បន្ទាប់ពីលោក ឆឹម សក្កដា ផ្តល់ចម្លើយយ៉ាងខ្លីព្យាយាមមិនបកស្រាយអ្វីច្រើនពីទំនាក់ទំនងផ្ទាល់ខ្លួនថ្មីៗនេះលោកបានបង្ហាញអារម្មណ៍ងឿងឆ្ងល់មួយទៀតដោយសារខ្លួនរវល់ថតកុនលំដាប់អន្តរជាតិនៅជាយដែន២ខែមកហើយ តែមកវិញត្រូវគេជេរយ៉ាងដំណំ។ មុននឹងការបង្ហោះសារពីតារាសម្តែងរូបនេះងាកទៅកាន់តារាចម្រៀង ពេជ្រ សោភា បានបង្ហាញការឈឺចាប់របស់ខ្លួនដែលត្រូវបានមនុស្សប្រុសក្បត់ចិត្ត។May be an image of 1 person and body of water

ជុំវិញរឿងស្នេហាប្រេះឆារបស់តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា លែងមានឈ្មោះជាគូដណ្តឹងនឹងគ្នាព្រមទាំងធ្លាយពាក្យចចាមអារ៉ាមថាមានអ្នកទី៣បំបែកនោះបានធ្វើឱ្យខាងប្រុសរងនូវមតិរិះគន់ច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ស្របពេលតារាសម្តែង ឆឹម សក្កដា ធ្លាប់បានបង្ហោះដោយខ្លីថាលោកនឹងមិនបកស្រាយអ្វីនោះទេ។May be an image of 1 person and blonde hair

ដោយឡែកនៅថ្ងៃទី៤ មករា នេះលោក ឆឹម សក្កដា បានចេញមកបង្ហោះសារមួយទៀតក្រោយពីត្រូវគេជេរយ៉ាងដំណំ។ លោកបានសរសេរថា «សំងំថតកុនខ្នាតអន្តរជាតិ២ខែនៅជាយដែន មកវិញឃើញគេជេរពេញហ្នឹង My ខួរក្បាល*???* »។May be an image of 3 people, people performing martial arts and flute

មុននឹងតារាសម្តែងរូបនេះបង្ហោះខាងលើ នៅថ្ងៃទី៣ ខែមករា តារាចម្រៀង ពេជ្រ សោភា បានបន្តបង្ហោះបង្ហាញពីភាពឈឺចាប់របស់ខ្លួននៅលើបណ្តាញសង្គមថា «មនុស្សប្រុសមួយចំនួនតូចហេតុអីលេងសើចនឹងអារម្មណ៍មនុស្សស្រីម្នាក់ម្ល៉េះ ដឹងទេថាអារម្មណ៍ដែលត្រូវគេក្បត់វាឈឺណាស់ វាដង្ហក់ វាចុក វាឈឺ វាក្តៅ អារម្មណ៍ញ័រពេញខ្លួន មើលកញ្ចក់អាណិតខ្លួនឯងសួរខ្លួនឯងតើខ្ញុំអន់កន្លែងណា? ខ្ញុំឈឺណាស់»។May be an image of 2 people, flower, wedding and text

គេចាំបានដែរថា តារាចម្រៀង ពេជ្រ សោភា បានចេញមក Live បញ្ជាក់ថាខ្លួននិងគូដណ្តឹង ឆឹម សក្កដា បានបែកគ្នាហើយដោយអះអាងថាជាការពិតមិនបានកុហកអ្នកគាំទ្រឡើយដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកទាំងពីរ។ ការបែកគ្នានេះក៏មានពាក្យចចាមអារ៉ាមថាដោយសារតែមាននារីវ័យក្មេងជាជនទី៣ថែមទាំងជាមនុស្សនៅជិត ពេជ្រ សោភា ទៀត។May be an image of 2 people

ទោះយ៉ាងណា ពាក្យចចាមអារ៉ាមកើតមានជាបន្តបន្ទាប់នេះលោក ឆឹម សក្កដា ធ្លាប់ចេញមកបញ្ជាក់ដោយខ្លីកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ថា «ខ្ញុំជឿថានៅមាន មនុស្សជាច្រើនដែលចេះគិត ប្រកបដោយវិចារណញ្ញាណ! ខ្ញុំសុំមិនបកស្រាយអ្វីទាំងអស់ ឈប់សួរខ្ញុំទៀតទៅ»៕