Home Blog Page 1330

ចិននឹងសាងសង់ផ្លូវរូងក្រោមដីដែលវែងបំផុតលើពិភពលោក

0

បរទេស៖ ប្រទេសចិនកំពុងសាងសង់ផ្លូវរូងក្រោមដីល្បឿនលឿនបំផុតលើពិភពលោក ដែលជាគម្រោងឆ្លងកាត់ជួរភ្នំដ៏វែងបំផុតមួយនៅលើភពផែនដី ដោយបើកផ្លូវពាណិជ្ជកម្មជាច្រើនរវាងតំបន់ស្វយ័ត Xinjiang និងអាស៊ីកណ្តាល។
យោងតាមប្រភពព័ត៌មាន SCMP ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូថា ប្រទេសចិនបានកំពុងសាងសង់ផ្លូវរូងក្រោមដីប្រវែង ២២.១ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងទីក្រុង Xinjiang រត់កាត់ជួរភ្នំ Tianshan ក្នុងគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងខ្លីរវាងទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅក្នុងតំបន់។China's Xinjiang building world's longest highway tunnel in play for regional  connectivity | South China Morning Post

ផ្លូវរូងក្រោមដីល្បឿនលឿន Thien Son Thang Loi នឹងបម្រើជាផ្លូវដឹកជញ្ជូនស្នូលតភ្ជាប់ពាក់កណ្តាលភាគខាងជើង និងភាគខាងត្បូងនៃតំបន់។ គម្រោងនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ជួរភ្នំ Tianshan មកត្រឹមប្រហែល ២០ នាទី ហើយការធ្វើដំណើរពីរដ្ឋធានី Wumuqi ទៅ Khorle ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងតំបន់នឹងមានរយៈពេលខ្លីពីច្រើនជាង ៧ ម៉ោងទៅប្រហែល ៣ ម៉ោងវិញ។ ដូច្នេះគម្រោងនេះនឹងបើកឱ្យធ្វើចរាចរណ៍នៅចុងខែតុលា ឆ្នាំ ២០២៥។A Record-Setting Highway Tunnel Makes Its Debut in Portugal –  Transportation History

យោងតាមសេដ្ឋវិទូ Xu Tianchen បាននិយាយថា ការបញ្ចប់គម្រោងនេះពិតជានឹងផ្តល់អត្ថប្រយោជន៍ដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍នៃតំបន់ស្វ័យ័ត Xinjiang។ ដូច្នេះនៅពេលបើកដំណើរជាផ្លូវការតំបន់ Xinjiang នឹងក្លាយជាចំណុចសំខាន់កាន់តែខ្លាំងឡើង ទាំងជាទីផ្សារបញ្ចប់ និងជាចំណុចឆ្លងកាត់ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តជាច្រើន ដើម្បីបង្កើនការតភ្ជាប់ រួមទាំងការសាងសង់ប្រទេសផ្លូវដែកចិនកៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន។Hình ảnh tuyến cao tốc Cam Lộ - La Sơn vừa khánh thành

បច្ចុប្បន្ន ប្រទេសចិនកំពុងព្យាយាមទាញយកអត្ថប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្រពិសេសរបស់ស៊ីនជាំង ដូចជាព្រំដែនរួមរបស់ខ្លួនជាមួយប្រទេសចំនួនប្រាំបី រួមទាំងប្រទេសរុស្ស៊ី ម៉ុងហ្គោលី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងប៉ាគីស្ថាន ដែលជាមជ្ឈមណ្ឌលនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ដូច្នេះហើយ បណ្តាញដឹកជញ្ជូនដែលប្រសើរឡើងនឹងជួយពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ Xinjiang ជាមួយអាស៊ីកណ្តាល នេះបើយោងតាមលោក Peng Peng ប្រធានប្រតិបត្តិនៃសមាគមកំណែទម្រង់ក្វាងទុង៕

មូលហេតុដែលសៀមប្តូរឈ្មោះមកជាប្រទេសថៃ

0

ថៃ ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសចំនួន៥ នៅតំបន់អាសុី ដែលធ្លាប់បានផ្លាស់ប្តូរឈ្មោះ ដោុកាលនោះសៀម (Siam) បានប្តូរឈ្មោះមកជា ថៃ (Thailand)។

នៅក្នុងការផ្លាស់ប្តូរឈ្មោះនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៣៩ បន្ទាប់ពីប្រទេសនេះបានផ្លាស់ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។Plaek Phibunsongkhram - Wikipediaនាគ្រានោះក្រសួងការពារជាតិរបស់សៀម និងនាយករដ្ឋមន្ត្រីសៀម កិបូលសុងក្រាម បានជួបពិភាក្សាទាក់ទងនឹងបញ្ហាប្តូរឈ្មោះនេះដោយលើកឡើងថា៖” ឈ្មោះ “សៀម” មិនសក្តិសមនឹងសញ្ញាតិថៃទេ។ សៀមជាឈ្មោះខេត្តមួយរបស់ ខ្មែរ ដែលធ្លាប់គ្រប់គ្រងលើពួកសៀម។The Story of Thai Democracy: The Triumvirate – Ken Mathis Lohatepanontការផ្លាស់ប្តូរឈ្មោះរបស់ប្រទេសសៀម មកថៃនេះ គឺជាបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រីកាន់អំណាច លោក កិបូលសុងក្រាម ដែលចង់លុបបាត់របបរាជានិយម និងធ្វើសមាហរណកម្មក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាវិញនាជំនាន់នោះ៕

History of Thailand - Wikipedia

ទំព័រហ្វេសប៊ុកថៃបង្ហាញពីពលករប្រទេសជិតខាងចំនួន៣ ចូលមកដណ្តើមការងារ និងប្រាក់បាតថៃ!

