Home Blog Page 133

Rick Kh ផ្តាំផ្ញើបែបនេះក្រោយឃើញសកម្មភាពយកលុយទៅប្តូរជាមួយនឹងភាពល្បីល្បាញ

0

ថ្មីៗនេះមានការចែករំលែកអំពីការបង់លុយដើម្បីរៀនផលិតមាតិកាក្លាយជាមនុស្សល្បីល្បាញដោយចំណាយទឹកប្រាក់រាប់ពាន់ដុល្លារអាចរកស៊ីបានមួយជីវិតដែលបង្កឱ្យមានការពិភាក្សាយ៉ាងច្រើន។ ឃើញមានសកម្មភាពផុសផុលបែបនេះ Rick Kh បានចេញវីដេអូមួយដើម្បីដាស់តឿនដល់អ្នកគាំទ្ររបស់ខ្លួនជៀសវាងយកលុយទៅទិញភាពល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qP5pYn7PIQNcIz5YnwAE4DbyB1d9z-R8h6qsVv5-id1wXBhyphenhyphenIL4jaSJ6WqMtwJNsY97Z2tNqSQrAyUlR4S3J7QDO48xvpX1oy5XD3uLrYbEixRQWa47AQAh00qQrMiup6ce00jqQ_PbNAW2O5spbzfp-_qP9pBprzmmXyRxo_9HdFbftHNnhzqrjOAwi/s2048/image_2026-01-05_14-09-29.png

Rick Kh បាននិយាយដោយស្មោះត្រង់ថាលោកមិនគួរលើកយកមកនិយាយនោះទេប៉ុន្តែដោយសារតែការស្រលាញ់ចំពោះអ្នកគាំទ្រដូច្នេះលោកត្រូវតែនិយាយអំពីរឿង ការបង្រៀនដើម្បីឱ្យខ្លួនឯងល្បីត្រូវការបង់លុយរាប់ពាន់ បង់លុយជាប្រចាំខែ។ Rick Kh ថាការបង្ហោះវីដេអូមានអ្នកចុច Like ច្រើន ចំនួនអ្នកតាមដានរាប់លាន គ្រប់យ៉ាងគ្រាន់តែជាភ្លើងចំប៉ើងមកមួយប្រាវនឹងរលត់ទៅវិញ។ Rick Kh ថាចង់ល្បីគឺងាយស្រួលណាស់ ឈ្លោះគ្នា ជេរគ្នា ធ្វើរឿងឆ្កួតឡប់ ផ្អើលគេផ្អើលឯងនឹងល្បីហើយប៉ុន្តែការល្បីនោះគឺបានតែមួយភ្លែត មួយដងពីរដងនោះទេ យូរៗទៅសុំាគេលែងមើល លែងល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoo6VkLOLVpi3G0DnzRzDOReMXoPe622B3qZ5B8qhNTyWve0wsg8b_rZ39rV36Om3xEwT0O4pdcB1UJPc7-Iyg-ewA6gIpEy4TBAfyFMMVgx1RR3QGDNk2vXBjM6Y4EsLjioaaW1k_B8UFglHr8EUuMBL7gcoQW_gHg-gYrtrJLbI7KNmQPetrXY84tCc/s2048/image_2026-01-05_14-09-26.png

Rick Kh បន្តថា ភាពដែលល្បីហើយនៅដក់ជាប់បេះដូងមហាជន នោះហើយទើបគេហៅថាភាពល្បី ហើយការល្បីនោះគឺត្រូវស្គាល់ខ្លួនឯង ត្រូវស្រលាញ់អ្វីដែលខ្លួនឯងធ្វើបើធ្វើទៅតាមអ្វីដែលគេធ្វើនោះនឹងត្រូវបាត់បង់អ្វីគ្រប់យ៉ាងវិញ។ Rick Kh បានលើកឡើងចំណុចផ្សេងទៀតដូចជាត្រូវធ្វើឱ្យគេស្រលាញ់ចេញពីចិត្តទើបមិនបាត់បង់អ្នកគាំទ្រទោះបីជាអ្នកបាត់ផេកយ៉ាងណានៅតែមានអ្នកគាំទ្រ។ អ្នកបង្កើតមាតិការូបនេះថាត្រូវគិតឱ្យច្បាស់មុននឹងចំណាយលុយរាប់ពាន់ដុល្លារយកទៅបង់លុយចោលគឺស្តាយលុយណាស់ស្របពេលដែលប្រទេសកំពុងប្រឈមនឹងសង្គ្រាមជាពេលដែលពិបាករកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndWRH-M_o5eSBD_om1f3MWs0kjnYWYuguqMR28pjLhe1g1BB8x-jN6Xr4tq11fdBBPuCnBT1xdKUTykJvX-9_btdIduMn7E1zeD850HoNOsonEFSgU94dxYBfdyZICclgIw-ReQtao2Fx7fIWlIAo7G9OuXHJi78pmjSKfTXdCj0QJupzvPUONrk3YoeB/s2048/image_2026-01-05_14-09-28.png

ជាមួយគ្នានេះ Rick Kh បានចែករំលែកថាប្រសិនជាចង់បង្កើតមាតិកាគឺត្រូវស្គាល់ខ្លួនឯងជាមុនសិនមុននឹងចាប់ផ្តើមបណ្តុះគំនិតរៀនកាត់តផ្សេងៗហើយការស្គាល់ខ្លួនឯងនឹងទទួលបានភាពល្បីល្បាញដោយធម្មជាតិនិងវិវត្តន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយមិនចាំបាច់ចំណាយលុយអស់រាប់ពាន់ដុល្លារនោះទេ។ ការចែករំលែកនិងដំបូន្មានរបស់ Rick Kh ទទួលបានការគាំទ្រជាច្រើនពីអ្នកទស្សនា៕

វេណេស៊ុយអេឡា បង្ហាញសញ្ញាចុះញ៉មក្រោយលោក ត្រាំ ព្រ.មានបើកការវា.យប្រ.ហារជាលើកទី២

0

ការ៉ាកាស៖ ក្រោយការគំរា.មរបស់លោកត្រាំ ពេលនេះប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំចូលរួមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសញ្ញាចង់ផ្សះផ្សារជាលើកដំបូង ក្រោយការចាប់ខ្លួនរបស់លោក Maduro និងភរិយា។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នាថ្ងៃចន្ទទី៥ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83vEKkCX07ySaQkhimqyTt37wegboYsNPCced7fOFc0pygFSFjnnsAQFFGb8QNpq5-hJPhGr9zSrPryf_wtm7ArnsA_zcLSBAaGbQXmdrfVoKY8cQ-fnS68e7sVNWDvz7_03f0M01peGhfkaJTdxt2sgGpSHH8Yji-r7Q3i06mxNrN5NrYDnwhgn9aCf3/s2400/image_2026-01-05_09-40-19.png

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីស្តីទីវេណាស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ថាជាការចាប់យកធនធានជាតិដោយខុសច្បាប់របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfsVA71kI9EBB2t0DR5lE7B56oiPC_9z1aKD8mYZiaeXRCG_U2fuKIPZDnupMfXgBOXHoEolMwpYvZ7iHyMGNNy9uCQuU_WsfEQ32wV6Ulf_NMmY-So0rExsRec9mk9He5OhffYzEVnXylaW1XnUYBwt-mQXEnfBSWWpwEeEao4OvS-oU79Teac1_BCoL/s1200/photo_2026-01-05_15-38-15%20(2).jpg

