Home Blog Page 134

ពលរដ្ឋវេណេស៊ុយអេឡាបារម្ភពីអនាគតប្រទេស និងថាអាមេរិកមិនចាប់អារម្មណ៍ពីសេរីភាព ឬប្រជាធិបតេយ្យ

0

ប្រទេសវេណេស៊ុយអេឡា ៖ អគាររដ្ឋជាច្រើនកន្លែងរងការខូចខាត និងមានក្លិនផ្សែងពាសពេញនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីកងទ័ពអាមេរិកវាយប្រ.ហារតាមផ្លូវអាកាសកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ និងចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា បញ្ជូនទៅកាត់ទោ.សនៅអាមេរិកពីបទជួញដូរគ្រឿងញៀន រួមទាំងភេ.រវកម្ម ។ ទោះជាពលរដ្ឋមួយចំនួនរីករាយនឹងការចា.ប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ប៉ុន្តែពលដ្ឋខ្លះបារម្ភពីអនាគតប្រទេស និងថាអាមេរិកមិនចាប់អារម្មណ៍ពីសេរីភាព ឬប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែមករា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvQto93MRqrjr8P-30YD4rTyahwtu1rWceNuqt-DdNXnJURBK8mqkW9x20wIRB_R7QGWD-6KNzImzYX99VgTOLGCA3zSRh7nA1TDFmmE4TH41gTd3ObjlQHrp7HpUN6FiVsVAz9VHMA3wgP2aF-AAn4kEnYnI9kiF_xbAS_eatjqlI1hC6vPVl543z7_f_/s3840/image_2026-01-05_10-53-11.png
ពលរដ្ឋវេណេស៊ុយអេឡាមួយចំនួនបានប្រមូលផ្តុំគ្នាបង្ហាញក្តីរីករាយចំពោះការបញ្ចប់អំណាចរបស់លោកប្រធានាធិបតី Nicolas Maduro និងបង្ហាញគោលជំហរទៅកាន់អាមេរិកដែលចាប់ខ្លួនមេដឹកនាំរបស់ពួកគេ ។ ពេលនេះ ទីក្រុង Caracas មានសភាពស្ងប់ស្ងាត់ ពលរដ្ឋធ្វើដំណើរនៅតាមផ្លូវតិចតួច ដែលមនុស្សភាគច្រើនចេញមកក្រៅដើម្បីទិញអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ រួចហើយក៏ត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg855qJgnjOLUBd8afwDxd3uoi4a31k0tk31hUvnoC2BsfpOVaxUAT-k5p4MeM9O8F6UDYS68yaya2lA20GS4a319qt-8rXglzZpiAEE2a7RGEM-0ihkWGu-l0hTLJnCtlMYUwlvnBvRXtc16JOUmjVrL4C6kQxQOOBax7_sVZZvNuGvHwCIGjVc23_EwNK/s1100/image_2026-01-05_10-53-16%20(2).png
ទោះជាពលរដ្ឋវេណេស៊ុយអេឡាភ័យខ្លាចនឹងហេតុការណ៍ដែលកើតឡើង ប៉ុន្តែពួកគេបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ពីដំបូង នឹកស្មានសំឡេងផ្ទុះជាសំឡេងកាំជ្រួច ប៉ុន្តែពេលមានរំញ័រកើតឡើងជាច្រើននាទី ក៏នាំគ្នាមើលតាមបង្អួច ឬចេញមកខាងក្រៅ ស្រាប់តែឃើញយន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងហោះយ៉ាងលឿនសំដៅទៅកំទេចអគារក្រសួងការពារជាតិ មូលដ្ឋានទ័ព អាកាសយានដ្ឋាន និងកំពង់ផែ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOBRItMGI_fGUxlNIpYQ_MG44wisgFOa_qFPSRqTUBlOeTm2bC-HGM-3JBtD9b8itUIj4Rn_KYJajKEzK92Ef3tny-fh7AO6IbqrGR8nPLfXymaGGeAfdgSQXWTOk4lVe0YkuJOq8oynWwbhvnCU54xk9ygwAT92ZgBVJ8q_npD033GAIR_-0lht4ZMr_m/s770/image_2026-01-05_10-53-16.png
ពលរដ្ឋទីក្រុង Caracas បារម្ភពីអនាគតប្រទេសរបស់ខ្លួនគ្មានភាពច្បាស់លាស់ នៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា ៖ «អាមេរិកអាចនឹងវាយប្រហារប្រទេសវេណេស៊ុយអេឡាម្តងទៀត ប្រសិនបើចាំបាច់» ។ ប្រធានាធិបតីអាមេរិកនិយាយបែបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពវេណេស៊ុយអេឡាព្យាយាមប្រមូលកម្លាំង ហើយលោក Trump ថា នឹងគ្រប់គ្រងវេណេស៊ុយអេឡា រហូតដល់មានការផ្លាស់ប្តូរនយោបាយសមស្រប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWH6f3C2jQmQKH5P7ROOfMaHBbZ2UkETW8vIXfGCav2S_svwzUPP72gwJ7fK6VyYK95ZbtSSz2Xez49U1fNVUz9DVjS8hg5D3fLSfdnnT8utcVYUiU-ZXkvoXkcjSz65EnHqqaFwTS62zu2DoMQuyFjGtKiwsjNIeRcthCyqZHw_9Fofwsb_WN7Sjx0GNe/s800/image_2026-01-05_10-53-17.png
ពលរដ្ឋទីក្រុង Caracas បាននិយាយមកកាន់ស្ថានីយវិទ្យុ និងទូរទស្សន៍ចិន (CCTV) ថា អាមេរិកមិនបានចាប់អារម្មណ៍ពីសេរីភាព ឬប្រជាធិបតេយ្យនៅប្រទេសវេណេស៊ុយអេឡាទេ ប៉ុន្តែអ្វីដែលអាមេរិកចង់បានពីវេណេស៊ុយអេឡា គឺប្រេងឥន្ធនៈ និងធនធានធម្មជាតិតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQtRB1rkozylL2H-ZUlrXvjVTNkPnGCE9qnMomZfzNI24tEPxQnSCGVfM7FSqd-t479ZW0iaknV3CHRqBcZDMeXLPM3sDAZdLB9eA-2d4aBv008dF27rOD9wfHBVoxLaJ7vT46OMJ1oQJmLtHDgKrrVJBa8ngDkGUpwfqfywsosVg0vRV-Th_cdxliYJNw/s1280/photo_2026-01-05_10-37-29.jpg

ដោយឡែក កូឡុំប៊ី គឺជាប្រទេសជិតខាងរបស់វេណេស៊ុយអេឡា បានពង្រាយកងទ័ព និងរថក្រោះជាច្រើនគ្រឿងតាមបណ្តោយព្រំដែននៅជាប់គ្នាយ៉ាងរឹងមាំ ដោយសារបារម្ភខ្លាចពលរដ្ឋវេណេស៊ុយអេឡាភៀសខ្លួនទៅកូឡុំប៊ី បើទោះជាស្ថានការណ៍ពេលនេះស្ងប់ស្ងាត់ក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUW3EKPm0h769lUw_4gJSgXSD-jw6pdhsne2OBoiH7f3eXBjl5pEHnbLxmMEKMxBVIjoE1gG-OEKY7JPLY_hMjZ-bmiCwBjOdLD5jDkdtPsJhTPA97LuxBPXFcbHPwe_euwZgFskwosHJRZmAhPZUC1wGXPW1O-1rFp8gfz3py9oYgg1uXqFt3s95ZM-dY/s1280/photo_2026-01-05_10-37-30.jpg

គួរបញ្ជាក់ថា ក្រោយបញ្ជូនកងទ័ពអាមេរិកទៅចាប់ខ្លួនលោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា លោកប្រធានាធិបតី Trump និយាយថា ក្រុមហ៊ុនប្រេងអាមេរិកនឹងមកកាន់វេណេស៊ុយអេឡាដើម្បីកែលម្អទីតាំងប្រេង និងប្រមូលប្រាក់ចំណូលពីការលក់ប្រេង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicAjWdlBp6H7KCZ4UHXXhCSxXhz5Ope6V6piWqw7Ybp8tKb1j6R3_12nz_9gO3wQxg2i3kB6n0duiC5MMycv_lkZLD7GjPJ3SC6cOEPxGv3-aINWuZBDDowPoq_Mg1SXT2F2IfZYrq6pLqCTy_oweOh3GHl4X2nhQGIh_zGxtiZtD2lIHLsItnC-FtWsHa/s1280/photo_2026-01-05_10-38-20.jpg