0

យោងតាមខ្លឹមសារបកប្រែក្រៅផ្លូវការពីក្រុមការងារផ្សាយរបស់ KBN NEWS បានឱ្យដឹងថា ទំព័រហ្វេសប៊ុករបស់ប្រទេសថៃឈ្មោះ TOURLONG បានចុះផ្សាយរៀបរាប់ដោយបានដកស្រង់ការផ្សាយពីសារព័ត៌មានបរទេសដ៏ធំរបស់ប្រទេសឡាវ ដែលមានឈ្មោះថា «Tarm to Share» យកមកផ្សាយបន្ត ដែលខ្លឹមសាររបស់សារព័ត៌មានខាងលើបានចុះផ្សាយព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ ដោយបានលើកឡើងថា ពលករប្រទេសជិតខាងចំនួន៣ រួមមាន ៖ ពលករឡាវ ខ្មែរ និងមីយ៉ាន់ម៉ា បានចូលមកដណ្តើមការងារ និងដណ្តើមប្រាក់បាតរបស់ថៃ ។New Thai Labor Rules Send Migrant Workers Packing for Home

ទំព័រហ្វេសប៊ុក TOURLONG បានលើកឡើងនូវខ្លឹមសារពីសារព័ត៌មានឡាវ ដោយនិយាយថា ពលករបរទេសបានហូរចូលមកប្រទេសថៃ ព្រោះពួកគេត្រូវការប្រាក់បាតរបស់ថៃ ជាពិសេស ពលករឡាវ ដោយសារប្រទេសឡាវមានវិបត្តិសេដ្ឋកិច្ចខ្លាំងក្លា ទើបធ្វើឱ្យពលរដ្ឋឡាវរស់នៅតាមតំបន់ជនបទធ្វើដំណើរមកប្រទេសថៃ ដើម្បីលក់កម្លាំងពលកម្ម ។ បន្ទាប់មក គឺពលករខ្មែរ និងមីយ៉ាន់ម៉ា ដែលប្រាក់របស់ប្រទេសពួកគេថោកជាងថៃ ទើបពួកគេគិតថា ប្រទេសថៃ គឺជាគោលដៅសម្រាប់ពលករ ។ សារព័ត៌មានឡាវឈ្មោះ Tarm to Share ក៏បានចុះផ្សាយព័ត៌មានកាលពីអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតកន្លងមកថា ប្រទេសនៅទូទាំងពិភពលោក ទទួលផលប៉ះពាល់ដូចគ្នា ក្នុងនោះមានក្រុមហ៊ុនអាជីវកម្មមួយចំនួនបានប្រកាសបិទទ្វារ ។ ប្រទេសខ្លះអាចដោះស្រាយបញ្ហានេះ ខណៈប្រទេសខ្លះទៀតមិនអាចដោះស្រាយបានទេ ។In Thailand, Covid-19 exposes the vulnerability of informal workers

ជាក់ស្តែង ប្រទេសជិតខាងរបស់ថៃ គឺឡាវ និងកម្ពុជា បានស្តារសេដ្ឋកិច្ចយឺតយ៉ាវ ហើយត្រូវទៅខ្ចីបំណុលពីប្រទេសផ្សេង ។ ប្រទេសឡាវបានជួបវិបត្តិជាបន្តបន្ទាប់ដូចជា វិបត្តិប្រេងឥន្ធនៈ, ប្រាក់គីបធ្លាក់ថ្លៃ និងទំនិញឡើងថ្លៃ ហើយធ្វើឱ្យពលរដ្ឋឡាវជាច្រើននាក់ជួបការលំបាកជាងពេលមុនៗ ខណៈប្រាក់ចំណូលរកបាននាពេលបច្ចុប្បន្ន ចាយមិនគ្រប់គ្រាន់ ។ ពលរដ្ឋឡាវនិយាយថា រៀងរាល់ខែ ប្រាក់ចំណូលរបស់ពួកគេស្ទើរតែចាយមិនគ្រប់ទេ ចំណែកប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិនៅឡាវ ក៏មានតម្លៃខ្ពស់ខ្លាំង។ ផលប៉ះពាល់ដោយសារជំងឺកូវីដឆ្លងរាតត្បាត បានធ្វើឱ្យប្រទេសជាច្រើនចាត់វិធានការផ្សេងៗ ប៉ុន្តែការនេះមិនបានដល់ពលរដ្ឋទាំងអស់ទេ ខណៈប្រទេសខ្លះបានផ្តល់ប្រាក់ឱ្យពលរដ្ឋតាមរយៈគោលនយោបាយរដ្ឋាភិបាល ។ ប៉ុន្តែប្រទេសឡាវមិនធ្លាប់ផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតទេ គឺមានតែជំនួយផ្នែកសុខាភិបាលប៉ុណ្ណោះ ព្រោះអាជ្ញាធរឡាវប្រាប់ថា ពលរដ្ឋឡាវត្រូវតែជួយខ្លួនឯង បើរំពឹងលើរដ្ឋាភិបាលនោះ ពិបាកហើយ ។ ពលរដ្ឋឡាវក្រីក្ររស់នៅតំបន់ជនបទប្រកបមុខរបរចិញ្ចឹមគោ-ក្របី ហើយពួកគេត្រូវជួបនឹងវិបត្តិបែបនេះទៀត ទើបធ្វើឱ្យតម្លៃទំនិញគ្រប់មុខឡើងថ្លៃ ជម្រើសតែម្យ៉ាង គឺពួកគេត្រូវលក់កម្លាំងពលកម្ម ។Thailand: Migrant Worker Law Triggers Regional Exodus | Human Rights Watch

