Nokia គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតទូរស័ព្ទដៃចល័តឈានមុខគេលើពិភពលោកក្នុងអំឡុងដើមទសវត្សឆ្នាំ ២០០០។ ប៉ុន្តែទោះជាយ៉ាងណាប៉ុន្មានឆ្នាំក្រោយមក Nokia ក៏បានជួបការលំបាកក្នុងការស្វែងរកទីផ្សារឲ្យទូរស័ព្ទដៃរបស់ខ្លួនវិញ និងបរាជ័យខ្លាំងរហូតលក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុន Microsoft តែម្តង។The Strategic Decisions That Caused Nokia's Failure | INSEAD Knowledge

កាលពីដំបូងឡើយក្រុមហ៊ុន Nokia បានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីដាក់ដំណើរការប្រព័ន្ធ Window នៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែប្រព័ន្ធនេះក៏មិនបានជួយអ្វីបានច្រើនឡើយ ដោយសារវាមិនមានភាពទូលំទូលាយ ដូចទៅនឹងប្រព័ន្ធដែលមាននៅលើ iOS របស់ Apple និង Android របស់ Samsung ឡើយ។Nokia to cut up to 14,000 jobs | Premium Times Nigeria

ការធ្លាក់ប្រជាប្រិយភាពរបស់ក្រុមហ៊ុន Nokia គឺដោយសារតែមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនស្មាតហ្វូនប្រកបដោយភាពច្នៃប្រឌិតដូចជា Apple, Samsung និង Google រួមជាមួយនឹងកត្តាផ្សេងៗ ដូចជាការផ្លាស់ប្តូរទីផ្សារទូរស័ព្ទធម្មតាទៅកាន់ស្មាតហ្វូនទំនើប ក៏ដូចជាប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទដៃ Nokia មិនមានភាពល្អប្រសើរឡើងប្រៀបនឹងស្មាតហ្វូតដទៃទៀតជាដើម។Nokia offices and facilities | Nokia

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nokia ក៏ធ្លាប់ជាក្រុមហ៊ុនដ៏គួរឱ្យគោរពនិងអស្ចារ្យជាងគេមួយដែរ មុននឹងក្រុមហ៊ុននេះដួលរលំ។ ពាក្យសំដីណែនាំរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia ក៏បាននិយាយថា “យើងមិនបានធ្វើអ្វីខុសក្នុងអាជីវកម្មមួយនេះនោះទេ ប៉ុន្តែយើងគ្រាន់តែចាញ់”។ ដោយហេតុថាពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយការប្រកួតប្រជែងនៅលើទីផ្សារខ្លាំងពេក ទើបបណ្តាលឲ្យក្រុមហ៊ុនដួលរលំបែបនេះ។ “Nokia គួរតែយល់ដឹងឲ្យស៊ីជម្រៅអំពីបរិយាកាសអាជីវកម្ម មានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជនខ្លួន ក៏ដូចជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឲ្យស្របទៅនឹងនិន្នាការមនុស្សសម័យថ្មី” ដែលទាំងនេះគឺជាគន្លឹះនៅក្នុងការធ្វើអាជីវកម្មមួយប្រកបដោយភាពជោគជ័យ៕Nokia 3310 review: 6 reasons you'll love this bare-bones phone - CNETNokia Lumia 630 review: An affordable phone you can live without | Engadget