កន្លងមក អាមេរិកចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡាជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់នេះ ដោយអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ដើម្បីយកលេសធ្វើសកម្មភាពយោធា និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ៕

យោធាថៃប្លន់គ្រប់សព្វ សុភ័ក្រ កុសុម៉ា ផ្តាំផ្ញើទៅកាន់អ្នកមួយចំនួនដែលនៅបន្តប្រើរបស់ចោ.រ

0

ឃើញសកម្មភាពយោធាថៃដែលបាញ់ផ្ទះប្រជាពលរដ្ឋខ្មែរ ចូលលួចទ្រព្យសម្បត្តិរបស់របរជាច្រើនប៉ុន្តែធ្វើដូចជាមានមោទនភាពនឹងសកម្មភាពនេះបានធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងជាពិសេសធ្វើឱ្យក្រសែភ្នែកអន្តរជាតិបានដឹងកាន់តែច្បាស់ពីចរិតរបស់ថៃ។ អួតខ្លួនជាប្រទេសអ្នកមានដៀលប្រជាពលរដ្ឋខ្មែរមានអ្នកសុំទានកន្លះប្រទេសបែរជាមកលួចរបស់របរអ្នកក្រនេះធ្វើឱ្យថៃរងនូវភាពអាម៉ាស់យ៉ាងខ្លាំងរហូតដល់កងពលធំតំបន់ទី១ថៃ ហាមមិនឱ្យពលរដ្ឋខ្លួនបង្ហោះរូបភាព ឬវីដេអូយោធាថៃលួចឆ.ក់ប្ល.ន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា លើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtC0B1OefRxZj_PrbYdGZ4BT_Iwsh9SQnieKIUF4bFptvjRuqxTzqLP0WGdcIHiPkzZl5GdjuPkCTiAGl9iJAC1wJPK0nJ0178tWTNXbTiGMfsvtKvXEt3r-hiCJAItiKuQmR6yNydB824WGd6HJo6XOlm_EuO1en0KMYd3fKceolGeeZjqH24cTGqAM0k/s2048/image_2026-01-05_09-00-15.png

ជាមួយនឹងសកម្មភាពយោធាថៃដើរលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរបែបនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ កុសុម៉ា បានហៅមនុស្សប្រភេទនេះជាសត្វតិរច្ឆាននិងផ្តាំផ្ញើទៅកាន់អ្នកមួយចំនួនដែលនៅបន្តប្រើផលិតផលសៀម។ ពិធីការិនីរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «ប្លន់ដីផង ប្លន់ទ្រព្យសម្បត្តិផង ពួកសត្វតិរច្ឆានគ្មានចិត្តមេត្តាធ្វើបាបប្រជាជនស្លូតត្រង់ ផ្តាំតកូនតចៅ ហើយសូមផ្តាំអ្នកមួយចំនួនដែលទៅបន្តប្រើរបស់ចោរសូមចេះឈឺខួរផង កុំដោយសារតែឯង ធ្វើឱ្យគេថោកជាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMupYfOe95Gex-vp9-H6tSL5HlEWyz6PCUv-sLwriY39uUg51Lr3RuClVFPOZ3vi-NQWXXYt11Mh5i45iyHSDzl8KanhBoDqpghlufCCoty512jALGMFs4Fd_Zjb16JWrfLATP8fNdUEtBHBmzo75p4cPrBKwJA-vPUXVJExLFZvnzRW50fD-9Mfl5Zul1/s1280/image_2026-01-05_08-39-28.png

ការលើកឡើងរបស់ សុភ័ក្រ កុសុម៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា យោធាថៃ ជាពពួកចោរព្រៃគ្មានសាសនា ហើយនឹងទទួលបាបកម្មចំពោះទង្វើរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis64apP-FwaG16epQ66RtzLqdWsUKIwPOwj6nEGs2vOJOqnThRAMYHMwU2nqeSbw-70SPtFMevro89mbkB67a7HCFFz7njUexWbNxCl2CwMeC4wwJ9VCrwwueFxEHaqCiy74bKAap2VkrjVPgq4pn_77MN3zzf0CfrCOv51mr-pzer7nx_CvYzAQsimbEp/s1280/image_2026-01-05_08-39-27.png

ចាប់តាំងពីប្រទេសថៃបើកការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរបានពួតដៃគ្នាជាធ្លុងមួយដោយបន្តពហិការផលិតផលថៃ ខណៈពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសក៏បង្ហាញពីឆន្ទៈរបស់ខ្លួនឈប់ប្រើប្រាស់ទំនិញថៃដូចគ្នា។ នេះបង្ហាញថាការឈឺចាប់ដែលថៃបានផ្តល់ឱ្យពលរដ្ឋខ្មែរពិតជាធ្វើឱ្យខ្មែរបំភ្លេចមិនបាននោះទេ ហើយរឿងនេះបានធ្វើឱ្យចលនាប្រើប្រាស់ផលិតផលក្នុងស្រុកកើនឡើងទ្វេដងចំណែកឯថៃខាតបង់ប្រាក់រាប់លានដុល្លារដោយសារតែមហិច្ឆតាឈ្លានពានចង់បានទឹកដីខ្មែរនិងប្រជាប្រិយដើម្បីសន្លឹកឆ្នោតរបស់ខ្លួន៕

ឃើញហើយឈឺជំនួស! ពលរដ្ឋខ្មែរជាម្ចាស់ផ្ទះលើកដៃសំពះទាហានថៃ ដើម្បីសុំចូលយកសម្ភារៈចាំបាច់ចេញពីផ្ទះរបស់ខ្លួន

0

ខេត្តឧត្តរមានជ័យ៖ ស្រ្តីពលរដ្ឋខ្មែរដែលត្រូវជាម្ចាស់ផ្ទះម្នាក់ ដល់ថ្នាក់លើកដៃសំពះសុំការអនុញ្ញាតពីទាហានថៃ ដើម្បីចូលយកសម្ភារចាំបាច់មួយចំនួនពីផ្ទះរបស់ខ្លួន ដែលទាហានថៃប្រើកម្លាំងចូលគ្រប់គ្រងក្នុងទឹកដីខ្មែរនៅខេត្តឧត្តរមានជ័យហួសព្រំដែនជាក់ស្ដែង។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOxKbma00PMYi4WnQT-0lHt-ugx4xULQJmcdxDQ0CIOVrERNsRWWyFPUGuxj8UCdfb9jM6LAo6YVFH3QaPEIDQNJPeTraLtDVSsodZJye9pURiz2BknQT1oZ5yYDMOLVht_HXeePoW0zurE3_68YRzjJZRuE7NuE2SyaxzQAAMzJtvj-Vd4w2kL3kHvXkw/s990/photo_2026-01-05_09-10-15%20(2).jpg

តាមប្រភពខាងលើ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរបានទៅពិនិត្យផ្ទះសំបែងរបស់ខ្លួនដែលទាហានថៃ ប្រើកម្លាំងចូលគ្រប់គ្រងក្នុងទឹកដីខ្មែរហួសព្រំដែនជាក់ស្ដែង។ នៅពេលកម្លាំងយោធាថៃ បានមកដល់ ពលរដ្ឋខ្មែរជាស្ត្រីបានលើកដៃសំពះសុំចូលយកសម្ភារចាំបាច់មួយចំនួន។ យោធាថៃ ប្រដាប់ដោយអាវុធ បានហាមមិនឱ្យពលរដ្ឋខ្មែរបើករថយន្តចូលដឹកសម្ភារទេ និងបានបណ្ដេញពលរដ្ឋខ្មែរជាបុរសចេញ មុននឹងអនុញ្ញាតឱ្យស្រ្តីខ្មែរជាម្ចាស់ផ្ទះចូលយកសម្ភារសេសសល់បានបន្តិចបន្តួច…។ ពលរដ្ឋម្ចាស់ផ្ទះ អះអាងថា ទ្រព្យសម្បត្តិមានតម្លៃ និងសម្ភារប្រើប្រាស់ភាគច្រើនត្រូវបានទាហានថៃគាស់លួចយកទៅអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkbeIOpjwEFov_smgVkJUVMTvDyAdQDTKojq5Rb_tqHF1-H-xEH6l8HaB0WFOkEC0iINdBOyyh5vx2NAfpcspYCNrg6FnbAwtYJooCuddee0XpPSmpCm8O6ngPkjJWsdWRN1QtODCFyVFxXoschHZTUQzEHo1LsExprmTKZMAp67SugKTrpKyAaAmauiX5/s1280/photo_2026-01-05_09-10-15.jpg

