Home Blog Page 1312

WHO ស្នើឱ្យប្រទេសនានាលើពិភពលោកគ្រប់គ្រងបារីអេឡិចត្រូនិក

0

អង្គការសុខភាពពិភពលោក (WHO) បានស្នើទៅកាន់រដ្ឋាភិបាលប្រទេសនានានៅលើពិភពលោក ចេញវិធានការគ្រប់គ្រងបារីអេឡិចត្រូនិកឱ្យបានតឹងរ៉ឹងដូចការគ្រប់គ្រងបារីធម្មតាដែរ ។ បើតាមទិន្នន័យនាពេលបច្ចុប្បន្នបង្ហាញថា ចំនួនអ្នកជក់បារីអេឡិចត្រូនិកនៅទូទាំងពិភពលោក បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ជាពិសេស កុមារអាយុចាប់ពី១៣ឆ្នាំ ដល់១៥ឆ្នាំ បានជក់បារីអេឡិចត្រូនិកច្រើនជាងមនុស្សចាស់ ។

បើទោះជាអ្នកស្រាវជ្រាវ និងក្រុមមួយចំនួនបញ្ជាក់ថា បារីអេឡិចត្រូនិកមានចំណែកជួយឱ្យអ្នកជក់បារីធម្មតាអាចកាត់ផ្តាច់បារីបាន ឬជួយកាត់បន្ថយការស្លា.ប់របស់អ្នកជក់បារីធម្មតា ប៉ុន្តែការបញ្ជាក់ទាំងអស់នេះពុំទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ ។Berry Party - YOOZ Mini

អង្គការសុខភាពពិភពលោកបញ្ជាក់ថា ការជក់បារីអេឡិចត្រូនិកនឹងបណ្តាលឱ្យកើតជំងឺមហារីក, ប៉ះពាល់បេះដូង និងសួត ក៏ដូចជាប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាលរបស់យុវវ័យទៀតផង ។ បារីអេឡិចត្រូនិកមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តាលឱ្យក្រុមមនុស្សមិនជក់បារីញៀននឹងសារធាតុនីកូទីនផងដែរ ជាពិសេស កុមារ និងយុវវ័យ ។ ដូច្នេះ វាធ្វើឱ្យមនុស្សទូទៅប្រឈមនឹងបញ្ហាការញៀនសារធាតុនីកូទីននៅក្នុងខ្លួន បើទោះជាពួកគេពុំបានជក់បារីអេឡិចត្រូនិកក្តី ។Vaping Could Make You 40 Percent More Likely to Get Respiratory Disease |  The Brink | Boston University

ហេតុនេះ អង្គការសុខភាពពិភពលោកចង់ឱ្យប្រទេសនីមួយៗអនុវត្តវិធានការរឹតបន្តឹងលើការគ្រប់គ្រងបារីអេឡិចត្រូនិក រួមទាំងហាមឃាត់ការប្រើប្រាស់សារធាតុបន្ថែមរសជាតិ និងក្លិនគ្រប់ប្រភេទ ដូចជា សារធាតុ Menthol ។ ប្រទេសនានាគួរតែអនុវត្តវិធានការផ្សេងៗផងដែរ ដូចជា ការរឹតបន្តឹងពន្ធ និងហាមជក់បារីអេឡិចត្រូនិកនៅទីសាធារណៈ ។Flavour Wars: Malaysia's Liquid Nicotine Deregulation Draws China Vape  Companies - CodeBlue

ចំណែកផ្នែកឧស្សាហកម្មបារីអេឡិចត្រូនិកនិយាយថា បារីអេឡិចត្រូនិកមានផលប៉ះពាល់ដល់សុខភាពតិចជាងបារីធម្មតា ។ វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារការជក់បារីធម្មតាបាន ថែមទាំងមានរសជាតិច្រើនឱ្យជ្រើសរើស និងមានតម្លៃថោកជាងបារីធម្មតាទៀតផង ។ ហេតុនេះ វាបានជំរុញឱ្យមនុស្សភាគច្រើនងាកមកជក់បារីអេឡិចត្រូនិក ៕ ប្រភព ៖ Mono News

វត្ថុបុរាណខ្មែរ ចំនួន១៤រូប នៅវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីយកពីសារមន្ទីរនៅទីក្រុងញូវយ៉ក

