ស បានប្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតថាកុំបោះបង់ក្តីស្រមៃដូចគ្នា បើសិនជាថ្ងៃមុខចង់បានភាពជោគជ័យដូចពេលនេះជាដើម។ កាលពីមុននាងមានក្តីស្រមៃចង់ច្រៀងលើឆាកជាមួយរៀមច្បង យក់ ថិតរដ្ឋា ទាល់តែបានហើយពេលនេះក្តីស្រមៃរបស់ខ្លួនបានក្លាយជាការពិតដោយសារតែខ្លួនមិនដែលបោះបង់ទោះបីជីវិតរបស់ខ្លួនក្នុងវិថីសិល្បៈជួបបញ្ហាលំបាកខ្លាំងយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACK0s_MryK-1Og83KxHsKFdUkG5adxhokT_1Uh61RvycGRuoFhVfilIMiGv7Rm4XcVtPeZCkmJqiA_1Y4WCVrjiAnTvO3OjB4KQ1r7TnXrzf1Wi5O42OXNNUNCZzw6nB_sUQJ-Wk-2izczszov6CXFbt7xwpXScUY2sdq8kf3o947QIN7dzVhnenVFds/s2048/403131659_3691642521072993_7960969441266318278_n.jpg

ក្រោយពីទទួលបានគោរពស្រលាញ់ពីតារាចម្រៀង ទេព បូព្រឹក្ស មកកាន់ខ្លួនអ្នកនាង យក់ ថិតរដ្ឋា ក៏បង្ហាញចំណាប់ដែរថា «បងពិតជារំភើបនិងសប្បាយរីករាយខ្លាំងណាស់ អូន
ទេព បូព្រឹក្ស ហើយក៏អរគុណអូនដែលតែងតែផ្តល់កិត្តិយសនិងក្តីស្រឡាញ់រាប់អានសម្រាប់បងទាំងពីររហូតមកណាប្អូនស្រី N I want to say that’s am really love u n bro Ngoun Chan Davith so much»។ ទន្ទឹមនឹងពាក្យពេចន៍នេះអ្នកនាង យក់ ថិតរដ្ឋា ក៏បានតាំងរូបCoverជាមួយ ទេព បូព្រឹក្ស ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibWG-IsBeigZGLtAa7pzxuJfEDla-IZLQcigWijGbz0mOBC_YiAAV_E-ovdf6a9gluL98rIPCQ0jcmirhmcjCseSrGz5BC7RjJkUE3KfONnDlwAOU-LTrEFd07raB5a5lElW-RzX-B2SUTkf74TD3C8rQBRx2Qc17EidE7hxEUmg-_UOUDzfqcvMGkOlo/s2048/402983201_3691642474406331_2467920430789669669_n.jpg

តារាចម្រៀង យក់ ថិតរដ្ឋា ជាតារាចម្រៀងជើងចាស់មួយរូបនៅក្នុងវិថីសិល្បៈទោះបីជាធ្លាប់ផ្អាកពីអាជីពនេះច្រើនឆ្នាំក្តីប៉ុន្តែតារាចម្រៀងរូបនេះនៅតែវិលមកបំរើការងារនេះវិញដដែល។ ទន្ទឹមនឹងការងារសិល្បៈអ្នកនាង យក់ ថិតរដ្ឋា បច្ចុប្បន្នមានកូនប្រុសស្រី៣នាក់ហើយគ្រួសាររបស់នាងពេញដោយសុភមង្គលពុំដែលមានរឿងអាស្រូវពីជីវិតគូឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiug8k-FwDd0R-i_8KlCMTuOoZ2gaItQ8H_Vj4fZ80ut7FFdDmcxEDsRqXOA2AUGuDHSKbbapZ2ubuAoXzykWMLyS1tbhqZ2Jo26qnFj7b7NF72zJjoYPPWLn2Al0WgyHHXG-_kiLEceqM0yyURDsJaPnwFCNeQ-gP15HO7mCGVEbAEs-3KN8_JhA3d88E/s1315/Capture%20(107).PNG

វារីអគ្គិសនី២ទៀត នឹងលេចរូបរាងនាពេលខាងមុខ ក្រោមទុនវិនិយោគជាង ៤៥០លានដុល្លារ

0

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យដំណើរការលើគម្រោងសង់វារីអគ្គិសនីចំនួន ២ នៅក្នុងខេត្តកោះកុង ក្រោមទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕

 

មិនធម្មតា! កម្ពុជា កំពុងសិក្សាពីលទ្ធភាពនៃការផលិតថាមពលអគ្គិសនីលក់ឱ្យប្រទេសសិង្ហបុរី