មិនត្រឹមតែបានឈ្លានពានទឹកដី និងកាន់កាប់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ តាមតចិត្តប៉ុណ្ណោះទេ នៅខេត្តពោធិ៍សាត់ឯណោះវិញ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង យកទៅជិះនិងថតបង្ហោះពីសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យនៅលើបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDgzlBQFXv9ABXryz-E9TrtMLdUgMB6gmhDt4KN26QE2WRkWrsnN_YS0G969PTnpKlxRN8msPPYJuWawusTxOMic_p6Ssf8sH2JRJtgN0hY3vOKX2n2p9QVlTs3ySm5owslVAoyWst3reGtOq9-qqLYl2Ufo-qO_XlAy3eiYc59CJ-dpvjoXJOT8ZqQDa/s1280/photo_2026-01-05_09-10-16%20(2).jpg
គួរជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាននៅពេលនេះ គឺជាការរំលោ.ភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2FmrbrAB6wszqDw_R-CrGpTC9r3F6hRnFelSf5IhLauht1leJr7ebkYlwwOSrb3W1rUGbYmgj0vaIH4zLqrVXwHKwhxtfmY60hWA2xef-VXORiFYwKjyFE-u87g9PAAX86TpNw1G8WgrhUTTV5YzvKUcdoBTgeGWYE8Hpf3a7IHIHI2sPuVFeR0FBeiUX/s1280/photo_2026-01-05_09-10-16.jpg
អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ៕

ដាណឺម៉ាកអំពាវនាវឱ្យអាមេរិកឈប់គំរា.មយកកោះហ្គ្រីនឡែន ក្រោយអាមេរិកបង្ហោះរូបភាពកោះដាក់ទង់ជាតិរបស់ខ្លួន

0

ប្រទេសដាណឺម៉ាក ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាកបានអំពាវនាវកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឱ្យអាមេរិកឈប់គំរា.មយកកោះហ្គ្រីនឡែន (Greenland) បន្ទាប់ពីកងទ័ពអាមេរិកទើបចា.ប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាបានរយៈពេល១ថ្ងៃ ស្រាប់តែប្រធានាធិបតីអាមេរិក លោក Donald Trump និយាយមកកាន់សារព័ត៌មានថា ត្រូវការកោះហ្គ្រីនឡែន ។ ដូចគ្នានេះ ភរិយាមន្ត្រីជំនួយការជាន់ខ្ពស់អាមេរិក ក៏បានបង្ហោះរូបភាពកោះហ្គ្រីនឡែនជាមួយទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

ដាណឺម៉ាកបារម្ភយ៉ាងខ្លាំងពីការបាត់បង់កោះហ្គ្រីនឡែន បន្ទាប់ពីអាមេរិកទើបចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ខណៈលោកប្រធានាធិបតី Trump បង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតថា ចង់បញ្ចូលកោះនេះទៅក្នុងទឹកដីរបស់អាមេរិក ។ អ្វីគួរឱ្យបារម្ភជាងនេះ គឺភរិយារបស់មន្ត្រីជំនួយការជាន់ខ្ពស់អាមេរិកដ៏មានឥទ្ធិពលម្នាក់បានបង្ហោះរូបភាពកោះហ្គ្រីនឡែនជាមួយទង់ជាតិអាមេរិក និងសរសេរថា «ឆាប់ៗ» ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រជាបន្ទាន់ ។ លោកស្រីនិយាយយ៉ាងច្បាស់ទៅអាមេរិកថា វាគ្មានប្រយោជន៍ទេ ដែលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកបារម្ភពីលោកប្រធានាធិបតី Trump បញ្ជូនកងទ័ពអាមេរិកទៅវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា និងចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បញ្ជូនមកទីក្រុងញូវយ៉ក ។ លោកប្រធានាធិបតី Trump ថា ពេលនេះ អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡាដោយគ្មានកំណត់ និងត្រៀមបូមប្រេងជាធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសនេះ ។

ចំណែកកោះហ្គ្រីនឡែននៅដាណឺម៉ាក លោកប្រធានាធិបតី Trump អះអាងថា នឹងបញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍ដល់សន្តិសុខជាតិអាមេរិក ដោយសារកោះនេះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក ។ ក្រៅពីនេះ កោះហ្គ្រីនឡែនសម្បូរដោយរ៉ែធម្មជាតិសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ អាមេរិកត្រូវការកោះនេះដើម្បីការពារខ្លួន ។ លោកចង់គ្រប់គ្រងកោះនេះម្តងទៀតពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ កាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBEKv-W4K4SJZYbBDtbnlj65mNb39gCQIIE5H8-4RWog_jS8hp9ZBLABF0RUCPDT2ZQW1R5qkG3eg5Q2ibK9tQv6kL48I6L-cF7poSrsCWFd0UE9KQ1duX5Jte6w10jf4kO7nHlrfakE6S6Mxr4ujopd0nozzCX1ge9leL8BT7MzT73LFOvR6MoxZKWs8/s2100/image_2026-01-05_09-40-17%20(2).png

កាលពីថ្ងៃទី៣ ខែមករា អ្នកស្រី Kathy Miller ភរិយារបស់លោក Stephen Miller ជានាយករងក្រុមការងាររបស់លោកប្រធានាធិបតី Trump បានបង្ហោះរូបភាពកោះហ្គ្រីនឡែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកក្នុងបណ្តាញសង្គម X ដោយដាក់ទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗ» ។

នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen បានហៅការបង្ហោះសារថា ខ្វះការគោរពរវាងទំនាក់ទំនងអាមេរិក និងកោះហ្គ្រីនឡែន ព្រមទាំងជាកាយវិការមិនអើពើនឹងកោះហ្គ្រីនឡែន និងសិទ្ធិពលរដ្ឋ ។ វាគ្មានអ្វីត្រូវភ័យស្លន់ស្លោ ឬបារម្ភ យើងមិនលក់កោះទេ ហើយអនាគតរបស់កោះមិនស្ថិតនៅលើការបង្ហោះសារក្នុងបណ្តាញសង្គមឡើយ ។ រីឯមន្ត្រីទូតដាណឺម៉ាកប្រចាំអាមេរិក បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា ថា អាមេរិកនឹងគោរពបូរណភាពទឹកដីដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmMtZ6yVUJnsvN7x52CQzDaMqEDpbE-gGP-ZN98cjMUb8QG0Q0wdsfDy6QZnvh10bYRpZG0OUouoJHOUjl92b392kwUPzh5eT9MnlXXZvve0cLOQoDQxmKjENf5VwdfR6sBn4Sp_cvVVAu9xqC7yEEbYovVJgBUvRD_9-ME014XdjSXn9G566sc9chZXx/s830/image_2026-01-05_09-40-17.png

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះនេះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ ជាមួយគ្នានេះ កោះសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែករ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7o8t9LSYRoLv6ZE75G7PWniJ9JxXzSYgqK_RTFyqNDl28hZpOrOPlIJfm-bY0ImNgxKLjdIF5AtplME2KG_paoM3EjBkg5LT5HyCTrl1itoVocjw6QmIriDa2to3etRS-_ZJprgklmtBDEGicsxKY55SZ5M-AhcsvFEPTW1BZVYAtTsx1RpTab2hQW05D/s870/photo_2026-01-05_09-15-50.jpg

