ខាយ តារាចម្រៀង original song ដ៏ស្រស់សង្ហានិងល្បីល្បាញក្នុងស្រទាប់យុវវ័យបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបទចម្រៀងរបស់លោកនៅក្នុងកម្មវិធីតន្រ្តី Spotify មានអ្នកស្តាប់រហូតដល់១០៣ប្រទេស។ ទន្ទឹមនឹងសមិទ្ធផលដ៏ពិសេសនេះតារាចម្រៀង ខាយ បាននិយាយដាក់អ្នកគាំទ្រខ្លួនថា សូមឱ្យតន្រ្តីរបស់លោកបានបម្រើអារម្មណ៍មហាជនជារៀងរហូតទៅ។May be an image of 4 people and guitar

Spotify ដែលជាកម្មវិធីផ្តល់នូវសេវាកម្មជាច្រើនដូចជា សេវាកម្ម Digital Music, Podcast និង Video Streaming ជាដើមហើយមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។ នាដើមខែធ្នូនេះ ខាយ ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» បានបង្ហាញពីសមិទ្ធផលបទចម្រៀងរបស់ខ្លួនក្នុងកម្មវិធីនេះដែលជាកម្មវិធីលំដាប់មួយ។May be an image of 1 person
ខាយ បានបង្ហាញថា បទចម្រៀងរបស់លោកមានការស្រ្ទីមចំនួន ៨០០.៩K មានអ្នកស្តាប់ ៩៥.១ K ចំនួនម៉ោង ៥៤.៣K និងការស្តាប់ជាប្រចាំខែចំនួន២៤K ជាពិសេសអ្នកស្តាប់តន្រ្តីលោកមានរហូតដល់១០៣ ប្រទេស ខណៈប្រទេសទាំងអស់មានចំនួន១៩៥ប្រទេសនៅជុំវិញពិភពលោក។ ភាពអស្ចារ្យនេះ ខាយ បានថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គមថា «សូមឱ្យតន្រ្តីរបស់ខ្ញុំ បានបម្រើដល់អារម្មណ៍អ្នកគ្រប់គ្នាជារៀងរហូតទៅ!!! អរគុណបងប្អូនគ្រប់គ្នា សម្រាប់ការគាំទ្រកន្លងមក»។No photo description available.

បទចម្រៀងរបស់តារាចម្រៀង ខាយ នៅក្នុងកម្មវិធីតន្រ្តី Spotify ដែលមានភាពពេញនិយមស្តាប់ច្រើនជាងគេគឺបទ «គេង» , «ម៉ាស្ការ៉ាទឹកភ្នែក» , «1K night» , «ដង្ហក់ដង្ហើម »និងបទ «Come To say good bye »។No photo description available.

ខាយ គឺជាតារាចម្រៀងម្នាក់ដែលឆាបឆក់បេះដូងទស្សនិកជនតាមរយៈបទចម្រៀង គេង និង ម៉ាស្ការ៉ាទឹកភ្នែក មិនត្រឹមតែមានសំឡេងល្អប៉ុណ្ណោះទេ តែតារាចម្រៀងមានដើមកំណើតនៅ ប៉ោយប៉ែតរូបនេះមានរូបរាងសង្ហា ខ្ពស់ស្រឡះធ្វើឱ្យអ្នកគាំទ្រចាប់ចិត្តច្រើន ខណៈមកទល់ពេលនេះលោកមានគូដណ្តឹងរួចហើយរង់ចាំតែពិធីមង្គលប៉ុណ្ណោះ៕May be an image of 1 person and text that says 'ΚΑΙ 800.9K Streams 95.1K Listeners 54.3K Hours 103 Countries Spotify for Artists #SPOTIFYWRAPPED'