ក្នុងខែមករា ឆ្នាំ២០២៤ ដើមឆ្នាំថ្មីនេះតារាចម្រៀងពីររូបរួមមានកញ្ញា សុវត្ថិឌី ធារីកា តារាចម្រៀងក្នុងទ្រនំថោន និងកញ្ញា កែវ សុបញ្ញា តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសនឹងចូលរោងជ័យហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6k8QQcuRwg6liTmx3Coq40sPr9zHtColmRjl3SXknGOvMfjzbr5zx5R4cMLl7kd64O6rFhCUj9YtDyrqcCXv04QDS8qLoB2igz4Xnzoil3Lt_GhwBvGrTXMeoBWF1870VVlju05Xj2dzvMtcWGpk02pSBXLrTyy4PcS920EaiGqvHkBdrujCWWL-JJQ/s1239/photo_2024-01-04_14-36-58.jpg

តារាចម្រៀង កែវ សុបញ្ញា ម្ចាស់បទ «ពេលមួយដែលគ្មានខ្ញុំ» និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ និងគូស្នេហ៍បានភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីកាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២១ ។ ក្រោយពីភ្ជាប់ពាក្យអស់រយៈពេលជាង២ឆ្នាំតារាចម្រៀងរូបនេះនិងគូដណ្តឹងជាអ្នកក្រៅរង្វង់សិល្បៈត្រៀមចូលរោងការនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះដោយបានអញ្ជើញតារាល្បីៗជាច្រើនរូបចូលរួមធ្វើសាក្សីថ្ងៃមង្គលអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SfPAb4msp1mf67bPmi-ziizF9ESVbEbd8im4agXhjvSS5PnRPpogFC1MrUfq3JBlo9OaI4FBFCh2AKavY5e2fE0TxoSa5WEX3go_hh0QS8VpvDTQZ610l7UqkEPgUviCradciVknkyYC6ReKUyLF1udnJCLCt2q5Mvo_4aDbezgLkCPh8R9-Ak3ECoI/s1280/photo_2024-01-04_14-36-58%20(2).jpg

ងាកមកកាន់តារាចម្រៀង សុវត្ថិឌី ធារីកា វិញអ្នកគាំទ្រមួយចំនួនធំបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីដឹងដំណឹងថាតារាចម្រៀងរូបនេះនឹងរៀបអាពាហ៍ពិពាហ៍ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ការដែលអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលនេះដោយសារតែនៅលើបណ្តាញសង្គមរបស់ ធារីកា មិនដែលបញ្ចេញថាខ្លួនមានទំនាក់ទំនងជាមួយនរណាឡើយ ប៉ុន្តែស្រាប់តែជិតដល់ថ្ងៃ នាងដើរចែកធៀបការតែម្តង។ បើតាមឈ្មោះនៅក្នុងធៀបអញ្ជើញអនាគតស្វាមីរបស់ តារាចម្រៀងរូបនេះមានឈ្មោះថា សូផានិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBjRwjHZZEOkzHTsKzZPgu_EuGAb-JUgApELRl7Wb_fcVn5cHn0NACXXw6a53wamPkV5ZhMFV1vWk60nzu7fxHVlWvV3gd3aAPlJ10J3WV3tTKnE_DpzXYu9Rpr4Z6gnliIcC6EMU89hkOECg_k5GyKxESI3bhIKniS2kyIP8YCzncnfuc8yoyPynd_E/s1280/photo_2024-01-04_14-36-57%20(2).jpg

ទន្ទឹមនឹងដំណឹងតារាចម្រៀងតូចច្រឡឹង ធារីកា ចូលរោងការនេះដែរអ្នកគាំទ្រក៏សម្តែងក្តីត្រេកអរជំនួសនាង និងជូនពរឱ្យនាងជួបសុភមង្គលក្នុងជីវិតមានស្វាមីជាខ្នងបង្អែកបន្ទាប់ពីកំព្រាឪពុកម្តាយត្រូវមើលថែជីដូន និងប្អូនប្រុសអស់រយៈពេលជាង១ឆ្នាំមកនេះ។
ពិធីមង្គលជ័យនៅក្នុងខែមករានេះ តារាចម្រៀង២រូបហើយត្រៀមធ្វើជាកូនក្រមុំនិងកសាងជីវិតគ្រួសារ ខណៈនៅមានអ្នកសិល្បៈផ្សេងទៀតក៏ត្រៀមបញ្ចប់ភាពនៅលីវក្នុងឆ្នាំ២០២៤ នេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilQffzL85vWq4D9U9beSoENz30omDca4Ocx2J5Gczh3U4SSnWe3pzlyeqckjNpobfIKKmuPL2bCfQc8qXL6aFS9ZCVDJ_AC_CoNWNVUtn_gkp_iKkhDDbs5SQ30sqsn4DRQzCVrXNBE7uwPg5jwUNKPyBXuzQw_N9gg-gN4ERL8qGF_KU3ArzVRlQybgM/s1280/photo_2024-01-04_14-36-57.jpg