យោងតាមសារព័ត៌មាន People បានឱ្យដឹងថាអនុសេនីយ៍ទោ Madison Marsh អាយុ ២២ ឆ្នាំបានយកឈ្នះបេក្ខនារីចំនួន៥០ នាក់ ដើម្បីឈ្នះតំណែងកំពូលក្នុងការប្រលងបវរកញ្ញាអាម៉េរិក (Miss America 2024 )កាលពីថ្ងៃទី១៥ មករា ក្នុងរដ្ឋ Florida។ នៅក្នុងផ្នែកទេពកោសល្យ ដោយសារតែនាងមិនសូវពូកែខាងច្រៀង ឬរាំ នាងជ្រើសរើសសម្តែង ឈរឡើងដោយនិយាយអំពីការទទួលបានប័ណ្ណបើកបរយន្តហោះខ្នាតតូចរបស់នាងនៅអាយុ ១៦ ឆ្នាំ។
ក្នុងការធ្វើបទបង្ហាញ បេក្ខនារីរូបនេះបាននិយាយពីក្តីសុបិន និងគោលដៅរបស់ខ្លួនក្នុងនាមជាបវរកញ្ញាអាម៉េរិក។ Madison ទទួលបានពិន្ទុដោយនាំមុខពីរឿងរបស់ម្តាយរបស់នាងដែលមានជំងឺមហារីកលំពែង។ ឆ្លងកាត់ការប្រកួតសម្រស់ម្ចាស់ជ័យលាភីនេះបានផ្ញើសារថា៖ «អ្នកអាចសម្រេចបានអ្វីក៏ដោយ មេឃមិនមែនជាដែនកំណត់ ហើយមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់អ្នកបាន គឺខ្លួនឯង»។ មុនពេលចូលរួមប្រកួតបវរកញ្ញាអាម៉េរិក នាងបាននិយាយថា នាងចង់ទទួលបានបទពិសោធថ្មីទាំងក្នុងនិងក្រៅយោធា។:max_bytes(150000):strip_icc():focal(760x456:762x458)/madison-marsh-miss-america-2024-011524-3-f94ec3483c8c41b097d60fca10944007.jpg)
Madison Marsh ចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រតាំងពីក្មេង ហើយចង់ក្លាយជាអ្នកបើកបរយន្តហោះ។ ឪពុកម្តាយរបស់នាងបានគាំទ្រកូនស្រីរបស់ខ្លួនដោយអនុញ្ញាតឱ្យនាងចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លីជាច្រើន។ នៅអាយុ ១៦ ឆ្នាំនាងមានអាជ្ញាប័ណ្ណបើកបរយន្តហោះខ្នាតតូច។ បវរកញ្ញារូបនេះ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Harvard តាមរយៈកម្មវិធីរួមគ្នាជាមួយសាកលវិទ្យាល័យអាកាសចរណ៍។
គួរបញ្ជាក់ថា បវរកញ្ញាអាម៉េរិក (Miss America) ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាម៉េរិកតាំងពីឆ្នាំ ១៩២១ ជាមួយនឹងបេក្ខនារីតំណាងមកពីរដ្ឋនានាទូទាំងប្រទេស។ រង្វាន់សម្រាប់អ្នកឈ្នះគឺជាអាហារូបករណ៍ដ៏មានតម្លៃនៅសាកលវិទ្យាល័យណាមួយ។ ជាពិសេស បវរកញ្ញាសហរដ្ឋអាម៉េរិកមានថវិកាច្រើន ហើយអ្នកឈ្នះតែងតែត្រូវបានជ្រើសរើសឱ្យតំណាង សហរដ្ឋអាម៉េរិកក្នុងការប្រលងបវរកញ្ញាចក្រវាល (Miss Universe ) ៕