ក្នុងតួនាទីជារដ្ឋមន្រ្តីប្រេងផង និងបច្ចុប្បន្នត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី ក្រោមការបង្គាប់របស់តុលាការកំពូល និងការគាំទ្រពីយោធាវ៉េណេស៊ុយអេឡាផង ដំបូងលោកស្រី Rodriguez នៅតែប្រកាន់ជំហរថា វេណេស៊ុយអេឡា នឹងស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធនានា និងលោកស្រីថែមទាំងបានប្រកាសថា លោក Maduro នៅតែបន្តជាប្រធានាធិបតីរបស់វេណេស៊ុយអេឡាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1r64M1UtndjPhgs4LPh5j8Zmysny_bHiCVpCXhbHkbRH2apVqqGNhIaiNHuMfHcOt51eA2gSupKNS_1Ty1YYux6IPONMgHYZ9_eP3sr7Zt_gayEHv2sRRw2ygk7uZihuP6bnohCjeeWWLDutBAfvcGRfTm2Ey0_SZjtuvpuUClPG046HO6H9_zAHJJfe/s640/photo_2026-01-05_13-51-14%20(4).jpg

ប៉ុន្តែក្រោយមានការឆ្លើយតបពីលោក ដូណាល់ត្រាំ ដែលគំរាមថា លោកស្រី ចនឹងជួបផលវិបាកធំជាងលោក Maduro ទៅទៀត ប្រសិនបើលោកស្រីមិនព្រមធ្វើអ្វី ដែលលោកចាត់ទុកថា ជារឿងត្រឹមត្រូវនោះ។ ឥឡូវនេះ លោកស្រី Rodriguez បាននិយាយឡើងមកថា “យើងសូមអញ្ជើញរដ្ឋាភិបាលអាមេរិកឱ្យសហការជាមួយយើងលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការដែលផ្តោតលើការអភិវឌ្ឍរួមគ្នាក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដើម្បីពង្រឹងការរួមរស់ជាមួយគ្នាយូរអង្វែង”។ “ប្រធានាធិបតី Donald Trump ប្រជាជនរបស់យើង និងតំបន់របស់យើងសមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvIjC1PeIo6CjhAPLU4oxYi1VV6Vg7ut79J9ry4evwkVghqcN8KZZggnHI2GUYpyoXB_coXa4k21g5AXH8cIcC8a7EiWm9WxxucowaVKhBgvFJTxShyphenhyphenbdOvFYndZxKg7l3hHQ0WE8OIHwskv39zNkMRLRhIF2JK4CqzA-O_qONgITKRsSm1dmdNbWve3Fw/s640/photo_2026-01-05_15-38-15%20(3).jpg

តាមន័យនេះ គឺវេណេស៊ុយអេឡា ហាក់បន្ទន់ឥរិយបថរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក ដោយធ្វើយ៉ាងណាព្យាយាមស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិកដោយសន្តិវិធី ជាជាងការប្រឈមមុខជាមួយធម៌ក្ដៅ ដែលអាចនាំឲ្យឈានដល់វិនាសកម្មដ៏ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipr4AeuftnUtFtoLPsYJ1wo08WyUQoY-Y45u-5_HTkwQ1Pdskq2SYXE-OyMW9irEAW4Y0otKMT3IMC-UZgB_lmpwT93JP4xHnm-L0HR7ZYdQqrTsfoN8foegIj0nWwLAzNTpntuWWZ3aQYpkI9Xku_HQMC_D1RbXMcITkc3yV_iCpaXwWT2plynbeG4zeo/s640/photo_2026-01-05_15-38-15.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ បានព្រមា.នថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារយោធាជាលើកទី២ លើវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ប្រសិនបើសមាជិកនៅសេសសល់ក្នុងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែតម្រូវប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSQbUYssae_cFMfaqMqi0o-vHQYFiZ7Tc9STHNZc91Qq4v0LmfrEMe5e41JE9Q6HH520iU7pvAyHec_UqKIli_BpuezEuFN3TgTfQXA8nu7sbRjWszXAlpt4QBqM7BHryZWEqtGbXBlMv50JiTThCuL3sLrf1kOYfnYCH_UFlnmN_X9zvQxrkH5Idpqvm/s768/photo_2026-01-05_15-38-15%20(6).jpg

បច្ចុប្បន្នលោក Maduro កំពុងស្ថិតក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំបង្ហាញខ្លួននៅតុលាការ ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធឧកិដ្ឋកម្មគ្រឿងញៀន។ តែទោះជាយ៉ាងណា ការចាប់ខ្លួនរូបលោកដោយសហរដ្ឋអាមេរិក បានបង្កភាពមិនច្បាស់លាស់យ៉ាងស៊ីជម្រៅ អំពីដំណាក់កាលបន្ទាប់ សម្រាប់ប្រទេសដែលសម្បូរទៅដោយធនធានប្រេងបម្រុងមួយនេះ ខណៈមនុស្សជាច្រើនបានហៅការឃុំខ្លួនលោក Maduro និងភរិយារបស់គាត់ថា ជាការចាប់ជំរិត ហើយបាននិយាយថា លោក Maduro នៅតែជាមេដឹកនាំស្របច្បាប់របស់ប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11IQ4Y-VB47fq-csTJB5jtCV2rGIyUKYv9hcgoSMfmGRQ1RPK6yI4yIlM4e9CSqVUbqS4qYz3HYa6PEr7VRPcOh60rJnwTEXLR71wmYzfxfY0umXwGOAESxEiLD0_szHtNhYH4c7LQieSvANJ53UutmMtTSP8netLXYyPeY6XeP1fVH0Epfwu4lv1iDV4/s992/photo_2026-01-05_15-38-15%20(4).jpg

Trump ប្រកាសគោលដៅអាចវាយប្រ.ហារមេដឹកនាំប្រទេសមួយទៀតបន្ទាប់ពីវេណេស៊ុយអេឡា

0

សារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពអាមេរិកអាចនឹងកំណត់គោលដៅវាយប្រ.ហារបន្តទៀត គឺមេដឹកនាំប្រទេសកូឡុំប៊ី បន្ទាប់ពីការវាយប្រ.ហារប្រទេសវេណេស៊ុយអេឡាតាមផ្លូវអាកាស និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro រួមទាំងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht1gl5rIF8qzF3wUsqpAJY864ZKrjXnBeV8fnldT6tlzhM4wP2z7xNPALz-F9eiIec2R-b89svdmYpF_vg8scuSB4svkjU20sA5FU33HWNYVYcTAwir0HENE4Gb_CdPCZF66tRetebwbd-eIN4kauU-qFEeol9TsB-GdQauD8NoqGyorKSXgJs-WoE04Ju/s1600/image_2026-01-05_15-07-27.png
លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ពេលជិះយន្តហោះចាកចេញពីរដ្ឋផ្លរីដា ថា ប្រទេសកូឡុំប៊ីកំពុងតែឈឺ ដោយសារគ្រប់គ្រងដោយមេដឹកនាំឈឺ គឺលោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro ។ លោក Trump ចោទប្រកាន់ថា រដ្ឋាភិបាលកូឡុំប៊ីពាក់ព័ន្ធនឹងការផលិត និងនាំចេញថ្នាំញៀនដ៏ធំបំផុតដែលប៉ះពាល់អាមេរិក ហេតុនេះ កងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការបំផ្លាញរោងចក្រផលិតថ្នាំញៀននៅកូឡុំប៊ី ប៉ុន្តែវានឹងធ្វើឱ្យមានការបារម្ភពីភាពតានតឹងនៅអាមេរិកឡាទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3wEsYCTNhwYlOTy3-0wurN7kqspfUR-YZPWrg2n9NEKtdJ8Lk3G0JaKJJF7mBrSNr1x_oUsyX9Sv2R-fidkNRqXJoiqui6oX_zZGPUuwWZ6seqnc8AhrBLRh1e87Jl3waNTaeSgAtjtsD2QP5fGG8s3TMepw1wcaL-eDSKzHOBkO9C2hzHYcemiWWstr/s1600/image_2026-01-05_15-07-28.png

ចំណែកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារក្នុងបណ្តាញសង្គម X បន្ទាប់ពីកងទ័ពអាមេរិកវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា ថា ហេតុការណ៍នេះបង្កឱ្យមានការភ័យស្លន់ស្លោនៅទូទាំងពិភពលោក ។ លោកបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់អាមេរិក និងដាស់តឿនទង្វើនេះធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtVpy-BhsVoCJO_blAbBUdkm21-IHoNFG2iIbhi-97jZSWscoxQklM7dL-4koMF0WsUq8rkoSu_9ucxRZ2_JXUV24GEqSBgVJpYxaCX2Q1NPxMAqmxsJqMC8_9df6QhfJV6V-lO0jcfAUIYi4r_0vjaEB9hPyPudHPUuvMUxH5tOqAVe26DIzB0Q-gq86/s1920/image_2026-01-05_15-07-30%20(2).png

បើតាមសេចក្តីរាយការណ៍ កូឡុំប៊ី គឺជាប្រទេសជិតខាងរបស់វេណេស៊ុយអេឡា បានពង្រាយកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនជាប់វេណេស៊ុយអេឡា ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ ។ ការពង្រាយកម្លាំងទ័ពនេះ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសជាសាធារណៈថា នឹងគ្រប់គ្រងវេណេស៊ុយអេឡា ដែលធ្វើឱ្យអាមេរិករងការរិះគន់យ៉ាងខ្លាំងពីប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3FjanLdHGZD6qFxvZxYgu2Ica2swYwxbYWoDEDl-ELh-KWKcnHpSUBb0mbqFxQX8C6ZcNNTP26iD1t74r12tgCAsl-9iGGgObmiVY49U8rlC3PgNh1gqD3CdyBY7he5aRRKCFj8Tvp9QxS7-jlq_kenuMhdW1uIW8qj_heC3qbzfajy-q4uXWpbUmIzJ/s1581/image_2026-01-05_15-07-29%20(2).png

ហេតុការណ៍វាយប្រហារវេណេស៊ុយអេឡា និងគោលដៅវាយប្រហារកូឡុំប៊ីនាពេលបន្ទាប់ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump ក្នុងអាណត្តិទី២នេះ កំពុងជំរុញយ៉ាងខ្លាំងដើម្បីរៀបចំទ្វីបអាមេរិកឡើងវិញ និងរៀបចំតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយមិនចាប់អារម្មណ៍នឹងការប្រឆាំងពីអន្តរជាតិ ។ ទង្វើរបស់អាមេរិកអាចនឹងធ្វើឱ្យប្រទេសនានាមានជម្លោះព្រំដែនជាមួយគ្នានាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6omIbZf8-SxzDySRZSHynSHlWBJQuucPRKAVVtGd9dn4a4pP-sqhfurIm6Gnxt-2F-gXtFy0i2JI4ezhudr5pFdYkAPJGXIzEfZuD0hwdnCcfX-eMNP3FOLMS2Ethb92XIH0eY2uCubUgig55skS0uh6YxF-zJMe1lxh-RjrcHSwGf6zjIyb5dWyzH3yv/s1024/image_2026-01-05_15-07-29.png

គួរបញ្ជាក់ថា អន្តរជាតិបានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបញ្ជូនកងទ័ពទៅវាយប្រហារវេណេស៊ុយអេឡា គឺល្មើសច្បាប់អន្តរជាតិ និងគំរាមកំហែងស្ថិរភាពក្នុងតំបន់ ។ កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកធានាសុវត្ថិភាពប្រធានាធិបតីវេណស៊ុយអេឡា លោក Nicolas Maduro និងភរិយា ព្រមទាំងឱ្យអាមេរិកដោះលែងបុគ្គលទាំង២រូបជាបន្ទាន់ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការព្យាយាមផ្តួលរំលំរបបដឹកនាំរបស់វេណេស៊ុយអេឡា និងងាកមកដោះស្រាយបញ្ហាដោយការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVo81ZQpF5E6zX4a84yJwbQ4_jFNg0QI2ZxnJOM4JfzZqD7F3a3k6Ng8QaWLpMP1Qa1IuI2XEa2jDMNHLfVJ4b0X4o-xTrNUKMCGHZeJh_7R-L6ucxgI5f-J9S7vpW2_cET3waeoa4tu3RvHnBCdcZjt4oll8GC7x4A-b90gjcaOOY1bWECI_Z9Z1tlDS/s770/image_2026-01-05_15-07-30.png

ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានថ្កោលទោសអាមេរិកថា ធ្វើប្រតិបត្តិការកងទ័ពដោយឥតខ្មាស់អៀនក្នុងការចាប់ខ្លួនប្រធានាធិបតីវេណស៊ុយអេឡា ដែលនេះជាការស្វែងរកអំណាចរបស់អាមេរិក និងជាគំរូអាក្រក់ ។ រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា បារម្ភពីកងទ័ពអាមេរិកវាយប្រហារវេណេស៊ុយអេឡា ថាល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណេស៊ុយអេឡាជាបន្ទាន់ ៕

អ៊ុយក្រែន ជំរុញឲ្យលោក«ត្រាំ»ចាប់ខ្លួនលោក«ពូទីន»ដូចចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា

0

ទីក្រុងគៀវ៖ នៅខណៈពេលដែលពិភពលោកកំពុងប្រតិកម្មនឹងការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ពីសំណាក់សហរដ្ឋអាមេរិក លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានបង្ហាញគំនិតចង់ឲ្យលោក ដូណាល់ត្រាំ ធ្វើការព័ទ្ធចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ៉ាឡាឌីមៀ ពូទីន ដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9yjsYexbfT3nR-zU-g2dUddVRCkpExuBzexQIKq-qNpMrmCv8bfBZ4gcRj0ehCYuK7Hgoy7aznTxk7T8MZxcI8QFa9JOXSMWNjFo2WDSAfGzhWZisSK1Mocn-nJ6k1z4Cxln52hbbiU91rqaV_bE-O2PMfkT8KvddRivg8OwToofCDhB-0rSkEIFFHSC/s770/photo_2026-01-05_13-51-14%20(2).jpg

យោងតាមពាក្យសំដីរបស់លោក ហ្សេឡេនស្គី បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យក្នុងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ពេលនេះលោកប្រធានាធិបតីត្រាំគួរតែដឹងហើយថា «តើនរណាជាអ្នកបន្ទាប់?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMRr8TMbrEBX7wVH1yAzBLLSUugK0FZ31nSSI7ra9eDCAZESO4iVoTkv8ZLYn8v3Eb4hMQG8bBljMAwD54sIzROoCxrMyXtOp-S2NLrZwJBer8p4r8N8c9la64mGHnBljtDCYjo8_h7Jg6089bH6DnGB0P9W70ianSYcYRUiiWtHVFXumB9S8bV_dUJPH/s1024/photo_2026-01-05_13-51-14%20(3).jpg