0

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវេទិកាពិភាក្សាស្តីពី “គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា” រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា៖”កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការផលិតថាមពលអគ្គិសនីលក់ឱ្យប្រទេសសិង្ហបុរីនាពេលអនាគតឆាប់ៗនេះ”។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល សង្កត់ធ្ងន់ថា៖”បើសិនជាសិង្ហបុរីមានតម្រូវការនោះកម្ពុជានឹងប្រឹងប្រែងដើម្បីផលិត ពិសេសការរកទីផ្សារលក់ចេញដែលសមស្រប”។

ការដាក់ចេញនូវមហិច្ឆតានេះ ក៏ព្រោះកម្ពុជាបានផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងបានបន្តចែកចាយអគ្គិសនីជូនដល់ប្រជាពលរដ្ឋតាមទីជនបទបានគ្រប់គ្រាន់ផងដែរ៕Human Rights Watch៖ការសាងសង់ទំនប់វារីអគ្គិសនី របស់ចិននៅកម្ពុជាធ្វើឱ្យមហន្តរាយដល់សិទ្ធិមនុស្ស

 

គ្រូពេទ្យផ្តាំផ្ញើមកអ្នកចូលចិត្តផឹកស្រានៅខែរងា

0

នៅរដូវរងា មនុស្សភាគច្រើននិយមផឹកស្រា និងផឹកភេសជ្ជៈមានជាតិអាល់កុលផ្សេងៗដើម្បីកុំឱ្យរងាខ្លាំងពេក ពីព្រោះពួកគេជឿថា ស្រានឹងធ្វើឱ្យរាងកាយឡើងកំដៅ ។ ប៉ុន្តែគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យខេត្តជ័យណាត ប្រទេសថៃ បានបង្ហាញការបារម្ភអំពីបញ្ហានេះ ។ គ្រូពេទ្យលើកឡើងថា នេះជាការយល់ខុសមួយ ព្រោះការផឹកស្រាដើម្បីបំបាត់រងាអាចបណ្តាលឱ្យកើតគ្រោះថ្នាក់រហូតដល់ស្លា.ប់ ។Does Beer Taste Good ?

គ្រូពេទ្យថៃលើកឡើងថា យើងមានអារម្មណ៍ថា រាងកាយកក់ក្តៅជាងមុន ដោយសារពេលស្រាចូលក្នុងខ្លួនដំបូង វាបានធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកពង្រីកមាឌ ទើបបណ្តាលឱ្យយើងមានអារម្មណ៍ថាក្តៅ ។ ប៉ុន្តែរាងកាយនឹងបញ្ចេញកំដៅកាន់តែច្រើនថែមទៀត ហើយធ្វើឱ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះ ។ ហេតុនេះ ខ្លួនប្រាណយើងនឹងត្រជាក់ខ្លាំង (ឬហៅថា អាការៈ Hypothermia) ហើយវាបណ្តាលឱ្យខូចខាតដល់សរីរាង្គនៅក្នុងខ្លួន ។The Best Beers To Drink In The Winter, According To Bartenders

គ្រូពេទ្យថៃបន្តថា ខ្លួនប្រាណត្រជាក់ខ្លាំងពេក មានន័យថា រាងកាយមានសីតុណ្ហភាពធ្លាក់ចុះខ្លាំង រហូតធ្វើឱ្យសរីរាង្គផ្សេងៗ ជាពិសេស បេះដូង និងខួរក្បាលរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយវាមិនអាចដំណើរការដូចពេលធម្មតាទេ ។ ករណីនេះ មនុស្សមួយចំនួនបានប៉ះពាល់ខ្លាំង រហូតបណ្តាលឱ្យស្លា.ប់បាន ។ ម្យ៉ាងទៀត បើយើងផឹកស្រាក្នុងបរិមាណច្រើនពេក វានឹងបង្អាក់ដំណើរការប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយបណ្តាលឱ្យយើងងងុយដេកពេលអាកាសធាតុត្រជាក់ ហើយយើងអាចស្លា.ប់តែម្តង ដោយសារគ្មានភួយគ្រប់គ្រាន់ដណ្តប់ឱ្យកក់ក្តៅ ។Having a Cold One Out in the Cold? 5 Safety Tips – Cleveland Clinic

លើសពីនេះ នៅពេលរាងកាយប៉ះពាល់នឹងអាកាសធាតុត្រជាក់រយៈពេលយូរ វានឹងបណ្តាលឱ្យឈាមក្នុងខ្លួនកាន់តែខាប់ ហើយប៉ះពាល់ដល់ចលនាឈាមរត់ទៅកាន់ផ្នែកផ្សេងៗខ្វះខាតអុកស៊ីហ្សែន ។ ដូចនេះ បេះដូងនឹងធ្វើការធ្ងន់ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយ ពេលនោះ មនុស្សភាគច្រើនបានស្លា.ប់ភ្លាមៗ ។Drinking Alcohol Images - Free Download on Freepik

