ប្រទេសថៃ ៖ ពលរដ្ឋរស់នៅស្រុកឆាឡឺមព្រះកៀត ខេត្តបុរីរាំ ប្រទេសថៃ នាំគ្នាហួសចិត្តពីទង្វើរបស់បុរសម្នាក់ មិនលើកលែងសូម្បីតែមេជ្រូកផើមក្នុងទ្រុង ខណៈម្ចាស់ជ្រូកបានមកដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស ករណីបុរសរូបនេះចូលមកធ្វើបាបមេជ្រូកផើមរបស់ខ្លួនដែលជិតដល់ថ្ងៃកើតកូនទៅហើយ រួចហើយក៏គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

ស្ត្រីឈ្មោះ កុង អាយុ៤០ឆ្នាំ ជាម្ចាស់ជ្រូក និយាយថា គាត់បានឃើញបុរសម្នាក់កំពុងតែដេកជាមួយមេជ្រូកក្នុងទ្រុងពីចម្ងាយ ហើយគាត់មិនហ៊ានទៅក្បែរទ្រុងជ្រូកទេ ។ ហេតុនេះ គាត់ក៏ស្រែកខ្លាំងៗឱ្យបុរសនេះឮ ប៉ុន្តែគាត់ និងអ្នកភូមិផ្សេងទៀតបារម្ភថា បុរសនេះអាចនឹងធ្វើបាបស្រីៗក្នុងភូមិនៅថ្ងៃក្រោយ ។

ម្ចាស់ជ្រូកបន្តថា ទ្រុងជ្រូកនេះនៅឆ្ងាយពីផ្ទះរបស់គាត់ប្រមាណ២០ម៉ែត្រ ហើយក្នុងទ្រុងមានជ្រូកចំនួន៣ក្បាល ។ រីឯជ្រូកដែលបុរសខាងលើចូលមកធ្វើបាបនោះ គឺជា ជ្រូកញី មានអាយុប្រមាណ៩ខែ ហើយវាផើមជិតដល់ថ្ងៃកើតកូនហើយ ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

ម្ចាស់ជ្រូកបន្ថែមថា យប់នោះ គាត់បានសម្រាកក្នុងផ្ទះ និងមើលវីដេអូពីវិធីបង្កើតកូនជ្រូកដោយខ្លួនឯង ដើម្បីត្រៀមខ្លួនទុកជាមុន ។ ពេលគាត់កំពុងតែមើលវីដេអូ គាត់ក៏បានឮសូរមេជ្រូកស្រែកខុសពីធម្មតា ទើបបើកបង្អួចផ្ទះមើល ស្រាប់តែឃើញបុរសម្នាក់កំពុងដេកជាមួយជ្រូក ប៉ុន្តែគាត់មិនហ៊ានទៅក្បែរទេ ដោយសារគាត់ជាស្ត្រី ទើបស្រែកខ្លាំងៗឱ្យបុរសនោះឮ និងរត់គេច ។

ម្ចាស់ជ្រូកនិយាយថា ៖ «ខ្ញុំកំពុងស្វែងរកវិធីបង្កើតកូនជ្រូកដោយខ្លួនឯង ពីព្រោះខ្ញុំមិនអាចឱ្យគេជួយបង្កើតកូនជ្រូកបានទេ បើវាឈឺពោះកើតកូនពេលយប់ ។ ក្រោយមក ខ្ញុំក៏បានឮសំឡេងជ្រូកស្រែក ខ្ញុំគិតថា ជ្រូកឈឺពោះកើតកូន ហើយខ្ញុំបានងាកមើលទៅទ្រុងជ្រូក និងឃើញបុរសរោគចិត្តម្នាក់កំពុងដេកជាមួយជ្រូក ដោយគ្មានសម្លៀកបំពាក់» ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

គេសន្និដ្ឋានថា បុរសនេះអាចយកបាយមកឱ្យជ្រូកស៊ី មុននឹងធ្វើសកម្មភាព ដោយសារមានគ្រាប់បាយជ្រុះនៅក្បែរនោះ ។ ក្រោយកើតហេតុបែបនេះ ធ្វើឱ្យអ្នកភូមិ ជាពិសេស នារីៗមានការភ័យខ្លាច ដោយសារគេពុំដឹងថា បុរសនេះមកពីកន្លែងណាទេ ។ ចុងក្រោយ អ្នកភូមិបានសំណូមពរឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសធ្វើបាបជ្រូកមកដាក់ទោស ៕บุรีรัมย์ ผวาชายจิตวิปริตบุกข่มขืนหมูท้องแก่ในคลอดกลางดึกเจ้าของเห็นตะโกนไล่วิ่งหนีสภาพเปลือยล่อนจ้อน  - เสียงภูพาน