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ចំណែកថ្លៃកម្លាំងពលកម្មនៅប្រទេសកម្ពុជាខ្ពស់ជាងឡាវ ប៉ុន្តែថ្លៃកម្លាំងពលកម្មនៅមីយ៉ាន់ម៉ាវិញ កាន់តែថោកជាងឡាវទៀត ។ គេសង្កេតឃើញថា ពលរដ្ឋខ្មែរដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងឡាវ ប៉ុន្តែពួកគេមិនធ្វើការនៅប្រទេសរបស់ខ្លួនទេ បែរជាមករកការងារធ្វើនៅប្រទេសថៃដែរ ។ ពលរដ្ឋឡាវរស់នៅតំបន់ជនបទបានមកលក់កម្លាំងពលកម្មនៅតាមបណ្តាទីក្រុងនានា ដូចជា ទីក្រុងវៀងចន្ទន៍, ប៉ាកសេ និងហ្លួងព្រះបាង ប៉ុន្តែប្រាក់ចំណូលដែលពួកគេទទួលបាន មិនអាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ដោយសារប្រាក់ចំណូលតិច រីឯប្រាក់សន្សំវិញ រឹតតែគ្មាន ។ ពលរដ្ឋឡាវប្រាប់ថា បើទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ពួកគេត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារអាមេរិក, ត្រូវឆ្លងកាត់ច្រើនដំណាក់កាល និងត្រូវរៀនសូត្ររយៈពេល២ខែ ទៅ៣ខែទៀត ហើយអ្នករស់នៅជនបទគ្មានប្រភពចំណូលទេ ។ ដូច្នេះ ពលករមីយ៉ាន់ម៉ា, ឡាវ និងខ្មែរ បាននាំគ្នាមកដណ្តើមប្រាក់បាតរបស់ថៃ ដោយសារពួកគេងាយស្រួលចូលមកប្រទេសថៃ ហើយពលករទាំង៣ប្រទេសនេះបានចូលមករស់នៅប្រទេសថៃជាច្រើននាក់ ។First group of Cambodian workers under labor MoU enter Thailand - Khmer  Times

ទំព័រហ្វេសប៊ុកនេះបន្ថែមថា ចំណែកប្រទេសកម្ពុជាជួបនឹងបញ្ហា ដោយសារវិនិយោគិនចិនដកថយនៅទីក្រុងព្រះសីហនុ ទើបធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់បាត់បង់ការងារធ្វើនាពេលនោះ ។ រីឯប្រទេសមីយ៉ាន់ម៉ា ដូចគេជ្រាបស្រាប់ ពលរដ្ឋមីយ៉ាន់ម៉ាបានជួបបញ្ហាលំបាកយូរមកហើយ បូករួមទាំងបញ្ហានយោបាយទៀត ។ នេះហើយជាមូលហេតុធ្វើឱ្យពលករទាំង៣ប្រទេសនេះសម្រុកមកធ្វើការនៅប្រទេសថៃ ។ សារព័ត៌មាន Tarm to Share ផ្សាយថា ក្នុងចំណោម៣ប្រទេសនេះ ឡាវ គឺជាប្រទេសមានប្រៀបជាងគេ ដោយសារភាសាឡាវស្រដៀងគ្នាជាមួយភាសាថៃដែរ ទើបធ្វើឱ្យពលរដ្ឋឡាវងាយស្រួលទំនាក់ទំនងការងារផ្សេងៗ ហើយពួកគេអាចធ្វើការនៅតាមភោជនីយដ្ឋាន ខណៈការហូបចុក ក៏ស្រដៀងថៃ ។ ម្ចាស់ក្រុមហ៊ុនជាជនជាតិថៃដែលទទួលយកពលករឡាវមកធ្វើការ គឺងាយស្រួលជាងពលករប្រទេសផ្សេង ។ រីឯពលករខ្មែរ និងមីយ៉ាន់ម៉ាភាគច្រើនទៅធ្វើការងារផ្នែកសំណង់ ។Thailand: 60,000 workers flee over new labour laws | Human Rights News | Al  Jazeera

ទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់ការបញ្ចេញយោបល់របស់ជនជាតិថៃក្នុងបណ្តាញសង្គម ក្នុងនោះជនជាតិថៃដំបូងគេនិយាយថា ៖ «ប្រទេសណា បើឱ្យពលរដ្ឋពឹងផ្អែកលើខ្លួនឯង ដោយរដ្ឋាភិបាលមិនចាប់អារម្មណ៍ ហើយរដ្ឋាភិបាលគិតតែប្រមូលពន្ធពីពលរដ្ឋតែម្យ៉ាង គួរតែឈប់គាំទ្ររដ្ឋាភិបាលនេះទៅ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មានតែព័ត៌មានដដែលៗ ហើយពេលណា ទើបមានព័ត៌មានថ្មី ដូចជា ពលរដ្ឋឡាវនាំគ្នាទៅធ្វើការនៅប្រទេសវៀតណាម» ។

