មកលើនេះមិនមែនជាការព្រ.មានទៀតទេ! ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក លីចេម្យុង នាយប់ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ បានបង្ហោះសារមួយដែលមានខ្លឹមសារវិជ្ជមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលើកឡើងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសករណីឆបោកតាមអនឡាញ។

តាមរយៈសំណេរដែលបានសរសេទាំងជាភាសាកូរ៉េ និងភាសាខ្មែរ និងមានចំណង់ជើងថា <សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់ដៃសហការគ្នាដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន> លោក លីចេម្យុង បានលើកឡើងយ៉ាងដូច្នេះថា៖ ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាង ខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះយើងបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើង។.jpg)
បន្ថែមលើនោះ លោក លី បានលើកសរសើថា សមិទ្ធផលនេះ អាចសម្រេចបាន អាស្រ័យដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលនៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ។
តាមការគូសបញ្ជាក់របស់លោក លី រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ខ្ញុំទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។.jpg)
ជាថ្មីម្តងទៀត លោក លីចេម្យុង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសម្ដេចធិបតីក៏បានបង្ហាញការស្វាគមន៍ចំពោះសាររបស់ប្រធានាធិបតីកូរ៉េរូបនេះដូចគ្នា។
ដូចគ្នានេះដែរ សម្ដេចធិបតីបានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គិតមកត្រឹមពេលនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសម្ដេចសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា៕