0

នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។

ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសួរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ទូក្លាស ឡាហ្វ (Douglas Latchford) នៅឆ្នាំ១៩៩២។

លោកជំទាវបណ្ឌិតសភាចារ្យ រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មាន ប្រសាសន៍ថា៖ “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងស្ថិតនៅសារមន្ទីរ MET ហើយយើងរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ”៕

 

ជនជាតិចិនរាប់រយនាក់ត្រូវបានបណ្តេញចេញពីហ្វីលីពីន ពាក់ព័ន្ធនឹងការជួញដូរភេ.ទនិងឆបោ.កតាមអនឡាញ

0

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ភីលីពីនបានប្រកាសបណ្តេញជនជាតិចិនប្រមាណ១៨០នាក់ពីប្រទេសខ្លួន បន្ទាប់ពីបានឃុំខ្លួនពួកគេកាលពីខែមុន ដែលបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរផ្លូវភេ.ទ និងប្រតិបត្តិការឆបោ.កតាមអ៊ីនធឺណែត។Philippines deports 180 Chinese detained in anti-trafficking raid

ហេតុការណ៍នេះគឺបានកើតឡើងតាំងពីខែតុលាមកម្លេះ ដោយក្រុមមន្ត្រីប៉ូលីសបានរកឃើញ នៅម្តុំតំបន់មួយដែលមានមនុស្សរស់នៅប្រមាណ៦០០នាក់ ចម្រុះជាតិសាសន៍មានទាំងចិន កូរ៉េ វៀតណាម និងហ្វីលីពីន។ អាជ្ញាធរបានបន្តត្រួតពិនិត្យរហូតបានឃើញនូវវត្ថុតាងមួយចំនួនដូចជា Sex toy , ហាងម៉ាស្សា, បន្ទប់ខារ៉ាអូខេ , និងភោជនីដ្ឋាននៅក្នុងអគារមួយកន្លែង ដែលត្រូវបានគេរាយការណ៍ថាជាក្រុមហ៊ុនល្បែងតាមអនឡាញ។Philippines deports 180 Chinese nationals 'engaging in online scams' after they were detained in anti-trafficking raid | South China Morning Post

នៅក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីប៉ូលីសគឺបានជួយសង្គ្រោះស្រ្តីជនរងគ្រោះដោយការជួញដូរផ្លូវភេ.ទជាច្រើននាក់ ដោយជោគជ័យ។ នៅក្នុងប្រតិបត្តិការលើកនោះផងដែរ គឺជាសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈដ៏មុតមាំរបស់រដ្ឋាភិបាលភីលីពីននៅក្នុងការពង្រឹងនូវសុខមាលភាពសង្គម និងការពារសិទ្ធមនុស្សដែលប្រជារដ្ឋគ្រប់រូបគួរតែទទួលបាន។PH deports 180 Chinese 'scammers' | The Manila Times

គួរបញ្ជាក់ផងដែរថា តំបន់អាស៊ីប៉ាស៊ីហ្វីកយើងនាពេលបច្ចុប្បន្ននេះគឺកំពុងប្រឈមទៅនឹងការកើនឡើងនៃករណីឆ.បោ.កតាមប្រព័ន្ធអនឡាញ ដែលជារឿយៗជនរងគ្រោះត្រូវបានបោកបញ្ឆោតឲ្យមកក្រៅប្រទេសដើម្បីធ្វើការជួញដូរ ឬបញ្ឆោតនិងបង្ខំឲ្យធ្វើការវិនិយោគផ្សេងៗផងដែរ៕

Microsoft ចោទប្រកាន់ជនជាតិវៀតណាម បង្កើតគណនីក្លែងបន្លំចំនួន ៧៥០ លាន

0

បរទេស៖ ជនជាតិវៀតណាមមួយក្រុមមានគ្នា ៣ នាក់ត្រូវបានចោទប្រកាន់ពីបទបង្កើត និងលក់គណនី Microsoft ជាង ៧៥០ លាន រួមទាំងក្លែងបន្លំដោយខុសច្បាប់រកប្រាក់ចំណូលបានរាប់លានដុល្លារ។
យោងតាមគេហទំព័រអន្តរជាតិ Forbes ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា ក្រុមហ៊ុន Microsoft បានផ្ញើពាក្យបណ្តឹងទៅកាន់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់បុគ្គល ៣ នាក់ដែលជាជនជាតិវៀតណាម ដោយគេជឿថាមនុស្សទាំងនេះរស់នៅក្នុងប្រទេសវៀតណាម និងនៅពីក្រោយអង្គការមួយដែលមានឈ្មោះថា Storm-1152។Microsoft Seizes Websites That Created 750 Million Fake Accounts

