Home ចំណេះដឹងទូទៅ អនុវត្តតាមនេះក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងសំណាងល្អពេញមួយឆ្នាំ

អនុវត្តតាមនេះក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងសំណាងល្អពេញមួយឆ្នាំ

25
0

ថ្ងៃចូលឆ្នាំចិនត្រូវបានចាត់ទុកជាថ្ងៃដំបូងនៃឆ្នាំថ្មី និងចាប់ផ្តើមជីវិតថ្មី ដែលជនជាតិចិនមានជំនឿថា ប្រសិនបើចាប់ផ្តើមធ្វើអំពើល្អក្នុងថ្ងៃចូលឆ្នាំចិននឹ ងនាំមកនូវសេចក្តីសុខក្នុងក្រុមគ្រួសារ ជាពិសេស ការអនុវត្តតាម៧ចំណុចនេះនឹងទទួលបានទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងសំណាងល្អពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPuJN5BdNep5aCJyHf-tx2fzzKMngirY2gTkb2tNH0mVlkO0BImb_3wn3p1joPwg5a5O0gxBuKLy_qrUIzxYkqloaZUsBImAMvP9Nf6PHAfovyTn-enW26Wei-cazSQMpDteC9z1dPSmOvVXUSuvZEuxgekVYZ1VnaiUZGslqsTeUtQPunad8M2Z_hzto/s1000/photo_2026-02-14_11-08-49.jpg

១-គោរពវត្ថុស័ក្តិសិទ្ធិ និងសុំពរឱ្យក្តីសុខក្នុងជីវិត ៖ អ្វីគួរអនុវត្តដំបូងគេនៅថ្ងៃចូលឆ្នាំចិន គឺការគោរពវត្ថុស័ក្តិសិទ្ធិ គោរពបុព្វបុរស ដើម្បីបង្ហាញនូវការដឹងគុណ និងសុំសេចក្តីសុខក្នុងជីវិតកុំឱ្យជួបឧបសគ្គ ។ ក្រៅពីនេះ អាចសុំពរឱ្យមានសុខភាពល្អ ជោគជ័យក្នុងការងារ លុយកាក់ហូរចូល ជនជាតិជឿថា ការសុំពរពេលព្រឹកព្រលឹមជួយឱ្យជីវិតទទួលលាភសំណាង និងថាមពលវិជ្ជមានពេញមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz7OoAwDkZG8iVm32FWRyXq2G7tdaOo9WrNAMD8M31-NFV1iwR2qdMpkJJp9aNqskHvitYOic9K6LzzuvQ0-D5D3Hxe0iiRhwGdjzYhfbPMgfUzATtKbim-GFkvZuAihjB3tuZGrSFJqmPFHxUpl43gL-osgh7Sf8yFaqsFBL9kO1lKmnNC-zgXZC5RVBZ/s1200/photo_2026-02-14_11-08-47.jpg
២-សម្អាតផ្ទះមុនថ្ងៃចូលឆ្នាំចិន បោះចោលរបស់ចាស់ ស្វាគមន៍របស់ថ្មី ៖ មុនថ្ងៃចូលឆ្នាំចិន គួរសម្អាតផ្ទះឱ្យមានសណ្តាប់ធ្នាប់ដើម្បីកម្ចាត់ហេតុការណ៍មិនល្អ និងបើកផ្លូវឱ្យលាភសំណាងថ្មីៗចូលក្នុងផ្ទះ ។ ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំចិន ហាមដាច់ខាតបោសផ្ទះ និងបោះចោលសំរាម ពីព្រោះជាការបោសលាភសំណាង និងទ្រព្យសម្បត្តិចេញពីផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8LKJfRb9ItDvGnhNBuvSXMBrMv6nwEkuiZvjdTBFeCgQIUITcFH9DgKJBMFWdahoUcEMZH2kFfeHEtSF9HVjWpmzXdM6HfBpqmrMr5WgcwgGeCNTxZnHFfh6ffOqFaq_0S79_zZ3v4em-1knvxfzaxNnOPOl5IJDsbLxOMTt3TYIDLXcBwsr2nFo3rh85/s1000/photo_2026-02-14_11-08-48.jpg
៣-ស្លៀកពាក់ឱ្យត្រូវពណ៌ដើម្បីបង្កើនសំណាង ៖ ថ្ងៃចូលឆ្នាំចិន គួរស្លៀកពាក់ឱ្យត្រូវពណ៌ដើម្បីបង្កើនសំណាង និងថាមពលវិជ្ជមាន ដូចជា ៖ សម្លៀកបំពាក់ពណ៌ក្រហម នឹងទាក់ទាញភាពរុងរឿង, ពណ៌មាស មានទ្រព្យសម្បត្តិហូរហៀរ និងពណ៌ផ្កាឈូក បង្កើនមន្តស្នេហ៍ ក្តីស្រឡាញ់ សេចក្តីមេត្តា ។ ហាមដាច់ខាតស្លៀកពាក់ពណ៌ខ្មៅ និងពណ៌ស ពីព្រោះជាពណ៌សោកសៅ និងកាន់ទុក្ខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMufgP50JiG7bkvuZQSc5HfBGYSF5gJhV-VoHCUS5PVudTWOqfyTTVpdnJGTL8lo6PWVjqa0e8SDLrhqwnmHGIdj9igREzdCkWG9HeBW4Sl-snR8eQ27WBbV37m636Z8liAtwSsialbMAfpfpre0viXAMTWxVMAtsvQJs1huk1rjrqHFY06amJK8u56DZ/s800/photo_2026-02-14_11-06-23.jpg
៤-និយាយតែពាក្យល្អៗ កុំប្រមាថ ៖ ពាក្យសម្តីនិយាយក្នុងថ្ងៃចូលឆ្នាំចិនសំខាន់ណាស់ បើនិយាយពាក្យល្អ ជីវិតនឹងជួបតែរឿងល្អៗពេញមួយឆ្នាំតាមពាក្យសម្តីរបស់យើង ។ ហេតុនេះ ចូរនិយាយតែពាក្យមានប្រយោជន៍ ចៀសវាងឈ្លោះគ្នា ជេរប្រទិច ឬនិយាយពីហេតុការណ៍អាក្រក់ ដើម្បីឱ្យថាមពលវិជ្ជមាននៅក្នុងខ្លួនយើង និងមនុស្សក្បែរខាងពេញមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzQwZ1SNmaBxS9wqvlXSYc_laRRoX-QTA52NN_d7qRxaj5vYvyxWRw1nlw92hUBIg2KOVMCdu-d0W3UYRADcmjraLV7jUuxLLT7Oewyr3pRZbellnQjl0eADMA7rMCP4dDsTVVSttOKzQxU5uNp7RmsSWVN1csmPuyelsRU_YNf9Mz91JWRNlCkCOhOxN/s862/photo_2026-02-14_11-08-48%20(2).jpg
៥-ផ្តល់អាំងប៉ាវដើម្បីឱ្យលុយហូរចូលទាំងអ្នកផ្តល់ និងអ្នកទទួល ៖ ការផ្តល់អាំងប៉ាវ គឺជាការបញ្ជូនសំណាងល្អ និងទ្រព្យសម្បត្តិ ដែលអ្នកផ្តល់នឹងទទួលបានលាភសំណាង ខណៈអ្នកទទួលនឹងថាមក៏មានសំណាងល្អដែរ ។ រីឯក្រដាសប្រាក់ក្នុងអាំងប៉ាវ ត្រូវតែជាក្រដាសប្រាក់ថ្មី ហើយចំនួនប្រាក់ដែលមានអត្ថន័យល្អ គឺលេខ៨ តំណាងឱ្យទ្រព្យសម្បត្តិ និងលេខ៩ តំណាងឱ្យភាពរីកចម្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2lU4co1qcKHmSMkYzsnVmTxhEKBTv6tmAHpxYRj6C-o1KjKs0i1zGoaFezPyCtIwvyxy30f0n6OD2pAEenVULTsogLUdEqM7Wlvpx3u3neQdkBM1a6ZK6ovkkQm3DToHefs5wglNddsnbCqA3vYdmWTGIx804O6aGOOlyi7vJnQFAMbWOOIROG7YslUA/s800/photo_2026-02-14_11-08-48%20(3).jpg
៦-ទទួលទានអាហារនាំលាភសំណាង និងទ្រព្យសម្បត្តិ ៖ ថ្ងៃចូលឆ្នាំចិន គួរទទួលទានអាហារនាំមកនូវលាភសំណាង និងភាពសម្បូរបែប ដូចជា ៖ ត្រី (សម្បូរអាហារហូបចុក សម្បូរលុយចាយ), ក្រូច (សំណាងល្អ), កៀវ (សម្បូរមាសប្រាក់) និងមី (អាយុវែង សុខភាពរឹងមាំ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv58lo6j6St8iaEI-svM8X6VNX0MoL0wz5B4H0B2DBuH7xPZN5ZjSxUhhh_9dG8KWktaejskln11JZsPC5MMAgqbZK46MFjCFRr9XlOrUeAXHruhl6RofReTdUxGX54KAcadN6F52gSOeo5ufWf8Z52_kXRhLLlOQV5dWpKbVqsp8Ub9OGxbCtOCgdCyqg/s727/photo_2026-02-14_11-08-48%20(4).jpg