លោក ហ្សេឡេនស្គី បានលើកឡើងបន្ថែមថា៖ «ប្រសិនបើអាមេរិកអាចចាត់ការជាមួយមេដឹកនាំផ្តាច់ការតាមវិធីនេះបាន នោះសហរដ្ឋអាមេរិកនឹងដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ហើយ» លោក ហ្សេឡេនស្គី បាននិយាយបន្ថែមដោយទទូចថា លោក Trump គួរតែដោះស្រាយជាមួយលោក Putin តាមវិធីដូចគ្នា។ ក្នុងន័យនេះ មេដឹកនាំរបស់អ៊ុយក្រែន ហាក់បង្ហាញពីចេតនាចង់ជំរុញឲ្យមេដឹកនាំសហរដ្ឋអាមេរិក ធ្វើការចាប់ខ្លួនលោកពូទីន ដូចប្រតិបត្តិការដែលលោកបានធ្វើចំពោះមេដឹកនាំវេណេស៊ុយអេឡាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPOoHJHZH7GARd3Uo4pbh-91VB3L7GakOVeEmIHSlOurMIKgQCzUVKJFAXzWwOAg8bJETgc2mTQygJ6UEqkiFlduRWvTpJgrbUh8ktvRvoK4izUstDaoc-zsv5sLYxgT-5pWDDRMJ8p6bF2fPDeRP67BXYQp-UOuXpbVjMKBoH-ZDnhmvNKTTZv_pt1HH/s640/photo_2026-01-05_13-51-14%20(4).jpg

ដោយឡែក ទាក់ទងនឹងប្រតិបត្តិការរបស់អាមេរិកក្នុងការចាប់ខ្លួន លោក ម៉ាឌូរ៉ូ ដដែលនេះ ប្រទេសរុស្ស៊ីបានបង្ហាញប្រតិកម្មនិងជំហរផ្ទុយពីប្រទេសអ៊ុយក្រែន ដែលដូចទៅនឹងប្រទេសជាច្រើនផ្សេងទៀត គឺរុស្ស៊ី ជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើការដោះលែងលោក ម៉ាឌូរ៉ូ និង ភរិយារបស់លោកមកវេណេស៊ុយអេឡាវិញ ព្រមទាំងធ្វើការថ្កោ.លទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់លោកត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2hnPf_l8Dpv-LyY8_zsBQ4Egjn20JlqhPags1U8wXxL4TAjGKS8Qs6u2X200zKmMaZI-YZnGTdas7St1Fnp-x5ePPYu2Fu7pcqdYMGN9iRYv1d8PpjlzTC2FyPOzKFzRvRAwnqTK8j39EXMatnDIRfjI0L9b2MdCeyOM-M8jsGDFubYr3EROUQ1DLy3DZ/s895/photo_2026-01-05_13-51-14%20(5).jpg

តែទោះជាយ៉ាងណា ដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀនសហព័ន្ធដ៏ធំពីសំណាក់សហរដ្ឋអាមេរិក ប្ដីប្រពន្ធមេដឹកនាំរបស់វេណេស៊ុយអេឡា នឹងត្រូវដាក់ឲ្យស្ថិតក្រោមការឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុង Brooklyn ហើយអ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងឡើងបង្ហាញខ្លួនក្នុងសវនាការរបស់តុលាការសហព័ន្ធនៅដើមថ្ងៃចន្ទសប្ដាហ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtw63Hz9UmWzytwB5DOToqHFM0ERPdjZ8xtiMaYds_nnbmQq7mAO9s6C6V7WnHeAtzMe2l4c3667b01eWV8g6GOY7iIalJbSg4iWBfVR3DWo0-gsEtzC_WQqeYw_QfRgw8U_j-9rcWzm2xM41XjJEVzFsLXQ2-Ytoi5ySClBEoZHx6hRLuupqAhlWHJn7F/s846/photo_2026-01-05_13-51-14.jpg

Charmaine Sheh និង Bosco Wong ឈ្នះពានរង្វាន់ធំនៅក្នុងកម្មវិធីពានរង្វាន់ TVB

0

តារាសម្តែងហុងកុង Charmaine Sheh និង Bosco Wong បានឈ្នះពានរង្វាន់តារាម្តែងប្រុស/ស្រីឆ្នើមបំផុតនៅក្នុងពិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់ TVB។ កម្មវិធី TVB Awards ឆ្នាំ ២០២៥ បានធ្វើឡើងនៅយប់ថ្ងៃទី ៤ ខែមករា ដោយចំណុចលេចធ្លោគឺរឿងភាគ រាជនីសារព័ត៌មាន វគ្គ២ (The Queen of News 2) ដែលបានឈ្នះពានរង្វាន់សំខាន់ៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjak1QMhiDqxSArIpzbP1INls7bt204TWOqb8VEQIsi2RUS7s_reqjgSOou2Mxco9aBukfRIwa4BoC69rTqxspK6U-pS9TWXL5kqsC5LETw6P_qeJkZYqPjwYK9-dFhzr5JdtpVaucRLfyz0pJL4L2-l2BILPrmk4vzm6ykmLVepGYpyjDbKVDfb0M4TXgw/s2048/image_2026-01-05_11-42-02.png

តារាសម្តែងសំខាន់ពីររូបនៃរឿងភាគនេះគឺ Bosco Wong និង Charmaine Sheh បានឈ្នះពានរង្វាន់ជាតារាសម្តែងប្រុស/តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត និងតារាសម្តែងប្រុស/តារាសម្តែងស្រីឆ្នើម។ The Queen of News 2 វិលជុំវិញសម្ពាធការងារ និងជីវិតដែលអ្នកធ្វើការក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយប្រឈមមុខ។ ថ្លែងពេលទទួលបានពានរង្វាន់តារាសម្តែងប្រុសល្អបំផុត Bosco Wong បាននិយាយថា TVB គឺជាកន្លែងដែលលោកធំធាត់ ជាកន្លែងដែលលោកត្រូវបានបង្កើតឡើង។ បើគ្មាន TVB ទេ នោះនឹងគ្មាន Bosco Wong ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJLbJTIx8D_ddO-bopvQoWpXRUUvi27OeHi56BFUBXz_yxtJ2JVCD73tO9gJ5knZzC5VlbVhgIqoLpsWRF52qfCL8P5i1L0o7bhKNUJTWCj14dSbopaHPgBapEi53Wehhy-Ri9PyFVdaD5cMX-_bPY5l-gsnFXabjNiRYRGxUDtKiCPSpBrGbGLiELgcas/s2048/image_2026-01-05_11-42-03.png

តារាសម្ដែងរូបនេះបានថ្លែងអំណរគុណដល់ម្ដាយរបស់លោក ដោយបានបង្ហាញថាសុខភាពរបស់ម្តាយរបស់លោកមិនល្អ ហើយបានប្រាប់គាត់ឱ្យ «ស្នាក់នៅផ្ទះហើយមើលពិធីប្រគល់រង្វាន់»។ Bosco Wong បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងទំព័រអ្នកគាំទ្របន្ទាប់ពីឈ្នះពានរង្វាន់តារាសម្ដែងប្រុសឆ្នើមជាលើកដំបូងបន្ទាប់ពីការតែងតាំងចំនួន ១០ ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv71CU4weel57_-ENnwbq8sgYTWHIfFiuM3Wp64DHeLn77fDINQ10m3GuMaKufjeifMj9AjAny1HDX8AiOEXEaI864Y36JFdimRa_o1AvfnzMSmLoTlQfwQ0J7KlP7lD0VzypueiPbMAQ4Zr68-iczN6NVfmtaUuqxJ2sF_B7vGyM5JOsjTMHnrBibMgcs/s2048/image_2026-01-05_11-42-04.png
Charmaine Sheh បានបង្កើតកំណត់ត្រាមួយដោយឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមរបស់ទូរទស្សន៍ TVB ចំនួន៤ដង។ នាងបាននិយាយថា «យប់នេះនឹងក្លាយជាយប់ដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ។ អ្នកឈ្នះនៅថ្ងៃនេះគឺ Man Wai Sam តួនាទីរបស់ Charmaine Sheh ក្នុងរឿង The Queen of News 2 ដែលជាតួអង្គដែលបាននាំខ្ញុំចូលទៅក្នុងការសន្ទនាជាមួយទស្សនិកជន និងធ្វើឱ្យពួកគេចាប់អារម្មណ៍។តារាវ័យ ៥០ ឆ្នាំរូបនេះបានលើកទឹកចិត្តតារាសម្ដែងជំនាន់ក្រោយថា៖ «ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងដោយមនុស្ស ដរាបណាអ្នកមិនបោះបង់ អ្នកនឹងបង្កើតប្រវត្តិសាស្ត្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR8zdC2OSINhsAWrlBhotADWrtYc7Cf5wDNmhCloTpK4ysYf7o3nYQNdqwmz9bcI4zSVNf_3FReLu1bSH2vHTM4kiEhQfHn7mdQYm92K-aXHloVgBOvriRddDUyjKmSQ93ybIQOncAKuUawUQ7-_glZo7pcM695GIQ8xhXmqSeOe7Zhr_IJ8KAnl1pxT_t/s1920/image_2026-01-05_11-42-05%20(2).png