ចុងក្រោយ គ្រូពេទ្យបានផ្តាំផ្ញើថា សូមអ្នកទាំងអស់គ្នាឈប់ជឿនូវអ្វីខុសៗថា ការផឹកស្រាអាចជួយឱ្យរាងកាយកក់ក្តៅនៅខែរងា ប៉ុន្តែគួរតែពាក់ខោអាវរងាឱ្យជិតខ្លួន និងបរិភោគម្ហូបអាហារត្រឹមត្រូវ ៕ ប្រភព ៖ work point news

លេងមែនទែនហើយ! មេធាវីទុកពេល៤៨ម៉ោងឱ្យចំប៉ីខ្មៅសូមទោសអាជីនិងលុបវីដេអូជាបន្ទាន់

0

យោងតាមលិខិតក្រុមមេធាវី អន្តរជាតិ ខេ ធី អិល ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងដោយមេធាវី ឈុន ច័ន្ទតារា បានជូនដំណឹងទៅកាន់លោក យិន ហេង ហៅ ចំប៉ីខ្មៅ ឱ្យសូមទោសកូនក្តីរបស់ខ្លួនជាសាធារណៈឈ្មោះ «តេង ស៊ីណាត» ដែលមហាជនស្គាល់ថាអាជី និងលុបវីដេអូដែលបានបង្ហោះជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង មិនដូច្នេះទេនឹងមានវិធានការតាមផ្លូវច្បាប់។May be an image of 4 people

ក្នុងលិខិតនោះបានបញ្ជាក់ថាលោក យិន ហេង ហៅ ចំប៉ីខៅ្ម មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ M35 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook page) ឈ្មោះ Yin Heng ចំប៉ីខ្មៅ សូមធ្វើការលុបនូវវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្វើការ សុំទោសកូនក្តីរបស់ខ្លួនឈ្មោះ តេង ស៊ីណាត ជាសាធារណៈតាមរយៈគណនីហ្វេសប៊ុក (Facebook page) របស់ លោក ឈ្មោះ Yin Heng ចំប៉ីខ្មៅ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីទទួលបានការជូនដំណឹងនេះ ។
មូលហេតុដែលឈានដល់ចំណុចនេះ មេធាវី ឈុន ច័ន្ទតារា បានឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំប៉ីខ្មៅ បានធ្វើការបង្ហោះនូវវីដេអូក្នុងគណនីហ្វេសប៊ុក (Facebook page) ឈ្មោះ Yin Heng ចំប៉ីខ្មៅ ដោយក្នុងការបង្ហោះនេះបានយកនូវខ្សែអាត់សម្លេងរបស់កូនក្តីលោកមកធ្វើ ការបង្ហោះបកស្រាយដោយគ្មានការអនុញ្ញាតិពីកូនក្ដីរបស់លោកឡើយ ហើយការបង្ហោះបកស្រាយរបស់ លោក យិន ហេង នេះធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំ ដែលនាំឱ្យប៉ះពាល់កិត្តិយសសេចក្តីថ្នូររបស់កូនក្តីលោកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យមានការរើសអើងពីសំណាក់មហាជនជាច្រើន ហើយថែមទាំងមានការប៉ះ ពាល់ដល់ការប្រកបអាជីវម្មរបស់កូនក្ដីរបស់លោកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUSHVm37jSJ7qHz807NXGJfbKWTWrNpHmEvtocINkV29WcCxj2M4nuv3F_UjVHKdNx7A77t7RbCMvMCTf-UwAD3J0ZxbLEh-NRBY4J_as6nic3nf13l6F8bBgPYn8HWTUWDPA_4_mM-uayTgblZC3tiDpOa6CBiWtTcjGVBz6Vxiu2gmG7dbbJ903Usf0/s717/f%20(4).PNG

លិខិតដដែលបានបញ្ជាក់ទៀតថាដោយឃើញដូចនេះបន្ទាប់ពី ចំប៉ីខ្មៅ បានបង្ហោះជាសាធារណៈតាមរយៈគណនីហ្វេសប៊ុករួច អាជី បានធ្វើការទំនាក់ទំនងតាមឆាតទៅតាមរយៈ (Facebook page) របស់ចំប៉ីខ្មៅដើម្បីឱ្យចេញនូវវីដេអូបកស្រាយកែតម្រូវអោយបានត្រឹមត្រូវឡើងវិញដែលទាក់ទងនឹងការបង្ហោះនោះ ហើយ ចំប៉ីខ្មៅក៏បានឆ្លើយឯកភាព ជាមួយអាជី តែបន្ទាប់ពីបានឆ្លើយឯកភាពរួច ចំប៉ីខ្មៅមិនព្រមធ្វើតាមការសន្យាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtb1d4YjfdFVxMJVdEzjtY5-qTKSMx5uI78LFif__D1nLmc_bwYf8f8pIYXA8YCERFubTTPC3taJWr0E8r76UKMqr_yfn4TrFO9igYMHAfMrlsfFreLtRgxIzExHqLpqHBCcwCo7aAtJCicp6b6yizQYG1BT65jbKDya1-4V4tI7j5KjZz-iLSWKj26o0/s1280/402562737_1686627698491499_4351910399433126093_n.jpg

