Home Blog Page 1321

ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងត្រីបាឡែន១ក្បាលហែលក្នុងទឹករាក់

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានការបង្ហោះវីដេអូមួយក្នុងប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដោយក្នុងវីដេអូនេះបានបង្ហាញពីត្រីបាឡែនដ៏ធំ១ក្បាលត្រូវបានគេប្រទះឃើញនៅបរិវេណឆ្នេរសមុទ្រ «Port Beach» ស្ថិតក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី ។ ភ្ញៀវទេសចរដែលបានឃើញត្រីបាឡែន ក៏នាំគ្នាហែលទឹកទៅប៉ះវា ខណៈមនុស្សផ្សេងទៀតបង្ហាញក្តីបារម្ភ ។UPDATE: The Port Beach Whale Has Sadly Died After Beaching Itself Off  Rockingham | The Bell Tower Times

វីដេអូដែលថតបង្ហោះនេះមិនបានកើតឡើងជាញឹកញាប់ទេ នៅពេលមានត្រីបាឡែនយ៉ាងធំ១ក្បាលបានហែលមកកាន់តំបន់ទឹករាក់ ។ ភ្ញៀវទេសចរប្រមាណជាង១០នាក់ដែលបានទៅកម្សាន្តនៅឆ្នេរសមុទ្រ Port Beach បានហែលទឹកទៅរកត្រីបាឡែនដើម្បីប៉ះខ្លួនវា ។ គេបានថតវីដេអូនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែន១ក្បាលនេះបានហែលទឹកទៅរកតំបន់ទឹកជ្រៅ ក្រោយពីវាបានហែលមកកាន់ទឹករាក់ប្រមាណជា១ម៉ោង ។ ចំណែកអ្នកស្រុកមួយចំនួនដែលបានឃើញហេតុការណ៍នេះបានបង្ហាញក្តីបារម្ភអំពីសុខភាព និងសុវត្ថិភាពត្រីបាឡែន ដោយសារតែវាហែលមកកៀកឆ្នេរសមុទ្រខុសធម្មតា ។Giant Whale Makes a Splash in Shallow Waters at Perth's Port Beach

រីឯអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្របាននិយាយមកកាន់សារព័ត៌មាន BBC ថា សត្វចិញ្ចឹមកូនដោយទឹកដោះនេះ អាចភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សម្នា ហើយទង្វើនេះចាត់ទុកថា គឺជាទង្វើខុសប្រក្រតី និងមានគ្រោះថ្នាក់ដល់សត្វ ។ អ្នកវិទ្យាសាស្ត្ររូបនេះបន្តថា អ្នកហែលទឹកទៅក្បែរត្រីបាឡែន នឹងធ្វើឱ្យវាភ្ញាក់ផ្អើល ហើយរឿងល្អបំផុតដែលពួកគេគួរធ្វើនៅក្នុងស្ថានភាពបែបនេះ គឺបណ្តោយឱ្យវាហែលទឹកតាមចិត្តរបស់វា ។

ចុងក្រោយ សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែនដែលមានប្រវែង១៥ម៉ែត្រនេះបានងា.ប់ហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ គេគិតថា មូលហេតុដែលវាហែលមកក្បែរឆ្នេរសមុទ្រ ដោយសារវាត្រូវបាននាវាបុក ហើយអាជ្ញាធរក៏បានបិទឆ្នេរសមុទ្រនេះ ដើម្បីបម្លាស់ទីខ្មោចត្រីបាឡែនចេញពីឆ្នេរសមុទ្រ ។ អាជ្ញាធរបញ្ជាក់ថា នឹងរកមូលហេតុនៃការងា.ប់របស់វាឱ្យឃើញ ៕ ប្រភព ៖ TNN World

LISA BLACKPINK រក្សាលំហាត់ប្រាណទាំងនេះដើម្បីទទួលបានរាងស្អាត

0

LISA BLACKPINK គឺជាតារាស្រីម្នាក់ដែលមានរាងកាយស្ដង់ដារ ចង្កេះស្ដើង និងជើងវែង។ ទោះបីជានាងស្ថិតក្នុងកាលវិភាគមមារញឹកក៏ដោយ ក៏នាងនៅតែរក្សាទម្លាប់នៃការធ្វើលំហាត់ប្រាណជាមូលដ្ឋាន ដោយការហាត់ប្រាណផ្សេងៗគ្នានឹងអាចធ្វើបានគ្រប់ទីកន្លែង។ ដូច្នេះ ខាងក្រោមនេះគឺជាប្រភេទលំហាត់ប្រាណដែលតារាស្រីវ័យ ២៦ ឆ្នាំរូបនេះតែងតែអនុវត្ត៖Get in shape like BLACKPINK's Lisa with the star's workout routine!

