Home តារាជាតិ បុគ្គលល្បីៗចេញមុខនិយាយរឿងសិស្សម្នាក់យកដំបងសំព.ងក្បា.លគេ

បុគ្គលល្បីៗចេញមុខនិយាយរឿងសិស្សម្នាក់យកដំបងសំព.ងក្បា.លគេ

13
0

វីដេអូសិស្សសាលាម្នាក់ដែលលើកដៃយកដំបងសំពងក្បាលសិស្សម្នាក់ទៀតបានបង្កឱ្យសាធារជនតក់ស្លុតយ៉ាងខ្លាំងហើយហេតុការណ៍នេះបានល្បីយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិត។ ទាក់ទងនឹងការប្រើប្រាស់អំពើហិ.ង្សានៅក្នុងសាលាបុគ្គលល្បីៗជាច្រើនបាននិយាយលើរឿងនេះនិងទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZfQeeXzXK6i8FpN08IRKQ7slP80tl_5hFvRMpX5sTClLABqf5LPZsnXTi54dUeFfB9XfMR1TLkxaEgPYbQXU-L80b-DweWVO3DOAA24HtmMHw5sC4R7JhbkbLYs7bOqlnwr6dku03Qsq5wcOb2LDdu4Gti-jlW-qXuM9TdzYTl2dcVUBgL6snS5wb9P-/s2048/image_2026-02-14_08-51-01.png

តារាចម្រៀង ណូលី បានសរសេរថា «ហេតុអ្វីបានជាសង្គមធ្លាក់ចុះបែបនេះ?» ។ តារាចម្រៀង លីម តិចម៉េង បានពោលដោយបេះដូងឈឺចាប់ថា «ទំពាំងជាតិខ្ញុំអើយ»។ លោកស្រីទ្រី ដាណា បាននិយាយថា «ម៉េចបានដល់ថ្នាក់និងលោកអើយ» ខណៈអ្នកជំនួញរូបនេះប្រកាសស្វែករកចង់ជួយដល់ក្មេងប្រុសរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzVlATLgwlkutoia2Z9uCyHVGihSWSmpP-ZQ_72ZWm4kHE1xFa1a7pdO7WGUXSxRuToK-s1V0JJLuT1ecWFgoRhyphenhyphenofJCxBFJSuHUfOVyOTWnpxK0dno8pAYR1nC0TV_xkRmkEpxDMCCI80adhvOiypnUcaFDt81oMmHjjWqzjdex2UBk9k70zY6iCZEICq/s1544/image_2026-02-14_08-51-02%20(2).png

មិនត្រឹមតែប៉ុណ្ណោះក្រោយពីរឿងនេះល្បីល្បាញនៅលើបណ្តាញសង្គមបង្កឱ្យមហាជនខឹងសម្បារស្រាប់តែធ្លាយពាក្យចចាមអារ៉ាមថាក្រុមគ្រួសាររបស់ជនបង្កចង់ដាក់ពាក្យបណ្តឹងទៅកាន់អ្នកដែលបង្ហោះវីដេអូ។ រឿងនេះបានធ្វើឱ្យអ្នកបង្កើតមាតិកា Q Win បានសរសេរថា «យើងនាំគ្នា share ទាំងអស់ ត្រូវរកយុតិ្តធម៌ជូនប្អូនប្រុសឱ្យបាន»។ ចំណែកឯ ម៉ៃ សុគន្ធ វិញបានសរសេរថា «រកប្តឹង អ្នកផុសទៀតបើចឹងមែនសូមមេត្តាសមត្ថកិច្ច ជួយជ/នរ-ងគ្រោះផងសម្តីជនបង្កនិងមើលតាមវីដេអូហ្នឹងគឺមិនណយទេ ទុកធ្វើអី ទំពាំងស្អុយចឹង ទុកក៏មិនចំណេញ ដកចេញ ក៏មិនខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipn8no8nIr8W2D8Dt8FfUamfS-Moj4wU7oIN24EI3OzT_Key9T7jFmosg2n2nakhcjJW9Ke4-mYx8PnP4feELlnzTPFen9JOeKmTK0a4TGmxkszXsfpOS6QnSNf4fGnYsjP9XxO-whtHLirHFwMnRf7TcFJ60Uu2_MIHKwI09EhbvD8H6ZLKy6-BQUJq4D/s640/image_2026-02-14_08-51-07%20(3).png

គួរបញ្ជាក់ផងដែរថា ក្រោយមានបុគ្គលល្បីៗនិងសាធារណជនទាមទាររកយុត្តិធម៌ជួយជនរងគ្រោះកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បាននាំខ្លួនក្មេងប្រុសសិស្សសាលាដែលបង្កហិង្សាយកទៅដោះស្រាយទៅតាមនីតិច្បាប់។ ក្មេងដែលបង្កហេតុនេះមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ខណៈសមត្ថកិច្ចកំពុងដោះស្រាយតាមនីតីវិធីដោយជួបជាមួយអាណាព្យាបាលរបស់ជនរងគ្រោះ និងជនបង្ក៕