Storm-1152 គឺជាអង្គការដែលមានជំនាញក្នុងការ Hacker ផ្តល់ធនធានសម្រាប់ការក្លែងបន្លំតាមអ៊ីនធឺណិត រួមទាំងទទួលបានគណនីរាប់ពាន់យ៉ាងឆាប់រហ័ស ជំនួសឱ្យការបង្កើតពួកវាដោយខ្លួនឯង។ នេះអនុញ្ញាតឱ្យឧក្រិដ្ឋជនផ្តោតលើគោលដៅចម្បងរបស់ពួកគេនៃការបន្លំ ការផ្ញើសារឥតបានការ និងទម្រង់ផ្សេងទៀតនៃការក្លែងបន្លំ ក៏ដូចជាការរំលោភបំពានជាដើម។ ក្រុមនេះដំណើរការគេហទំព័រដែលមានឯកទេសក្នុងការលក់គណនី លក់ឧបករណ៍ជាច្រើនដើម្បីជួយឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការវាយប្រហារដោយស្វ័យប្រវត្តិ ខណៈពេលដែលវាធ្វើឱ្យមានការប្រកួតប្រជែងសម្រាប់វេទិកានានាក្នុងការស្វែងរក និងការពារគណនីមិនល្អ។Microsoft targets CAPTCHA-cracking bot ring allegedly responsible for 750M fake  accounts – GeekWire

ហេតុនេះហើយ យោងតាមសេចក្តីប្រកាសរបស់ Microsoft បានសរសេរថា “រហូតមកដល់បច្ចុប្បន្ន Storm-1152 បានបង្កើត និងលក់គណនី Microsoft ប្រមាណ ៧៥០ លានគណនីសម្រាប់ការក្លែងបន្លំ ដែលនាំឱ្យក្រុមនេះទទួលបានប្រាក់ចំណូលខុសច្បាប់រាប់លានដុល្លារ”។ លើសពីនេះ សកម្មភាពរបស់ក្រុមនេះក៏បង្កការលំបាក និងចំណាយប្រាក់ច្រើនដល់ក្រុមហ៊ុន និងក្រុមហ៊ុនដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។Microsoft seized US infrastructure of Storm-1152 cybercrime group

បន្ទាប់ពីការរកឃើញ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ Microsoft និងភាគីទីបីគឺ Arkose Labs បានធ្វើការវិភាគ សាកល្បងទិញសេវាកម្ម ក៏ដូចជាបច្ចេកទេសពិសេសមួយចំនួនដើម្បីស្វែងរកក្រុមនៅពីក្រោយវា និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម។ បន្ថែមពីលើបុគ្គលទាំង ៣នាក់នោះ គេហទំព័ររបស់ក្រុមនេះបច្ចុប្បន្នក៏ត្រូវបានរឹបអូសដោយក្រុមហ៊ុន Microsoft នេះបើយោងតាមបញ្ជាពីតុលាការសហរដ្ឋអាមេរិក។ រីឯប៉ុស្តិ៍ YouTube ដែលមានឯកទេសក្នុងការណែនាំសម្រាប់ការប្រើប្រាស់សេវាកម្មនៅលើ YouTube ក៏ត្រូវបានប្តូរឈ្មោះផងដែរ៕Microsoft disrupts cybercrime group that created 750M+ fake accounts -  SiliconANGLE