ទំព័រហ្វេសប៊ុកនេះបញ្ជាក់ថា ប្រាក់បាត គឺជាប្រាក់មានស្ថេរភាពបំផុតនៅបណ្តាប្រទេសអាស៊ាន និងមិនចាញ់ប្រទេសណាទេ នៅលើពិភពលោក ។ សូមឱ្យប្រទេសជិតខាងដូចជា ឡាវ ខ្មែរ និងមីយ៉ាន់ម៉ា ចៀសផុតពីវិបត្តិផ្សេងៗនាពេលឆាប់ៗនេះ ៕

 

ទីក្រុងហូជីមិញនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្រ

0

ប្រទេសវៀតណាម ៖ លោក Bui Thi Ngoc Hieu ជាអនុប្រធានមន្ទីរទេសចរណ៍ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានលើកឡើងថា ទីក្រុងហូជីមិញកំពុងតែវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រនៅលើពិភពលោក ។ ទីក្រុងនេះមានមន្ទីរពេទ្យចំនួន១៣១កន្លែង, មានអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់, បច្ចេកវិទ្យាទំនើប និងថ្លៃព្យាបាលសមរម្យ ។

ហេតុនេះ វាធ្វើឱ្យទីក្រុងហូជីមិញមានសក្តានុពលយ៉ាងខ្លាំងក្លា និងអាចក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្រលំដាប់ពិភពលោកសម្រាប់ជនបរទេស ដែលធ្វើដំណើរមកកាន់ទីក្រុងនេះដើម្បីទេសចរណ៍ និងទទួលយកការព្យាបាលសុខភាព ។ ការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្ររបស់ទីក្រុងហូជីមិញ ដោយសារតែមើលឃើញពីភាពជោគជ័យរបស់ប្រទេសថៃ ។Vietnamese Doctors Treat Laotians

នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងនេះបានទទួលព្យាបាលនូវជំងឺជាច្រើនមុខ ដូចជា ការវះកាត់បេះដូង, ការប្តូរសរីរាង្គ, ការវះកាត់កែសម្ឆស្ស រហូតដល់ការព្យាបាលអ្នកពិបាកមានកូន ជាដើម ។ បច្ចុប្បន្ន ស្ថាប័នផ្សេងៗផ្នែកសុខភាព និងទេសចរណ៍នៅទីក្រុងហូជីមិញ បានសហការគ្នាផ្តល់កញ្ចប់ទេសចរណ៍វេជ្ជសាស្ត្រចំនួន៣០ប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនជំនាញដល់មគ្គុទ្ទេសក៍ទេសចរផ្នែកទេសចរណ៍វេជ្ជសាស្ត្រ ដែលអាចនិយាយបាន៦ភាសា ។

លើសពីនេះ វៀតណាមនឹងខិតខំប្រឹងប្រែងជំរុញ និងផ្សព្វផ្សាយពីទេសចរណ៍វេជ្ជសាស្ត្រទៅកាន់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារទេសចរណ៍វេជ្ជសាស្ត្រដ៏សំខាន់របស់វៀតណាម ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេសចម្បងចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ។ ចំនួនភ្ញៀវទេសចរខ្មែរបានធ្វើដំណើរមកកាន់ប្រទេសវៀតណាម កើនឡើងជាង៣៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ (ដែលជាអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត) ។Vietnamese doctor on the frontline against COVID-19

ជាក់ស្តែង មន្ទីរពេទ្យ City International Hospital នៅតំបន់ Binh Tan បានព្យាបាលជំងឺជនបរទេសរហូតដល់ជាង៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់ មានជនជាតិខ្មែររហូតដល់៩០% ។

បើគិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៣ ទីក្រុងហូជីមិញទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ជាង៤លាន១សែននាក់ ស្មើជាង៨០% នៃគោលដៅប្រចាំឆ្នាំ ។ ដូច្នេះ វៀតណាមរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសតាមគោលដៅ ចំនួន៥លាននាក់នៅចុងឆ្នាំ២០២៣ ។ រីឯនៅឆ្នាំ២០២៤ នាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានចំនួន៦លាននាក់ ៕President extends greetings to doctors on Vietnamese Doctors' Day

មកស្គាល់ម៉ូដែលរថយន្តអគ្គិសនីទាំង ៥ ដែលថ្លៃបំផុតនៅលើពិភពលោក

0

បច្ចុប្បន្នរថយន្តអគ្គិសនីកំពុងឈានមុខគេនៅលើទីផ្សារអន្តរជាតិដោយសារគុណភាព ក៏ដូចជារូបរាង រួមជាមួយតម្លៃ និងរចនាសម្ព័ន្ធរបស់វា។ ដូច្នេះហើយតើអ្នកដឹងទេថា ម៉ូដែលរថយន្តអគ្គិសនីប្រភេទណាខ្លះ ដែលមានតម្លៃថ្លៃជាងគេ ក៏ដូចជាពេញនិយមបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ នេះ?

