Home តារាអន្តរជាតិ លទ្ធភាពនៃការវិលត្រឡប់មកវិញរបស់ Kim Soo Hyun បន្ទាប់ពីមានរឿងអា.ស្រូវធ្ងន់ធ្ងរ

លទ្ធភាពនៃការវិលត្រឡប់មកវិញរបស់ Kim Soo Hyun បន្ទាប់ពីមានរឿងអា.ស្រូវធ្ងន់ធ្ងរ

81
0

នៅក្នុងកម្មវិធីវិទ្យុមួយដែលបានចាក់ផ្សាយនៅថ្ងៃទី១ ខែមិថុនា មេធាវី Kho Sang Rock បានឆ្លើយសំណួរទាក់ទងនឹងលទ្ធភាពនៃ ការវិលត្រឡប់មកវិញរបស់តារាសម្តែង Kim Soo Hyun បន្ទាប់ពីមានភាពចម្រូងចម្រាស និងការតស៊ូផ្នែកច្បាប់អស់រយៈពេលជាច្រើនខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLzscMgLbDD33HcSa4ds-dJdNsLvMA15IbtjcyqU-fpJRoe2idTVNcI7lbBeUunZvJYoNKzjFkQP6KS-g9rU8ggoRqG4153jyRXpmuNty8YOTR0EOu_C0Y4cOkql37xlsKzfWkNqNFpkN-gOZ6XnKdCXHyeM2L8OAXINRWYHbeMn9RFj51z8zeDBlAUqU/s1200/image_2025-03-15_16-05-11%20(4).png

លោកបាននិយាយថា «នៅពេលនេះ វាពិបាកក្នុងការធ្វើអត្ថាធិប្បាយជាក់លាក់លើផែនការវិលត្រឡប់របស់ Kim Soo Hyun ណាស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកតំណាងផ្នែកច្បាប់របស់គាត់ ខ្ញុំនឹងបន្តគាំទ្រគាត់ ដើម្បីឱ្យថ្ងៃណាមួយគាត់អាចត្រឡប់មករកសាធារណជនវិញតាមរយៈស្នាដៃរបស់គាត់»។ មេធាវីរូបនេះបានពិពណ៌នាអំពី Kim Soo Hyun ថាកំពុងស្តារកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ខ្លួនដោយសារតែការវាយប្រហារតាមអ៊ីនធឺណិត និងការចោទប្រកាន់ជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbiSeT57AmQJ_7DbaobWC1JqwtHijVM09fTZF3BX1Z7Pi5I3BXLrrRrjz7wpM1j9yfaIpDKb-QIIf2c1-tD5HhmsbmiWi1cOds04UBwXNXtG6VzGNJQoc7H5pP8ZD5V7O5KsGEVHuj6Y4B7PadYczj6AkjamcSpJDQZl632n5j3c1cOf7fGDfVTc2xPAw/s961/image_2025-03-15_16-05-11%20(5).png

មេធាវី Kho បាននិយាយថា « Kim Soo Hyun បានធ្លាក់ចូលក្នុងស្ថានភាពមួយដែលកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនរបស់គាត់ស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង។ ឥឡូវនេះ រឿងសំខាន់បំផុតសម្រាប់គាត់គឺត្រូវត្រឡប់ទៅរកជីវិតធម្មតារបស់គាត់វិញ ហើយមានអារម្មណ៍ធម្មតាវិញ»។ មេធាវីរូបនេះក៏បានលើកឡើងពីការចាប់អារម្មណ៍ពីសាធារណជនជុំវិញបណ្តឹងនេះ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល ៣០ពាន់លានវ៉ុន ជិត ២០ លានដុល្លារអាម៉េរិក។ លោកបានអះអាងថា រឿងសំខាន់មិនមែនជាចំនួនសំណងនោះទេ ប៉ុន្តែជាការលាតត្រដាងការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVN7PtvjD9dN_4wlHjClCfvhUisYM9AhtWpB8tBGQoCq31O0eczW_tJoEOsT-vndpXmxXANicg9N7HJvmsP-Kcbv9IhVh_Gh4eadCfljRUHnRRtRXF5yfw3MABvI6wkM9zzPhA6iXn4tIRsNgT05MLDbUeb1yMmjtE1DVZ4CQo5-zY-gZmX7DFL0SEMM/s980/image_2025-03-15_16-05-11%20(6).png

មេធាវីរូបនេះបាននិយាយថា «ជំនួសឱ្យការផ្តោតអារម្មណ៍ខ្លាំងពេកលើចំនួនជាក់លាក់ណាមួយ វាសំខាន់ជាងដែលការពិតត្រូវបានបង្ហាញ ហើយសង្គមបង្កើតបរិយាកាសមួយដែលតារាសម្តែងអាចត្រឡប់ទៅកន្លែងត្រឹមត្រូវរបស់គាត់វិញ»។ លោកក៏បានធ្វើអត្ថាធិប្បាយលើការវិវត្តចុងក្រោយបំផុតទាក់ទងនឹង Kim Se Ui ប្រធានឆាណែលយូធូប Garosero Research Institute (Garo Sero) បន្ទាប់ពីផ្សាយព័ត៌មានអំពីពាក្យសុំដីកាចាប់ខ្លួនប្រឆាំងនឹង Kim Se Ui ។ លោកបានអត្ថាធិប្បាយថា «វាកម្រណាស់ដែលពាក្យសុំដីកាចាប់ខ្លួនមានប្រវែងលើសពី ៣០ទំព័រ។ នេះបង្ហាញថាភ្នាក់ងារស៊ើបអង្កេតមានទំនុកចិត្តខ្ពស់ក្នុងការបង្ហាញភស្តុតាងប្រឆាំងនឹង Kim Se Ui និងអ្នកពាក់ព័ន្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcCKFZCWl-usvuVV3yiUzEycblXWBlBZSkhVPWsXe5aBrwTx0WvfEBMS4mtCHRpXOVv56_nlZcJoPLmFx6Hai82Nf3hWgti43bnvxLimywBI7J3ye1Rrc6BhP-pz7Hbbpz2gkS1LxlJMgDdvTT71OU0ePLQdrHNzl98YmnE9s6tmIiNqCBi03V56Q-20/s1066/image_2025-03-15_16-05-12%20(5).png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប៉ូលិសចេញមកបញ្ជាក់ក្រោយពីការស៊ើបអង្កេតនិងឈានទៅដល់ការចាប់ខ្លួន Kim Se Ui នៅលើបណ្តាញសង្គមរបស់ Kim Soo Hyun ជន់លិចទៅដោយមតិយោបល់អ្នកគាំទ្រជាច្រើនដែលបានលើកទឹកចិត្តនិងជំរុញឱ្យតារាសម្តែងរូបនេះវិលមកកាន់អាជីពវិញ៕