នាយករដ្ឋមន្ត្រីរីករាយទទួលវិនិយោគិនជប៉ុនមកវិនិយោគនៅប្រទេសថៃ

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបជាមួយវិនិយោគិនជប៉ុនប្រមាណជាង៥០០ក្រុមហ៊ុន ក្នុងគោលបំណងឱ្យក្រុមហ៊ុនទាំងនេះសហការជាមួយប្រទេសថៃ ដើម្បីលើកកម្ពស់ផ្នែកឧស្សាហកម្ម ។ លើសពីនេះ ប្រទេសថៃនឹងអាចឈានទៅរកសេដ្ឋកិច្ចថ្មី ព្រមទាំងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅលើពិភពលោកផងដែរ ។PM touts Land Bridge project

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានប្រជុំពិភាក្សាជាមួយផ្នែករដ្ឋ និងក្រុមហ៊ុនធំៗរបស់ជប៉ុន ជាពិសេស ជាមួយលោក សាយតូខេម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ។ ប្រធានបទសំខាន់ដែលភាគីទាំងពីរលើកយកមកពិភាក្សា គឺការលើកកម្ពស់ឧស្សាហកម្មថាមពលឱ្យស្របតាមគោលដៅកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ជាពិសេស ក្នុងប្រព័ន្ធដឹកជញ្ជូន ។

លោក សាយតូខេម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលើកឡើងថា វិនិយោគិនជប៉ុនមកពីជាង៥០០ក្រុមហ៊ុន ដែលមកចូលរួមក្នុងសិក្ខាសាលា ស្តីពី «Thailand Japan Investment Forum 2023» រៀបចំឡើងដោយការិយាល័យលើកកម្ពស់ការវិនិយោគ ពួកគេនិយាយថា មានទំនុកចិត្តលើប្រទេសថៃក្នុងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ។ ក្រៅពីនេះ ពួកគេចាប់អារម្មណ៍លើផ្នែកថាមពល, ការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត និងការអភិវឌ្ឍយានយន្តប្រើប្រាស់ថាមពលចម្រុះ ដោយជប៉ុន និងថៃ នឹងសហការគ្នាលើផ្នែកទាំងនេះ ។Thailand ready to welcome Japanese investors, expanding economic  cooperation - Pattaya Mailប្រទេសថៃ និងជប៉ុនមានសម្ព័ន្ធភាពល្អជាមួយគ្នាអស់ចំនួន១៣៦ឆ្នាំមកហើយ ហើយប្រទេសជប៉ុនគឺជាមិត្តដ៏ល្អរបស់ថៃ និងសហការជាមួយថៃស្ទើរគ្រប់ផ្នែក ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយថៃជឿថា ជប៉ុននឹងធ្វើដៃគូពាណិជ្ជកម្មជាមួយថៃបន្ថែមថា ដូចជា ផលិតផលកសិកម្ម, គ្រឿងបន្លាស់រថយន្ត និងផលិតផលអេឡិចត្រូនិក ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «រដ្ឋាភិបាលថៃបើកទូលាយសម្រាប់ការវិនិយោគមកពីគ្រប់ប្រទេស ជាពិសស វិនិយោគិនជប៉ុនចាស់ និងថ្មី ។ ប្រទេសថៃនឹងសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជប៉ុន ដើម្បីលើកកម្ពស់ឧស្សាហកម្មឈានទៅរកសេដ្ឋកិច្ចថ្មី និងឆ្លើយតបជាមួយការផ្លាស់ប្តូរលើពិភពលោក» ។Thai PM Srettha seeks foreign investors for land bridge across Kra Isthmus  — BenarNews

ចំណែកការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនជប៉ុនធំៗចំនួន៧ គឺដើម្បីផ្លាស់ប្តូរយោបល់, ជំរុញពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា ជាពិសេស ក្រុមហ៊ុនយានយន្តជប៉ុនលំដាប់ពិភពលោក ។ រដ្ឋាភិបាលថៃបានស្នើឱ្យជប៉ុនយកប្រទេសថៃធ្វើជាទីតាំងផលិត និងនាំចេញទំនិញទៅលក់នៅតំបន់ផ្សេងៗលើពិភពលោក ដោយសារប្រទេសថៃមានធនធានមនុស្សមានជំនាញច្រើនផ្នែក ៕ ប្រភព ៖ Tna.mcot

មកស្គាល់ស្ពានអាកាស២ជាន់ដំបូងគេបង្អស់នៅកម្ពុជា

0

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។អ្វីដែលពិសេសជាងនេះទៅទៀត ស្ពាននេះ ជាស្ពានអាកាសដំបូងគេនៅកម្ពុជាដែលមានពីរជាន់ ដោយក្នុងនោះ៖

• ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
• ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

 

ដំណឹងល្អសម្រាប់កម្ពុជា! អ៊ីរ៉ង់ប្រកាសលើកលែងទិដ្ឋាការហើយ

0

ប្រទេសអ៊ីរ៉ង់បានប្រកាសធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ប្រទេសកម្ពុជា និង ៣៣ ប្រទេសទៀត ដែលក្នុងនោះប្រទេសនូវអាស៊ីអាគ្នេយ៍មានចំនួន ៥ ប៉ុណ្ណោះគឺ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី។Iran Hoped to Profit From Israel-Hamas War, but Big Gains Still Elude It -  WSJ

យោងតាមគេហទំព័រអន្តរជាតិ Adventure Iran ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា គោលនយោបាយទិដ្ឋាការថ្មីរបស់អ៊ីរ៉ង់មានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ក្នុងដំណើរការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោក។Iran: can the EU help to defuse the situation? | News | European Parliament

ដូច្នេះប្រទេសចំនួន ៣៣ ដែលអ៊ីរ៉ង់បានលើកលែងទិដ្ឋាការរួមមាន៖ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន សិង្ហបុរី សហព័ន្ធអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រេស៊ីល…ជាដើម។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកអ៊ីរ៉ង់បានអនុវត្តគោលនយោបាយចូលដោយគ្មានទិដ្ឋាការសម្រាប់តែភ្ញៀវទេសចរមកពីប្រទេសទួរគី អាហ្សែបៃហ្សង់ អូម៉ង់ ចិន អាមេនី លីបង់ និងស៊ីរីប៉ុណ្ណោះ។Iran – The Legal 500

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៣ នេះប្រទេសអ៊ីរ៉ង់បានស្វាគមន៍ភ្ញៀវបរទេសចំនួន ៤.៤ លាននាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំសារពើពន្ធរបស់ប្រទេសនេះចាប់ពីថ្ងៃទី ២១ ខែមីនា កើនឡើង ៤៨.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ការផលិតកប៉ាល់មិនប៉ះពាល់បរិស្ថានទទួលបានការគាំទ្រច្រើន

0

ប្រទេសចិន ៖ ការផលិតកប៉ាល់ធំៗមិនប៉ះពាល់បរិស្ថាន គឺស្របតាមគោលដៅរបស់អង្គការដែនសមុទ្រអន្តរជាតិ (International Maritime Organization) ដែលអង្គការនេះបានដាក់គោលដៅឱ្យឧស្សាហកម្មផលិតកប៉ាល់ទាំងអស់ត្រូវកាត់បន្ថយការបំភាយកាបូនទាំងស្រុងនៅឆ្នាំ២០៥០ ។中国船舶工业贸易有限公司

ចិនត្រូវបានគេចាត់ទុកថា គឺជាប្រទេសផលិតកប៉ាល់ដ៏ធំមួយលើពិភពលោក ហើយនៅប្រទេសចិនមានក្រុមហ៊ុន China State Shipbuilding Corporation ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតកប៉ាល់ធំលំដាប់ពិភពលោក ។ ក្រុមហ៊ុននេះបានផលិតកប៉ាល់កម្សាន្តមួយឈ្មោះ «Adora Magic City» ដែលប្រើប្រាស់ប្រព័ន្ធ AC ដំបូងគេ ។See the First Chinese Cruise Ship Adora Magic City Sailing in 2023: Photos

ប្រព័ន្ធនេះបានបំលែងកាបូនឌីអុកស៊ីតទៅជាប្រព័ន្ធត្រជាក់ ។ ដូច្នេះ វាមិនប៉ះពាល់បរិស្ថានដូចការប្រើប្រាស់សារធាតុ Freon ដែលគេនិយមភាគច្រើនទេ ។ ក្រៅពីនេះ ក៏មានការបំពាក់បច្ចេកវិទ្យាថ្មីៗនៅលើកប៉ាល់ផងដែរ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍កប៉ាល់ធំៗលើពិភពលោក នៅទីក្រុងសៀងហៃ ។Trials ahead for China's first home-made cruise ship: Travel Weekly Asia