១.Aspark Owl៖ Aspark Owl គឺម៉ូដែលរថយន្តអគ្គិសនីតែមួយគត់ពីប្រទេសជប៉ុនក្នុងបញ្ជី នឹងត្រូវបានណែនាំនៅចុងឆ្នាំ ២០១៩ ។ Owl មានកម្លាំង 1,980 សេះ និងអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.69 វិនាទី ដែលជាចំនួនចាត់ទុកថាលឿនបំផុតនៅលើពិភពលោក។ រថយន្តអគ្គិសនីនេះផលិតបានតែ 50 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលក្នុងនោះ 10 គ្រឿងគឺសម្រាប់ទីផ្សារអាមេរិកខាងជើង ដោយវាមានតម្លៃ 3.56 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Stunning & powerful Aspark Owl electric hyper car goes on the road in  Monaco & attended Top Marques - ASPARK

២.Lotus Evija៖ ចំពោះម៉ូដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអង់គ្លេសនេះវិញ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការរចនាដ៏គួរឱ្យចាប់អារម្មណ៍របស់វា ជាពិសេសផ្នែកខាងក្រោយ។ រថយន្តអគ្គិសនី Lotus Evija មានទម្ងន់ជាង 1,678 គីឡូក្រាម ជាមួយនឹងកម្លាំង 1,972 សេះ និងបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង 3 វិនាទី ដែលល្បឿនអតិបរមាកំណត់ត្រឹមតែ 350 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានតែ 130 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃ 2.5 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Gawp at these images of a Lotus Evija in the wild | Top Gear

៣.Pininfarina Battista៖ Battista គឺជារថយន្តអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុនអ៊ីតាលី ជាមួយនឹងកម្លាំង 1,877 សេះ និងឈានដល់ 1.79 វិនាទីសម្រាប់ការបង្កើនល្បឿន 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ បច្ចុប្បន្ន Battista មានតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។The Pininfarina Battista is more than just face-warping acceleration | Ars  Technica

៤. Rimac Nevera៖ រថយន្តអគ្គិសនី Nevera មានកម្លាំង 1,877 សេះ ជាមួយនឹងកំណែ Time Attack ។ រថយន្តនេះបានបំបែកកំណត់ត្រាចំនួន 23 សម្រាប់ល្បឿន និងការបង្កើនល្បឿន ដែលឈានដល់ 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.74 វិនាទី និងឈានដល់ល្បឿនអតិបរមា 402 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ Rimac Nevera ផលិតបានតែ 150 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ជាមួយនឹងតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។Rimac Nevera 2023 review | evo

៥.Hispano Suiza Carmen Boulogne៖ ជាមួយនឹងតម្លៃ 1.8 លានដុល្លារអាមេរិក រថយន្តអគ្គិសនី Hispano Suiza Carmen Boulogne មានប្រភពមកពីប្រទេសអេស្ប៉ាញ ដែលកំណែស្តង់ដារត្រូវបានដាក់ឱ្យដំណើរការនៅឯការតាំងពិពណ៌ទីក្រុងហ្សឺណែវក្នុងឆ្នាំ 2019។ នៅក្នុងកំណែរថយន្តអគ្គិសនី Boulogne គឺមានសមត្ថភាព 1,100 សេះ ជាមួយនឹងម៉ូទ័រអេឡិចត្រិចចំនួន 4 នឹងជាម៉ូដែលរថយន្តអគ្គិសនីដែលមានការរចនាមិនធម្មតាបំផុតនៅក្នុងបញ្ជី៕Hispano-Suiza Carmen - Wikipedia

មិនធម្មតាមែន! ខាយ ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» បទចម្រៀងនៅ Spotify មានអ្នកស្តាប់រហូតដល់ជាង១០០ប្រទេស

0

ខាយ តារាចម្រៀង original song ដ៏ស្រស់សង្ហានិងល្បីល្បាញក្នុងស្រទាប់យុវវ័យបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបទចម្រៀងរបស់លោកនៅក្នុងកម្មវិធីតន្រ្តី Spotify មានអ្នកស្តាប់រហូតដល់១០៣ប្រទេស។ ទន្ទឹមនឹងសមិទ្ធផលដ៏ពិសេសនេះតារាចម្រៀង ខាយ បាននិយាយដាក់អ្នកគាំទ្រខ្លួនថា សូមឱ្យតន្រ្តីរបស់លោកបានបម្រើអារម្មណ៍មហាជនជារៀងរហូតទៅ។May be an image of 4 people and guitar

Spotify ដែលជាកម្មវិធីផ្តល់នូវសេវាកម្មជាច្រើនដូចជា សេវាកម្ម Digital Music, Podcast និង Video Streaming ជាដើមហើយមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។ នាដើមខែធ្នូនេះ ខាយ ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» បានបង្ហាញពីសមិទ្ធផលបទចម្រៀងរបស់ខ្លួនក្នុងកម្មវិធីនេះដែលជាកម្មវិធីលំដាប់មួយ។May be an image of 1 person
ខាយ បានបង្ហាញថា បទចម្រៀងរបស់លោកមានការស្រ្ទីមចំនួន ៨០០.៩K មានអ្នកស្តាប់ ៩៥.១ K ចំនួនម៉ោង ៥៤.៣K និងការស្តាប់ជាប្រចាំខែចំនួន២៤K ជាពិសេសអ្នកស្តាប់តន្រ្តីលោកមានរហូតដល់១០៣ ប្រទេស ខណៈប្រទេសទាំងអស់មានចំនួន១៩៥ប្រទេសនៅជុំវិញពិភពលោក។ ភាពអស្ចារ្យនេះ ខាយ បានថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គមថា «សូមឱ្យតន្រ្តីរបស់ខ្ញុំ បានបម្រើដល់អារម្មណ៍អ្នកគ្រប់គ្នាជារៀងរហូតទៅ!!! អរគុណបងប្អូនគ្រប់គ្នា សម្រាប់ការគាំទ្រកន្លងមក»។No photo description available.

បទចម្រៀងរបស់តារាចម្រៀង ខាយ នៅក្នុងកម្មវិធីតន្រ្តី Spotify ដែលមានភាពពេញនិយមស្តាប់ច្រើនជាងគេគឺបទ «គេង» , «ម៉ាស្ការ៉ាទឹកភ្នែក» , «1K night» , «ដង្ហក់ដង្ហើម »និងបទ «Come To say good bye »។No photo description available.

ខាយ គឺជាតារាចម្រៀងម្នាក់ដែលឆាបឆក់បេះដូងទស្សនិកជនតាមរយៈបទចម្រៀង គេង និង ម៉ាស្ការ៉ាទឹកភ្នែក មិនត្រឹមតែមានសំឡេងល្អប៉ុណ្ណោះទេ តែតារាចម្រៀងមានដើមកំណើតនៅ ប៉ោយប៉ែតរូបនេះមានរូបរាងសង្ហា ខ្ពស់ស្រឡះធ្វើឱ្យអ្នកគាំទ្រចាប់ចិត្តច្រើន ខណៈមកទល់ពេលនេះលោកមានគូដណ្តឹងរួចហើយរង់ចាំតែពិធីមង្គលប៉ុណ្ណោះ៕May be an image of 1 person and text that says 'ΚΑΙ 800.9K Streams 95.1K Listeners 54.3K Hours 103 Countries Spotify for Artists #SPOTIFYWRAPPED'

នារីស្រស់ស្អាត ដែលបុករថយន្តបុកមនុស្សស្លា…ប់ នៅមុខព្រលានយន្តហោះ ត្រូវប្រឈមមុខជាប់ពន្ធនាគារ២ឆ្នាំទៅ៥ឆ្នាំ

0

កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មាននារីស្រស់ស្អាត បើកបររថយន្ត ម៉ាក FORD MUSTANG សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 ទាំងមានជាតិស្រវឹង បើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី បានបុកពីក្រោយបុរសម្នាក់ ដែលកំពុងជិះកង់អាគុយ ជាប់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង នៅមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានស្ត្រីបើកបររថយន្តបង្ក ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងយករថយន្ត កង់អាគុយ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ស្រ្តីរូបស្រស់ម្នាក់នេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០រៀលទៅ២៥ ០០០ ០០០រៀល កាលបើអំពើ នេះបានប្រព្រឹត្តក្នុង ករណីណាមួយ ដូចជា៖

១- ករណីអ្នកបើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត
២- អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីតឈាមឡើងទៅ
៣- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់
៤- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕

 

សុខចិត្តសារភាពឱ្យប៉ូលិសថៃចាប់ខ្លួន ដោយសារតែរឿងនេះសោះ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃចុះផ្សាយថា មានពលករខ្មែរម្នាក់បានមកកាន់ស្ថានីយប៉ូលិសថៃដើម្បីឱ្យប៉ូលិសចាប់ខ្លួន ក្រោយពីរូបគេបានចូលមកធ្វើការជាកម្មករសំណង់នៅប្រទេសថៃដោយខុសច្បាប់ ប៉ុន្តែថៅកែថៃមិនព្រមបើកប្រាក់ឈ្នួលឱ្យ ។ ពលករខ្មែរនិយាយថា រូបគេគ្មានប្រាក់ទិញបាយហូបទេ ក៏សម្រេចចិត្តហៅរថយន្តជិះជាហូរហែរហូតដល់ស្ថានីយប៉ូលិស ខ្លួនក៏ចុះពីរថយន្ត និងអង្វរឱ្យប៉ូលិសបញ្ជូនរូបគេត្រឡប់ទៅប្រទេសកម្ពុជាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP1RTJdSt2RPTYXrnRtwg_gV3KkE15ZHIjnlSolk9hDOwjzpuyD1oS_bMKoZXtRR9_C_jQ75wF9f2TQG0e1hLhwhBrIQcj_IMja95rfoEN3kZhmKWjc22X5-df8Re1HEwXv5jqLk9XUxyr7HaE9Xe7OFR3kyz7wyhLVbUeGRqG-ovd_YHO8qz5Dcw9ibw/s1200/photo_2023-12-05_09-40-16.jpg

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បុរសពលករខ្មែរម្នាក់ អាយុ៣២ឆ្នាំ បានចូលមកកាន់ស្ថានីយប៉ូលិសនៅខេត្តនុនថាក់បុរី ប្រទេសថៃ ហើយក៏បានអង្វរឱ្យប៉ូលិសថៃចាប់ខ្លួនគេបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ។ ពលករខ្មែរម្នាក់នេះមានអាការៈហត់នឿយយ៉ាងខ្លាំង ហើយថែមទាំងបានសុំបាយប៉ូលិសហូបទៀតផង ដោយសាររូបគេអត់បាយទឹកអស់ជាច្រើនថ្ងៃ និងគ្មានប្រាក់ជាប់ខ្លួនទិញបាយហូបទេ ។ នៅពេលឃើញសភាពបែបនេះ ប៉ូលិសថៃអាណិតអាសូរ និងបានទិញបាយឱ្យពលករខ្មែរហូបដើម្បីបំពេញភាពស្រេកឃ្លាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSp29OOK3B7dNcD0YOpu1g8d95rLbTy-X-7bnB4uDh6LA0N9jDvDcJgx5gxqPWPSOLEDLbFy4IjTNfgG9jQdm2cy_O1OcLL8aWSZ9UYLIbTnCacvAKkK3Ommwjd_83Y0Gt9hb6oTlYpMP4EAVfVZCLnXibR1eU7m2Oi80hcb-JHBfe2-h0BnRpCyPQRhU/s1200/photo_2023-12-05_09-40-16%20(3).jpg