១.ហាត់ប្រដាល់៖ ការហាត់ប្រដាល់ជួយកែលម្អសុខភាពសរសៃឈាមបេះដូងរបស់អ្នកឱ្យកាន់តែរឹងមាំ។ កីឡាដែលមានការប្រកួតប្រជែងនេះគឺជាការហាត់ប្រាណដោយប្រើបេះដូងខ្លាំងដែលបង្កើនអារម្មណ៍របស់អ្នកជាមួយនឹងកណ្តាប់ដៃបំបាត់ស្ត្រេសដ៏មានឥទ្ធិពល។ LISA មិនខ្លាចក្នុងការចូលរួមលំហាត់ប្រាណដែលទាមទារកម្លាំងដូចជាប្រដាល់នោះទេ នាងក៏ត្រូវបានណែនាំផងដែរអំពីចលនាស្មុគស្មាញ និងលំហាត់ប្រាណជាមួយនឹងចលនាទាត់ដើម្បីជៀសវាងការដាល់ដ៏គ្រោះថ្នាក់។ លើសពីនេះទៀត ជំនួសឱ្យការជ្រើសរើសរបបអាហារខ្លាំង LISA នឹងញ៉ាំអាហារតិចតួចបំផុតក្នុងអំឡុងពេលថ្ងៃ និងកំណត់បរិមាណកាឡូរីដែលនាងអនុញ្ញាតឱ្យខ្លួននាងទទួលទាន។350 Blackpink lisa ideas | blackpink lisa, blackpink, lisa

២.ហាត់ Pilates៖ Pilates គឺជាការហាត់ប្រាណមួយទៀតដែលតារាចម្រៀង K-POP រូបនេះចូលចិត្តបំផុត។ Pilates គឺជាចលនាដែលជួយតម្រឹមរចនាសម្ព័ន្ធទាំងមូលនៃរាងកាយ និងគាំទ្រដល់សន្លាក់ ដោយកំណត់គោលដៅនៃសាច់ដុំស្នូលទាំងអស់ពី abs, hips និង glutes ទៅផ្នែកខាងក្រោមខ្នង និង glutes ផ្នែកខាងលើ ព្រមទាំងសាច់ដុំភ្លៅខាងក្នុង។How do Blackpink members have such a good body shape? What are their diets?  - Quora

៣.ហាត់រាំឱ្យបានទៀងទាត់៖ ការរាំ និងហាត់រាំគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបហាត់ប្រាណប្រចាំថ្ងៃរបស់ LISA ។ សកម្មភាពនេះជួយឱ្យសាច់ដុំ និងអវយវៈទាំងអស់នៃរាងកាយ ក៏ដូចជាជួយឱ្យចលនាឈាមបេះដូងមានភាពបត់បែន។ តារាស្រីរូបនេះធ្លាប់បង្ហើបថា៖ «ជាធម្មតានាងរៀនរាំពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១២ រំលងអធ្រាត្រ ដោយនាងតែងតែហាត់រាំរហូតដល់ម៉ោង ៣ ឬ ៤ ទៀបភ្លឺបន្ថែមទៀត។ LISA បានបន្តទៀតថា វាអាចជាការលំបាក ប៉ុន្តែវាមានតម្លៃខ្លាំងណាស់សម្រាប់នាង»៕Shoong! LISA Dance Part - YouTube

BLACKPINK វាយលុកលើ Google ជាក្រុមនារីមានការស្វែងរកច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

0

ក្នុងឱកាសប្រារព្ធខួបលើកទី ២៥ នៃវត្តមានរបស់ Google ដែលជាគេហទំព័រធំបំផុតរបស់ពិភពលោក Google បានបង្ហោះវីដេអូមួយដែលបង្ហាញពីនិន្នាការសកលលោកដែលគួរឱ្យកត់សម្គាល់បំផុតគ្រប់ពេលវេលា ដោយផ្តល់នូវទស្សនវិស័យពិសេសលើចំណាប់អារម្មណ៍ និងកង្វល់របស់មនុស្សក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។Blackpink Has Reportedly Renewed Their Contract To Stay Together