គេបានព្យាយាមអភិវឌ្ឍន៍ប្រព័ន្ធចាប់យកកាបូនសម្រាប់កប៉ាល់ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដើម្បីដោះស្រាយបញ្ហាការបំភាយកាបូនរបស់កប៉ាល់ ។ វានឹងមានប្រព័ន្ធស្រូប និងបំបែកកាបូនឌីអុកស៊ីតពីការបំភាយឧស្ម័នរបស់កប៉ាល់ ហើយបំលែងទៅជាវត្ថុរាវមុនពេលបញ្ជូនឡើងលើគោក ដើម្បីបំបែកឧស្ម័ន ឬយកវាមកប្រើប្រាស់ឡើងវិញ ។ នេះជាវិធីថ្មីក្នុងការកម្ចាត់កាបូន ដែលទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនលើពិភពលោក ។China's first domestically-built large cruise ship, Adora Magic City  undocked.丨Sinooutput

យោងតាមសមាគមផលិតកប៉ាល់របស់ចិនឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ការកុម្ម៉ង់កប៉ាល់ថ្មីជាង៤៥% គឺគេបានកុម្ម៉ង់ឱ្យផលិតកប៉ាល់មិនប៉ះពាល់បរិស្ថាន ហើយតម្រូវការនេះបានកើនឡើងជាបន្តបន្ទាប់ ៕ ប្រភព ៖ nation

អ្នកសារព័ត៌មាន៤៥នាក់នៅទូទាំងពិភពលោក ស្លា.ប់ក្នុងពេលបំពេញការងារ

0

ស្ថាប័នសារព័ត៌មានគ្មានព្រំដែន (RSF) រាយការណ៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានស្លា.ប់ក្នុងពេលបំពេញការងារ យ៉ាងហោចណាស់ ស្មើចំនួន៤៥នាក់ ខណៈកាលពីឆ្នាំ២០២២ អ្នកសារព័ត៌មានបានស្លា.ប់ចំនួន៦១នាក់ ។ វាជាចំនួនទាបបំផុតក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ ឬគិតចាប់តាំងពីឆ្នាំ២០០២ មក ។ ពេលនោះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែន បានកត់ត្រាចំនួនអ្នកសារព័ត៌មានស្លា.ប់ ស្មើនឹង៣៣នាក់ ។How deadly is the Israel-Gaza war for journalists? | Israel-Palestine  conflict News | Al Jazeera

ភ្នាក់ងារជាច្រើនរាយការណ៍ថា យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានចំនួន៦៣នាក់បានស្លា.ប់នៅតំបន់មជ្ឈិមបូព៌ា តាំងពីកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ក្នុងតំបន់ Gaza កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ រីឯស្ថាប័នសារព័ត៌មានគ្មានព្រំដែនរាយការណ៍ថា មានអ្នកសារព័ត៌មានត្រឹម១៧នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងតំបន់នេះ ។At Least 15 Journalists Have Been Killed in Israel, Gaza, and Lebanon Since  War Began

ក្នុងចំណោមអ្នកស្លា.ប់ចំនួន១៧នាក់នេះ ក្នុងនោះអ្នកសារព័ត៌មានបានស្លា.ប់ដោយសារការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ស្មើចំនួន១៣នាក់, ៣នាក់ស្លា.ប់នៅប្រទេសលីបង់ និងម្នាក់ទៀតស្លា.ប់ដោយសារក្រុមហាម៉ាស់ ។ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតពីករណីស្លា.ប់របស់ពួកគេ ។3 Palestinian journalists killed, 1 injured, 2 missing, in Gaza-Israel  conflict - Committee to Protect Journalists

ក្រៅពីនេះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានកត់ត្រាទិន្នន័យមួយថា អ្នកសារព័ត៌មានត្រូវបានគេចាប់ខ្លួន យ៉ាងហោចណាស់ ស្មើចំនួន៥២៤នាក់, បាត់ខ្លួន៨៤នាក់ និងត្រូវចាប់ធ្វើជាចំណាប់ខ្មាំងចំនួន៥៤នាក់ នៅឆ្នាំ២០២៣ ។ ស្ថាប័ននេះបញ្ជាក់ថា ម៉ិកស៊ិកនៅតែជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណៈប្រទេសនេះមានអត្រាស្លា.ប់របស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញការងារច្រើនបំផុត ។