មេធាវី បានឱ្យ ចំប៉ីខ្មៅ ធ្វើការលុបនូវវីដេអូដែលបានបង្ហោះកាល ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្វើការសុំទោសកូនក្ដីរបស់ខ្លួនឈ្មោះ តេង ស៊ីណាត ជាសាធារណៈតាម រយៈគណនីហ្វេសប៊ុក (Facebook page) របស់ លោក ឈ្មោះ Yin Heng ចំប៉ីខ្មៅ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពី លោក ទទួលបានការជូនដំណឹងនេះ ជាកំហិត ។ ក្នុងករណី ចំប៉ីខ្មៅ ពុំធ្វើការលុបនូវវីដេអូដែល បានបង្ហោះ និងធ្វើការសុំទោសកូនក្តីរបស់ខ្លួនទេ នោះកូនក្តីរបស់ខ្លួននឹងស្នើសុំឱ្យមានវិធានការតាមច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqkpxMxIFetktUvKVfy8jkTRtNVAScWyCQ2otjONrf2I43xUIbEUTP58CtfdPH_i4E5fk_SV5UxdAI6adm75tv_HKUkgHnHWXD9USLuwBGDXQHkZ9Y1Bv3qIZwlpJhpdkaklG0Q8kK8bc7x1wOZ2X5p0yAwCDyWkbukNHkA5hs6jHM7JshsIjxr-v9z0/s853/%E1%9E%90%20(6).PNG

 

ឥទ្ធិពលមែន! គ្រាន់តែ Lisa ធ្វើពងក្រឡុកញុំាជាមួយបាយ អ្នកលក់នៅថៃលក់ដាច់សឹងមិនទាន់អ្នកទិញ

0

ក្នុងបទសម្ភាសន៍របស់ Lisa សមាជិកក្រុម BLACKPINK ជាមួយ Spotify ដែលអបអរចំនួនមួយពាន់លានដងសម្រាប់ បទ”MONEY” កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅនេះ Lisa បានចម្អិនម្ហូបថៃដែលនាងចូលចិត្ត គឺ khai jiao (ពងក្រឡុក) ហើយញ៉ាំវាដោយផ្ទាល់នៅលើពានរង្វាន់របស់នាង។ ក្រោយចេញវីដេអូនេះបាយពងក្រឡុកបានផុសពេញបណ្ដាញសង្គមថៃដោយសារព័ត៌មាននានាបានរាយការណ៍ថាមានការកើនឡើងនៃការលក់មុខម្ហូបនេះផងដែរ។Is Lisa leaving BLACKPINK and YG Entertainment?

បាយពងក្រឡុកលក់ដាច់ខ្លាំង បន្ទាប់ពី Lisaបង្ហាញជំនាញធ្វើបង្គាបំពងដែលនាងចូលចិត្តអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកទៅភោជនីយដ្ឋាននានាក្នុងប្រទេសថៃ។ នេះជាសម្តីរបស់ម្ចាស់តូបលក់បាយមួយកន្លែងដែលមានទីតាំងនៅផ្សារឌិនដាន ក្នុងក្រុងខនកែន បានប្រាប់អ្នកសារព័ត៌មាន។ អ្នកលក់រូបនេះថាកាលមុនខ្លួនប្រើពងតែ ៥ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ យ៉ាងណាមិញ បន្ទាប់ពីវីដេអូរបស់ Lisa ត្រូវបានចេញផ្សាយ អ្នកលក់ត្រូវស្វែងរកជំនួយការភ្លាមៗ និងទិញពងជាវត្ថុធាតុដើមបន្ថែមទៀត ដើម្បីបំពេញតម្រូវការកើនឡើងរបស់អតិថិជន។BLACKPINK's Lisa Cooked Her Favorite Thai Dish, Local Vendors Immediately  Notice Their Sales Soar - Koreaboo

អ្នកលក់បាយរូបនោះ បានថ្លែងអំណរគុណ Lisa ក្នុងវីដេអូរបស់នាងដែលធ្វើឱ្យមានការកើនឡើងនៃអតិថិជនហើយសង្ឃឹមថាថ្ងៃណាមួយ តារាចម្រៀង BLACKPINK រូបនេះអាចទៅលេងតូបរបស់ខ្លួននៅខុនកែន ហើយភ្លក់ម្ហូបរបស់ខ្លួនដោយមិនគិតថ្លៃ។