Charmaine Sheh បានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីឈ្នះពានរង្វាន់លេខពីរក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុង។ នាងគឺជាតារាសម្តែងដ៏លេចធ្លោម្នាក់នៅលើកញ្ចក់ទូរទស្សន៍ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០។ នៅពេលដែលនាងចាកចេញពី TVB ក្នុងឆ្នាំ ២០១៦ មនុស្សជាច្រើនជឿថានាងនឹងបាត់បង់ «ប្រព័ន្ធគាំទ្រ» របស់នាង ហើយមិនអាចរីកចម្រើនបន្ថែមទៀតក្នុងអាជីពរបស់នាងបានទេ ព្រោះហួសពីចំណុចកំពូលរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានបង្ហាញពីសមត្ថភាពរបស់នាង និងរក្សាតំណែងរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត។ តារាស្រីរូបនេះបច្ចុប្បន្ននៅលីវបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាង ១០ ដង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__5k3J4DysZswXX1-oWA8YxF-EocYVLh57DBqg5RssNF8FdCx70GjOtZctD9RersD6eCV_JfBl-uIImGnzi8mA1a3BOpYKRmpecZcgTqucekH9IAv-Xbe0_bwvp8NrCPdGTmdb3nt7M3deldSFa0cVjIPFsBEeW-VKG9TdFec8kV611sGAQqkcIUcOV6E/s1440/image_2026-01-05_11-42-05.png
Bosco Wong មានអាយុ ៤៥ ឆ្នាំ បានចូលរួមក្នុងវិស័យកម្សាន្តអស់រយៈពេល ២៧ ឆ្នាំមកហើយ ហើយមានភាពល្បីល្បាញដោយសារការសម្តែងជាច្រើនរបស់ TVB ។ ក្រៅពីការសម្តែងតារាប្រុសរូបនេះ ក៏ចូលរួមក្នុងអាជីវកម្មម្ហូបអាហារ និងភោជនីយដ្ឋាន និងការផលិតខ្សែភាពយន្តផងដែរ។
នៅក្នុង បទសម្ភាសន៍មួយ ក្នុងឆ្នាំ ២០២៥ តារាសម្តែងរូបនេះបានបង្ហាញថាលោកនៅលីវអស់រយៈពេលជាច្រើនឆ្នាំហើយមិនចង់បានស្នេហាទេ៕

កងទ័ពថៃហាមពលរដ្ឋផ្សព្វផ្សាយ ឬចែកចាយរូបភាព វីដេអូពីសកម្មភាពកងទ័ពប្ល.ន់ដណ្តើមទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា

0

ប្រទេសថៃ ៖ កងទ័ពភូមិភាគទី២ថៃ បានហាមពលរដ្ឋជាថ្មីកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឱ្យឈប់ផ្សព្វផ្សាយ ឬចែកចាយរូបភាព និងវីដេអូពីសកម្មភាពកងទ័ពថៃប្ល.ន់ដណ្តើមទ្រព្យសម្បត្តិលរដ្ឋកម្ពុជា នៅទីតាំងមួយចំនួនរបស់កម្ពុជាដែលកងទ័ពថៃកំពុងកាន់កាប់ដោយខុសច្បាប់ ។ កងទ័ពថៃបញ្ជាក់ថា ការបង្ហោះរូបភាព ឬវីដេអូពីសកម្មភាពដណ្តើមទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា និងពាក្យសម្តីចំអកឡកឡឺយមួយចំនួនក្នុងបណ្តាញសង្គម គឺកម្ពុជាអាចប្រមូលធ្វើជាភស្តុតាងតវ៉ាតាមផ្លូវច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYP802Ell1yHpPGX-Hsb6SHga0PkRlsosKW_7tAK7-OoaLpusFOdwKPijxyJyNIJGRZxYq22pjdzF5gutM4WQO4ZfpbQlRHyHtXh9u6iWY4LP_4XAkRNMwXUc8GOSdLgvVuZCiuZUksDxna_k-wLePyRFnqHvDZikW4wz9odaJfmHsDq8x3weAAkNjTvW_/s1280/photo_2026-01-05_09-10-15.jpg

ក្រោយកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ នៅតាមបណ្តាញសង្គមថៃបានចែកចាយរូបភាពកងទ័ពថៃប្លន់របស់របរមានតម្លៃរបស់ពលរដ្ឋកម្ពុជា និងដណ្តើមទ្រព្យសម្បត្តិជាច្រើនទៀត ដូចជា ៖ ម៉ូតូ រ៉ឺម៉ក និងសម្ភារៈប្រើប្រាស់ទូទៅ ហើយពលរដ្ឋថៃបានចូលរួមអបអរជាមួយកងទ័ពរបស់ខ្លួនដែលបានប្លន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាទៀតផង ។ ការចែកចាយរូបភាពទាំងនេះបានល្បីល្បាញដល់ពិភពលោក និងធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីថៃឈ្លានពានទឹកដីកម្ពុជាយ៉ាងកំរោល និងប្រមូលទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាដោយឥតខ្មាស់អៀន ។

កាលពីថ្ងៃទី៤ ខែមករា កងទ័ពភូមិភាគទី២ថៃ បានហាមពលរដ្ឋចែកចាយរូបភាព វីដេអូ និងខ្លឹមសារពាក់ព័ន្ធនឹងកងទ័ពថៃធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ពីព្រោះកម្ពុជាអាចប្រមូលធ្វើជាភស្តុតាងតវ៉ាតាមផ្លូវច្បាប់ ។ ក្រៅពីនេះ កងទ័ពថៃក៏បានប្រាប់ឱ្យអ្នកលេងបណ្តាញសង្គមប្រុងប្រយ័ត្នក្នុងការចែកចាយរូបភាព និងវីដេអូការប្លន់របស់កងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl5MX7G9WFMe0FEO6Qogfb_qNUSIgtzpswRCTTdnLaPklI24R29UF7yDQUOiiMv49VGWNxhw9gw5zg5L2cQ-3o8bhk1DIanKCTWV4qm4S_DiCzwgr2kphyphenhyphenVGGFe_7BgRCB_G7Yy2MHYqgRFA37fbuWT4rud4g6nT7tXa_wsp9kXO7_eDMErgI8sWtmP_g5/s1280/photo_2026-01-05_09-10-16%20(2).jpg

