Home ព័ត៌មានអន្តរជាតិ រ៉ូបូតរូបរាងមនុស្សជំនាន់ថ្មី! ចេះយល់ចិត្តនិងមានអារម្មណ៍ ស័ក្តិសមបំផុតសម្រាប់មនុស្សឯកា

រ៉ូបូតរូបរាងមនុស្សជំនាន់ថ្មី! ចេះយល់ចិត្តនិងមានអារម្មណ៍ ស័ក្តិសមបំផុតសម្រាប់មនុស្សឯកា

12
0

ខកចិត្តរាប់អានប៉ះតែមនុស្ស Fake អាចទិញមួយគ្រឿងនេះទុកនៅផ្ទះបាន! រ៉ូបូតនេះមិនមែនត្រឹមតែមានរូបរាងដូចជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅជាមួយមនុស្សបំពាក់ខួរក្បាលដើរដោយបញ្ញាសិប្បនិមិត្ត (AI) ចេះសន្ទនានិងយល់ចិត្ត ហើយអាចរកទិញបាននៅក្នុងតម្លៃក្រោម 20 ម៉ឺនដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOSdq0qjW6Y6mL2i2RpkiNyOZZcwznNS09YjnYPFoP6Lnw6BxfJ9DhLIGhRJBks9mlNdb15JiSrrqYcz9ubQ7ytz-xG4A15WqI7EXhXljgJtVHY2scYXQn9rghxkiJz6OpsxDZbvx5QwEE9YoY0yAmjSMslsp8AnwgVPp27RoOTeWOunv8sshMnQJe_0r/s1165/photo_2026-02-13_16-17-53%20(2).jpg
យោងតាមរបាយការណ៍ដែលបានដាក់បង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនបច្ចេកវិទ្យា DroidUp របស់ចិន បានចាប់ផ្តើមអាជីវកម្មមនុស្សយន្តរបស់ពួកគេនៅទីក្រុងសៀងហៃ ជាមួយនឹងមនុស្សយន្តជីវសាស្រ្តជំនាន់ថ្មីដែលមានឈ្មោះថា «Moya»។ ជាមួយនឹងទឹកមុខដូចជាមនុស្ស រាងកាយស្រឡូន ចលនារស់រវើក និងសមត្ថភាពក្នុងការសន្ទនាបែបធម្មជាតិ ដែលដំណើរការដោយ AI មនុស្សយន្តនេះតំណាងឲ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការរចនាមនុស្សយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ0QkWGAzAFamM1rJVwCK4WG79fgoL6DRPZi2sXWO_lU_n_dbm4ELgxpEWz_mMSQyn68JUnLpwkDki3YX2o6e2kQ_tA-A7Y__X4lPVrInENC3LD0vUixQi-hachXHI8SZgKX7fHpzQmmWeDiC0rjXMaNVTeA3tqUjM8b5tdU6JGZbwmAQ11jJnLyLpgKOU/s770/photo_2026-02-13_16-17-53.jpg
រ៉ូបូតនេះមានកម្ពស់ 1.65ម៉ែត្រ មានទម្ងន់ 70ផោន ឬប្រហែលជាង 30គីឡូក្រាម។ លក្ខណៈពិសេសរបស់វា គឺអ្នកអាចកែតម្រូវរូបរាងខាងក្រៅរបស់វាដូចជាការប្ដូរភេទទៅជាប្រុស ឬស្រីក៏បាន លេងស្ទាយម៉ូតសក់ និងសម្លៀកបំពាក់តាមចិត្តចង់បានគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbdA2V03-PhXrPUIfz23lh_cvQfYNHNfm6ICSo-8cXcdUAiy6RhdAIAfBiZevUUaKot7vP1DlXMuV9Ct61SyaW_PXRFbNbqiLkLOhOibrhEHyi2WBwSjlap0SZPd1_o6q4Je7P2zB1Cp1NpBu9H1hF5J5-pZmpBO_j_bdbBsklx0o8wsx4byxuY4IzfBxP/s1082/photo_2026-02-13_16-18-03%20(2).jpg

អ្វិដែលកាន់តែធ្វើឲ្យរ៉ូបូតនេះមានលក្ខណៈដូចជាមនុស្សខ្លាំង គឺដោយសារស្បែករបស់វាត្រូវបានផលិតឡើងពីស៊ីលីកូនកម្រិតខ្ពស់ ដែលធ្វើវាមានសភាពទន់ និងមានកម្ដៅផងដែរ។ វិស្វករបាននិយាយថា Moya ត្រូវបានរចនាឡើងដើម្បីធ្វើត្រាប់តាមកាយវិការរបស់មនុស្ស អាចមិចភ្នែកភ្លឹបភ្លែត ចេះញញឹម ងក់ក្បាល និងមានប្រព័ន្ធ AI ដ៏ទំនើបដែលអនុញ្ញាតឲ្យវាចងចាំនូវរាល់ការសន្ទនា ចេះយល់អារម្មណ៍ និងលើកដាក់សម្លេងរបស់វាអាស្រ័យលើស្ថានភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfzYUo_CvRFkO2EiYN_jEVNDD_9_wEDfVon3UrcrdSY4wJC2gUlky8CINUPORMSaKdx98AOOSq98Ot6lynzwNIW6BSebpC8VIJ9iPIx7N3sZkw7rBwSJT3pxkdjbfmOnWcK1zvbXjRjouMBe3XCATI8mqaS1e7qdyic-VyII1XbRzgh8nZShwaOu55Ukt/s700/photo_2026-02-13_16-18-03%20(3).jpg
ជាមួយនឹងការធ្វើបទបង្ហាញជាសាធារណកាលពីថ្មីៗនេះ ក្រុមហ៊ុន DroidUp បានបញ្ជាក់ថា រ៉ូបូតនេះត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ 2026 ជាមួយតម្លៃប្រហែល 173,000 ដុល្លារ។ DroidUp បានអះអាងថា ការដាក់លក់រ៉ូបូតនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់មនុស្សឯកា និងមនុស្សវ័យចំណាស់ ដែលត្រូវការនរណាម្នាក់នៅក្បែរកំដរពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQx3bLwboPzOnK5KUPaNLJdPV0QsKl6SVolmM0BhVd2m5CMZKiuCW0FZMm0K3bJG3jJMq2epz0tcKY0nJXkgaZcri748Kqr-jJ__YjKZiJLADbU99P_7nyH_QP5tKPofAtJSxO5Ay8qfwxVj_1q-1ZWfWhw2ogbD1QlDvL1P5Bdxg2VE-cyjf6JmjpUJ5B/s1280/photo_2026-02-13_16-18-03.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ខណៈពេលដែលមនុស្សយន្តបែបនេះអាចកាត់បន្ថយភាពឯកោបានពិតមែន ប៉ុន្តែវាមិនអាចយកមកជំនួសទំនាក់ទំនងរវាងមនុស្សពិតប្រាកដនោះទេ។ ជាមួយគ្នានេះ វាក៏ទទួលបានមតិចម្រុះផងដែរនៅលើប្រព័ន្ធអិនធើណេត ដោយមនុស្សមួយចំនួនចោទជាសំនួរថា តើនាគតនៃការរាប់អានគ្នានឹងទៅជាយ៉ាងណា បើបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើងៗបែបនេះ?