យោងតាមខ្លឹមសារបកប្រែក្រៅផ្លូវការពីក្រុមការងារផ្សាយរបស់ KBN NEWS បានឱ្យដឹងថា ទំព័រហ្វេសប៊ុករបស់ប្រទេសថៃឈ្មោះ TOURLONG បានចុះផ្សាយរៀបរាប់ដោយបានដកស្រង់ការផ្សាយពីសារព័ត៌មានបរទេសដ៏ធំរបស់ប្រទេសឡាវ ដែលមានឈ្មោះថា «Tarm to Share» យកមកផ្សាយបន្ត ដែលខ្លឹមសាររបស់សារព័ត៌មានខាងលើបានចុះផ្សាយព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ ដោយបានលើកឡើងថា ពលករប្រទេសជិតខាងចំនួន៣ រួមមាន ៖ ពលករឡាវ ខ្មែរ និងមីយ៉ាន់ម៉ា បានចូលមកដណ្តើមការងារ និងដណ្តើមប្រាក់បាតរបស់ថៃ ។New Thai Labor Rules Send Migrant Workers Packing for Home

ទំព័រហ្វេសប៊ុក TOURLONG បានលើកឡើងនូវខ្លឹមសារពីសារព័ត៌មានឡាវ ដោយនិយាយថា ពលករបរទេសបានហូរចូលមកប្រទេសថៃ ព្រោះពួកគេត្រូវការប្រាក់បាតរបស់ថៃ ជាពិសេស ពលករឡាវ ដោយសារប្រទេសឡាវមានវិបត្តិសេដ្ឋកិច្ចខ្លាំងក្លា ទើបធ្វើឱ្យពលរដ្ឋឡាវរស់នៅតាមតំបន់ជនបទធ្វើដំណើរមកប្រទេសថៃ ដើម្បីលក់កម្លាំងពលកម្ម ។ បន្ទាប់មក គឺពលករខ្មែរ និងមីយ៉ាន់ម៉ា ដែលប្រាក់របស់ប្រទេសពួកគេថោកជាងថៃ ទើបពួកគេគិតថា ប្រទេសថៃ គឺជាគោលដៅសម្រាប់ពលករ ។ សារព័ត៌មានឡាវឈ្មោះ Tarm to Share ក៏បានចុះផ្សាយព័ត៌មានកាលពីអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតកន្លងមកថា ប្រទេសនៅទូទាំងពិភពលោក ទទួលផលប៉ះពាល់ដូចគ្នា ក្នុងនោះមានក្រុមហ៊ុនអាជីវកម្មមួយចំនួនបានប្រកាសបិទទ្វារ ។ ប្រទេសខ្លះអាចដោះស្រាយបញ្ហានេះ ខណៈប្រទេសខ្លះទៀតមិនអាចដោះស្រាយបានទេ ។In Thailand, Covid-19 exposes the vulnerability of informal workers

ជាក់ស្តែង ប្រទេសជិតខាងរបស់ថៃ គឺឡាវ និងកម្ពុជា បានស្តារសេដ្ឋកិច្ចយឺតយ៉ាវ ហើយត្រូវទៅខ្ចីបំណុលពីប្រទេសផ្សេង ។ ប្រទេសឡាវបានជួបវិបត្តិជាបន្តបន្ទាប់ដូចជា វិបត្តិប្រេងឥន្ធនៈ, ប្រាក់គីបធ្លាក់ថ្លៃ និងទំនិញឡើងថ្លៃ ហើយធ្វើឱ្យពលរដ្ឋឡាវជាច្រើននាក់ជួបការលំបាកជាងពេលមុនៗ ខណៈប្រាក់ចំណូលរកបាននាពេលបច្ចុប្បន្ន ចាយមិនគ្រប់គ្រាន់ ។ ពលរដ្ឋឡាវនិយាយថា រៀងរាល់ខែ ប្រាក់ចំណូលរបស់ពួកគេស្ទើរតែចាយមិនគ្រប់ទេ ចំណែកប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិនៅឡាវ ក៏មានតម្លៃខ្ពស់ខ្លាំង។ ផលប៉ះពាល់ដោយសារជំងឺកូវីដឆ្លងរាតត្បាត បានធ្វើឱ្យប្រទេសជាច្រើនចាត់វិធានការផ្សេងៗ ប៉ុន្តែការនេះមិនបានដល់ពលរដ្ឋទាំងអស់ទេ ខណៈប្រទេសខ្លះបានផ្តល់ប្រាក់ឱ្យពលរដ្ឋតាមរយៈគោលនយោបាយរដ្ឋាភិបាល ។ ប៉ុន្តែប្រទេសឡាវមិនធ្លាប់ផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតទេ គឺមានតែជំនួយផ្នែកសុខាភិបាលប៉ុណ្ណោះ ព្រោះអាជ្ញាធរឡាវប្រាប់ថា ពលរដ្ឋឡាវត្រូវតែជួយខ្លួនឯង បើរំពឹងលើរដ្ឋាភិបាលនោះ ពិបាកហើយ ។ ពលរដ្ឋឡាវក្រីក្ររស់នៅតំបន់ជនបទប្រកបមុខរបរចិញ្ចឹមគោ-ក្របី ហើយពួកគេត្រូវជួបនឹងវិបត្តិបែបនេះទៀត ទើបធ្វើឱ្យតម្លៃទំនិញគ្រប់មុខឡើងថ្លៃ ជម្រើសតែម្យ៉ាង គឺពួកគេត្រូវលក់កម្លាំងពលកម្ម ។Thailand: Migrant Worker Law Triggers Regional Exodus | Human Rights Watch