ក្នុងវីដេអូនោះដែរក្រុម BLACKPINK តំណាងកូរ៉េខាងត្បូង និង K-pop បានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃវេទិកានេះ។ សមិទ្ធិផលដ៏សំខាន់នេះគឺបង្ហាញពីភាពអស្ចារ្យណាស់របស់ក្រុមចម្រៀង BLACKPINK ដែលបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៦ ហើយក្នុងរយៈពេល២-៣ឆ្នាំក្រោយមក ពួកគេបានគ្រប់គ្រងលើវិស័យ K-pop ដែលមានមនុស្សជាច្រើនស្គាល់ដល់សព្វថ្ងៃនេះ។BREAKING] All members of BLACKPINK renew contract with YG Entertainment |  allkpop

BLACKPINK បានបន្តជាចំណងជើងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយនានព្រមទាំងបង្កើតសមិទ្ធិជាច្រើននៅក្នុងវិស័យតន្រី្តផ្នែកផ្សេងៗដូចជាការលក់អាល់ប៊ុម ការប្រគំតន្រ្តីដំណើរទេសចរណ៍ជុំវិញពិភពលោក ខណៈបានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនជាងគេទៀតនៅលើ Google ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។Review: Blackpink's Born Pink

ជាមួយជោគជ័យនេះ ក្រុម BLACKPINK ទើបតែជាប់ក្នុងបញ្ជីកំពូលអ្នកបង្ហាញម៉ូតឆ្នើមប្រចាំឆ្នាំ២០២៣ ខណៈបានក្លាយជាតារាK-Popដំបូងក្នុងប្រវត្តិសាស្រ្តដែលទទួលបានមេដាយកិត្តិយសពីស្តេចអង់គ្លេស។Blackpink's Jennie, Jisoo, Lisa and Rosé, on New Music and More

មិនត្រឹមតែសាងភាពល្បីល្បាញជុំវិញពិភពលោកប៉ុណ្ណោះទេ តែសមាជិកទាំង៤ រួមមាន Jisoo, Jennie Rosé និង Lisa សុទ្ធតែបង្កើតឥទ្ធិពលរៀងៗខ្លួនជាអ្នកតំណាងផលិតផលធំៗលំដាប់ពិភពលោក ហើយក្រុមទាំងមូលបានសាងភាពអស្ចារ្យបំបែកប្រវត្តិសាស្រ្តក្នុងវិស័យតន្រ្តីជាច្រើនរាប់មិនអស់៕

កក្រើកទៀតហើយ! Messi-Ronaldo នឹងប៉ះគ្នាម្តងទៀតនៅលើទីលានបាល់ទាត់ឆ្នាំ ២០២៤

0

បរទេស៖ កំពូលកីឡាករបាល់ទាត់របស់ពិភពលោក Lionel Messi និង Cristiano Ronaldo នឹងជួបគ្នាម្តងទៀតនៅលើទីលានក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមឆ្នាំក្រោយ។

យោងតាមប្រភពព័ត៌មាន Yahoo Finance Canada ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ក្លឹប Inter Miami របស់ Messi នឹងចូលរួមក្នុងការប្រកួតមិត្តភាពជាមួយ Al Nasser ដែលជាក្លឹបបាល់ទាត់របស់ Ronaldo នៅដើមឆ្នាំក្រោយ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Inter Miami ដែលជាក្រុមដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានបង្ហោះសារបញ្ជាក់ពីការចូលរួមរបស់ពួកគេក្នុងការប្រកួតកម្ដៅសាច់ដុំ Riyadh Season Cup ដែលជាការប្រកួតសន្សំពិន្ទុ។Cristiano Ronaldo vs Lionel Messi, Al Nassr vs Inter Miami CONFIRMED -  Futbol on FanNation

Inter Miami បានបញ្ជាក់ថា ពួកគេគ្រោងនឹងប្រកួតជាមួយក្រុមយក្ស Al Hilal ដែលមានតារាដូចជា Neymar, Sergej Milinkovic-Savic, Rúben Neves, Aleksandar Mitrovic, Kalidou Koulibaly និង Malcom នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ និង Al Nasser រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការប្រកួតដែលមានកីឡាករឆ្នើមពីរនាក់គឺ Messi និង Ronaldo។Messi vs. Ronaldo to happen in Saudi Arabia on February 1

ក្លឹបដ៏ល្បីល្បាញមកពីទឹកដី Uncle Sam ក៏បានបញ្ជាក់ទៀតថា Lionel Messi ដែលជាកំពូលកីឡាករបាល់ទាត់ឆ្នើមរូបនេះ ពិតជាបានចូលរួមក្នុងការប្រកួតខាងលើនេះមែន។ នោះមានន័យថា អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកនឹងបានឃើញ Messi ជួបគ្នាម្តងទៀតជាមួយនឹង Cristiano Ronaldo ដែលជាកីឡាករដ៏ល្បីល្បាញបំផុតរបស់ក្រុម Al Nasser បន្ទាប់ពីពួកគេទាំងពីបានប៉ះគ្នាជាលើកចុងក្រោយកាលពីដើមឆ្នាំ ២០២៣។Cristiano Ronaldo stars on his 1,200th professional game | CNN

