វាជារឿងដ៏ចម្លែកមួយ ដែលអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែ ៤០% នៃប្រជាជនក្នុងភូមិនេះសុទ្ធតែជាមនុស្សតឿ ហើយមនុស្សក្នុងគ្រួសារនីមួយៗសុទ្ធតែមានដៃជើងខ្លីៗខុសធម្មតា តើវាមកពីមូលហេតុអ្វី? ដូច្នេះដើម្បីដឹងពីការពិតអំពីភូមិមនុស្សតឿដ៏អាថ៌កំបាំងនេះ KBN News នឹងប្រាប់ពីប្រវត្តិដ៏គួរឱ្យភ្ញាក់ផ្អើលខ្លះៗនៃភូមិមនុស្សតឿក្នុងប្រទេសចិន។China's 'dwarf empire' - Global Times

ភូមិ Yangsi ស្ថិតនៅភាគនិរតីនៃខេត្ត Sichuan ប្រទេសចិនដែលមានអ្នកស្រុកចំនួន ៣៦ នាក់ក្នុងចំណោម ៨០ នាក់នៃភូមិគឺជាមនុស្សតឿ ក្នុងនោះអ្នកដែលមានកំពស់ខ្ពស់បំផុតគឺមានកំពស់ប្រហែល ១១៧ សង់ទីម៉ែត្រ និងមនុស្សទាបបំផុតមានកំពស់ត្រឹមតែ ៦៤ សង់ទីម៉ែត្រប៉ុណ្ណោះ។ យោងទៅតាមអ្នកចាស់ទុំនៅក្នុងភូមិ បានឱ្យដឹងថា មនុស្សដែលរស់នៅក្នុងភូមិនេះគឺមានជីវិតធម្មតា និងសប្បាយរីករាយណាស់។The Kingdom of the Little People,Kunming,Yunnan Adventure Travel

ហើយមូលហេតុដែលធ្វើឱ្យប្រជាជនក្នុងភូមិនេះមានសភាពតឿ គឺដោយសារកាលពីឆ្នាំ ១៩៥១ មានជំងឺចម្លែកមួយបានរីករាលដាល និងជះឥទ្ធិពលជាចម្បងលើកុមារដែលមានអាយុចន្លោះពី ៥ ទៅ ៧ ឆ្នាំ ដែលបណ្តាលឱ្យពួកគេឈប់លូតលាស់ និងរក្សាកម្ពស់ដដែលពេញមួយជីវិតរបស់ពួកគេ។ ក្រៅពីមិនលូតកម្ពស់ អ្នកជំងឺខ្លះក៏មានពិការភាពផ្សេងៗផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ រហូតមកដល់ពេលនេះនូវមិនទាន់រកឃើញមូលហេតុពិតប្រាកដនៃជំងឺចម្លែកនេះបានទេ ដោយសារធនធានទឹក ដី និងអាហារក្នុងតំបន់នេះគឺមានអនាម័យខ្ពស់ ដែលវាមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានឡើយ។China's History With Little People Now Dates to 5,000 Years | Ancient Origins

ពួកគេក៏បានពិនិត្យអ្នកជំងឺដែលរងផលប៉ះពាល់ដោយសង្ឃឹមថានឹងស្វែងរកដំណោះស្រាយចំពោះស្ថានភាពដ៏កម្រមួយនេះ។ ប៉ុន្តែនូវតែរកមិនឃើញ ដោយសារជំងឺឆ្លងនេះមិនដឹងកើតចេញពីណា ជាលទ្ធផលមូលហេតុនៃជំងឺនេះ នៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះ ដោយអ្នកខ្លះជឿថាវាអាចជាបណ្តាសារ រួមជាមួយនឹងពាក្យចចាមអារ៉ាមចម្លែកៗមួយចំនួនទៀតផង។Dwarf Empire: Chinese theme park where little people put on shows for tourists - Mirror Online

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរដ្ឋាភិបាលចិនបានបិទតំបន់នេះមិនឱ្យភ្ញៀវបរទេសណាចូលទស្សនាបានឡើយ ហើយការស្រាវជ្រាវថ្មីៗចុងក្រោយនេះក៏បានបង្ហាញដែរថា មនុស្សជំនាន់ក្រោយហាក់ដូចជាមិនរងផលប៉ះពាល់ដោយជំងឺចម្លែកនោះទេ៕