បុរសជាពលករខ្មែររៀបរាប់ថា ខ្លួនបានរត់មកធ្វើការនៅប្រទេសថៃតាមច្រកធម្មជាតិនៅខេត្តនុនថាក់បុរី ដើម្បីធ្វើជាកម្មករសំណង់នៅស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ប៉ុន្តែក្រោយពីរូបគេធ្វើការបានរយៈពេល២ខែ ប៉ុន្តែថៅកែថៃមិនព្រមបើកប្រាក់ឈ្នួលឱ្យសូម្បីតែ១បាត ។ ដូច្នេះ ខ្លួនគ្មានប្រាក់ទិញបាយហូប ទើបសម្រេចចិត្តឈប់ធ្វើការជាកម្មករសំណង់ និងសុំរថយន្តគេជិះនៅតាមផ្លូវជាបន្តបន្ទាប់ ។

បុរសរូបនេះបន្តថា ខ្លួនបានសុំរថយន្តគេជិះរហូតដល់ស្ថានីយប៉ូលិស Rattanathibet Police Station ស្រាប់តែហេវបាយខ្លាំងទ្រាំលែងបាន ក៏សម្រេចចិត្តចុះពីរថយន្ត និងដើរចូលស្ថានីយប៉ូលិសតែម្តង ដើម្បីឱ្យប៉ូលិសចាប់ខ្លួនគេបញ្ជូនទៅប្រទេសកម្ពុជាវិញ និងសុំបាយហូបផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqtC8SyEj7p9BLL0-aanDEHrtiZF352cKu28AQxH3duFK0yYHkC4ZYm3WHEHe0xJkF50LqsSco9-VbK57w6WVFbb8tHOnWRqMMImvanwntTcT2haT_F0szPOEqCZiHg4mEt6ZDK3Wl7HBuLCnMM5O_DLpmkOSVWNTLb_3SUh-cqKo4B23F5U2QYQu_j8/s640/photo_2023-12-05_09-40-16%20(2).jpg

ក្រោយពីសមត្ថកិច្ចថៃបានទិញបាយឱ្យពលករខ្មែរបរិភោគឆ្អែតហើយ សមត្ថកិច្ចថៃក៏បានចាប់ខ្លួនរូបគេ និងចោទប្រកាន់ពីបទជនបរទេសចូលមកធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនរូបគេទៅកាន់ការិយាល័យប៉ូលិសស៊ើបអង្កេតប្រចាំខេត្តនុនថាក់បុរី ដើម្បីចាត់វិធានការតាមច្បាប់ និងត្រៀមបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ៕

សហរដ្ឋអាមេរិកគ្រោងនឹងបាញ់សត្វក្តាន់ចំនួន ២,០០០ ក្បាលដើម្បី…

0

បរទេស៖ សហរដ្ឋអាមេរិកគ្រោងនឹងបាញ់សម្លាប់សត្វក្តាន់ចំនួន ២,០០០ ក្បាលដើម្បីសង្គ្រោះកោះកាលីហ្វ័រញ៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសត្វក្តាន់។

យោងតាមប្រភពព័ត៌មាន New York Time ដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា កោះ Santa Catalina ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាគឺជាទីជម្រកនៃរុក្ខជាតិ និងជីវចម្រុះជាច្រើន ក៏ដូចជាសត្វជាង ៦០ ប្រភេទដែលស្ថិតនៅក្នុងកោះនេះ។ ទោះជាយ៉ាងណា បច្ចុប្បន្នកោះនេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយការបំផ្លិចបំផ្លាញនៃរុក្ខជាតិដើមឈើដោយសារសត្វក្តាន់។ ហេតុនេះហើយ លោក Lauren Dennhardt ដែលជាអ្នកអភិរក្សធម្មជាតិឈានមុខគេរបស់កោះ Santa Catalina បាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះកោះនេះសម្រាប់មនុស្សជំនាន់ក្រោយគឺការសម្លាប់សត្វក្តាន់ទាំងអស់។Why Deer Make People Stupid | MeatEater Hunting

លោក Dennhardt បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះសត្វក្តាន់ចំនួន ២,០០០ ក្បាលកំពុងបំផ្លាញរុក្ខជាតិដើមនៅទីនេះ បណ្តាលឱ្យមានសំណឹកដី លុបបំបាត់ការផ្គត់ផ្គង់អាហារសម្រាប់សត្វជាច្រើនផ្សេងទៀត និងបង្កើតលក្ខខណ្ឌសម្រាប់បន្លែដែលងាយឆេះរាលដាល។ ដូច្នេះរុក្ខជាតិដែលសត្វក្តាន់ទាំងនោះបានបំផ្លាញសុទ្ធតែជារុក្ខជាតិដែលអាចបង្កើតលក្ខខណ្ឌរួមចំណែកដល់គ្រោះមហន្តរាយភ្លើងឆេះព្រៃនាពេលថ្មីៗនេះ។ អស់រយៈពេល ១០០ឆ្នាំហើយ កោះ Santa Catalina បានក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដោយសាររុក្ខជាតិព្រៃឈើសម្បូរបែបនិងមានសត្វច្រើនប្រភេទ។Alabama Whitetail Deer Hunting Lodge – Whitetail Deer Hunting Outfitter, deer  hunting guide in Alabama