ចិនចាប់ផ្តើមយកពន្ធស្រោ.មអនាម័យ និងថ្នាំពន្យារកំណើតដើម្បីបង្កើនអត្រាកំណើតថ្មី

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ចិនបានលុបចោលការលើកលែងពន្ធលើស្រោ.មអនាម័យ ថ្នាំពន្យារកំណើត និងផលិតផលពន្យារកំណើតផ្សេងៗ ដែលការលើកលែងពន្ធនេះ ចិនបានអនុវត្តអស់រយៈពេលជាង៣០ឆ្នាំ ។ ចិនចាប់ផ្តើមយកពន្ធលើផលិតផលពន្យារកំណើតឡើងវិញដើម្បីបង្កើនអត្រាកំណើតថ្មី បន្ទាប់ពីលុបចោលគោលនយោបាយ «កូនតែម្នាក់» កាលពីឆ្នាំ២០១៥ ដែលមិនជួយឱ្យចិនទទួលបានទារ.កកើតថ្មី ដើម្បីប៉ះប៉ូវចំនួនពលរដ្ឋអាយុច្រើនកំពុងកើនឡើងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7DHS4CL1FL0Pb6TDFjLgbDAki5m2ovUv3-OAVPMP7HQdt6t0sy7MWDl1oteeg6_PP8j7uyQRJe-Bn7FTDfupw-sIs-XU5_DZ_io9_cU_Elo_py1LU31lkWJy7ogaYib5Ev4Njz8pTr1xcx1PG-D3G4BUFDSUdUvETxDIPyFHa73ATtDkBFlCheqaqvkJg/s1600/image_2026-01-02_16-37-58.png

ផលិតផលពន្យារកំណើតនៅប្រទេសចិនតម្រូវឱ្យបង់ពន្ធស្មើនឹង១៣% ដែលជាអត្រាពន្ធស្តង់ដារដូចគ្នានឹងទំនិញប្រើប្រាស់ភាគច្រើន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ។ រយៈពេលជាង៣០ឆ្នាំមកនេះ ចិនបានលើកលែងពន្ធសម្រាប់ផលិតផលពន្យារកំណើតទាំងឡាយ ហើយរដ្ឋាភិបាលចិនបញ្ជាក់នាពេលនោះថា ដើម្បីគ្រប់ចំនួនពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័ស ហើយពលរដ្ឋច្រើនពេក គឺជាឧបសគ្គដល់ការព្យាយាមអភិវឌ្ឍន៍ប្រទេសឱ្យរួចផុតពីភាពក្រីក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPDao4B3QTEsqIguN2QXbzuNt5SzBvwr1D9de18C5dYgCAIgk91U2L8GRM9Uuga5ViJfOkT8nzKT5Tbd2wfW7Lp7FwBfq9FvjxbyQTmvdUSvbdr7CnNUn3jTPQHvAirKZFwcD51mI12wHUnFNplxYK6Q3pZwJ5SlFU_QGeGCpeC3VbzGtqICTJVyPHBdP/s1024/image_2026-01-02_16-37-59%20(2).png

ចំនួនទារកចិនកើតថ្មីចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ផ្ទុយគ្នានឹងចំនួនពលរដ្ឋអាយុច្រើនចេះតែកើនឡើង ដែលធ្វើឱ្យរដ្ឋាភិបាលចិនព្រួយបារម្ភពីប្រទេសចិនសម្បូរទៅដោយមនុស្សចាស់ច្រើន ទើបប្រកាសលុបចោលគោលនយោបាយ «កូនតែម្នាក់» កាលពីឆ្នាំ២០១៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjP6IUcdK2PtOISmpIbva1GnwTIsR77KnD7yt781r6JEwEkHXaKxeaH1H8uIguAb7bdwjjKnHfTAO5IqDRboYXyntapHupzZCEFzHHqF-evrq5bp47Qr7GSOFNM8Ji07_bl7lOzbWmFtGUL5nCP8ZshBM4_5hYqU78MXiBXyA0Ryah5jEVBlebHYvtAtAY/s1200/image_2026-01-02_16-37-59.png
គួរបញ្ជាក់ថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ គឺក្នុងឆ្នាំ២០២២ និងធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៤ ខណៈពលរដ្ឋចិនអាយុចាប់ពី៦០ឆ្នាំឡើងកើនឡើងខ្ពស់ ។ រដ្ឋាភិបាលចិនបានកំណត់វិធានការជាច្រើនដើម្បីលើកទឹកចិត្តឱ្យយុវវ័យរៀបការមានក្រុមគ្រួសារ មានកូន ដោយប្រធានាធិបតីចិន លោក Xi Jinping បានប្រកាសពីគោលការណ៍ស្ថិរភាពពលរដ្ឋ និងការអភិវឌ្ឍពលរដ្ឋប្រកបដោយគុណភាព គឺជាអាទិភាពសំខាន់របស់ជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiefd9B5_jooTcP2p_vu4Yzu-MpcaWPPRAt0V4A88aYtGiO7kj5Egnl6T97PwKKU9GvgupE74cP2kfZoEL-pTpjbfR1mawF8uv3WikZWdHnGGXWeZNayG3F0_LKlh9p5DYqxTK4YHbMqEHRJlSdLugtIfWUs4gP5w-Zi_ylBlq1ZQecmacJekQhxTH1FLie/s2600/image_2026-01-02_16-38-00.png

មតិជាច្រើនលើកឡើងថា គោលនយោបាយបង្កើនអត្រាកំណើតថ្មីនៅប្រទេសចិនត្រូវតែផ្តោតលើការដោះស្រាយបញ្ហាចម្បង គឺយុវវ័យជាច្រើនគ្មានការងារធ្វើ, ការចំណាយថវិកាច្រើនក្នុងការថែទាំកូន និងទម្លាក់តួនាទីឱ្យស្ត្រីថែទាំកូនតែម្នាក់ឯង ។ ក្រៅពីនេះ គោលនយោបាយ «កូនតែម្នាក់» បានធ្វើឱ្យពលរដ្ឋចិននាពេលបច្ចុប្បន្នដែលគ្មានបងប្អូនសោះ ត្រូវទទួលបន្ទុកថែទាំឪពុក-ម្តាយជរា ហើយសង្គមមិនបានផ្តល់ប្រាក់ឧបត្ថម្ភជួយសម្រាលបន្ទុក ទើបពួកគេមិនចង់មានកូនដើម្បីបន្តវង្សត្រកូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKktE3rwuOXtoVwHc4Fj1HHJ2BOaBlwgC6U0NrnKwdL4m4riEZhZX4F-i1LTT2ZeGBG00MsUJhNdwKrt48a2aGgDnhV1j_xcFL36eo7971I7YFTGKOQHZH3Qf7wLYCoeRPXQTDRHlApl6v8dUqjAWiLAZ7uHumi9m_vaKXXoJ2vjxp664HvM8VNS7a4_QN/s3400/image_2026-01-02_16-38-02.png

ក្រៅពីនេះ នៅមានកត្តាមួយចំនួនទៀត រួមមាន ៖ ការចំណាយខ្ពស់លើការសិក្សារបស់កូន, ការងារមិនច្បាស់លាស់ និងសេដ្ឋកិច្ចធ្លាក់ចុះ សុទ្ធតែជាកត្តាធ្វើឱ្យយុវវ័យចិនជាច្រើនមិនចង់រៀបការបង្កើតក្រុមគ្រួសារ ៕

មានអនុស្សាវរីយ៍ជ្រាលជ្រៅជាមួយនឹងប្រាសាទព្រះវិហារ សាយ បង្ហាញអារម្មណ៍សោកស្តាយខ្លាំង

