ប្រទេសវៀតណាម ៖ លោក Bui Thi Ngoc Hieu ជាអនុប្រធានមន្ទីរទេសចរណ៍ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានលើកឡើងថា ទីក្រុងហូជីមិញកំពុងតែវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រនៅលើពិភពលោក ។ ទីក្រុងនេះមានមន្ទីរពេទ្យចំនួន១៣១កន្លែង, មានអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់, បច្ចេកវិទ្យាទំនើប និងថ្លៃព្យាបាលសមរម្យ ។

ហេតុនេះ វាធ្វើឱ្យទីក្រុងហូជីមិញមានសក្តានុពលយ៉ាងខ្លាំងក្លា និងអាចក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្រលំដាប់ពិភពលោកសម្រាប់ជនបរទេស ដែលធ្វើដំណើរមកកាន់ទីក្រុងនេះដើម្បីទេសចរណ៍ និងទទួលយកការព្យាបាលសុខភាព ។ ការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វេជ្ជសាស្ត្ររបស់ទីក្រុងហូជីមិញ ដោយសារតែមើលឃើញពីភាពជោគជ័យរបស់ប្រទេសថៃ ។Vietnamese Doctors Treat Laotians

នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងនេះបានទទួលព្យាបាលនូវជំងឺជាច្រើនមុខ ដូចជា ការវះកាត់បេះដូង, ការប្តូរសរីរាង្គ, ការវះកាត់កែសម្ឆស្ស រហូតដល់ការព្យាបាលអ្នកពិបាកមានកូន ជាដើម ។ បច្ចុប្បន្ន ស្ថាប័នផ្សេងៗផ្នែកសុខភាព និងទេសចរណ៍នៅទីក្រុងហូជីមិញ បានសហការគ្នាផ្តល់កញ្ចប់ទេសចរណ៍វេជ្ជសាស្ត្រចំនួន៣០ប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនជំនាញដល់មគ្គុទ្ទេសក៍ទេសចរផ្នែកទេសចរណ៍វេជ្ជសាស្ត្រ ដែលអាចនិយាយបាន៦ភាសា ។

លើសពីនេះ វៀតណាមនឹងខិតខំប្រឹងប្រែងជំរុញ និងផ្សព្វផ្សាយពីទេសចរណ៍វេជ្ជសាស្ត្រទៅកាន់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារទេសចរណ៍វេជ្ជសាស្ត្រដ៏សំខាន់របស់វៀតណាម ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេសចម្បងចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ។ ចំនួនភ្ញៀវទេសចរខ្មែរបានធ្វើដំណើរមកកាន់ប្រទេសវៀតណាម កើនឡើងជាង៣៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ (ដែលជាអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត) ។Vietnamese doctor on the frontline against COVID-19

ជាក់ស្តែង មន្ទីរពេទ្យ City International Hospital នៅតំបន់ Binh Tan បានព្យាបាលជំងឺជនបរទេសរហូតដល់ជាង៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់ មានជនជាតិខ្មែររហូតដល់៩០% ។

បើគិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៣ ទីក្រុងហូជីមិញទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ជាង៤លាន១សែននាក់ ស្មើជាង៨០% នៃគោលដៅប្រចាំឆ្នាំ ។ ដូច្នេះ វៀតណាមរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសតាមគោលដៅ ចំនួន៥លាននាក់នៅចុងឆ្នាំ២០២៣ ។ រីឯនៅឆ្នាំ២០២៤ នាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានចំនួន៦លាននាក់ ៕President extends greetings to doctors on Vietnamese Doctors' Day