គួរបញ្ជាក់ដែរថា កីឡាករទាំងពីរូបនេះបានប្រកួតគ្នាចំនួន ៣៦ ដងដោយពួកគេប៉ះគ្នាជាលើកដំបូងនៅឆ្នាំ ២០០៨។ បច្ចុប្បន្ន Messi គឺជាម្ចាស់ជើងឯក Ballon d’Or ប្រាំបីសម័យកាល និងជាម្ចាស់ជើងឯក World Cup ឆ្នាំ 2022 ហើយក៏ជាកីឡាករឆ្នើមដំបូងរបស់ទស្សនាវដ្តី TIME ផងដែរ។ រីឯ Ronaldo គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលបានឈ្នះពានរង្វាន់ Ballon d’Or ចំនួនប្រាំ និងពានរង្វាន់ UEFA Men’s Player of the Year Awards ចំនួនបី និងស្បែកជើងមាសអឺរ៉ុបចំនួន ៤ ផងដែរ៕Lionel Messi and Cristiano Ronaldo together at last? Saudi Pro League would  be 'very happy to welcome' Inter Miami forward as sporting director makes  bold 'superstar' claim | Goal.com

ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ព្រះនាង ជេនណា បង្រៀនពលរដ្ឋចិនពីក្បាច់ដៃរបាំខ្មែរនិងបញ្ជាក់ពីអត្ថន័យច្បាស់ៗទៀត

0

ទន្ទឹមនឹង ព្រះនាងតូច ជេនណា មានវត្តមាននៅក្នុងកម្មវិធីមួយនៅចិនហើយត្រូវបានផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ធំប្រចាំប្រទេសទ្រង់បាននាំយកបទចម្រៀងខ្មែរ របាំខ្មែរ រូបប្រាសាទអង្គរវត្ត សំលៀកបំពាក់ប្រពៃណីជាដើម។ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាផ្ទុះការសរសើរព្រះនាងតូចកាន់តែខ្លាំងភ្លូកទឹកភ្លូកដីនោះបន្ទាប់ពីទ្រង់បានបង្រៀនពលរដ្ឋចិនពីក្បាច់ដៃក្នុងការរាំរបាំខ្មែរ ដោយបញ្ជាក់អត្ថន័យស៊ីជម្រៅរាល់ចង្វាក់នីមួយៗ។May be an image of 1 person and temple

ក្បាច់ដៃ មានសារៈសំខាន់ខ្លាំងណាស់ក្នុងរបាំបុរាណខ្មែរទៅតាមរបៀបនៃម្រាមដៃ ដោយបង្ហាញពីអត្តន័យខុសៗគ្នានៃកាយវិការទាំងនោះ។ ក្បាច់ដៃខ្លះតំណាងឱ្យផ្កា ឬផ្លែ រួមទាំងអត្ថន័យផ្សេងៗទៀត។ កាយវិការដ៏រស់រវើកនៃក្បាច់របាំបុរាណនេះត្រូវបានព្រះនាងនរោត្តម ជេនណា នាំយកទៅបង្ហាញនិងបង្រៀនពលរដ្ឋចិនក្នុងកម្មវិធី « A World of Great Harmony » របស់ទូរទស្សន៍ CCTV 1 ដែលជាបណ្តាញផ្សព្វផ្សាយដ៏ធំរបស់ប្រទេសចិន។May be an image of 1 person

ព្រះនាងតូច បានបង្ហាត់បង្ហាញក្បាច់ដៃពីរបាំបុរាណខ្មែរដោយក្បាច់ចង្អុល ដោយទ្រង់ប្រើដៃឆ្វេងយកម្រាមចង្អុលដៃចង្អុលទៅមុខរួចយកម្រាមទាំងបី មកផ្ទប់ជាមួយមេដៃមានន័យថាចង្អុលជិតចង្អុលឆ្ងាយបើប្រៀបធៀបជាមួយរុក្ខជាតិមានន័យថាលាស់ត្រួយ ដែលកើតពីការដាំដុះមក។ ចំណែកឯក្បាច់លា គឺយកម្រាមដៃទាំងបួនលាហើយយកមេដៃចង្អុលមកមុខ ដើម្បីជាសោភ័ណហើយជាតំណាងឱ្យស្លឹក។ ក្បាច់ជីប ព្រះនាងទ្រង់យកមេដៃ និងចង្អុលដៃផ្គុំគ្នារួចម្រាមដៃទាំងបីទៀតដាក់លាទៅមុខបញ្រ្ចាស់គ្នាដែលមានន័យថាក្បាច់ផ្កា ផ្ការីកឬផ្កាក្រពុំ។ រីឯក្បាច់ផ្លែ គឺយកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្កាប់ដៃទៅមុខឡើងលើ និងក្បាច់ជ្រុះ ត្រូវយកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្ងាដៃឡើងមកលើវិញ។No photo description available.

