ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ថា ម៉ាឡេស៊ីបានអនុញ្ញាតឱ្យពលរដ្ឋចិន និងឥណ្ឌាអាចធ្វើដំណើរមកកាន់ម៉ាឡេស៊ីរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ តទៅ ។ ការលើកលែងទិដ្ឋាការនេះ គឺជាការព្យាយាមមួយដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ។LETTER | List of things for Anwar to do as prime minister

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងបែបនេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតគណបក្សយុត្តិធម៌ប្រជាជន (Parti Keadilan Rakyat) ដើម្បីអបអរសាទរឆ្នាំដំបូង ដែលរដ្ឋាភិបាលរបស់លោកបានគ្រប់គ្រងអំណាច ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា ៖ «ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយប្រទេសចិន គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ តទៅ យើងនឹងអនុញ្ញាតឱ្យជនជាតិចិនទទួលបានការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃ ។ រីឯអ្នកដំណើរមកពីប្រទេសឥណ្ឌានឹងទទួលបានសិទ្ធិដូចគ្នានេះដែរ» ។China expands the number of countries for travel by its big-spending  tourists | AP News

ការប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្រោយពីប្រទេសចិនបានប្រកាសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នឹងអនុញ្ញាតឱ្យជនជាតិម៉ាឡេស៊ី និងពលរដ្ឋមកពីប្រទេសចំនួន៥ នៅតំបន់អឺរ៉ុបចូលមកប្រទេសចិន ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ។ ការលើកលែងទិដ្ឋាការរបស់ចិននឹងអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយចិននឹងអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសទាំងនេះអាចស្នាក់នៅចិនរយៈពេល១៥ថ្ងៃ ដូចជា អ្នកមកប្រទេសចិនដើម្បីទេសចរណ៍, ប្រកបអាជីវកម្ម និងមកជាលក្ខណៈគ្រួសារ ។Malaysia's 20-year visa program to be reviewed following limited applicants  - VnExpress International

ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ីច្រើនបំផុត រួមមាន ៖ ភ្ញៀវទេសចរសិង្ហបុរី និងឥណ្ឌូណេស៊ី ខណៈប្រទេសក្រៅពីតំបន់អាស៊ាន គឺភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ម៉ាឡេស៊ីច្រើនបំផុត ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងបន្តថា ៖ «ភ្ញៀវទេសចរចិនមានសក្តានុពលខ្លាំងសម្រាប់ម៉ាឡេស៊ី ។ យើងនឹងកែលម្អឱ្យកាន់តែល្អប្រសើរនូវផ្លូវគមនាគមន៍ផ្សេងៗ និងបង្កលក្ខណៈងាយស្រួលនៅអាកាសយានដ្ឋានផងដែរ» ។Tourism Malaysia markets to Indian tourists with murals and roadshows |  Marketing-Interactive

កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក ទៀង ឃិងឈិង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ថ្លែងថា ម៉ាឡេស៊ីគ្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីទាក់ទាញ និងបង្កើនចំនួនភ្ញៀវទេសចរចិនមកកាន់ម៉ាឡេស៊ី ។ ដូចគ្នានេះ ម៉ាឡេស៊ីនឹងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌាផងដែរ ៕