កងទ័ពភូមិភាគ២ បញ្ជាក់ថា ការមិនចែកចាយរូបភាព និងវីដេអូសកម្មភាពឈ្លានពាន, ការមិននិយាយចំអក និងមិនបង្កើនការស្អប់ខ្ពើម គឺជាផ្នែកមួយជួយឱ្យកងទ័ពថៃអាចកាន់កាប់ទឹកដីកម្ពុជានៅតាមព្រំដែនក្រោមរូបភាពការពារអធិបតេយ្យ ។ បច្ចុប្បន្ន ស្ថានការណ៍ឈានដល់ការចរចា និងអនុវត្តតាមច្បាប់អន្តរជាតិ ដូច្នេះ ពលរដ្ឋគ្រប់រូបត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេស ហាមផ្សព្វផ្សាយ និងចែកចាយរូបភាព-វីដេអូសកម្មភាពកងទ័ពថៃ រួមមាន ៖ ការដណ្តើមទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា មានទាំងម៉ូតូ ប្រាក់ និងរបស់មានតម្លៃ ។

ក្រៅពីនេះ ហាមផ្សព្វផ្សាយខ្លឹមសារចំអកធ្វើឱ្យប៉ះពាល់ដល់កងទ័ព និងពលរដ្ឋកម្ពុជា ពីព្រោះខ្លឹមសារទាំងនេះអាចត្រូវកម្ពុជាប្រមូលធ្វើជាភស្តុតាងប្តឹងទៅអន្តរជាតិ ហើយអន្តរជាតិនឹងដឹងថា ថៃធ្វើខុសគោលការណ៍មនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិ ។ វានឹងធ្វើឱ្យពលរដ្ឋប្រទេសទាំងពីរស្អប់ខ្ពើមគ្នាដោយសារការផ្លែផ្កាក្នុងបណ្តាញសង្គម ពីព្រោះអ្វីដែលបណ្តាញសង្គមថៃផ្សព្វផ្សាយ និងការទាក់ទងទាំងអស់អាចត្រូវកម្ពុជាប្រើប្រាស់សម្រាប់តវ៉ានៅថ្ងៃខាងមុខ ។ ថៃមានប្រៀប លុះត្រាតែពលរដ្ឋរក្សាភាពស្ងាត់ស្ងៀម មិនចែកចាយរូបភាពឈ្លានពាន ត្រូវគិតពីសុវត្ថិភាព និងផលប៉ះពាល់ជាចម្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChSMNuw8zncu62gRkVBqnti89Eq_OjoRMoeuaKHsF_7wq9I6e28L8XOYRqii448wxormvgc6Tif_lm6v8qqvf-8thxiNzKb42M3ZxNYN6tmYixJgR-uGBI-8-3VGiCUqvn8f03B9utvVUreHVcJD6RkykDFwKCCnr7yMVb6KqCzZeCzldUfxbkGqnoGUn/s1280/photo_2026-01-05_09-10-16.jpg

គួរបញ្ជាក់ថា កងទ័ពថៃបានបើកការវាយប្រ.ហារឈ្លានពានអធិបតេយ្យកម្ពុជាជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារ៉ាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជន បណ្តាលឱ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ នាវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ បានព្រមព្រៀងអនុវត្តបទឈប់បា.ញ់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។

ពេលប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកប្រតិបត្តិការវាយលុកដែលគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងលើតំបន់នានាដែលស្ថិតនៅខេត្តចំនួន៤ ក្នុងទឹកដីកម្ពុជា រួមមាន ៖ បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDr2oJHNFts7pQcxPr6yK1Ilhc1U3zS_A_zNecIdSzQui8BXwnEb-bTgL8lbOuV1lBBVO3uuhC_UwQOqc0whwjY9QNPDympYLqfr9OKX2CmWhLe0DjYWUkUwdLcgv0flTfWO8oETM4oIrkUT7CO8QLylU2lOD0I81D8Ngw_t3oBh2aQIcHjgPav_l4xFhf/s1280/photo_2026-01-05_11-23-40%20(2).jpg
កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZaIN4-17JYv2LSWSVdlup8_cfWzMsnCWWI-Jo2GRcKEVB8kP8i7Cr3hOJoUGD6RGmtA5oCC3TX2_d3UVcxWnBYMN_2TE-cVYJcTNmNLYInA0KEGwpHHWpSiSP43-ja3tFPBs-sOX8QJUl8foFHeM_huNize1a7QVBvzCUsRCtM_DYoJYGvOb5aZ2iooad/s1280/photo_2026-01-05_11-23-42.jpg

ពេជ្រ សូលីកា ជួយទិញសំបុត្ររបស់ ទេព បូព្រឹក្ស ២ពាន់ដុល្លារក្រោយសន្ទុះគាំទ្រកម្មវិធីបង្ហាញវប្បធម៌ខ្មែរហាក់នៅមានកម្រិត

0

តារាចម្រៀង ទេព បូព្រឹក្ស បានសម្តែងការខកចិត្តសោកស្តាយដែលកម្មវិធីរបស់នាងត្រៀមរៀបចំនាពេលខាងមុខបង្ហាញពីវប្បធម៌ខ្មែរក្រោមចំណងជើងថា «ខ្លឹមនៃព្រះនគរ» ហាក់ពុំសូវទទួលបានការគាំទ្រច្រើនដូចជាកម្មវិធីប្រគំតន្រ្តីរបស់នាងនាពេលកន្លងមក។ ឃើញការទិញសំបុត្រពុំសូវផុសផុលតារាចម្រៀង ពេជ្រ សូលីកា បានជួយទិញសំបុត្ររបស់ ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ចំនួន២០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnbU0_oF3Jed3yTWMkarZDD7hHjImKdtvvf4hBXJy6i_2l7XqbJlwf2AqxecRsQwJmivnLH1ILmtylN_4YyGVkC32t65hagbvS08BTPsxh_K32GYw6ftt5CVTrvKF2msMnjU46der64jYkzNFIJBQEZast8Fc_eBH5UuXXNXLXwn-44iCxQCgwrEv3LyJd/s2048/image_2025-12-31_09-46-38%20(2).png
កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសំណេរមួយថា «TBP FAN PARTYលក់សំបុត្រ៣ថ្ងៃបាន១៥០០សំបុត្រតែកម្មវិធីវប្បធម៌ដែលខ្ញុំធ្វើថ្ងៃ១១នេះសំបុត្រ២ថ្ងៃលក់បានតែ៣០០»។ ក្នុងការបង្ហោះនេះតារាចម្រៀងរូបនេះបានបញ្ជាក់ថាការដែលនាងរៀបចំកម្មវិធីនេះឡើងគឺដោយសារតែភាពឈឺចាប់ដែលប្រាសាទខ្មែរបែកបាក់ ដែលបេះដូងនាងឈឺជាប់គ្មានថ្ងៃភ្លេច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_Ez-61OP7_nambUOZVJo7hRNCGxjTfgfrFyA8gOjO4PHCZfABomuC3MlmlIqub7IBwOgVDWRlezzyhp4yWy-womHyPmK96Bdc8hfJRXK9NGDSyO6LsjnX_vJ9UXinclB5CyqL3vBawyz1ZbxbwN2sY4gz7Az79UiHqLuGwP-UUAT1I775S0NclHBdKUg/s2048/image_2026-01-05_09-26-31.png