អង្គការអភិរក្សបានសម្រេចចិត្តថាការសម្លាប់សត្វក្តាន់ដោយកាំភ្លើងពីឧទ្ធម្ភាគចក្រក្នុងរយៈពេលប្រាំពីរសប្តាហ៍នៅរដូវក្តៅនាឆ្នាំក្រោយគឺជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីការពារការបំផ្លិចបំផ្លាញព្រៃឈើដោយសារសត្វក្តាន់។ ទោះបីជាវិធានការនេះហាក់ដូចជាធ្ងន់ធ្ងរក៏ដោយ ការព្យាករណ៍បែបនេះគឺជារឿងធម្មតានៅក្នុងវិស័យអភិរក្ស ហើយក៏ត្រូវបានអនុវត្តនៅលើកោះ Channel Islands ផ្សេងទៀតផងដែរ។The Deer Society - OFFICIAL website

គួរបញ្ជាក់ដែរថា កន្លងមកអង្គការអភិរក្សក៏ធ្លាប់បានសម្លាប់សត្វពពែប្រហែល ៨ ពាន់ក្បាល និងជ្រូក ១២,០០០ ក្បាល ដោយសារពួកវាបានបំផ្លាញដើមឈើ និងបង្កឱ្យមានការបាក់ដី។ ពួកគេធ្លាប់បានព្យាយាមគ្រប់គ្រងសត្វក្តាន់តាមរយៈកម្មវិធីម៉ាញ់ដែលមានដែនកំណត់ ២០០ ក្តាន់ក្នុងមួយឆ្នាំ ប៉ុន្តែវាគ្មានប្រសិទ្ធភាពទេ។ សត្វក្តាន់ Mule ចំនួន ២,០០០ ក្បាលនេះមិនមានសត្រូវធម្មជាតិនៅលើកោះទេ ដូច្នេះពួកវាអាចលូតលាស់ដោយមិនអាចគ្រប់គ្រងបាន ហេតុនេះហើយអង្គការអភិរក្សក៏សម្រេចចិត្តសម្លាប់ពួកវាតែម្តងនៅឆ្នាំក្រោយ៕8 Best Places for Trophy Mule Deer Hunting in North America | An Official  Journal Of The NRA

ម៉ាឡេស៊ីលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា

0

ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ថា ម៉ាឡេស៊ីបានអនុញ្ញាតឱ្យពលរដ្ឋចិន និងឥណ្ឌាអាចធ្វើដំណើរមកកាន់ម៉ាឡេស៊ីរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ តទៅ ។ ការលើកលែងទិដ្ឋាការនេះ គឺជាការព្យាយាមមួយដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ។LETTER | List of things for Anwar to do as prime minister

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងបែបនេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតគណបក្សយុត្តិធម៌ប្រជាជន (Parti Keadilan Rakyat) ដើម្បីអបអរសាទរឆ្នាំដំបូង ដែលរដ្ឋាភិបាលរបស់លោកបានគ្រប់គ្រងអំណាច ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា ៖ «ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយប្រទេសចិន គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ តទៅ យើងនឹងអនុញ្ញាតឱ្យជនជាតិចិនទទួលបានការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃ ។ រីឯអ្នកដំណើរមកពីប្រទេសឥណ្ឌានឹងទទួលបានសិទ្ធិដូចគ្នានេះដែរ» ។China expands the number of countries for travel by its big-spending  tourists | AP News

ការប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្រោយពីប្រទេសចិនបានប្រកាសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នឹងអនុញ្ញាតឱ្យជនជាតិម៉ាឡេស៊ី និងពលរដ្ឋមកពីប្រទេសចំនួន៥ នៅតំបន់អឺរ៉ុបចូលមកប្រទេសចិន ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ។ ការលើកលែងទិដ្ឋាការរបស់ចិននឹងអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយចិននឹងអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសទាំងនេះអាចស្នាក់នៅចិនរយៈពេល១៥ថ្ងៃ ដូចជា អ្នកមកប្រទេសចិនដើម្បីទេសចរណ៍, ប្រកបអាជីវកម្ម និងមកជាលក្ខណៈគ្រួសារ ។Malaysia's 20-year visa program to be reviewed following limited applicants  - VnExpress International

ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ីច្រើនបំផុត រួមមាន ៖ ភ្ញៀវទេសចរសិង្ហបុរី និងឥណ្ឌូណេស៊ី ខណៈប្រទេសក្រៅពីតំបន់អាស៊ាន គឺភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ម៉ាឡេស៊ីច្រើនបំផុត ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងបន្តថា ៖ «ភ្ញៀវទេសចរចិនមានសក្តានុពលខ្លាំងសម្រាប់ម៉ាឡេស៊ី ។ យើងនឹងកែលម្អឱ្យកាន់តែល្អប្រសើរនូវផ្លូវគមនាគមន៍ផ្សេងៗ និងបង្កលក្ខណៈងាយស្រួលនៅអាកាសយានដ្ឋានផងដែរ» ។Tourism Malaysia markets to Indian tourists with murals and roadshows |  Marketing-Interactive

កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក ទៀង ឃិងឈិង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ថ្លែងថា ម៉ាឡេស៊ីគ្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីទាក់ទាញ និងបង្កើនចំនួនភ្ញៀវទេសចរចិនមកកាន់ម៉ាឡេស៊ី ។ ដូចគ្នានេះ ម៉ាឡេស៊ីនឹងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌាផងដែរ ៕