0

តាមរយៈរូបភាពដែលមានការចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថាប្រាសាទព្រះវិហាររងការខូចខាតយ៉ាងខ្លាំងក្រោយស្នាដៃរបស់យោធាថៃដែលប្រើគ្រាប់បែកចង្កោមស្រោចលើប្រាសាទ។ ធ្លាប់មានអនុស្សារវីយ៍ជាច្រើននៅទីនោះតារាចម្រៀង សាយ បានបង្ហាញការខូចចិត្តយ៉ាងមិនគួរណាប្រាសាទដ៏ស្រស់ស្អាតរងការខូចខាតដោយសារប្រទេសជិតខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqjnqGHME_9jwn1qBd9WjGYFfXDoDLmXglb4eVw05te6cFdKT4kqxMk5vdEYS1RTfFNUBiqXbwCqWV2XDISgOb3L8tKNbFwgxhLzhncJ9aBI3r3XZNY607dkvB7aVIMPcbAjeCOdUFkh-2e6uYgoc5mYC1kHCiKFDbPDoU3tYMPcKV0_KV1sphSmDA_KD2/s1440/image_2026-01-02_13-23-04.png
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តារាចម្រៀង សាយ បានបង្ហោះរូបភាពរបស់ខ្លួនក្នុងនៅឯប្រាសាទព្រះវិហារអមដោយអារម្មណ៍សោកស្តាយរបស់ខ្លួនថា «ខ្ញុំនឹកព្រះវិហារក៏បើកមើលរូបការថតរត់ promote កម្មវិធី Preah Vihear Temple Run 3rd Edition កាលខែកក្កដា ២០២៥ កន្លងមកនេះ ឃើញថាព្រះវិហារស្រស់ស្អាតណាស់ អាជ្ញាធរព្រះវិហារ ព្រមទាំងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងអភិរក្ស អភិវឌ្ឍណាស់ មិននឹងស្មានត្រូវខូចខាតមួយរំពេចដោយសារការឈ្លានពានដោយមិនចេះគិតពីអ្នកជិតខាង។ ខ្ញុំពិតជាសោកស្តាយនិងស្រណោះប្រាសាទព្រះវិហារយើងណាស់ មិនគួរណារងការខូចខាតដល់ថ្នាក់នេះសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzSafNuzSwSOWJ9tyZw9l6dDXeNaszMVQnnWvvAT_SkYhwV6UC1-w3naurO4LqbNvOGjgsdjskSf_9320xr1wy89voHqJmOhhopMadkzNppm1ekz6lQobGJ3nyYMgJ8GUGKZzPB9WSWMe-gUQEAFXYw1DDh7KaIajBo9gMvh03hMw3mXA4N2Pur8M8Btt9/s1440/image_2026-01-02_13-23-05%20(2).png

មិនត្រឹមតែតារាចម្រៀង សាយ ប៉ុណ្ណោះទេដែលមានការសោកស្តាយនិងឈឺចាប់នៅពេលឃើញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានយោធាថៃតាមបំផ្លាញមហាជនក៏សោកស្តាយនិងឈឺចាប់មិនចាញ់គ្នាដែរ។ ប៉ុន្មានថ្ងៃមុនតារាចម្រៀង សាយ ក៏បានបង្ហាញអារម្មណ៍ឈឺចាប់ដូចគ្នាដោយមិននឹកស្មានថាប្រាសាទដែលឈរស្រស់ស្អាតរាប់ពាន់ឆ្នាំ ជួបការបំផ្លិចបំផ្លាញដោយសារក្រុមឈ្លានពាន។ លោកបានបញ្ជាក់ថានឹងចងចាំភាពឈឺចាប់មួយនេះ ដោយបង្ហាញពីចេតនានឹងទៅចូលរួមថែរក្សា អភិវឌ្ឍប្រាសាទព្រះវិហារឡើងវិញនៅពេលណាដែលស្រុកទេស ត្រឡប់មករកសភាពប្រក្រតីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiHl9QPesWSwTVq5QlW-5CXOH_G4Oq53Z3EM45aznoYVovB8JEWT5T92cH2db-DRRcV7hizsI20bQs_0k_62ouaUXEY5Pz6o-qRfnyk_OTg7Rv8VG0LvD0MdUMiLlOhZLUsGTMbCRxqZnSDViJ5IfNTIBvFgG-SK7UMGopc7tkLZ79lm_ZpheDFhzylTN/s1088/image_2026-01-02_13-23-10.png

គួរបញ្ជាក់ផងដែរកាលពីសង្គ្រាមលើកទី១ ប្រាសាទព្រះវិហារ ក៏រងការខូចខាត ដោយសារ ថៃទំលាក់គ្រាប់បែក ចំណែកឯសង្គ្រាមលើកទី២នេះស្ថានភាពប្រាសាទកាន់តែរងការខូចខាតដែលធ្វើឱ្យប្រជាជនខ្មែររងភាពឈឺចាប់យ៉ាងខ្លាំង៕

ថ្មីចែស! គ្រូទាយម្នាក់នៅប៉ាតាយ៉ា បន្លំលួ.ចទូរស័ព្ទរបស់នារីម្នាក់បន្ទាប់ពីទើបទាយឲ្យនាងថា នឹងត្រូវបាត់​បង់អ្វីម្យ៉ាងក្នុងឆ្នាំថ្មី

0

ប្រទេសថៃ៖ គ្រូទាយម្នាក់នៅប៉ាតាយ៉ាត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានចោ.ទប្រកាន់ថា បានលួចទូរស័ព្ទដៃពីនារីវ័យក្មេងម្នាក់ភ្លាមៗបន្ទាប់ពីគេបានទស្សន៍ទាយឲ្យនាងថា នឹងបាត់បង់របស់អ្វីម្យ៉ាងដែលមានតម្លៃ នៅក្នុងថ្ងៃចូលឆ្នាំថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ7U1UR_UFLZfKIj1Xg9jTVCDxjcmxCeNwcRms0TzIONlSTr87M0-Xc2pE15mDVJ240iwrTrmuq68BFMbc5cb1xvJlv1IuktavabByrMoxB8HIJz32JopykeyTfMFfF7OEfPYannbnJBZp6XpJ6VkTNWZgb0XakUWKtgz2Wq31h-9rPXN-DJ6JWbaPIcIZ/s1280/photo_2026-01-02_15-06-33.jpg

កាលពីព្រឹក ថ្ងៃទី 1 ខែមករា ឆ្នាំ 2026 នៅទល់មុខវត្តជ័យមង្គល នៅប៉ាតាយ៉ាភាគខាងត្បូង ខេត្តឈុនបុរី ប៉ូលីបានធ្វើចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការលួ.ចទូរស័ព្ទដៃ iPhone 13 Pro ដែលមានតម្លៃប្រហែល 20,000 បាត (580 ដុល្លារ) ពីនារីម្នាក់។

តាមរបាយការណ៍របស់ប៉ូលីស បុរសជនសង្ស័យខាងលើនេះមានឈ្មោះថា Udomsap Mueangkaew អាយុ 38 ឆ្នាំ និងត្រូវបានគេស្គាល់ថាជាគ្រូទាយម្នាក់នៅក្នុងតំបន់។ តាមសម្ដីរបស់នារីជាជនរងគ្រោះឈ្មោះ Pim អាយុ 19ឆ្នាំ បានឲ្យដឹងថា ដំបូងនាងបានជួបបុរសជនសង្ស័យរូបនេះនៅតាមផ្លូវ ដែលគេបានតែងខ្លួននិងនិយាយដូចជាមនុស្សចាស់ (ក្នុងទម្រង់ជាគ្រួទាយ) អង្គុយលើកន្ទេលនៅតាមចិញ្ចើមផ្លូវទល់មុខវត្ត រួចស្រែកហៅអ្នកដែលដើរកាត់ឲ្យចូលទស្សន៍ទាយនៅកន្លែងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQDncKS00fsxNU9Tz7la7JDpQtVZfbiroCA08KuABnMNupekKLOB7_jwOLTygMDa4XQNr0Tze4qF67hC4iTa1NZULpTbfUvFxY4rpxw0YkXNi0B7VTh2gCREP4XKYe5I-TxNyKcAvxu_z-4e2ai1wxebGOxdthRA9YyZNQtQIjHHu1O-_vwYPt5viM2Hy/s1280/photo_2026-01-02_15-06-33%20(2).jpg

