ទឹកអំពៅ គឺជាភេសជ្ជៈជួយកាត់បន្ថយកំដៅក្នុងខ្លួនដែលមនុស្សជាច្រើនចូលចិត្ត ។ វាមានរសជាតិផ្អែម និងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលផឹករួច ។ ក្រៅពីទឹកអំពៅមានរសជាតិផ្អែមឆ្ងាញ់ហើយ វាក៏ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយផងដែរ ហើយខាងក្រោមនេះ គឺជាការដកស្រង់នូវប្រយោជន៍មួយចំនួនដោយសារការផឹកទឹកអំពៅ ។11 Sugarcane Juice Benefits For Women

១-កាត់បន្ថយការរលាក និងធ្វើឱ្យសើមបំពង់ក ៖
ជាតិផ្អែមពីស្ករក្នុងអំពៅ គឺជាជាតិផ្អែមពីធម្មជាតិ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា ៖ កាល់ស្យូម និងប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា ប៉ូលីហ្វេណុល ។ ហេតុនេះ វាផ្តល់នូវសារធាតុជួយប្រឆាំងនឹងការរលាកបានយ៉ាងល្អ, កាត់បន្ថយការរលាកក្នុងបំពង់ក និងធ្វើឱ្យសើមបំពង់ក ។ លើសពីនេះ វាអាចជួយកាត់បន្ថយអាការៈក្អក និងកាត់ស្លេសទៀតផង ។

២-បំពេញកម្លាំងដល់រាងកាយ ៖
ទឹកអំពៅអាចជួយបំពេញកម្លាំងដល់រាងកាយរបស់យើងបានយ៉ាងល្អ ។ បើបានផឹកទឹកអំពៅត្រជាក់ៗ ១កែវ យើងនឹងមានអារម្មណ៍ថា រាងកាយរបស់យើងមានកម្លាំងជាងមុន, ខួរក្បាលភ្លឺស្វាង និងមានចិត្តគំនិតស្រស់ថ្លា ។ ដូច្នេះ ចូរកុំមើលរំលងការផឹកទឹកអំពៅ ។Zanzibari Pressed Sugarcane Drink | Saveur

៣-បញ្ចុះទឹកនោម ៖
ទឹកអំពៅមានគុណសម្បត្តិក្នុងការជួយបញ្ចុះទឹកនោម និងអាចការពារការឆ្លងជំងឺផ្សេងៗនៅក្នុងប្លោកនោមទៀតផង ។ ហេតុនេះ អ្នកដែលមានបញ្ហានោមញឹកញាប់ ត្រូវផឹកទឹកអំពៅដើម្បីសុខភាព ។

៤-ជួយដល់បេះដូង និងរាងកាយ ៖
បើតាមរូបមន្តឱសថបុរាណ គេតែងប្រើប្រាស់អំពៅធ្វើជាថ្នាំព្យាបាលដើម្បីជួយឱ្យបេះដូងដំណើរការបានល្អ ពីព្រោះអំពៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ ។ ហេតុនេះ វានឹងជួយធ្វើឱ្យបេះដូង និងរាងកាយរឹងមាំ ។DYK sugarcane juice can be used for flawless skin and shiny hair? Here's how – India TV

៥-កាត់បន្ថយការចាញ់កូន ៖
ស្ត្រីមានផ្ទៃពោះទាំងឡាយអាចផឹកទឹកអំពៅដើម្បីកាត់បន្ថយអាការៈចាញ់កូន ដោយសារទឹកអំពៅអាចជួយកាត់បន្ថយការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្បាលបានយ៉ាងល្អ ។ រីឯស្ត្រីចាញ់កូនខ្លាំង រហូតដល់បរិភោគអ្វីមិនកើត អាចសាកល្បងផឹកទឹកអំពៅបាន ។

៦-ជួយបង្កើនចំណង់អាហារ ៖
ការផឹកទឹកអំពៅអាចជួយឱ្យយើងចង់បរិភោគអាហារ ដោយសារវាមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ជាពិសេស សារធាតុជួយគ្រប់គ្រងកម្រិតប៊ីលីរុយប៊ីន ។ ហេតុនេះ វាបណ្តាលមកពីការបំបែកកោសិកាឈាមក្រហមដើម្បីឱ្យមានតុល្យភាព និងគ្មានគ្រោះថ្នាក់ដល់រាងកាយ ។Vietnamese sugarcane juice: Refresh yourself with this drink

៧-ព្យាបាលការទល់លាមក ៖
អ្នកមានបញ្ហាទល់លាមក គឺអាចផឹកទឹកអំពៅដើម្បីដោះស្រាយបញ្ហានេះបាន ដោយគ្រាន់តែផឹកទឹកអំពៅ១កែវ មុនពេលបរិភោគអាហារពេលព្រឹក ។ វាអាចជួយដោះស្រាយការទល់លាមកបានយ៉ាងល្អ ថែមទាំងជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារអាចដំណើរការបានល្អទៀតផង ។

នៅពេលយើងបានជ្រាបពីផលប្រយោជន៍របស់ទឹកអំពៅហើយ កុំភ្លេចរកទឹកអំពៅមកផឹកឱ្យបានញឹកញាប់ដើម្បីសុខភាពល្អ ។ វិធីល្អ យើងគួរតែកិនអំពៅដោយខ្លួនឯងដើម្បីទទួលបានទឹកអំពៅស្រស់ៗ ។ រីឯអ្នកមិនចូលចិត្តផឹកទឹកអំពៅ ពួកគេអាចបរិភោគអំពៅស្រស់ជំនួសក៏បាន ៕