យ៉ាងណានេះមិនមែនជាលើកទី១នោះទេ ដែល Lisa ប្រើឥទ្ធិពលរបស់ខ្លួនជំរុញឱ្យអាជីវករស្រុកថៃបានលក់ដាច់ជាហូរហែល្បីល្បាញមានភ្ញៀវភ្លូកទឹកភ្លូកដីទៅញុំាតាមនាង។ ជាក់ស្តែង កន្លងមកគ្រាន់តែ Lisa ញុំាប្រហិតធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងអ្នកគាំទ្រញុំាតាមLisaព្រាត សូម្បីតែទឹកក្រូចដែលនាងបង្ហោះនៅលើបណ្តាញសង្គមក៏មានការលក់ដាច់ខ្លាំងដូចគ្នា។Watch: BLACKPINK's Lisa eats her fave Thai meals on her billion-streams  Spotify plaque

លើសពីនេះទៅទៀតកាលពីLisa ចេញMVមកុដដែលនាងពាក់នៅប្រទេសថៃក៏មានការផលិតលក់ដាច់ខ្ទេចគ្មានសល់ដូចគ្នា។ ឥទ្ធិពល Lisa តារាK-Popមានដើមកំណើតថៃរូបនេះពិតជាមិនធម្មតានោះទេ ប្រើភាពល្បីល្បាញរបស់ខ្លួនឱ្យប្រជាជនថៃរកចំណូលបានយ៉ាងច្រើនដូចនេះ៕

ហ្វេនៗជំរុញឱ្យ ចន សុទីម៉ា ចូលប្រកួត Miss Grand វិញម្តងស្រាប់តែសាមីខ្លួនតបបែបនេះ

0

កញ្ញា ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសសកម្មតំណាងប្រទេសលើឆាកអន្តរជាតិរួចត្រូវបានហ្វេនៗជំរុញឱ្យស្រីស្អាតរូបនេះចូលប្រកួតកម្មវិធី Miss Grand Cambodia វិញម្តង។ ឆ្លើយតបជាមួយអ្នកគាំទ្រដោយមិនស្ទាក់ស្ទើរ សុទីម៉ា បាននិយាយថា៩០ភាគរយនាងគ្មានបំណងប្រកួតកម្មវិធីនេះទេដោយសារតែខ្លួនចូលចិត្តកម្មវិធីបែបសង្គមជាង។May be an image of 1 person

តាមរយៈវីដេអូខ្លីដែលបានចែកចាយនៅលើបណ្តាញសង្គមទិកតុក អ្នកគាំទ្ររបស់ ចន សុទីម៉ា បានជំរុញឱ្យនាងចូលប្រកួតកម្មវិធី Miss Grand Cambodia វិញម្តង ដោយបវរកញ្ញារូបនេះបានឆ្លើយតបថា «មិនប្រាកដ ប៉ុន្តែ៩០ភាគរយគឺមិនចូលប្រកួតព្រោះនឿយហត់ណាស់ណាមួយមិនមែនជាកម្មវិធីដែលខ្លួនស្រលាញ់ ខ្លួនមិនពូកែកម្មវិធីទេប៉ុន្តែកម្មវិធីនេះមិនសូវត្រូវជាមួយនាងណាមួយមិនសូវស្រលាញ់»។ ទីម៉ា បាននិយាយថានាងចូលចិត្តបែបធម្មតា ស្រគត់ស្រគុំ និងសង្គមជាង មិនសូវចូលចិត្តកម្មវិធីបែបសប្បាយៗនោះទេ។May be an image of 1 person

ទោះបីជាលើកនេះ ចន សុទីម៉ា បដិសេធមិនចូលប្រកួត Miss Grand ប៉ុន្តែកាលពីឆ្នាំ២០១៧ នាងក៏ធ្លាប់បានប្រកួតកម្មវិធីនេះផងដែរព្រមទាំងបានជាប់លំដាប់រងទី២។ អាចថានេះជាបទពិសោធដែលខ្លួនធ្លាប់បានប្រកួតហើយទើប ទីម៉ា និយាយថាកម្មវិធីនេះមិនត្រូវជាមួយខ្លួន។ ទន្ទឹមនឹងនេះ មុននឹងបានមកុដ Miss Universe Cambodia2023 ទីម៉ា បានប្រកួត Miss Universe Cambodia 2019 ដោយជាប់លំដាប់រងទី២ និងបានទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2019 ជាប់TOP5ផងដែរ។May be an image of 1 person