បន្ទាប់ពីបង្ហាញនិងបញ្ជាក់ពីអត្ថន័យនៃការរាំរបាំបុរាណខ្មែរ ព្រះនាង នរោត្តម ជេនណា ក៏បង្ហាញថាសកម្មភាពទាំងនោះនឹងវិលចុះវិលឡើងជាថ្មីម្តងទៀត ខណៈពលរដ្ឋចិន ក៏បង្ហាញពីអារម្មណ៍រំភើបនៃរបាំខ្មែរ និងនាំគ្នាធ្វើដៃហាត់រាំតាមព្រះនាងផងដែរ។No photo description available.

ក្រោយពីមានឱកាសចូលរួមកម្មវិធីដ៏ធំនេះព្រះនាងបានរៀបរាប់ពីព្រះទ័យទ្រង់ថា«ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្តមានក្នុងឆាកទូរទស្សន៍ @CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរ ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទន្ទឹមនិងនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ»៕

 

ស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា២នាក់ ក្រោយបំពេញភារកិច្ច ខុសតួនាទី

0

មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា២រូប និងមន្រ្តីនគរបាលចរាចរណ៍២រូបផ្សេងទៀត ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យឃាត់ខ្លួន ដោយយកមកធ្វើការសាកសួរពាក់ព័ន្ធ នឹងការបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើ។ការឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំង៤នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមហាជនមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងចាត់ចំណាត់ការ។

សូមបញ្ជាក់ថាមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយមិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអនុញ្ញាតឱ្យអ្នកដំណើរយកសត្វចិញ្ចឹមជិះយន្តហោះ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Kyodo News រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរយកឆ្កែ និងឆ្មាតូចៗជិះយន្តហោះសម្រាប់ការធ្វើដំណើរក្នុងប្រទេសជប៉ុន ។ ការអនុញ្ញាតនេះគិតចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អតិថិជនកាន់តែច្រើន ។Japan Airlines allows passengers to travel with their dogs | Daily Mail  Online

Star Flyer Inc. គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅប្រទេសជប៉ុន ដែលបានអនុញ្ញាតឱ្យអ្នកដំណើរយកសត្វចិញ្ចឹមរបស់ពួកគេជិះយន្តហោះ កាលពីខែមីនា ឆ្នាំ២០២២ សម្រាប់ការធ្វើដំណើររវាងអាកាសយានដ្ឋាន Kitakyushu នៅខេត្តហ្វូគូអូកា និងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ។ ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកសេវាកម្មនេះ ដោយសារទទួលបានការគាំទ្រពីអតិថិជន ។

អ្នកដំណើរម្នាក់អាចយកសត្វចិញ្ចឹមបាន១ក្បាលទៅតាមខ្លួន ហើយជើងហោះហើរនីមួយៗអនុញ្ញាតឱ្យមានសត្វចិញ្ចឹមច្រើនបំផុតចំនួន២ក្បាល ។ រីឯសំបុត្រសម្រាប់សត្វចិញ្ចឹម១ក្បាលមានតម្លៃ៣៥០ដុល្លារអាមេរិក ខណៈម្ចាស់របស់វានឹងទទួលបានកន្លែងអង្គុយនៅក្បែរសត្វពួកគេ គឺកៅអីជួរក្រោយបង្អស់ក្នុងយន្តហោះ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំការសហការពីអ្នកដំណើរដែលបានយកសត្វចិញ្ចឹមមកជាមួយ ហាមផ្តល់ចំណីឱ្យវាស៊ីក្នុងអំឡុងពេលហោះហើរ ប៉ុន្តែពួកគេអាចផ្តល់ទឹកឱ្យវាផឹកបាន ។Emirates named one of the world's most pet-friendly airlines

ចាប់ពីឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរអាចយកសត្វចិញ្ចឹមជិះយន្តហោះរវាងអាកាសយានដ្ឋាន Haneda និង Kansai ក្នុងខេត្តអូសាកា និងអាកាសយានដ្ឋាន Yamaguchi Ube នៅខេត្ត Yamaguchi ព្រមទាំងអាកាសយានដ្ឋាន Fukuoka និងអាកាសយានដ្ឋាន Chubu នៅខេត្ត Aichi និង Fukuoka ។