ទេព បូព្រឹក្ស បានសរសេរបញ្ជាក់ទៀតថាខ្មែរបានរងភាពអយុត្តិធម៌ដែលចោរសៀមធ្វើបាបយើង ហើយជនជាតិនេះស្រលាញ់ណាស់នៅវប្បធម៌ដ៏ផូផង់របស់ខ្មែរហើយនាងពិតជាខ្លាចចោរវាលួចទៀតណាស់។ ជាមួយគ្នានេះ ទេព បូព្រឹក្ស បានបញ្ជាក់ថាកម្មវិធីនាងទាំងមូលទទួលបាន sponsor រួចមកហើយ ប៉ុន្តែការលក់សំបុត្រដោយសារតែចង់បានថវិកាខ្លះយកជូនវីរកងទ័ពខណៈនាងក៏បន្ថែមថវិការបស់ខ្លួន៥០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr22_PczzT8LwxVSLjrisjUq30knSM6Csky6JslEDMx0O1LXACq4sKKXzAebRnInY2PvUYY5edC5c_HrGLJAmt7uLawiaxHzAz4CPeBRzeVSXkxV_EOcIrUeL5N6sLkCAdNYkODTrl5-agWM__rAXx_OzVzyVzsMjpGwCQ8FDeiTopT5LulO45NCIBWirG/s2048/image_2025-12-31_09-46-38.png
ម្ចាស់បទ «ទេវរាជ» ថាដល់ពេលហើយដែលប្រជាពលរដ្ឋរួមគ្នាផ្សព្វផ្សាយនៅវប្បធម៌ខ្មែរទាំងអស់គ្នាមិនអាចភ្លេចត្រចៀកបានទេ ចោរកៀនៗហ្នឹងចាំតែលួច ហើយនាងម្នាក់ឯងមិនអាចទៅរួចទេទាល់តែយើងរួមគ្នាជួយផ្សព្វផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ7lbs4okVh6aDUKrl1CZjJ0tCebF6XH0UuMUFNW-ElNB4Lmfyuw1rieuzcvqYNyeMzV-AsDR5v1mja238qNeFWNhWYseRW8dh98y85G1N-99LzQCjFQOLJlk_e121xhGpLnA6IcENBoOy_97CyLAKEQ_K8DvnpRZvIKqv3HOtVDtCfP31KRV-kTbvOClq/s2048/image_2025-12-31_09-46-39.png
បន្ទាប់ពីបង្ហោះសំណេរចំនួនការទិញសំបុត្របង្ហាញពីវប្បធម៌ខ្មែរខុសគ្នាដាច់ពីការប្រគំតន្រ្តីសម័យបែបនេះតារាចម្រៀង ពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់តារាចម្រៀង ទេព បូព្រឹក្ស ពុំនៅស្ងៀមនោះទេដោយនាងបានជួយទិញសំបុត្រទស្សនីយភាព «ខ្លឹមនៃព្រះនគរ» ចំនួន២០០០ដុល្លារ។ សំបុត្រដែល ទេព បូព្រឹក្ស បានដាក់លក់សម្រាប់កម្មវិធីនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានចំនួន៣ប្រភេទ គឺតម្លៃ ៥ដុល្លារ ១៥ដុល្លារ និង ៥០ដុល្លារ៕

ពលរដ្ឋភៀសសឹកកម្ពុជាជាង ១ពាន់គ្រួសារ មិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារការព័ទ្ធយកដីរបស់យោធាថៃ

0

បើទោះជាសង្រ្គា.មត្រូវបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែគិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជាង ១០០០ គ្រួសារទៀត ត្រូវបានជាប់គាំងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារយោធាថៃបានដាក់ពង្រាយទូរកុងតឺន័រ និងលួសបន្លា ដើម្បីធ្វើការខណ្ឌសីមានិងបិទផ្លូវមិនឱ្យមានការចេញ-ចូលដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW-0OT1fZIcMyUnrIgbxpDzOGVAWgOmohWKiD-OeC07QINhw8sxMgWsJB9dKAnBgfx5Q8oVhTC6rAw3yV-RU6aQPJ3Ni-knBxY-xX-LPWRD9dfyw3yfIMdVXBkc7rkImTNoiVw596J7hm8G2ohxEBnuYPYahht0J4qmbLvgDHYFgfYpPE_ajhfxEy7QaB/s1280/photo_2026-01-05_11-23-40%20(2).jpg

យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន មូលហេតុគឺដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpgVOJJQ4Op5NH8JLzxT0p0NskZzWyfg5sB3xyZQwRFTpRnAmfw64J7SZAnY4nAw804mvaD1h36oeWDSfsgtstqwzDbPGq_fq0BtOUcIAtDqfUfjT1jsGKxv8fT1Zxi_4nr4Is7_Yk7thKThG44itCCBFXjtjc9aMh13TEkJgYnXJtfovR0xsonTl9SYqH/s1280/photo_2026-01-05_11-23-40.jpg

មិនត្រឹមតែបានឈ្លានពានទឹកដី និងកាន់កាប់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ តាមតចិត្តប៉ុណ្ណោះទេ នៅខេត្តពោធិ៍សាត់ឯណោះវិញ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង យកទៅជិះនិងថតបង្ហោះពីសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យនៅលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pviMljnUbEUsg-NmHJYWZd39L6Y1gXSeuFV-IbHF0B1_ENW5iu0nuJgPztRW2uAiIitO0xuQEQbca55PLFZz7zVw0FwsxLVlkYyMlB8i7jTqyABDiXOGbzuA2zd4SfoCE3QIJCruMn0q1EHra_mjlUByAiTtL0AnsIp_RwbAokKdt9sS-1GHOr1rnLAi/s1280/photo_2026-01-05_11-23-40%20(3).jpg

គួរជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាននៅពេលនេះ គឺជាការរំលោ.ភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvm41DbF3khpQfP_pq9k2ReMOO2m6hve6IIpBgwx85Ec9cXjU2yLAMIfOx5MXqLU_dAFjUv_QMPKKiA9_uUK0VBjofmw5bwo2LlsWnJFqUt6UNiPhSHkiSu3DfmXCmUHKstYosWJsxTNMHTXhrt8MJ_l7hD2H5YeHDnwQv9g4dAj81voX0pEecElJucJf9/s1280/photo_2026-01-05_11-23-42.jpg

អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ៕

ការចែករំលែករូបភាពស.ពទាហានពលីដោយគ្មានការបិទបាំង គឺជាទង្វើគ្មានសីលធម៌ និងបំពានសិទ្ធិឯកជនភាព

0

យោងតាមប្រសាសន៍របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសា.កស.ពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ ហើយជាទង្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនលើកគុណតម្លៃដល់កងទ័ព មិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិត និងការបូជាសម្រាប់បុព្វហេតុការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSOVe9j9INbBLQH8nJhxG5rbnsVSqeYrChnYcQcqUy1RbgGfTzgvv0wn1sIMNTi00lIs7_NLt9s2eoBmPeByaUo_MuDsI7tcrh-15dnKCVo7gxInhQBzbu3gpHn9OnshloXoA1niqOZd0TYUE8yeUdeukK-1k3ungiW9CxBjtP2-nJGDIVB3lTXB_hYdZ/s1280/photo_2026-01-05_10-28-49.jpg

ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពស.ពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាព ជាទង្វើប្រាសចាកក្រមសីលធម៌ រំលោ.ភសិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈ។ ក្នុងនោះដែរ មួយចំនួនតូច ក៏មានការចែករំលែកតៗគ្នានូវរូបភាពស្រដៀងគ្នាដែលមានប្រភពពីគណនីក្លែងក្លាយក្រៅប្រទេស ដែលគេធ្វើឡើងក្នុងគោលបំណងអាក្រក់ផ្នែកចិត្តសាស្ត្រ បង្កឱ្យមានកំហឹងឡើង ប៉ះពាល់ដល់ការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងតទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF0AhQyuX_gRkDmJXq8TDkTBwXHkNPu0JPDKagJkh0xJl3bbec9nm6cBHHOAFLS_ZxF9oOCO3uA3jgqEQXXhvlfzxJiam9LZu__1N0idN3j6Rz-lBCJX9nPhVrSVVFNa0vFWKMV4ciLS8ZMldlmqTm7t9RVaXhLAT1ZPucA6foAco9iK7V_HnQ2NeHuA_C/s960/photo_2026-01-05_10-28-50%20(2).jpg

ជាងនេះទៀត ការផ្សាយ ឬចែកចាយរូបភាពដូចបានរៀបរាប់ អាចប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើត្រូវបានរកឃើញថាធ្វើឡើងក្នុងចេតនាទុច្ចរិត ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការរក្សាស្ថិរភាពនយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOzls_eqY6feWsY5I4FfCBn55b4Auvyfyj-6dL-imykaPUTuciybGEH7CGr3JPtpqJnr9S9EdPlX1Le0056n2LOYGaNDl9WxsqWqCfcCeYcr_Spya69GgZ8M_a9OmMP6Z6H_bK2w6DGwMo-WfDQl2eb6FmnYAmAG34iZZ-f8OW50v6Lb9tUUxh59WszD7h/s1280/photo_2026-01-05_10-28-49%20(2).jpg

ទន្ទឹមនេះដែរ ក្រសួងព័ត៌មានបានសង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ទាំងនេះជាទង្វើបំពានការអនុវត្តសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងសេចក្តីអំពាវនាវទាំងឡាយរបស់ក្រសួង ស្ថាប័នសមត្ថកិច្ច ពាក់ព័ន្ធនឹងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។ មិនតែប៉ុណ្ណោះការអនុវត្តផ្ទុយសេចក្តីណែនាំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ជះផលអវិជ្ជមានដល់កិច្ចខិតខំនានាក្នុងក្របខណ្ឌការទូត ផ្លូវច្បាប់ និងដំណើរការនៃយន្តការបច្ចេកទេសខណ្ឌសីមាទៀតផង ជាពិសេសបង្កការប៉ះពាល់ដល់ការរក្សាការកសាងទំនុកចិត្តសម្រាប់សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4n4mQFXqJRsNEf41Gt3paXrTZirLcu6z0FYrlZaLZ5mH31pSt0FOZ1MNlPXrjCQ4D4J7GAU84Dr5Xs3po1t-S2W8odWHP3LyOb_9PaK6D0bDa3AS8b4EcZcn11iOTnNpl1IzDSDjlj_DeSCQsb54oLPZo2YwOFQJHRetGFXJZZmQ6D1LV6U1kxcc21EW/s1024/photo_2026-01-05_10-28-50.jpg

ជាថ្មីម្តងទៀត ឯកឧត្តម ទេព អស្នារិទ្ធ អំពាវនាវឱ្យបញ្ឈប់បន្ទាន់រាល់ការផ្សាយ ឬចែករំលែករូបភាពដែលប៉ះពាល់ដល់កងទ័ព និងសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ឱ្យចូលរួមសកម្មក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងការអំពាវនាវពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាពជានិរន្តរ៍តាមបន្ទាត់ព្រំដែន ព្រមទាំងចូលរួមរក្សាស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕

វេណេស៊ុយអេឡា ជ្រើសតាំងប្រធានាធិបតីថ្មីក្រោយការចាប់ខ្លួនរបស់លោក ម៉ាឌូរ៉ូ

0

ភ្លាមៗបន្ទាប់ពីលោក Nicolás Maduro ត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួន តុលាការកំពូលរបស់វេណេស៊ុយអេឡា បានធ្វើការសម្រេចចិត្តយ៉ាងតក់ក្រហល់ក្នុងការចាត់តាំងលោកស្រី Delcy Rodriguez ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeulYxhu6Gr6cWlxl5wpoLS8uT8iDAq72ZySsS-MpJw9NAdy9VgyWbyEdQ1USkF3t6ixQJAEyvidh4jm1u2uoWw6uEe_2FJ1DXv1-pqshTELBUut1Ll9eltfrmNrOaYwrQOzANaHdv8lS1sEqb18CfBzlLuhJbv3X7GAwdtPFKoVLOIR3LBzmhueQO9DZi/s1920/image_2026-01-05_11-47-06.png

សភាធម្មនុញ្ញនៃតុលាការកំពូលវេណេស៊ុយអេឡា បានចេញបញ្ជានៅថ្ងៃសៅរ៍នេះថា អនុប្រធានាធិបតី គឺលោកស្រី Delcy Rodríguez នឹងត្រូវទទួលយកតួនាទីជាប្រធានាធិបតីស្តីទីរបស់ប្រទេសក្នុងករណីអវត្តមានរបស់លោក Nicolás Maduro ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្នុងប្រតិបត្តិការមួយដោយកងកម្លាំងសហរដ្ឋអាមេរិក។

សេចក្តីសម្រេចរបស់តុលាការខាងលើបាននិយាយថា លោកស្រី Rodríguez នឹងទទួលយក “តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារៀនៃប្រទេសវេណេស៊ុយអេឡាជាផ្លូវការ ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋបាល និងការការពារដ៏ទូលំទូលាយរបស់ប្រជាជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHuy40ZFt9f7KCPqE7AOrzaN6NMXnywEm8itfIQ3kYmr9nfMP6VBW3CBAp4LL4tlnQbvUGMHNftJLVK69KZ1HayRuS6FCNA2p-ap4zQTjxeu-QYY1-c-Brk_fwmCrXpLFynvpa1QU4DqloC6Vj0UVSUU_8p1iOvs8nXQlwvORMTqe1uGeuY5wYwQcxqEz/s1200/photo_2026-01-05_10-14-18.jpg

សេចក្តីសម្រេចនេះបានបន្ថែមទៀតថា តុលាការកំពូលក៏នឹងពិភាក្សាអំពីបញ្ហានេះបន្ថែម ដើម្បី “កំណត់ក្របខ័ណ្ឌច្បាប់ដែលអាចអនុវត្តបាន ដើម្បីធានាបាននូវនិរន្តរភាពនៃរដ្ឋ ការគ្រប់គ្រងរដ្ឋាភិបាល និងការការពារអធិបតេយ្យភាព ក្នុងការប្រឈមមុខនឹងអវត្តមានដោយបង្ខំរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ”។

គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមករា លោក ដូណាល់ត្រាំ បានប្រកាសពីជោគជ័យដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានធ្វើការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាបានសម្រេច បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimw4bqW2Spf_CqsLvp7ZlJgnQb5dWDQFwrwNUjEVXR56zGm_HbuKX074q8GwMU4mlqVIPVQi0n8sialgT0v622bSmw5XFtzMHzeifxHhHsj58hr8dSkoe54YyL-511OUxNsPtDCiCMPbjZiOa3-av9jjxcN2pX4kPNFCdxOMhvq9j_BxALZqRjmgZfEc4/s1280/photo_2026-01-05_10-14-19.jpg

ក្នុងប្រតិបត្តិការចាប់ខ្លួននេះ លោក ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ ត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការរហ័សមួយ និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន»។ បន្ថែមលើនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងបន្ត «គ្រប់គ្រង» លើវេណេស៊ុយអេឡា និងទាញយកប្រេងបម្រុងរបស់ប្រទេសនេះ ហើយមិនខ្លាចនឹងដាក់ពង្រាយកងទ័ពជើងគោកឡើយ៕