គូសបញ្ជាក់ថា ចន សុទីម៉ា បានតំណាងកម្ពុជាចូលប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador ដែលទើបបញ្ចប់មកថ្មីៗនេះទោះបីជាលទ្ធផលរបស់នាងមិនបានចូលTOPនៅក្នុងកម្មវិធីក្តី ប៉ុន្តែអ្នកគាំទ្រនៅតែពេញចិត្តនិងមានមោទនភាពចំពោះសមត្ថភាពរបស់ ចន សុទីម៉ា ក្នុងការតំណាងឱ្យកម្ពុជាឈរលើឆាកដ៏អស្ចារ្យក្នុងចំណោមបវរកញ្ញាមកពីជាង៨០ប្រទេស៕May be an image of 1 person

កោះប៉ោ ទីឋានដ៏ស្រស់ស្អាតបំផុតមួយ ដែលភ្ញៀវទេសចរច្រើនមើលរំលង

0

ខេត្តកោះកុង ជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។
នៅក្នុងចំណោមកោះ ឆ្នេរទាំងអស់នោះ កោះប៉ោ ជាកោះមួយដែលមានភាពស្ងប់ស្ងាត់ ហាក់មិនសូវមានការផ្សព្វផ្សាយខ្លាំងអំពីសក្តានុពលនៅលើកោះនេះ។

កោះប៉ោ មានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា មានចម្ងាយជិត២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ។

កោះប៉ោមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង – Popular Magazine

កោះនេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញនៅទឹកដីខេត្តកោះកុង ដែលមានដើមឈើធំៗរួមទាំងទេសភាពទឹកសមុទ្រ និង ដែនកោះជាច្រើនទៀតបង្កើតបាជាផ្ផ្ទាំងទស្សនីយភាពដ៏គួរឱ្យគយគន់។

ជាពិសេសភ្ញៀវទេសចរអាចជួលទូកទេសចរណ៍ ពីបងប្អូនប្រជានេសាទ ធ្វើដំណើរពីទីកោះមួយទៅកាន់កន្លែងកោះមួយទៀត បានយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ ក៏អាចបោះតង់ ដើរកម្សាន្ត លើឆ្នេរខ្សាច់ ងូតទឹកសមុទ្រ ស្ទូចត្រី ទស្សនាជីវៈចម្រុះ ជួបជុំបរិភោគ អាហារសមុទ្រ ដ៏ឈ្ងុញឆ្ងាញ់បានថែមទៀតផងដែរ។

អ្វីដែលគួរឱ្យកំណត់សម្គាល់នោះ គឺថានៅលើទឹកដីកោះប៉ោនេះភ្ញៀវទេសចរ គួរណាស់មកកម្សាន្តនៅរដូវរដូវប្រាំង ពីព្រោះថារដូវវស្សាទឹកហូរ ខ្លាំងអាចបង្កបញ្ហាប្រឈមកើតឡើងបានយ៉ាងឆាប់រហ័ស៕

ជប៉ុនប្រាប់ឱ្យភ្ញៀវទេសចរបរទេសប្រុងប្រយ័ត្នរថយន្តតាក់ស៊ី

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុនបានបង្កើនការចែកប័ណ្ណផ្សព្វផ្សាយឱ្យភ្ញៀវទេសចរបរទេសនៅបរិវេណអាកាសយានដ្ឋានណារីតា ក្នុងទីក្រុងតូក្យូ ។ ចំណែកខ្លឹមសារនៅក្នុងប័ណ្ណផ្សព្វផ្សាយនេះ បានសរសេរជាភាសាអង់គ្លេស និងភាសាចិនថា ៖ «ចូរប្រុងប្រយ័ត្ន! រថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាតចាត់ទុកថា គឺជាតាក់ស៊ីខុសច្បាប់ និងគ្មានសុវត្ថិភាព» ។Japanese Taxi 101: How to Ride a Taxi in Tokyo - Japanbased

លើសពីនេះ នៅក្នុងប័ណ្ណផ្សព្វផ្សាយក៏បានបង្ហាញចំណុចកត់សម្គាល់ដើម្បីឱ្យពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសអាចពិនិត្យមើលដោយខ្លួនឯងបាន គឺរថយន្តតាក់ស៊ីដែលទទួលបានលិខិតអនុញ្ញាតត្រឹមត្រូវនឹងមានសញ្ញាសម្គាល់ពណ៌បៃតង ឬមានសញ្ញាស៊ុមពណ៌បៃតង ។ រីឯរថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាត នឹងមានស្លាកលេខពណ៌ស ដែលសម្គាល់ថា ជារថយន្តផ្ទាល់ខ្លួន ។Japan: Meter is running on taxi reform | Chatham House – International  Affairs Think Tank

