ដូចយើងដឹងស្រាប់ហើយថា ទឹកឃ្មុំគឺមានតម្លៃថ្លៃណាស់ ព្រោះវាពិបាករក ជាពិសេសគឺទឹកឃ្មុំសុទ្ធតែម្តង ព្រោះត្រូវចំណាយពេលចូលក្នុងព្រៃ ហើយត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ទោះបីជាពិបាករកបន្តិចមែន តែទឹកឃ្មុំគឺពិតជាល្អ និងមានប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សុខភាព។ ប៉ុន្តែទោះជាយ៉ាងណា សព្វថ្ងៃនេះមានទឹកឃ្មុំក្លែងក្លាយច្រើន ដែលដាក់លក់នៅលើទីផ្សារ បើទិញមិនប្រយ័ត្នអាចខាងបង់ទាំងលុយកាក់ និង សុខភាពទៀតផង។ ដូច្នេះហើយ តើយើងគួរធ្វើដូម្តេចដើម្បីដឹងថាទឹកឃ្មុំដែលយើងបានទិញនោះសុទ្ធ ឬមិនសុទ្ធ? តោះមកដឹងតិចនិចងាយៗដូចខាងក្រោម៖Raw honey vs. regular honey: Benefits, risks, and uses

១.តេស្តដោយប្រើក្រដាស៖ ប្រើក្រដាស់មួយសន្លឹក យកក្រដាសមិនជ្រាបទឹក ហើយទម្លាក់ទឹកឃ្មុំមួយដំណក់លើក្រដាស បន្ទាប់មកទុកក្រដាសជាមួយទឹកឃ្មុំនៅកន្លែងដែលមានស្រមោចដើម្បីមើលប្រតិកម្ម។ បើស្រមោចមក នោះជាទឹកឃ្មុំក្លែងក្លាយ បើស្រមោចមិនហ៊ានចូល នោះគឺជាទឹកឃ្មុំពិត។

២.តេស្តដោយប្រើទឹកត្រជាក់៖ យកទឹកត្រជាក់មួយកែវ រួចបន្តក់ទឹកឃ្មុំមួយដំណក់ចូលក្នុងទឹក ប្រសិនបើវារលាយចូលទឹកគឺជាទឹកឃ្មុំក្លែងក្លាយដែលផលិតចេញពីស្ករ ប៉ុន្តែបើទឹកឃ្មុំពិតវានឹងមិនរលាយក្នុងទឹកទេ។What Is Raw Honey, Exactly?

៣.តេស្តដោយប្រើដៃ៖ បន្តក់ទឹកឃ្មុំលើម្រាមដៃ ប្រសិនជាវាស្អិតជាប់ មានន័យថាវាជារបស់ពិត តែបើវាជារបស់ក្លែងក្លាយ វានឹងហូរធ្លាក់ចុះទៅក្រោមអស់មិនខាន។

៤.តេស្តដោយប្រើភ្លើង៖ ទឹកឃ្មុំសុទ្ធ ងាយឆេះណាស់ ជាពិសេសនៅពេលវាស្អិត ហើយស្ងួត តែបើវាក្លែងក្លែង នោះវាមិនងាយឆេះទេ ព្រោះវាមានជាតិទឹកច្រើន។

៥.ដាក់ទឹកឃ្មុំក្នុងទូទឹកកក៖ អ្នកអាចដាក់ដបទឹកឃ្មុំចូលក្នុងទូរទឹកកកប្រហែល ២-៣ ម៉ោង បន្ទាប់មកយកទឹកឃ្មុំចេញ បើទឹកឃ្មុំកកដូចទឹកកក ឬកកបានតែពាក់កណ្តាល មានន័យថា ទឹកឃ្មុំត្រូវបានលាយជាមួយនឹងទឹកស្ករហើយ។ ប្រសិនបើទឹកឃ្មុំមិនរឹងដូចថ្ម នោះមានន័យថាគឺជាទឹកឃ្មុំពិត៕Greek Honey - 100% Organic, Raw & Pure Honey | Grecian Purveyor