ពិតជាគួរឱ្យស្ងប់ស្ងែងណាស់សម្រាប់ទឹកចិត្តដ៏ធំធេងរបស់តារាចម្រៀង ថុល សុភិទិ ទៅកាន់គូស្នេហ៍ ឡុង ម៉ានីន ដែលលោកសុខចិត្តលះបង់ឆ្អឹងត្រចៀកខ្លួនឯងដើម្បីមនុស្សដែលខ្លួនស្រលាញ់ស្រស់ស្អាត កែកុនប្តូរខ្ទង់ច្រមុះថ្មី។ បន្ទាប់ពីឃើញរូបភាពរបស់អ្នកទាំងពីរហើយបានធ្វើឱ្យហ្វេនៗសរសើរពីទឹកចិត្តតារាចម្រៀងរូបនេះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlwnBDHFDV_kAZlKaVdTP04o4b_aONpJS1WkQyeBdjLQbbArjZ7VUn1jlfgV5PdxqOWBrcQwcbi9dmNfLWPce-d4uRck0QmXB-rU0ap0HGhplWr0Q-h2M_p-Rql8TwFSbiZVvM5yY2U0SKK28Y3mLt-9x8QA4QQDb38Q2K4sobRROTM72QAO8TwqL8-w/s960/image_2024-01-19_16-30-55%20(2).png

អ្នកមួយចំនួនអាចគិតថា ស្នេហារបស់តារាចម្រៀង ថុល សុភិទិ និងអ្នកមេម៉ាយ ឡុង ម៉ានីន អាចរស់នៅជាមួយគ្នានិងស្រលាញ់គ្នាបានត្រឹមតែមួយឆាវនោះគឺគិតខុសហើយ។ ស្នេហារបស់ពួកគេពិតជាជ្រាលជ្រៅដែលមនុស្សប្រុសមួយចំនួនមិនអាចធ្វើបានផងទៅកាន់ដៃគូ។ កន្លងមកនេះ ថុល សុភិទិ និង ឡុង ម៉ានីន ជាគូស្នេហ៍ហើយកំពុងមានកូនដំបូងជាមួយគ្នានេះបានពុះពារឧបសគ្គជាមួយគ្នាយ៉ាងខ្លាំងពីពាក្យសម្តីរបស់មហាជននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការមិនពេញចំពោះទំនាក់ទំនងពីមហាជនទៅកាន់គូស្នេហ៍នេះនាពេលកន្លងមកដោយសារតែ ថុល សុភិទិ មានឈ្មោះបោះសំឡេងលើអាជីពសិល្បៈ តែមានស្នេហាជាមួយស្រ្តីមេម៉ាយកូនមួយ រហូតម៉ានីន ធ្លាប់បានប្រកាសបែកគ្នាជាមួយ ភិទិ ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi80JdO4obbHxsesg-IddO-vHtWWK5-01XvfHsX8Rv2s9ARSO0y3O5bWYyhHMFJ-sCPu_NK9ZWRkXsFiBKGVhTTwP5O89xJ_G1xnmyBDgiwwKgGua8A1DIzhpYLLJ_uSyeqBxjQDNqw06nWgxj6qHSynkKIRSeYLyouz_5iMUeXrh1a0VZgPfbTQKKzJcw/s1440/image_2024-01-19_16-43-02.png

ទោះយ៉ាងណាក្រោយមក អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាវិញដោយពុះពារឧបសគ្គជាមួយគ្នារហូតទទួលបានការគាំទ្រពីហ្វេនៗ ហើយកាលពីខែធ្នូ ឆ្នាំ២០២៣ ម៉ានីន ក៏បានប្រកាសថាខ្លួនកំពុងពរពោះកូនជាមួយនឹង ភិទិ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWmxHrtCXfURJ960PAj8h_EVlbo4UTmdo4K0fBjHVSfGnpx2P4opbBnrRJ5u1uOvtgEClrJGEstjHWqweu1Ge2WUUVVThoIetL2UwAymQQXTpd0lYEscKr2SlZE-zDGVsSKh8bqqlCrCV4me4S0ImJ_Gpx-PZSiBGCNwdvZpFB_Jc67g4NRubqcG0cEwA/s1440/image_2024-01-19_16-43-03%20(2).png

ស្នេហាដ៏ជ្រាលជ្រៅរបស់អ្នកទាំងពីរមិនទាន់អស់នោះទេ ដោយកាលពីយប់ថ្ងៃទី១៨ មករា ម៉ានីន គូស្នេហ៍ ភិទិ បានបង្ហោះថា «កុំថាឡើយបេះដូង សូម្បីត្រចៀកក៏បងប្រគល់ជូនអូនដែរ អរគុណMy babe សម្រាប់ច្រមុះថ្មី»។ ក្រោយពីឃើញ ភិទិ លះបង់ឆ្អឹងត្រចៀកដើម្បីភាពស្រស់ស្អាតតាមការចង់បានពីមនុស្សដែលខ្លួនស្រលាញ់អ្នកលេងបណ្តាញសង្គមកោតសរសើរទឹកចិត្តលោកយ៉ាងខ្លាំងដែលហ៊ានលះបង់ដូចនេះពិតជាមានចិត្តស្មោះត្រង់ចំពោះគូស្នេហ៍មែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlAwKPTyTX2MfTSj7sCcZgC_VXDZwcT0rxwQR7PpL2g5hZYFr7-Fy1xHxMtviDzq4mZOoXfEc_ETMMdVcdypXTCV0wR0RSLvgV_TXCyTekXD_s34GkJzlwh19idb6_Fb0_dvOk6oa04WhhDXRvEvvHk_JcQuCogZqzYSdnaRGkFuKkPLeK8dISNl5OM8/s1440/image_2024-01-19_16-43-04.png