ដោយមើលទៅគួរឲ្យអាណិត និងចង់ធ្វើរឿងល្អនៅថ្ងៃឆ្លងចូលឆ្នាំថ្មី នាងក៏យល់ព្រមចូលទៅឲ្យបុរសនោះទស្សន៍ទាយតាមរយៈសន្លឹកបៀ។ ក្នុងអំឡុងពេលទាយឲ្យនាង បុរសគ្រូទាយនោះបានប្រាប់នាងថា នាងនឹងជួបប្រទះនឹងសំណាងអាក្រ.ក់ឆាប់ៗនេះ ហើយនឹងបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃមួយ រួចក៏បានណែនាំឱ្យនាងចំណាយប្រាក់បន្ថែមលើគេដើម្បីទប់ស្កាត់រឿងអាក្រ.ក់នេះ ប៉ុន្តែត្រូវបាននាងបដិសេធ ព្រោះជឿថាវាមិនចាំបាច់ និងដើរចាកចេញពីទីនោះក្រោយបញ្ចប់ការទស្សន៍ទាយ។

ក្រោយមក នៅពេលមកដល់កន្លែងស្នាក់នៅវិញ នារីរងគ្រោះស្រាប់តែប្រទះឃើញថា ទូរស័ព្ទដៃរបស់នាងត្រូវបានបាត់ បន្ទាប់ពីពេលចុងក្រោយបង្អស់ដែលនាងចងចាំ គឺនាងបានទុកទូរស័ព្ទនៅក្បែរខ្លួនក្នុងអំឡុងពេលអង្គុយនៅកន្លែងគ្រូទាយនោះ។ ដោយមានការសង្ស័យ នាងក៏បានត្រឡប់ទៅទីតាំងនោះវិញស្រែកហៅឲ្យគេជួយ និងប្ដឹ.ងប៉ូលីស ហើយគេពិតជាបានរកឃើញទូរស័ព្ទរបស់នាងនៅក្នុងថង់យាមរបស់បុរសគ្រូទាយនោះមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJnQ9XHtIl39vhnaYpYBnsQMMWyDVtrBs-R3WM56Kpn1TLiUK0dB4Id5P3yLjQcKH5OzORSkTUU42k6fbDjGliNZ7WegnqCC4tkwQUpQ1hAmMy1qXXXr8aJGiJW6Ael4kpGza39YiefVhPxhOvuROx3_wqnDswjuY1ncc8Lu_alM70HQTY73y318DFdPUG/s1280/photo_2026-01-02_15-06-33%20(3).jpg

នៅចំពោះមុខប៉ូលីស ជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពលួ.ចទូរស័ព្ទដៃរបស់នារីរងគ្រោះមែន ប៉ុន្តែអះអាងថា នេះទើបតែជាបទល្មើសលើកទី១របស់ខ្លួនប៉ុណ្ណោះ ដែលធ្វើឡើងដោយសារតែគេត្រូវការលុយសម្រាប់ដើរលេងឆ្លងឆ្នាំ។ តែទោះជាយ៉ាងណា ចំពោះករណីនេះបូលីសនៅតែចាប់ឃាត់ខ្លួនបុរសខាងលើដដែល ដើម្បីចាត់ការកាត់ទោ.សតាមផ្លូវច្បាប់៕

មិនបាច់ទៅដល់ភព Pandora ក៏បាន! មកស្គាល់ទីតាំងពិតៗទាំង៥ ដែលបំផុសគំនិតពីរឿង Avatar

0

អ្នកតាមដានវិស័យភាពយន្តច្បាស់ជាធ្លាប់បានទស្សនារួចមកហើយនូវរឿងភាគដ៏ល្បីរបស់លោក James Cameron គឺ “Avatar” ដែលវគ្គ ៣ បានចាក់បញ្ចាំងនៅតាមរោងកុនកាលពីខែមុន។ រឿងនេះត្រូវបានបំផុសគំនិតយ៉ាងខ្លាំងពីទីតាំងធម្មជាតិដ៏អស្ចារ្យជាច្រើននៅលើភពផែនដីយើងនេះ ដើម្បីបង្កើតជាពិភព “Pandora”។

ខាងក្រោមនេះគឺជាទីកន្លែងពិតៗមួយចំនួនដែលអ្នកទស្សនារឿង “Avatar” អាចទៅកម្សាន្តបាននៅក្នុងជីវិតពិត៖

១. ភ្នំអណ្ដែត (Floating Mountains) នៅឧទ្យានជាតិ Zhangjiajie ប្រទេសចិន៖ នេះគឺជាទីតាំងដែលល្បីល្បាញបំផុត។ ភ្នំថ្មភក់ដែលមានរាងដូចសសរខ្ពស់ៗនៅក្នុងឧទ្យានជាតិ Zhangjiajie National Forest Park (ខេត្ត Hunan) បានក្លាយជាគំរូសម្រាប់ “ភ្នំ Hallelujah” ក្នុងរឿង Avatar។ នៅពេលមានអ័ព្ទបាំងផ្នែកខាងក្រោម ភ្នំទាំងនោះមើលទៅហាក់ដូចជាកំពុងអណ្ដែតលើអាកាសពិតៗ។ បច្ចុប្បន្ន ភ្នំមួយក្នុងចំណោមនោះត្រូវបានគេប្តូរឈ្មោះជា “Avatar Hallelujah Mountain” ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMpXU0KZvqZYqMXVkYciw76im1Sr7H9neoSIUgJMfK_CdD8HqJ1Yu2J64sq7IKK-PkuZ6JYbcosgUvacNsZfHXOFHKbZ1HzqN45qTMkH6IcmblNANYVPZV9RDklwDotyMR6V-EIoW961tITkDKaD0hVTTEhrrw3AoGbw0VoqNONkTxY7MeDdS-B1xAVG6/s1500/image_2026-01-02_15-49-01.png
២. រុក្ខជាតិ និងពន្លឺចាំង (Bioluminescence) នៅ រូងភ្នំ Waitomo Glowworm ប្រទេសនូវែលសេឡង់៖ ប្រសិនបើអ្នកចាំឈុតឆាកដែលព្រៃឈើនៅភព Pandora បញ្ចេញពន្លឺនៅពេលយប់ នោះគឺវាមានលក្ខណៈស្រដៀងនឹង រូងភ្នំ Waitomo ណាស់។ នៅក្នុងរូងភ្នំនេះមានសត្វល្អិតម្យ៉ាង (Glowworms) ដែលបញ្ចេញពន្លឺពណ៌ខៀវស្រងាត់នៅលើជញ្ជាំងរូងភ្នំ ដែលមើលទៅដូចជាមេឃដែលមានផ្កាយរាប់ពាន់ ឬដូចជាព្រៃមន្តអាគមក្នុងរឿងអញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNW47yuQDFN9ZMKgg6fboK_nHOqa-w-qz8qgvyev9iwYLalO-rqv20tqfLWNiQn30bYI0UT5S6fWFm331D8KMd5lpHy7mQXQelEJ0AxqcLJ7thLE_4dwSS0QRUdjArTxGxGeymybMT9Hw5G7zpo-q-xx32G0UIkKUQbuPmPiySfBoI43GsQUp5M4QHrWof/s1920/image_2026-01-02_15-49-01%20(2).png

៣. ទឹកធ្លាក់ដ៏ខ្ពស់ នៅទឹកធ្លាក់ Angel Falls ប្រទេសវេណេស៊ុយអេឡា៖ ទឹកធ្លាក់ដ៏ធំដែល Jake និង Neytiri ហោះកាត់ ត្រូវបានបំផុសគំនិតដោយ Angel Falls ដែលជាទឹកធ្លាក់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក មានកម្ពស់ ៩៧៩ ម៉ែត្រ។ រូបរាងភ្នំដែលមានផ្ទៃខាងលើរាបស្មើ (Tepuis) នៅតំបន់នោះ ក៏ជាផ្នែកមួយនៃទេសភាពដ៏អស្ចារ្យក្នុងរឿងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8NhqDVkJ0A8lFb5Hx8qnyyeLAMHlOUKIP1sVxKAFH_LgH0nkP0XztNXMFgEc-bx6XhjPX7KC4NAFmmA8HAG4JpV1qNK7rOzkma__L02FrSRuAXAW-ft-1td3QP4R7lR1MuiosF2wHiOIE9q33ABP7EP_xPZgoEbqrpLjCGBqVvkvGxsqcPSHDvk7I40tL/s1600/image_2026-01-02_15-49-03.png