អ្នកតំណាងក្រុមហ៊ុន Star Flyer Inc. លើកឡើងថា ៖ «រហូតមកដល់ពេលបច្ចុប្បន្ន មានអតិថិជនប្រើប្រាស់សេវាកម្មនេះប្រមាណ៣០០លើកក្នុងជើងហោះហើររវាងអាកាសយានដ្ឋាន Kitakyushu និងអាកាសយានដ្ឋាន Haneda» ៕ Dogs on a plane: airline lets dogs travel in the main cabin ✈️ - Dogs  Monthlyប្រភព ៖ mgronline

អេមអីយ៉ាងនេះ! ទើបមកពីតៃវ៉ាន់ វណ្ណដា និង វណ្ណថាន ត្រៀមដឹកដៃគ្នាទៅកើបលុយនៅថៃបន្តទៀត

0

ជារឿយៗ វណ្ណដា បានចេញទៅកើបលុយក្រៅស្រុកជាច្រើនដងទោះបីជាមិនមានប្រភពទម្លាយពីតម្លៃខ្លួនពិតមែន ប៉ុន្តែអ្នកគាំទ្រប៉ាន់ស្មានថាតម្លៃខ្លួន វណ្ណដា មិនតិចនោះទេ។ជាក់ស្តែងទើបតែទៅកើបលុយនៅឯតៃវ៉ាន់ប៉ុន្មានខែមុនពេលនេះ វណ្ណដា និង វណ្ណថាន ត្រៀមដឹកដៃគ្នាម្តងទៀតទៅកើបលុយនៅឯប្រទេសថៃវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYX7hxPt_s9G2-szTtq1cIYXSfzUODMAeImuwDdRcEowu9qa0niD_2U62AL1WEV3PijMYuaac3qsGQXeZSSeHbPAZdxJzK4dzA2rsmR7lOeuzx4QJrspoWl2Zaqm3zexGP1DNyQ4o-XbtDQtLyqG0lrEnm9ngeRgo_sqEq58UPm1cUlH8tCGrZMZ-cr8/s2048/image_2023-12-12_09-49-13.png

តាមការឱ្យដឹងពីផលិតកម្មបារមីលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ ធ្នូ បានឱ្យដឹងថា វណ្ណដា និង វណ្ណថាន នឹងមានវត្តមាននៅការប្រគំតន្ត្រី Wonderfruit នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខដោយបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកតន្ត្រីខ្មែរ បទចម្រៀងល្បីៗយកទៅសម្តែង។ ភ្ជាប់ជាមួយគ្នានេះ វណ្ណដា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រោះរូបគេនឹងបានជួបអ្នកគាំទ្រនៅក្រៅស្រុកជាថ្មីឆាប់ៗនេះ ខណៈលោក វណ្ណថាន ក៏បង្ហើបដំណឹងល្អនេះទៅអ្នកគាំទ្ររបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFYF1xEm0BoWT6waUyD1F2mSLChj_J8w6QibTaxS1VNKjJ06qtVsW3Sq9N0zxV2PknbQXhWc4DG2gZcRYyhlnzahUYMW779kBRBEPbtOqR-3sGeMoaJIqQDbstiiYe4GODzcp8zLDfRKnba21Bsjg_Dd688BHtgik6E2y1Zr0L0ESd0-gUwvBHbGOypc/s1080/image_2023-12-12_09-49-09.png
កាលពីខែតុលា តារារ៉េបដ៏ល្បីឈ្មោះរូបនេះត្រូវបានកម្មវិធី«Takao Rock» អញ្ជើញទៅសម្តែងនៅឯតៃវ៉ាន់ ដោយមានសិល្បករល្បីៗពីបណ្តាប្រទេសផ្សេងៗចូលរួមខណៈ វណ្ណដា ជា សិល្បករកម្ពុជាម្នាក់ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីខាងលើនេះ។ កាលពីថ្ងៃទី១៦ ខែកក្កដា វណ្ណដា ក៏បានទៅកើបលុយនៅឯប្រទេសជប៉ុនជាលើកដំបូងផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានស្វាគមន៍យ៉ាងកក់ក្តៅដោយមានទាំងបង្ហាញរូប វណ្ណដា នៅផ្ទាំង LED ដ៏ធំ និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxwoFqnwIZFrLQewJX7UNt_yPyDL6Yu53VMswbThoXbvtcdJKQooGQfSKwdHtjaC8-U1gLpKfZ3F3iSmAs_nJ7X1d0Bjy7HF_aSgywgJ-k4ToUk61vP1aYLCEpOygW8mAS2j-OM-610LsKmMRttadw8KoHLScw3buUvJpjuzAUcXiq4LwoJaJvh61EIQ/s2048/image_2023-12-12_09-49-13%20(2).png

