បរទេស៖ ក្រុមហ៊ុន Toyota Motor គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ដែលជាការដំឡើងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មាន Nikkei ដែលបានរាយការណ៍កាលពីទី១៥ ខែមករា ឆ្នាំ២០២៤។Toyota production up 9% in January, chip pain still lingers | Reutersក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើនផលិតកម្ម ដោយសារការលក់រថយន្ត Hybrid ដាច់ខ្លាំង ក៏ដូចជាកង្វះខាតនៃ semiconductors យានយន្ត និងសមាសធាតុផ្សេងទៀតក៏កំពុងធូរស្រាលផងដែរ។

របាយការណ៍នេះបាននិយាយថា សម្រាប់ផែនការរយៈពេលមួយឆ្នាំដែលបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមានគោលបំណងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលតួលេខនេះក៏មានម៉ាក Lexus ប្រណីតរបស់ខ្លួនផងដែរ។Toyota's Upcoming Assembly Plant Boosts Cambodia's Automotive Landscape -  The Better Cambodia

យោងតាម Nikkei បានឱ្យដឹងទៀតថា Toyota នឹងកំណត់គោលដៅទិន្នផលប្រចាំឆ្នាំជាង ១០.៥ លានគ្រឿង។ ដោយក្រុមហ៊ុនក៏បានកំណត់កម្រិតផលិតកម្មរថយន្តអគ្គិសនីនៅប្រហែល ២៥០,០០០ គ្រឿងក្នុងឆ្នាំ ២០២៤ និង ៦០០,០០០ គ្រឿងក្នុងឆ្នាំ ២០២៥។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតាបានផលិតរថយន្តចំនួន ៩.២ លានគ្រឿងក្នុងអំឡុងពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ និងប្រហែលមួយភាគបីនៃរថយន្តដែលលក់នៅទូទាំងពិភពលោក ដោយរថយន្ត hybrid (សាំង-អគ្គិសនី) គឺលក់ដាច់បំផុតកាលពីឆ្នាំមុន៕Toyota announces big changes to its Texas plant lineup - Dallas Business  Journal