៤. ដើមឈើវិញ្ញាណ (Tree of Souls) ដើម Wisteria នៅសួនច្បារ Ashikaga ប្រទេសជប៉ុន៖ “ដើមឈើវិញ្ញាណ” ដែលមានមែកធ្លាក់ចុះមកក្រោម និងមានពន្លឺពណ៌ស្វាយ ត្រូវបានគេជឿថាបានដកស្រង់គំរូតាមដើម Wisteria ដ៏ធំនៅក្នុងប្រទេសជប៉ុន។ នៅពេលវាផ្កា មែករបស់វាធ្លាក់ចុះមកក្រោមបង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាតដូចក្នុងសុបិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivKYZl2gHQ81GnLzvBfClEuv0ONtmJo6ZkLx2DpsBmBqulW0YaTDKt2zXS47EqlIneDbwrMjAINKorY-BQlSR-vMuYeCULbqn7ULs4cysnLRcBDCWPlRnllNM5g_5eUuM_duKOizk31PllES5UR9asEHT-LA1ptzJxtkFCihGrBr6zVAgTKlfwEeg7e2mL/s1200/image_2026-01-02_15-49-04.png

៥. ព្រៃទឹកភ្លៀង នៅកោះ Kauai រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក៖ សម្រាប់ព្រៃដ៏ក្រាស់ឃ្មឹក និងមានជីវចម្រុះជាច្រើននៅភព Pandora ក្រុមការងារថតរឿងបានយកគំរូតាមព្រៃនៅ កោះ Kauai ។ លោក James Cameron ថែមទាំងបាននាំតួសម្តែងទៅរស់នៅក្នុងព្រៃនោះ ប៉ុន្មានថ្ងៃទៀតផង ដើម្បីឱ្យពួកគេយល់ពីអារម្មណ៍នៃការរស់នៅក្នុងព្រៃមែនទែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgzSU7nlEIlcK3QpcDW15y3VYJwREe4TYaXrLJjKj7Zh6CPNV61tvC8zly_qMBJ6H5JsoUkrCAnNlNcn9tSj7qMLnjhojN7Up7QY045Nrwt34ZEAtcYnU8qQUnxuCGOHrxRgGNQLOS88iVyRrIg_wYkzEFw6LPPywk2czkNi_vTPfgd2amXBMc-N6Slg1/s1600/image_2026-01-02_15-49-04%20(2).png

មូលហេតុធំៗទាំងនេះ អាចជាកត្តារាំងស្ទះដែលទូរស័ព្ទរបស់អ្នកមិនអាចតភ្ជាប់សេវា 5G បាន

0

គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធអ៊ិនធើណេតជំនាន់ទី៥ ឬដែលហៅថាជាអ៊ិនធើណេតល្បឿន 5G បានចាប់ផ្ដើមដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងណា មានមនុស្សមួយចំនួនអាចតភ្ជាប់នូវសេវា 5G នេះបាន ខណៈមួយចំនួនផ្សេងទៀតនៅមិនអាចប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតល្បឿនលឿនថ្មីនេះបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIe9jIbX6MLodTy6dm7mlYki1N-z3BJlGVHFJ6EW47LYjqvywa1lr7xtRuZzvU5i_1UzjyyFf0lOIS47d21eB9tNOSedUD5XlsKQHLWs5000byvAqHYVq5jgdAH2Mm881jtlqPzQbhtEot77Zbml2sFDzEX66Wu_ak2AhXE4iX68GT6oJax_XWkQ8AY8u/s1280/photo_2026-01-02_14-10-25.jpg
កាលដែលទូរស័ព្ទរបស់លោកអ្នកនៅមិនទាន់អាច ឬមិនអាចតភ្ជាប់នូវសេវាអ៊ិនធើណេត 5G បានគឺបណ្ដាលមកពីកត្តាធំៗចំនួន២ ដែលក្នុងនោះវាពាក់ព័ន្ធនឹងប្រភេទទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់ និងមួយទៀតអាចជាបណ្ដាលមកពីកត្តាតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJjw4JGxXmzYA35TEWVKs5G7BDmyk938st5o4Va-MN9qASwxfeUj0a2fCsOpbzbhv7OxA4CBFeqCl2555UPlRBchOqD8cjWSoV3qSY8Hccc9uEdglg7GgWufA4nh5ZDg1V6gKlT3ZbQx_rJ0DFbcetdmodECqYl3X9B5oezfXzlRLs-q0QtaoztJotDpnD/s1280/photo_2026-01-02_14-10-26.jpg

ពាក់ព័ន្ធនឹងកត្តាប្រភេទទូរស័ព្ទ ចំពោះទូរស័ព្ទដែលអាចតភ្ជាប់ឬចាប់សេវា 5G មកប្រើប្រាស់បាន គឺតម្រូវចាប់ពីម៉ូដេល Iphone 12 ឡើងទៅ សម្រាប់ទូរស័ព្ទ IOS រីឯទូរស័ព្ទដៃប្រភេទ Android មានដូចជា ទូរស័ព្ទ Samsung ស៊េរីថ្មី (ត្រកូល S, Z, និង A), OPPO (Reno), vivo (V series), Xiaomi, Redmi, និង Realme។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxcVmVF7DvNL4lIBJkJ5-NF2M5PpYZfUkRnVj8sqVsRCxvfVHhrS0E6bpz9oLHCJTa48VW-jXy7-WRMvR5xqEkVWKGF0KR7TKVdKp4PXzvw6tMrn_B8dqX6jGzTig938A1nKtRT7iRlx_9zJzOkjicodMXdAPx31aXdUVbFlaYVm3rJx7HrEQ-T_pb6gR/s1280/photo_2026-01-02_14-10-26%20(2).jpg

ដោយឡែកក្រៅពីកត្តាប្រភេទទូរស័ព្ទដៃ ចំពោះតំបន់ដែលអ្នករស់នៅឬប្រើប្រាស់សេវាអ៊ិនធើណេតក៏សំខាន់ផងដែរ ដោយសារតែប្រព័ន្ធ 5G ថ្មីនេះ មានតែនៅក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត ដែលវាគឺជាជំហ៊ានដំបូងនៅក្នុងការសាកល្បង រីឯតំបន់ឬខេត្តមួយចំនួនទៀតនឹងមានការតភ្ជាប់ទៅដល់ក្នុងពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggimqJzNjAB6hxBofnLg-IfjyGd8RqgkfR1bfgmnpefvQFyAMA-yof4zrYH9VFalfdNujne89MPSfVmxM2je_TF50xTT5Ue4SGv_6WdtAt2svTFK8mQt7hpCV57PEF4r5-3Ob8khtDsZlXxNdeLcVsjTZ1aCt6dbCtSqpJ6o7dTpDdPTPqEU3resko1GpL/s1000/photo_2026-01-02_14-10-26%20(3).jpg

គួរជម្រាបថា ប្រព័ន្ធអ៊ិនធើណេត 5G នឹងអាចដំណើរការដោយស្វ័យប្រវត្តិលើប្រព័ន្ធទូរស័ព្ទធំៗទាំង៣រួមមាន: Smart Axiata, Cellcard, និង Metfone ដូច្នេះប្រសិនជាបងប្អូនស្ថិតនៅក្នុងតំបន់ទាំងនេះ ឬមានម៉ូដេលទូរស័ព្ទដែលបានរៀបរាប់ដូចខាងលើហើយ តែនៅតែមិនអាចភ្ជាប់ 5G បាន បងប្អូនអាចសាកល្បងចូលទៅកាន់ Setting នៅក្នុងទូរស័ព្ទដៃ រួចស្វែងរកពាក្យ Cellular (សម្រាប់ទូរស័ព្ទ Iphone) ឬ ពាក្យថា Connections ឬ Network & Internet (សម្រាប់ទូរស័ព្ទ Android) បន្ទាប់មកធ្វើការចុចបើកលើពាក្យ 5G ដើម្បីឲ្យទូរស័ព្ទរបស់បងប្អូនចាប់យកសេវា 5G ដោយខ្លួនឯងនៅពេលស្ថិតនៅក្នុងតំបន់ដែលមាន។