ប៉ុន្តែបើតាមប្រទេសម៉ិកស៊ិកលើកឡើងថា ចំនួនការស្លា.ប់របស់អ្នកសារព័ត៌មាន គឺបានធ្លាក់ចុះពី១១នាក់កាលពីឆ្នាំ២០២២ មកនៅត្រឹមតែ៤នាក់ប៉ុណ្ណោះនៅឆ្នាំ២០២៣ ៕ ប្រភព ៖ daily news

Jennie ក្លាយជាតារា K-Pop នារីដំបូងគេឈានចំណុចនេះដោយគ្មានបញ្ចេញអាល់ប៊ុមទោល

0

Jennie សមាជិកក្រុម BLACKPINK កំពុងសាងប្រជាប្រិយភាពក្នុងនាមជាសិល្បករទោល ដោយថ្មីៗនេះ Jennie សម្រេចបានជោគជ័យដ៏សំខាន់មួយដោយមានការឈានដល់ការស្តាប់ចំនួន ១ ពាន់លាននៅលើ Spotify ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ Jennie គឺជាតារា K-Pop នារីដំបូងគេដែលឈានដល់ស្នាដៃនេះដោយមិនបញ្ចេញអាល់ប៊ុមទោល។BLACKPINK's Jennie Releases Solo Track, 'You & Me': Stream It Now –  Billboard

Jennie មានបទចម្រៀងចំនួន ៣ រួមជាមួយការសហការជាមួយ The Weekend នៅលើកម្មវិធីតន្រ្តី Spotify បទរបស់នាងនិងមានការស្ទ្រីមចំនួន ៥០០លានដងក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍នេះបានធ្វើឱ្យមានការរំភើបជាច្រើនទៅលើ Jennie ជាពិសេសនៅពេលដែលអ្នកគាំទ្ររំពឹងយ៉ាងអន្ទះសារចំពោះអាល់ប៊ុមទោលរបស់នាងដែលពួកគេទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ។BLACKPINK Jennie stuns in 'You and Me' video, fans say 'we are proud' -  India Today

បទចម្រៀងរបស់ Jennie កំពុងទទួលបានប្រជាប្រិយភាពកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្តាប់ថ្មីៗរាប់ពាន់នាក់ជារៀងរាល់ថ្ងៃនៅលើប្រវត្តិរូប Spotify របស់នាង។ ចាប់ពីពេលចាប់ផ្តើម អ្នកស្តាប់ប្រចាំខែរបស់នាងបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់កម្រិតកំពូលគួរឱ្យចាប់អារម្មណ៍ចំនួនជាង២៥លានដង។ ស្នាដៃនេះធ្វើឱ្យ Jennie ក្លាយជាសិល្បករទោលនារីកូរ៉េតែម្នាក់គត់ដែលឈានដល់ចំនួននេះ។All of Blackpink Jennie's Best Performance Looks from 'Lovesick Girls' to  'You & Me'

លើសពីនេះទៀត Jennie និងមិត្តរួមក្រុម BLACKPINK របស់នាង Lisa គឺជាតារា K-pop នារីតែមួយគត់ដែលមានអ្នកស្តាប់ ២៥ លាននាក់ប្រចាំខែនៅលើ Spotify ។ សមិទ្ធិផលនេះបង្ហាញពីប្រជាប្រិយភាព និងឥទ្ធិពលផ្ទាល់ខ្លួនរបស់ពួកគេ ដែលលើសពីភាពជោគជ័យរួមរបស់ពួកគេនៅក្នុងក្រុម BLACKPINK ។20 Fascinating Facts About Jennie Kim - Facts.net

សូមបញ្ជាក់ផងដែរថា បទរបស់ Jennie មានដូចជា «Solo», «You & Me» និងបទ «One of the Girls » ខណៈមិត្តរួមក្រុមសុទ្ធតែមានអាល់ប៊ុលទោរៀងខ្លួនដូចជា Rosé បានចេញអាល់ប៊ុលទោល «R» Lisa មានអាល់ប៊ុមទោល «Lalisa» និង Jisoo មានអាល់ប៊ុមទោល «Me»៕