ជុំវិញមរណភាពរបស់តារាសម្តែងកូរ៉េដ៏ល្បីលោក Lee Sun Kyun គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅស្រុកនៅតែតាមដានមិនដាច់ដោយសារតែចង់ដឹងពីករណីនេះវិវត្តន៍ទៅជាយ៉ាងណាបន្តទៀតក្រោយពីស្រ្តីម្នាក់ដែលជំរិតទារប្រាក់ពីតារាសម្តែងរូបនេះត្រូវប៉ូលិសឃុំខ្លួន។ ទោះយ៉ាងណបើតាមការផ្សព្វផ្សាយរបស់ឆាណែលយូធូបមួយបានទម្លាយពីអត្តសញ្ញាណស្រ្តីវ័យក្មេងនោះដែលគេដាក់ឈ្មោះថាជា ស្រ្តីA នាងគឺជាអតីតតារាសម្តែងម្នាក់ថែមទាំងមានប្រវត្តិធ្លាប់បោកប្រាស់បុរសជាច្រើននាក់មុនពេលជំរិតទារប្រាក់ពីលោក Lee Sun Kyun។

កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឆាណែលយូធូប Caracula Crime Lab បានចេញផ្សាយរូបភាពចំនួន៣របស់ស្រ្តី A និងចោទប្រកាន់ថា ស្រ្តី A គឺជាអតីតតារាសម្តែងនិងជាស្រ្តីមេម៉ាយកូន១មានឈ្មោះថា Park So Jung មានអាយុ ២៨ ឆ្នាំ។ ក្នុងអត្ថបទក៏លាតត្រដាងផងដែរថា Park So Jung រស់នៅក្នុងអគារតែមួយជាមួយស្រ្តី B ដែលត្រូវបានគេស្គាល់ថាជា Kim Nam Hee ។ បច្ចុប្បន្ន ស្ត្រីទាំងពីរនាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទជំរិតទារប្រាក់ចំនួន ៣៥០ លានវ៉ុនប្រមាណជាង២៧ម៉ឺនដុល្លារពីលោក Lee Sun Kyun។

ទោះបីជាស្រ្តីឈ្មោះ Kim Nam Hee អះអាងថាមិនស្គាល់ Park So Jung ក៏ដោយប្រភពឆាណែលខាងលើបានចោទប្រកាន់ថា ស្ត្រីទាំងពីរនាក់បានជួបគ្នាដំបូងនៅក្នុងពន្ធនាគារ ហើយបានក្លាយជាអ្នកជិតខាងនៅក្នុងអគារតែមួយ បន្ទាប់ពីបានកាត់ទោសរៀងៗខ្លួន។

នៅក្នុងអត្ថបទមួយផ្សេងទៀតពីប្រភព bombshell បានឱ្យដឹងថា Park So Jung ត្រូវបានគេនិយាយថាបានប្រើកម្មវិធីដែលពេញនិយមជាមួយអ្នកជំនាញធ្វើការក្នុងវ័យ ២០ និង ៣០ឆ្នាំរបស់ពួកគេដើម្បីអនុវត្តការបោកប្រាស់របស់នាង។ បន្ទាប់ពីមានទំនាក់ទំនងស្នេហា និងរួមមេត្រីជាមួយបុរសដែលនាងជួប Park So Jung នឹងប្រាប់ពួកគេថានាងមានផ្ទៃពោះ ដោយទាមទារប្រាក់សម្រាប់ចិញ្ចឹមកូន។Lee Sun-kyun's Death: Could It Lead to a Social Reckoning in Korea? – The  Hollywood Reporter

ប្រភពបានបញ្ជាក់ទៀតថា ស្រ្តីA ឈ្មោះ Park So Jung មានកូននៅក្នុងខែមករា ឆ្នាំ២០២៣ ហើយបានស្នើសុំថ្លៃស្នាក់នៅមិនត្រឹមតែពីឪពុកបង្កើតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែពីអ្នកផ្សេងទៀតដែលនាងបានជួបតាមរយៈកម្មវិធី។ នាងបានបន្តធ្វើបែបនេះអស់រយៈពេលជាច្រើនខែ ហើយ Park So Jung បានបោកប្រាស់បុរស ៥ នាក់តាមរយៈវិធីសាស្ត្រនេះ។ ទោះយ៉ាងណា បុរសម្នាក់ក្នុងចំណោមបុរសទាំង៥ បានធ្វើតេស្តភាពជាឪពុក ដែលបង្ហាញថាខ្លួនគេត្រូវបានគេកុហកបោកប្រាស់ ហើយបាននាំ Park So Jung ទៅតុលាការជុំវិញការក្លែងបន្លំ។

គួរបញ្ជាក់ថា Lee Sun Kyun មានអាយុ ៤៨ ឆ្នាំ បានបំរើវិស័យកម្សាន្តអស់រយៈពេល២២ ឆ្នាំ។ ភាពយន្តដែលលេចធ្លោជាងគេរបស់ Lee Sun Kyun គឺបានចូលរួមសម្តែងក្នុងរឿង Parasite ដែលជាភាពយន្តមួយទទួលបានពានរង្វាន់ភាពយន្តល្អបំផុត នៅអូស្ការក្នុងឆ្នាំ២០២០។ តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយសពរបស់លោកត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ធ្នូ ២០២៣៕Korean stars mourn death of 'Parasite,' 'Coffee Prince' actor Lee Sun-kyun