លោក Mitsuteru Yanase មន្ត្រីក្រសួងគមនាគមន៍ជប៉ុនលើកឡើងថា ៖ «ដើម្បីផ្តល់សុវត្ថិភាពសម្រាប់ការធ្វើដំណើរ យើងចង់ឱ្យអ្នកដំណើរទាំងអស់ជិះរថយន្តតាក់ស៊ីដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងជួលយានជំនិះផ្សេងៗដែលស្ថិតក្នុងប្រព័ន្ធច្បាប់» ។

បើទោះជា Uber និង Apps ហៅរថយន្តផ្សេងៗបានផ្តល់សេវាកម្មនៅប្រទេសជប៉ុនក្តី ប៉ុន្តែគេអាចប្រើប្រាស់កម្មវិធីទាំងនេះសម្រាប់ហៅរថយន្តតាក់ស៊ីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ ។How to Catch a Taxi in Tokyo: Quick Guide | Tokyo Cheapo

បច្ចុប្បន្ន ប្រទេសជប៉ុនបានប្រឈមមុខនឹងបញ្ហាខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីនៅតំបន់ជនបទ និងតាមតំបន់ទេសចរណ៍យ៉ាងខ្លាំង ។ ដូច្នេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ ហើយលោកសន្យាថា នឹងពិភាក្សាអំពីការផ្តល់សេវាកម្មហៅរថយន្តតាម Apps ផ្សេងៗ ៕

ប្រភព ៖ beartai BRIEF

ប្លែកមែនៗ! ទៅរំដោះគ្រោះដើម្បីបណ្តេញគ្រោះចង្រៃ វាយក្បាលម្នាក់មួយក្អមៗ មិនទាន់ផុតគ្រោះផងប្រហែលចូលពេទ្យជំនួស

0

កាលពីពេលថ្មីៗ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ និងមានមតិជជែងវែកញែកជាច្រើន តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក។ តាមរយៈវីដេអូ គេបានឃើញថាព្រះសង្ឈខ្មែរមួយអង្គកំពុងតែស្រោចទឹកឲ្យពុទ្ធបរិស័ទ ខណៈបានយកក្អមវាយក្បាលម្នាក់មួយក្អមដើម្បីបណ្តេញគ្រោះចង្រៃ។

ជាការពិតណាស់ ការស្រោចទឹក គឺជាអបីយជំនឿខ្មែរយើង ដែលតែងតែនិយមធ្វើតៗគ្នាដើម្បីលើករាសី បណ្តេញគ្រោះចង្រៃ និងជួយឲ្យរកស៊ីមានបានជាដើម។ ពិធីក្នុងការស្រោចទឹក តែងតែមានរបៀបខុសៗគ្នាពីមួយតំបន់ទៅមួយតំបន់ ដូចជាការសូត្រមន្តហើយស្រោចទឹកតាមរបៀបទូទៅ ឬស្រោចទឹកជាមួយនឹងក្អមហើយបោកក្អមនោះទៅនឹងដី ដើម្បីបំផ្លាញគ្រោះអាក្រក់អ្វីបែបនិង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rH2e-YM7mF-NhMUAQrJejTI0vpMlsgGJ1trEHVIuncQWietR6YaG-w8rNsIZMfj-rchHzXfUD5Q9efUZE-g5LWc9kAI63KOasQvHBD0iGrQgS22d8f_N_VfGkLAoBtOhjFE-Ml9ilKGmpZMrkTW4p-bf6Q7Rregrdqlfkj9HLctGHBPHsyW4LSPhhyphenhyphenY/s433/Screenshot%202023-11-21%20104247.png