ប៉ុន្តែប្រសិនបើធ្វើតាមលក្ខខណ្ឌទាំងអស់នេះហើយ នៅតែមិនមាន 5G ក្នុងទូរស័ព្ទដៃទៀត នោះបងប្អូនអាចសាកសួរព័ត៌មានបន្ថែមតាមរយៈផេកផ្លូវការរបស់ប្រព័ន្ធទូរស័ព្ទដែលបងប្អូនកំពុងប្រើប្រាស់បាន៕

មេដឹកនាំតៃវ៉ាន់ប្រកាសជំហរការពារអធិបតេយ្យបន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់

0

តៃវ៉ាន់ ៖ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយការបា.ញ់មីស៊ីល ដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងរាប់សិបគ្រឿងឡោមព័ទ្ធកោះតៃវ៉ាន់ ក្នុងគោលបំណងបង្ហាញសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងតៃវ៉ាន់ទាំងស្រុង និងជាការព្រមានដល់ប្រទេសនានាដែលចង់ជួយឯករាជ្យតៃវ៉ាន់ ប៉ុន្តែត្រូវបានមេដឹកនាំតៃវ៉ាន់រិះគ.ន់ការធ្វើសមយុទ្ធនេះយ៉ាងខ្លាំង ដោយចាត់ទុកជាការបង្កហេតុ និងប្តេជ្ញាចិត្តការពារអធិបតេយ្យរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9PdmtEF1owU9jFK0oa97BFAx5_5hpHXx8z7WpCKKXFBzwjFyVrO3l9Mv4ZAQAwC_ejOL7n6PumBEEg2L7vslgvlFh4kaAG0ljlx8v4Cl0ltxWPnekPiplNilR0425GJSxG1J3HYwvhNknZdfl4O5MFszbAg9btUbhRHgcVucyyT4nPX5HIEzT8nj52IY6/s1280/photo_2026-01-02_10-18-11%20(2).jpg

ចិនបានបញ្ចប់សមយុទ្ធយោធារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយជោគជ័យ ដែលជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំ និងបាញ់គ្រាប់ពិតក្នុងគោលបំណងបិទច្រកសំខាន់ៗ ដែលប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងក្នុងសារឆ្នាំថ្មីថា គឺជាការបង្រួបបង្រួមជាតិ និងហៅការធ្វើសមយុទ្ធនេះថា ជានិន្នាការប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន ។ ភាពតានតឹងកាន់តែខ្លាំងរវាងចិន និងតៃវ៉ាន់ បន្ទាប់ពីអាមេរិកអនុម័តលក់អាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាការរំលោភអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2LaPtfY4eX8Gh7-ZuUToXxJn43TRykh8Wvgo8nCxQHxtMhVJGqq9XyVGMw2ZFTFOBY1TigYk7J9FFXhmdQKc-gEEQtgiksEEbHOxe30nVnLf78-0J4Io6hieVJ_EOWcx7sHcomlTJfwE2z7Yp6OcKEZDGpLqYf6kcDSy3nBw84OP2rdwRXpXUpjoIWeb6/s1280/photo_2026-01-02_10-18-11.jpg

កាលពីថ្ងៃទី១ ខែមករា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te និយាយថា តៃវ៉ាន់ប្តេជ្ញាចិត្តការពារអធិបតេយ្យ និងពង្រឹងសមត្ថភាពការពារខ្លួន ដើម្បីប្រឈមមុខជាមួយការពង្រីកឥទ្ធិពលរបស់ចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាឱ្យធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយការបាញ់គ្រាប់ពិតឡោមព័ទ្ធកោះតៃវ៉ាន់ ។ មេដឹកនាំតៃវ៉ាន់និយាយបែបនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាឆ្នាំថ្មី ដែលផ្សាយបន្តផ្ទាល់ពីវិមានប្រធានាធិបតីនៅទីក្រុងតៃប៉ិ ដោយលោកបន្ថែមថា សហគមន៍អន្តរជាតិកំពុងតាមដាន តើពលរដ្ឋតៃវ៉ាន់នឹងប្តេជ្ញាចិត្តការពារខ្លួនឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQQZt3mNwuScsXfY4h87hv2kI2uKRM-5sRQuSyuLchpjC1k8TC3548FUTlU8O3A5CfKkalJjCAlPwSaGn16yzDj3Ic6MFUabTgUryzPvcn367RjraMhpk9kHBVXlSjxrk9N0gxZUcFSKjIvBrMMNOby2ZTIF1niua2MmnoiIDIP2y97CJwHV3Cs6jwnQUi/s880/image_2026-01-02_14-36-04%20(2).png

ក្នុងនាមជាប្រធានាធិបតីតៃវ៉ាន់ លោក Lai បានបង្ហាញគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យជាតិយ៉ាងម៉ឺងម៉ាត់ ពង្រឹងការការពារប្រទេស និងថា ការធ្វើសមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់ គឺតៃវ៉ាន់ចាំបាច់ត្រូវទិញអាវុធបន្ថែម ។ ក្រៅពីនេះ លោកបានអំពាវនាវឱ្យគណបក្សប្រឆាំងគាំទ្រផែនការបង្កើនថវិកាផ្នែកការពារជាតិបន្ថែម ចំនួន៤ម៉ឺនលានដុល្លារ ដែលបច្ចុប្បន្ន ផែនការនេះជាប់គាំងដោយសារបញ្ហាផ្សេងៗ ដូចជា ៖ ជាប់គាំងនយោបាយព្រោះគណបក្សប្រឆាំងមានសំឡេងភាគច្រើនក្នុងរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJeDuCZu4RbLoqt6N-c6aHEFtE2rq4ZPusEInrBDB3WOPuOUizXsiHfgzw-KEfWNOWtHrKYi4dLUqxxAMgurMbk1XJyTiwLtR8wpR_yP1yPL-oO7Y95RU5tdMUzkHgg-vVFk_ASIO1k2cWJX_Qul7YIXoCFizqHvCiFSKZ1uuQSrNmOqmfyoh5VgsHY4hs/s770/image_2026-01-02_14-36-04.png

ឆ្នាំ២០២៦ គឺជាឆ្នាំដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវរៀបចំផែនការដោះស្រាយស្ថានការណ៍អាក្រក់បំផុត ទន្ទឹមនឹងនេះ យើងក៏មានសង្ឃឹមសម្រាប់រឿងល្អផងដែរ ។ យើងរីករាយចូលរួមផ្លាស់ប្តូរ និងសហការជាមួយចិន ដោយឈរលើមូលដ្ឋានសមភាពនិងកិត្តិយស ដើម្បីលើកកម្ពស់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ លុះត្រាតែចិនទទួលស្គាល់ឯករាជ្យតៃវ៉ាន់ និងគោរពឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ ដែលចង់រស់នៅបែបប្រជាធិបតេយ្យ និងសេរីភាព ។ នេះបើតាមការលើកឡើងរបស់លោក Lai ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtY9x5pmuM2ckYuplhWUCV3ot1cdhV5c_jnYxWphF8Ax0TJ3L9dlvSXZtbdDh3eV0nF5j8i74EIC_AQ4H5g4OX6YsD0IAy3artauwq6aZyU2dTXPvrvy4W9gZQFpuGkAK5sv-SwEK0EfCssfOHoTtZ5JpLLJ9a3_emlLNwpbouwCTHkkovbgbmBJkdRgGk/s1280/photo_2026-01-02_10-18-12.jpg

ចិនបញ្ជាក់រហូតមកថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ខ្លួន និងមិនច្រាលចោលលទ្ធភាពការប្រើប្រាស់កម្លាំងទ័ពដើម្បីនាំតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រង ខណៈតៃវ៉ាន់បដិសេធការអះអាងនេះ ។ ការបង្ហាញកម្លាំងយោធាលើកចុងក្រោយនេះ គឺជាការធ្វើសមយុទ្ធយោធាធំលើកទី៦របស់ចិនចាប់តាំងពីឆ្នាំ២០២២មក ដែលជាការប្រឈមមុខគ្នាញឹកញាប់នៅច្រកសមុទ្រតៃវ៉ាន់ ៕