៧-ចាប់ផ្តើមប្រព្រឹត្តអំពើល្អឈានទៅជោគជ័យ ៖ ថ្ងៃចូលឆ្នាំចិន ចូរចាប់ផ្តើមប្រព្រឹត្តអំពើល្អ មិនថាការកំណត់គោលដៅជីវិត ធ្វើបុណ្យ និងបរិច្ចាគទ្រព្យសម្បត្តិ ដើម្បីបើកផ្លូវទៅសម្រេចបានភាពជោគជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWEjvynTk3NFE-PQDmy7NszBIhUxuJxpWw2oaFPR2S2YlygQ8MkKB6fErLy4hGcxZ5Ep1dbZMVpyVLT7j5aFff401vy_XiYp70qL3VnuBl82xtDlAOwlTrBIdfB9oQL9DotM7UCCCx6J6SXVcfAr-vb_c1EsjEO8xW_CMvvjwAPSV9MyLqOpvlFh7vTA_I/s1024/photo_2026-02-13_16-49-49.jpg
សរុបមក ថ្ងៃចូលឆ្នាំចិន គឺជាថ្ងៃចាប់ផ្តើមជីវិតថ្មី ប្រសិនបើអនុវត្តតាម៧ចំណុចនេះបាន យើងនឹងទទួលបានថាមពលវិជ្ជមាន សំណាងល្អ ហេងហេង មាសប្រាក់ហូរចូល និងទទួលបានជោគជ័យជាបន្តបន្ទាប់ ៕