ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មាន NHK រាយការណ៍ថា មានហេតុការណ៍ភ្លើងឆេះអគារមានកម្ពស់១២ជាន់ ក្នុងតំបន់ Nishi-Shinjuku ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជំហានដំបូង ភ្នាក់ងារពន្លត់អគ្គិភ័យបានទទួលសេចក្តីរាយការណ៍ថា អគារនៅតំបន់ Nishi-Shinjuku ភ្លើងចាប់ផ្តើមឆេះចេញពីបរិវេណបន្ទប់ស្នាក់នៅជាន់ទី៣ និងជាន់ទី៤ និងរាលដាលទៅកាន់ជាន់ផ្សេងទៀត ។11 injured after fire breaks out in 12-story building in Tokyo | The  Standard

ហេតុការណ៍ភ្លើងឆេះអគារលើកនេះ បណ្តាលឱ្យមនុស្សរងរបួសចំនួន៨នាក់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពេលកើតហេតុ ។ ចំណុចកើតហេតុនេះ ស្ថិតនៅឆ្ងាយពីស្ថានីយ Nishi-Shinjuku ប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ។ ក្រោយមក ភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បាន និងស្វែងរកមូលហេតុដែលបណ្តាលឱ្យភ្លើងឆេះអគារ ។????#BREAKING: 12-story building in Nishi-Shinjuku, Japan is on fire | World  Source News 24/7 | NewsBreak Original

សារព័ត៌មានជប៉ុនរាយការណ៍ថា ចាប់ពីដើមឆ្នាំ២០២៤ មក ប្រទេសជប៉ុនបានកើតហេតុការណ៍គ្រោះថ្នាក់ខ្លាំងជាច្រើនករណី ដូចជា ៖
*នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសជប៉ុនកើតគ្រោះរញ្ជួយដីមានកម្រិត៧.៦វិចទ័រ ស្ថិតនៅតំបន់កណ្តាលប្រទេសជប៉ុន ក្រោយមក ក៏មានរលកយក្សស៊ូណាមិកើតឡើងព្រមគ្នា ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន៨០នាក់ ។Photos: Aftermath of devastating earthquake in Japan | Earthquakes News |  Al Jazeera

*នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ប្រទេសជប៉ុនជួបហេតុការណ៍យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បុកគ្នាជាមួយយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន ខណៈយន្តហោះខាងលើកំពុងតែចុះចតនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សជិះលើយន្តហោះឆ្មាំសមុទ្រជប៉ុនស្លា.ប់ចំនួន៥នាក់ ។Five killed after Japan Airlines and coastguard planes collide at Tokyo  airport

*នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ កើតហេតុភ្លើងឆេះផ្សារនៅក្បែរស្ថានីយ Kokura ដែលជាតំបន់ពាណិជ្ជកម្មបានបង្កើតឡើងយូរឆ្នាំមកហើយក្នុងទីក្រុង Kitakyushu ខេត្ត Fukuoka ។Fire Breaks Out in Restaurant-Packed District of Kitakyushu; Buildings  Damaged, No Injuries Reported (UPDATE 1) - The Japan News

*នៅថ្ងៃដដែលនេះ កើតហេតុការណ៍ស្ត្រីម្នាក់កាន់កាំបិតនៅស្ថានីយរថភ្លើង JR Akihabara ក្នុងទីក្រុងតូក្យូ និងបណ្តាលឱ្យមនុស្សរងរបួសចំនួន៤នាក់ ។Three injured in stabbing incident on Tokyo train, woman in custody - CNA

*នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កើតហេតុភ្លើងឆេះអគារមានកម្ពស់១២ជាន់ ស្ថិតនៅតំបន់ Nishi-Shinjuku នៅកណ្តាលទីក្រុងតូក្យូ ៕