ដោយឡែកការចេញទៅសម្តែងនៅឯប្រទេសថៃ នាថ្ងៃទី១៥ ធ្នូ ខាងមុខនេះវាមិនមែនជាលើកទី១សម្រាប់ វណ្ណដា និង វណ្ណថាន នោះទេខណៈកន្លងមកជារឿយៗខាងកម្មវិធីនៅប្រទេសថៃគឺនឹកនាមកដល់តារាចម្រៀងទាំងពីររូបនេះ។

គូសបញ្ជាក់ថា វណ្ណដា និង វណ្ណថាន ធ្លាប់អង្រួនឆាក Rolling Loud Thailand កាលពីខែមេសា កន្លងមក ដែលជាការប្រគំតន្រ្តីដ៏ធំមានការចូលរួមពីសិល្បករ សិល្បការិនី ខាងចម្រៀងរ៉េបជាច្រើននាក់ ខណៈតម្លៃខ្លួន វណ្ណដា ត្រូវបានគេនិយាយថាជិតខ្ទង់លានដុល្លារឯណោះ។

ទន្ទឹមនឹងនេះផងដែរ ផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh0io-g5r7J0Lfexpq1WDP497PWrK5J_1UncJo8-emZ2ixElJkuvzHIfWyxzF9ibP4qt0IfyHroN5f19IgyxL3S9BxvNsrDTWcUnL-1U6_1O9rTafxFllTQFJQuLF0anpuzlhuJ5_WCGpvoG1qyKWuHa9Y5oXzjhsFYGdgUlnzxM51PfmOURphhOUNVw/s2048/image_2023-12-12_09-49-09%20(2).png

តម្លៃទុរេនម៉ន់ថងវៀតណាមកើនឡើងខ្ពស់ដោយសារមានតម្រូវការពីចិន

0

ប្រទេសវៀតណាម ៖ ប្រទេសចិន គឺជាទីផ្សារទុរេនដ៏ធំបំផុតនៅលើពិភពលោក ហើយមានប្រទេសចំនួន៤ ដែលបាននាំចេញទុរេនទៅលក់ក្នុងទីផ្សារចិន រួមមាន ៖ ប្រទេសថៃ, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម ។ នៅខែធ្នូ ឆ្នាំ២០២៣ នេះ កសិករនៅតំបន់ Cai Lai ខេត្ត Tien Giang ប្រទេសវៀតណាម បានប្រមូលផលទុរនលក់ក្នុងតម្លៃចាប់ពី៩ម៉ឺន៧ពាន់ដុង រហូតដល់១២ម៉ឺន៥ពាន់ដុងក្នុង១គីឡូក្រាម ។

លោក Doan Nguyen Duc នាយកក្រុមហ៊ុន Hoang Anh Gia Lai (HAGL) លើកឡើងថា ក្រុមហ៊ុនរបស់លោកទើបតែលក់ទុរេនបានចំនួន៤៤០តោន ក្នុងតម្លៃជិតស្មើ១០ម៉ឺនដុងក្នុង១គីឡូក្រាម ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលរាប់លានដុងផងដែរ ។ ទុរេនភាគច្រើនបាននាំចេញទៅលក់នៅប្រទេសចិន ហើយដោយសារទិន្នផលទុរេនមានបរិមាណតិចនៅប្រទេសវៀតណាម ធ្វើឱ្យក្រុមហ៊ុនលោកអាចលក់ទុរេនបានរាប់រយតោន ។Vietnam's durian becomes multi-billion-dollar fruit

កាលពីឆ្នាំ២០២១ ការនាំចូលទុរេនស្រស់របស់ប្រទេសចិន បានកើនឡើង៨២,៤% ហើយបានកើនឡើងខ្ពស់ជាងឆ្នាំ២០១៧ រហូតដល់៤ដងឯណោះ ។ ហេតុនេះ តម្លៃទុរេនម៉ន់ថងវៀតណាមកើនឡើងខ្ពស់ ដោយសារមានតម្រូវការច្រើនពីប្រទេសចិន ។Thailand's durian market: Boom or bust? | Eleven Media Group Co., Ltd