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ចំណែកថ្លៃកម្លាំងពលកម្មនៅប្រទេសកម្ពុជាខ្ពស់ជាងឡាវ ប៉ុន្តែថ្លៃកម្លាំងពលកម្មនៅមីយ៉ាន់ម៉ាវិញ កាន់តែថោកជាងឡាវទៀត ។ គេសង្កេតឃើញថា ពលរដ្ឋខ្មែរដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងឡាវ ប៉ុន្តែពួកគេមិនធ្វើការនៅប្រទេសរបស់ខ្លួនទេ បែរជាមករកការងារធ្វើនៅប្រទេសថៃដែរ ។ ពលរដ្ឋឡាវរស់នៅតំបន់ជនបទបានមកលក់កម្លាំងពលកម្មនៅតាមបណ្តាទីក្រុងនានា ដូចជា ទីក្រុងវៀងចន្ទន៍, ប៉ាកសេ និងហ្លួងព្រះបាង ប៉ុន្តែប្រាក់ចំណូលដែលពួកគេទទួលបាន មិនអាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ដោយសារប្រាក់ចំណូលតិច រីឯប្រាក់សន្សំវិញ រឹតតែគ្មាន ។ ពលរដ្ឋឡាវប្រាប់ថា បើទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ពួកគេត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារអាមេរិក, ត្រូវឆ្លងកាត់ច្រើនដំណាក់កាល និងត្រូវរៀនសូត្ររយៈពេល២ខែ ទៅ៣ខែទៀត ហើយអ្នករស់នៅជនបទគ្មានប្រភពចំណូលទេ ។ ដូច្នេះ ពលករមីយ៉ាន់ម៉ា, ឡាវ និងខ្មែរ បាននាំគ្នាមកដណ្តើមប្រាក់បាតរបស់ថៃ ដោយសារពួកគេងាយស្រួលចូលមកប្រទេសថៃ ហើយពលករទាំង៣ប្រទេសនេះបានចូលមករស់នៅប្រទេសថៃជាច្រើននាក់ ។First group of Cambodian workers under labor MoU enter Thailand - Khmer  Times

ទំព័រហ្វេសប៊ុកនេះបន្ថែមថា ចំណែកប្រទេសកម្ពុជាជួបនឹងបញ្ហា ដោយសារវិនិយោគិនចិនដកថយនៅទីក្រុងព្រះសីហនុ ទើបធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់បាត់បង់ការងារធ្វើនាពេលនោះ ។ រីឯប្រទេសមីយ៉ាន់ម៉ា ដូចគេជ្រាបស្រាប់ ពលរដ្ឋមីយ៉ាន់ម៉ាបានជួបបញ្ហាលំបាកយូរមកហើយ បូករួមទាំងបញ្ហានយោបាយទៀត ។ នេះហើយជាមូលហេតុធ្វើឱ្យពលករទាំង៣ប្រទេសនេះសម្រុកមកធ្វើការនៅប្រទេសថៃ ។ សារព័ត៌មាន Tarm to Share ផ្សាយថា ក្នុងចំណោម៣ប្រទេសនេះ ឡាវ គឺជាប្រទេសមានប្រៀបជាងគេ ដោយសារភាសាឡាវស្រដៀងគ្នាជាមួយភាសាថៃដែរ ទើបធ្វើឱ្យពលរដ្ឋឡាវងាយស្រួលទំនាក់ទំនងការងារផ្សេងៗ ហើយពួកគេអាចធ្វើការនៅតាមភោជនីយដ្ឋាន ខណៈការហូបចុក ក៏ស្រដៀងថៃ ។ ម្ចាស់ក្រុមហ៊ុនជាជនជាតិថៃដែលទទួលយកពលករឡាវមកធ្វើការ គឺងាយស្រួលជាងពលករប្រទេសផ្សេង ។ រីឯពលករខ្មែរ និងមីយ៉ាន់ម៉ាភាគច្រើនទៅធ្វើការងារផ្នែកសំណង់ ។Thailand: 60,000 workers flee over new labour laws | Human Rights News | Al  Jazeera

ទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់ការបញ្ចេញយោបល់របស់ជនជាតិថៃក្នុងបណ្តាញសង្គម ក្នុងនោះជនជាតិថៃដំបូងគេនិយាយថា ៖ «ប្រទេសណា បើឱ្យពលរដ្ឋពឹងផ្អែកលើខ្លួនឯង ដោយរដ្ឋាភិបាលមិនចាប់អារម្មណ៍ ហើយរដ្ឋាភិបាលគិតតែប្រមូលពន្ធពីពលរដ្ឋតែម្យ៉ាង គួរតែឈប់គាំទ្ររដ្ឋាភិបាលនេះទៅ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មានតែព័ត៌មានដដែលៗ ហើយពេលណា ទើបមានព័ត៌មានថ្មី ដូចជា ពលរដ្ឋឡាវនាំគ្នាទៅធ្វើការនៅប្រទេសវៀតណាម» ។

ទំព័រហ្វេសប៊ុកនេះបញ្ជាក់ថា ប្រាក់បាត គឺជាប្រាក់មានស្ថេរភាពបំផុតនៅបណ្តាប្រទេសអាស៊ាន និងមិនចាញ់ប្រទេសណាទេ នៅលើពិភពលោក ។ សូមឱ្យប្រទេសជិតខាងដូចជា ឡាវ ខ្មែរ និងមីយ៉ាន់ម៉ា ចៀសផុតពីវិបត្តិផ្សេងៗនាពេលឆាប់ៗនេះ ៕