ប្រទេសថៃ ៖ វាបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាបញ្ចេញមតិ និងព្រួយបារម្ភអំពីសុខភាពយ៉ាងខ្លាំង ក្រោយពីពួកគេឃើញវីដេអូរបស់តារាសម្តែងជើងចាស់ លោក សនរ៉ាម ទេពភិថាក់ ក្នុងពិធីសែនព្រេងរឿងថ្មីមួយរបស់ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៨ ។ វីដេអូនេះបានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសថៃ និងមានអ្នកចូលមើលរហូតដល់៦លាននាក់ ។กำลังใจแน่น หนุ่ม ศรราม โพสต์คลิปลูก ขอบคุณทุกคนที่รัก 'หนูกับปาป๊า'

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @captain_kup2520 បានបង្ហោះវីដេអូរបស់លោក សនរ៉ាម ទេពភិថាក់ ព្រមទាំងសរសេរថា ៖ «បង្ហោះបន្តិចមើល យូរៗ ជួបគ្នាម្តង» ។ វាជាវីដេអូខ្លីមួយដែលបង្ហាញឱ្យឃើញលោក សនរ៉ាម ស្លៀកឈុតបុរាណកំពុងអង្គុយសំពះក្នុងពិធីសែនព្រេនរឿងថ្មីរបស់ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៨ ។แฟนคลับแห่เป็นห่วง หลังเห็นภาพล่าสุด หนุ่ม ศรราม กลายเป็นไวรัล 6 ล้านวิว |  สยามนิวส์ | LINE TODAY

ក្រោយពីអ្នកប្រើប្រាស់ TikTok បានបង្ហោះវីដេអូនេះរួចមក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះអ្នកគាំទ្រម្នាក់និយាយថា ៖ «ខ្ញុំស្ទើរតែចាំមិនបានទេ លោក សនរ៉ាម ផ្លាស់ប្តូរច្រើនណាស់» ។ អ្នកខ្លះទៀតនិយាយថា ៖ «មើលទៅ ដូចជាឪពុករបស់លោកដែរ ឈ្មោះ ឈុមផន ទេពភិថាក់» ។หนุ่ม ศรราม' เล่าไตวายเฉียบพลัน หักดิบหันมาดูแลตัวเอง เปลี่ยนชีวิตใหม่เพื่อ  'น้องวีจิ'

ចំណែកអ្នកខ្លះទៀតនិយាយថា ៖ «លោក សនរ៉ាម សង្ហាតាមវ័យ ឬសង្ហាតាមអាយុរបស់លោក» ។ អ្នកខ្លះទៀតប្រាប់ថា ៖ «លោក សនរ៉ាម សង្ហាបែបធម្មជាតិ លោកមិនកែមុខមាត់ទេ ពីព្រោះលោកសន្សំប្រាក់ទុកឱ្យកូនស្រី» ។ រីឯអ្នកគាំទ្រម្នាក់និយាយថា ៖ «វាអាចបណ្តាលមកពីការតុបតែងមុខ ដើម្បីឱ្យមើលទៅដូចគ្នានឹងតួអង្គក្នុងសាច់រឿងដែលលោកសម្តែង» ។

ប៉ុន្តែមនុស្សខ្លះទៀតព្រួយបារម្ភពីសុខភាពរបស់លោក ពួកគេនិយាយថា បច្ចុប្បន្ននេះ តើលោកមានជំងឺឬក៏អត់? ពួកគេបានផ្តល់កម្លាំងចិត្តឱ្យលោក សនរ៉ាម ដោយសារដឹងថា លោកប្រឈមនឹងរឿងរ៉ាវរកាំរកូសក្នុងជីវិតគ្រួសារនាពេលកន្លងមក ។ ពួកគេក៏បានសរសើរអំពីការងារ និងការចិញ្ចឹមកូនរបស់លោកយ៉ាងល្អរហូតមក និងដាស់តឿនឱ្យលោកថែទាំសុខភាពខ្លួនឯង ៕