នៅខែធ្នូ ឆ្នាំ២០២៣ តម្លៃទុរេនម៉ន់ថងរបស់ថៃ ឬពូជដូណា ដែលបានដាំដុះនៅប្រទេសវៀតណាម បានកើនឡើង៣០% គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ រីឯតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ខ្ពង់រាបកណ្តាល តម្លៃទុរេនបានកើនឡើងខ្ពស់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះទុរេនម៉ន់ថងទទួលបានប្រាក់ចំណេញច្រើនបំផុត ។

ចំណែកទុរេនម៉ន់ថងមានគុណភាពល្អជាងគេ ដែលមានទម្ងន់ចាប់ពី២គីឡូក្រាម ទៅ៥គីឡូក្រាម គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ តម្លៃនេះខ្ពស់ជាងអំឡុងពេលការប្រមូលផលទុរេន រហូតដល់៦០% ៕durian ប្រភព ៖ Sakda Sinives

អូស្ត្រាលីនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការថ្មីសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំក្រោយ

0

បរទេស៖ អូស្ត្រាលីបានប្រកាសផែនការកាត់បន្ថយអន្តោប្រវេសន៍ពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងការរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ។
យោងតាមយុទ្ធសាស្ត្រអន្តោប្រវេសន៍រយៈពេល ១០ ឆ្នាំដែលបានប្រកាសដោយប្រទេសអូស្ត្រាលីនៅថ្ងៃទី ១១ ខែធ្នូថា តម្រូវការវិញ្ញាបនបត្រភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិនឹងត្រូវបានលើកឡើងដល់កម្រិតខ្ពស់បំផុត។ ជាពិសេស អ្នកដាក់ពាក្យសុំទិដ្ឋាការសិស្សនឹងត្រូវសម្រេចបាន IELTS ៦.០ ជំនួសឱ្យ ៥.៥ លើសកាលពីមុន។ រីឯអ្នកដាក់ពាក្យសុំទិដ្ឋាការក្រោយឧត្តមសិក្សានឹងត្រូវការសម្រេចបាន IELTS ៦.៥ ជំនួសឱ្យ ៦.០។How to study in Australia: A guide for international students - FutureLearn

លោកស្រី Clare O’Neil រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីបាននិយាយថា៖ «យុទ្ធសាស្ត្ររបស់យើងនឹងនាំឱ្យចំនួនអន្តោប្រវេសន៍ត្រឡប់មកធម្មតាវិញ ខណៈដែលស្ថានភាពអន្តោប្រវេសន៍កាលពីឆ្នាំ ២០២២ និង ២០២៣ កើនឡើងយ៉ាងខ្លាំង» ដែលនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសអូស្ត្រាលី។ លោកស្រី O’Neil បានបន្តទៀតថាការកើនឡើងនៃអន្តោប្រវេសន៍ភាគច្រើនសុទ្ធតែនិស្សិតអន្តរជាតិ។australia: What Australia has to offer to its international graduates - The  Economic Times

កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីបានបង្កើនចំនួនជនអន្តោប្រវេសន៍ដើម្បីជួយអាជីវកម្ម ក៏ដូចជាបំពេញការខ្វះខាតបុគ្គលិក បន្ទាប់ពីជំងឺរាតត្បាត Covid-19 ដោយលំហូរចូលភ្លាមៗនៃពលករបរទេស និងនិស្សិតអន្តរជាតិបានបង្កើនសម្ពាធលើទីផ្សារជួលដែលកំពុងតានតឹងរួចមកហើយ ចំពេលមានការកើនឡើងនៃភាពគ្មានផ្ទះសម្បែងផងដែរ។ ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយដោយ Sydney Morning Herald នៅថ្ងៃទី ១១ ខែធ្នូបាននិយាយថា ចំនួនជនអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្រ្តាលីមានទំហំធំពេក ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសនេះ។International students to study in Western Australia can apply

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជនអន្តោប្រវេសន៍ និងជនចំណាកស្រុក ក៏ដូចជានិស្សិតអន្តរជាតិបានឈានដល់កម្រិតកំពូលចំនួន ៥១០,០០០ នាក់ក្នុងឆ្នាំ ២០២២-២០២៣។ ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យបានបង្ហាញថាចំនួននេះនឹងធ្លាក់ចុះដល់ ២៥០,០០០ ក្នុងឆ្នាំ ២០២៤ រហូតដល់ ២០២៦ ដោយសារការរឹតបន្តឹងច្បាប់ទិដ្ឋាការថ្មីរបស់ប្រទេសអូស្ត្រាលីសម្រាប់និស្សិតអន្តរជាតិ និងជនអន្តោប្រវេសន៍៕