ប៉ុន្តែជាក់ស្តែង កាលពីពេលថ្មីៗ តាមរយៈវីដេអូនៅលើបណ្តាញសង្គមបានបង្ហោះឲ្យឃើញពីសកម្មភាពរបស់ព្រះសង្ឃខ្មែរមួយអង្គ តាមការបញ្ជាក់បានឲ្យដឹងថា លោកគង់នៅវត្តជន្លង់ម្លូ ខណៈវីដេអូនោះបានបង្ហាញថាលោកកំពុងស្រោចទឹករំដោះគ្រោះឲ្យញាតិញោមតាមធម្មតា។ ក្នុងនោះផងដែរ គឺគេសង្កេតឃើញថា លោកកំពុងតែសូត្រមន្តគាថ៌ាអ្វីម៉្យាង ព្រមទាំងក្នុងដៃមានកាន់នូវធូប៣សរសៃ និងក្អមសម្រាប់ដួសទឹកមន្ត។ រំពេញនោះ ស្រាប់តែយកក្អមនៅនឹងដៃវាយក្បាលញាតិញោមមួយទំហឹងផងដែរ ដើម្បីជាកិច្ចបញ្ចប់ពិធី ក៏ដូចជាបណ្តេញគ្រោះចង្រៃឲ្យរសាត់ភ្លាមៗ។ ក្រឡេកមកមើលញាតិញោមវិញ បន្ទាប់ពីត្រូវក្បាលម្នាក់១ក្អមហើយ លាន់មាត់ថា «អូយ» គ្រប់គ្នា មិនដឹងថាក្នុងចិត្តជះថ្លាប៉ុណ្ណាទេ។ រីឯ លោកបងវិញ បន្ទាប់ពីវាយក្បាលនឹងក្អមហើយ ញញឹមបិទមាត់មិនជិតតែម្តង ទំនងជាអស់សំណើចក៏មិនដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJOaCkV_OPnaEpI5a7G9NRmXsI3X8OIjElAe0CLLGFHeD3SLzIh1OJhpAhrDnRInL4C2_MpDBgb_dqHacpHKPGnFW3t6_JxAyIQTfaR5Xts0K0fXJyA3GcArOjv8ne-euHsrFeWmjBAKLBhIXdmspLgAasenZxeGzTzpQnRpt2AmY5o0ks9jZcJSqlFzk/s432/Screenshot%202023-11-21%20104308.png

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះបានចែកចាយហើយ គេឃើញថាមានមតិជាច្រើនបានលើកឡើង អ្នកខ្លះថា «ចុម!លោកបងលេងធ្ងន់ដៃហើយ»។ អ្នកខ្លះថា «សីលដល់កំពូលហើយ» ។ អ្នកខ្លះទៀតថា «ស្រោចទឹករួចទៅអោយពេទ្យផងអ្នកអើយ»។ អ្នកខ្លះថា«ត្រូវខាងក្រោយផង ប្រយ័ត្នកើតជំងឺសរសៃប្រសាទ»។ អ្នកខ្លះទៀតថា «ពូកែប៉ុណ្ណាក៏មិនទៅក្បែរដែរ បើស្រោចទឹកធ្វើបែបហ្នឹង។ខ្ញុំឃើញលោកដែលខ្លាំងៗមិនមែនស្រោចទឹកបែបនេះទេ។ នេះហើយអ្នកដែលជឿចេះតែជឿ តែខ្ញុំវិញអត់ជឿសោះ។ ខ្ញុំមិនចូលចិត្តបែបនេះ»។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈវីដេអូមួយនេះ សូមអំពាវនាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កុំងប់ងល់នឹងអបីយជំនឿជ្រុលហួសហេតុពេក កុំឲ្យគេថាជំនឿខ្វះការពិចារណា ព្រោះវាអាចនាំមកនូវវិប្បដិសេរីនៅថ្ងៃក្រោយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5f4FzTfPA1pEAn2qDb6LUbW_C7ivNhyBSEfGH-IM5PM9Dbi4Z9mltXbOKNoGNipS-xHioyfR4sj8kyW3F6e1bygNfDB4FMa4exMnTtBhZSJy8dK3xgMYXQLU7ank1BZ3fSIQh8VmgkCdryWGVTKESQF2v0ZUolAJHJHFAHozheJhV8-9vj_VcsIuD7JM/s435/Screenshot%202023-11-21%20104419.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpDbwXARkv5qa9QJNw9lkvw8mcPwkIEwzqMhNikv7CXHKJ8DsAjwcC-n2DYc00cfeG0FDgCzmxV9JYdkFX1WNPALE1mNyWnHrRTeYJsxt2XN84RxXl9vceR2RWTFyELrVo7o3fT-QT6c_Orx_2STDMn6MPQI9tano0YGe7iJa_FcYytGqnj7bY-G-LjTg/s1280/photo_2023-11-21_09-39-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BJBI0ZjcG4U3zH_ZjpFmzVBzz4ySqTkwQp7q9j5qNA-xuSrx7JjMz5o5hvNNHBsuBp9qx7CEwHm6Qhn7lPxY2vggISlEPl1Yg_nrrXYOOX2Iyadi9zJHCsqrpw7a9FWeBdsNMY3VR4Dodmvk5fORG6AxHPsrJBPKHFMDKl6ZRePnHjVUtCQ-zJL4FAc/s1280/photo_2023-11-21_09-39-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm06fdARM5oBID9Q24ixOJJCXov_rhiF2pFFjP0zp36wWoBMIWH-qvGa1Vhdqeco-5p5-O_8XiyY-zEqvN28JeDpZx3ckAvh_j-OVe0pAM48eSTVxvH3ctlBNwoVi42OFeV6ICfSBcg8Q5GSgrDAnvFMHJAiaL_d65LZGimNYDe0xB6TLOxNIFljnVIws/s1280/photo_2023-11-21_09-39-42%20(2).jpg