Home តារាជាតិ គេចង់បាន បំភ្លៃការពិតពេក ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមឈុតធំធ្វើរឿងអស្ចារ្យ

គេចង់បាន បំភ្លៃការពិតពេក ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមឈុតធំធ្វើរឿងអស្ចារ្យ

12
0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមធ្វើវីដេអូដើម្បីលើកស្ទួយវិស័យទេសចរណ៍និងដើម្បីសប្បុរសធម៌។ អ្វីកាន់តែអស្ចារ្យមួយកម្រិតទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងបញ្ជូលសម្លៀកបំពាក់ប្រពៃណីក្នុងគម្រោងដ៏ធំរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcd_-GKJCCnHV7uO3CMJ2r2CsG3C7ExWS5838W8CD7VllyvQEFDiC133Wialj2BkNi0pJPlNborRlkeFrh9PebBSQUhKN7JJVid8E4aKN_GwSzATyuV47Pozmzdi4jE6QxieRRs3U_SLwVvrhvE79p-Pt4Tl9UI73EWcqhUHba9tzJH40s_xx7xvDZcwdx/s2048/image_2026-02-13_15-01-06.png
ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនៅពេលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅឯប្រាសាទអង្គរវត្តដោយបង្ហាញពីស្បៃខ្មែរទៅកាន់ពិភពលោក។ សំលៀកបំពាក់មរតដូនតានេះបានធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់នៅលើបណ្តាញសង្គមពីគម្រោងរបស់នាងនាពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9Q7Bg5SA-Zf4QyORuvMCYv0_588RXe3C2VDdvkSVqb1vNNAZEfHxclyV9FoW-sAmJczVRwCYzp8Ws7S65ZxfU7vBIJsK28F5gb_556GLrswrh6BQqUwzlfR6F4g132fdNeAp3oQ5PRFI4e78vL2TQAFNwVTjj8lU3hWnCvF8FdaUo7C9z5ofA_j2px4f/s2048/image_2026-02-13_15-01-09.png

នាយប់ថ្ងៃទី១២ កុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបអមមកជាមួយនឹងខ្លឹមសារថា«ព្រោះតែគេចង់បានទើបគេខំបំភ្លៃការពិតឱ្យទៅជារបស់គេទាំងការពិតមានចារឹកក្នុងប្រវត្តិសាស្តថាជារបស់ខ្មែរ ។ ជួបគ្នាឆាប់ៗនេះក្នុង «យុទ្ធនាការណ៍ការដើរម៉ូតបែប Fashion និងសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងការប្រម៉ូតវប្បធម៌ដ៏ផូរផង់នៃព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង » ។ នេះមានន័យថាការធ្វើ Content Catwalk របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានទាំងទម្រង់សម័យនិងទម្រង់បុរាណ ហើយនឹងទទួលបានអត្ថប្រយោជន៍៣ធំៗរួមមានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ , ផ្សព្វផ្សាយវប្បធម៌ និងការធ្វើសប្បុរសធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqayKwapcc80G22EiTPudu9kZu4yh6fITFdRJUeFH0j1BUF0iJNOSngnvzw7agCgH-q2Hktqq_nk0mXnU593PRFl7auh-OxLSZI9jW8-ojoaM59RzgqpT_2vfd8JkTYI7p7QnOhgBNrHSPgAIPYxdB3R5iWa4v286U24VJu6BEdJBfWfWvJl7m3u4VdZp/s960/image_2026-02-13_15-01-05.png

គម្រោងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការលើកទឹកចិត្តនិងជ្រោមជ្រែងពីលោក ជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oV2gWhcRp_izrCmw7mWz7DeAWOsNj8OvSztAg0YuhAu9DQi_HX561aZ0EKsAyyflG0LhyphenhyphenWikYsjdw3U5wbSQPlkHJfo9ha7A84nnYBV9aIJ0rVUeZlKux2772yBl7nC8NQYbyN6-8jpBmxU4AWgv8iPX57-HPJlgOGyEhPEaCTgDAasrCdCkP6W3VSFJ/s2048/image_2026-02-13_15-01-04.png
ថ្មីៗនេះវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកដោយវីដេអូមួយនៅកោះបាលីមានអ្នកទស្សនាជិត៣០លានដង ខណៈវីដេអូមួយនៅសៀមរាបមានការទស្សនា១៧លានដង៕