កូរ៉េខាងត្បូង៖ រោងចក្រដំបូងបង្អស់របស់កូរ៉េបានកំពុងចាប់ផ្តើមអភិវឌ្ឍបច្ចេកវិទ្យាដើម្បីរួមបញ្ចូលគ្នាលុបបំបាត់ឧស្ម័នកាបូនិកចំនួន ៥០,០០០ តោនក្នុងមួយឆ្នាំ និងផលិតទឹកសាបពីទឹកប្រៃដែលនឹងត្រូវបានសាងសង់ក្នុងពេលឆាប់ៗនេះនៅសួនឧស្សាហកម្ម Daesan ។
ការផលិតទឹកសាបពីទឹកប្រៃដំបូងបង្អស់របស់កូរ៉េមានគោលបំណងសម្អាតការបំពុលមួយចំនួនពីមជ្ឈមណ្ឌលដ៏ធំសម្រាប់ផលិតកម្មគីមីឥន្ធនៈ ពីលើការផ្គត់ផ្គង់ទឹកសាបដល់ឧស្សាហកម្មធុនធ្ងន់នៅក្នុងតំបន់។ នេះបើយោងតាម The Verge ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ដើម្បីផលិតទឹកសាបពីទឹកប្រៃបាន អ្នកជំនាញកំពុងព្យាយាមបង្កើតវិធីសាស្រ្តដើម្បីជួយចាប់យកកាបូន កាត់បន្ថយបរិមាណកាបូនដែលនឹងបញ្ចេញទៅក្នុងបរិយាកាស ដែលគេរំពឹងថានឹងជួយយកឧស្ម័ន CO2 ចេញបាន ៥០,០០០ តោនក្នុងមួយឆ្នាំ រួមទាំងច្រោះទឹកអំបិលក្នុងពេលតែមួយ។ ដូច្នេះក្នុងអំឡុងពេលប្រតិបត្តិការក្រុមហ៊ុន DAC អាចផលិតទឹកសាបជាអនុផល ដោយហេតុនេះ រោងចក្រផលិតទឹកសាបពីទឹកប្រៃនៅក្នុងសួនឧស្សាហកម្ម Daesan នឹងរួមចំណែក ៤០% នៃទិន្នផលគីមីឥន្ធនៈរបស់ប្រទេសកូរ៉េ។
គ្រោះរាំងស្ងួតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាននាំឱ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ និងបង្ខំឱ្យពឹងផ្អែកលើប្រភពទឹកខាងក្រៅ។ ក្រុមហ៊ុនទឹកកូរ៉េ K-water កំពុងសាងសង់រោងចក្រផលិតទឹកស្អាត ដើម្បីបំពេញតម្រូវការទឹក។ ទោះជាយ៉ាងណា ក្នុងនាមជាមជ្ឈមណ្ឌលគីមីឥន្ធនៈ ក្រុមហ៊ុន នឹងបញ្ចេញឧស្ម័នកាបូនិករហូតដល់ ១៧ លានតោនជារៀងរាល់ឆ្នាំ។ ដូច្នេះបច្ចេកវិទ្យា DAC របស់ Capture6 នឹងផ្តល់ឱកាសដើម្បីដោះស្រាយបញ្ហាទាំងពីរក្នុងពេលដំណាលគ្នា។
Capture6 ក៏សង្ឃឹមថានឹងដោះស្រាយបញ្ហាបរិស្ថានអំពីរោងចក្រ desalination ។ ជាធម្មតា ដំណើរការ desalination បង្កើត brine ប្រមូលផ្តុំ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី នៅពេលបញ្ចេញទៅក្នុងសមុទ្រ។ Capture6 គ្រោងនឹងប្រើប្រាស់ brine ប្រមូលផ្តុំដើម្បីបង្កើតសារធាតុគីមីដូចជា hydrochloric acid និង calcium carbonate ដែលចាំបាច់សម្រាប់សកម្មភាពឧស្សាហកម្មជាច្រើននៅក្នុងប្រទេសកូរ៉េ។ មុននោះ ពួកវាត្រូវបានផលិតជាញឹកញាប់ដោយប្រើឥន្ធនៈហ្វូស៊ីល ហើយនាំចូលមកប្រទេសកូរ៉េ។ តាមរយៈការផលិតវានៅក្នុងស្រុកពីកាកសំណល់នៃដំណើរការមួយផ្សេងទៀត Capture6 នឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់ជាច្រើន៕










